-
មានសន្ដិភាពទើបមានការអភិវឌ្ឍ

-
៧ មករា មានអត្ថន័យជាប្រវត្តិសាស្រ្តសម្រាប់ជ័យជម្នះរបស់ប្រជាជាតិកម្ពុជា

ប្រជាជនកម្ពុជាចាត់ទុក ថ្ងៃ៧មករាជាថ្ងៃកំណើតទី២ និងបានធ្វើឱ្យគ្រួសារខ្មែរ និងប្រទេសជាតិទាំងមូល មានជីវិតរស់រានឡើងវិញ ចេញពីការកាប់សម្លាប់និងភាពងងឹតសូន្យសុង នៃរបបវាលពិឃាត របស់បនប្រល័យពូជសាសន៍ ប៉ុល ពត ហើយបានចាប់ផ្តើមអភិវឌ្ឍន៍ប្រទេសពីចំណុចក្រោមសូន្យ ឱ្យទទួលបានការរីកចម្រើនលើគ្រប់វិស័យ ក្រោមម្លប់សុខសន្តិភាព និងវឌ្ឍនភាពសង្គម។ រហូតមកដល់បច្ចុប្បន្ន ស្មារតី៧មករា ត្រូវបានកំណត់នូវគោលជំហរយ៉ាងច្បាស់ថា “បើគ្មានថ្ងៃ៧ មករា ទេនោះយើងនឹងគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះ“។ ក្នុងន័យនេះ ថ្ងៃជ័យជំម្នះ ៧មករា បានបើកទំព័រសករាជថ្មីនៃឯករាជ្យភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ហើយក៏ជាការត្រួសត្រាយផ្លូវសម្រាប់ការបង្រួបបង្រួមជាតិ បញ្ចប់សង្រ្គាមរាំរ៉ៃរាប់សិបឆ្នាំកន្លងទៅ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាបាននាំប្រទេសឱ្យមានសន្តិភាព និងអភិវឌ្ឍន៍គ្រប់ស័យ ទាំងសាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ និងហេដ្ឋា រចនាសម្ព័ន្ធវត្តអារាម និងសមិទ្ធិផលផ្សេងៗទៀតជាច្រើន ជាពិសេសបានកំណត់ទស្សនវិស័យច្បាស់លាស់ សម្រាប់ការដឹកនាំប្រទេស ឆ្ពោះទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ រយៈពេល៤៦ឆ្នាំ កន្លងមកនេះប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេស នៅតែចងចាំមិនភ្លេចនូវគុណបំណាច់ ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន រួមទាំងឥស្សរជន យុទ្ធមិត្តដទៃទៀត ដែលបានបូជាសាច់ស្រស់ ឈាមស្រស់រំដោះប្រទេសជាតិចេញពីរបបឃោរឃៅ រួចផុតពីការកាប់សម្លាប់ ហើយបានធ្វើឱ្យប្រទេសជាតិមានសន្តិភាព មានការអភិវឌ្ឍ…
-
ឯកឧត្តម ឡាវ វ៉ាន់៖ ការរៀបចំខួបអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាបុណ្យជាតិ ជ័យជម្នះ ៧មករា គឺជាការដឹងគុណនឹករលឹកដ៏គុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់វីរយុទ្ធជន យុទ្ធនារីនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា

មែលប៊ន ៖ នារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ប្រជាពលរដ្ឋខ្មែរប្រមាណ ៦៨៤ នាក់ បានរៀបចំការជួបជុំគ្នាដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាបុណ្យជាតិ ជ័យជម្នះ ៧មករា ដោយមានការចូលរួមជាអធិបតីភាពពីសំណាក់ ឯកឧត្តមបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់, ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់, ឯកឧត្តម ឡាវ វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ ទទួលបន្ទុកប្រធានតំបន់២ ទីក្រុងមែលប៊ន,ឯកឧត្តមបណ្ឌិត ឈឹម សារ៉េត អគ្គនាយកលទ្ធកម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ និងសមាជិក សមាជិកាក្រុមការងារតំបន់២ ប្រមាណ៣០រូប, លោក ផុន ប៊ុនថេល ប្រធានគណៈកម្មាធិការសាខាគណបក្ស និងលោក ណារី សារ៉ា ប្រធានក្រុមការងារយុវជនគណបក្ស…
-
សាខាគណបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋវ៉ាស៊ីងតោន ដឹកនាំក្រុមការងារ រៀបចំពិធីអបអរសាទរ ខួបលើកទី៤៦ ទិវាជ័យជម្នះ ៧មករា

(ទីក្រុងតាខូម៉ា រដ្ឋវ៉ាស៊ីងតោន)៖ គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋវ៉ាស៊ីងតោន បានដឹកនាំក្រុមការងារ រៀបចំពិធីអបអរសាទរ ខួបលើកទី៤៦ ទិវាជ័យជម្នះ៧មករា ដោយមានការចូលរួមពីប្រតិភូក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៃតំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក ដឹកនាំដោយឯកឧត្តម ស សេរីវិចិត្រ ប្រធានក្រុមការងាររៀបចំអង្គការងារចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៃតំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក, ឯកឧត្តម ណុប ដារ៉ា អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៃតំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក និងជាប្រធានក្រុមការងារប្រចាំរដ្ឋវ៉ាស៉ីងតោន រួមនឹងក្រុមការងារ អគ្គកុងស៊ុលកិត្តិយសប្រចាំរដ្ឋវ៉ាស៊ីងតោន, ប្រធានយុវជនបក្ស តាមបណ្តាទីក្រុង សមាជិក សមាជិកា សកម្មជនបក្ស ប្រចាំរដ្ឋវ៉ាស៉ីងតោន និងសហការី អមដំណើរមកពីប្រទេសកម្ពុជា ដោយមានការចូលរួមពីគណៈកម្មាធិការសាខាបក្ស បងប្អូនសហគមន៍ខ្មែរ-ឥស្លាម, សមាគមន៍ខ្មែរ-ចិន ភ្ញៀវជាតិ និងអន្តរជាតិ សមាជិក សមាជិកា យុវជនបក្ស សកម្មជនបក្ស អញ្ជើញចូលរួមសរុបប្រមាណជាង ៥២៥នាក់ ។ មានប្រសាសន៍នៅក្នុងពិធីនេះ ឯកឧត្តម ស សេរីវិចិត្រ នាំបណ្តាំសួរសុខទុក្ខពីសម្តេចធិបតី ហ៊ុន ម៉ាណែត និង ឯកឧត្តម ម៉ឹង…
-
អង្គភាពប្រឆាំងអំពើពុករលួយ ៖ លឿនជាងការគ្រោងទុក ក្រសួង-ស្ថាប័ន និង ខេត្តមួយចំនួន បានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុល ១០០ភាគរយ

(ភ្នំពេញ)៖ការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ២ឆ្នាំ ឆ្នាំ២០២៥ មានរយៈពេល១ខែពេញ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ត្រឹមរយៈពេល៥ថ្ងៃពោលគឺចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៥មករានេះត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឱ្យដឹងថាមានក្រសួង-ស្ថាប័នចំនួន ០១ និងខេត្តចំនួន ០៧បានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ១០០ភាគរយ។ ដោយឡែកប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង នៅថ្ងៃទី៥ ខែមករា បានចុះពិនិត្យមើលកន្លែងទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល និងសួរសុខទុក្ខថ្នាក់ដឹកនាំមន្រ្តីនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល ដែលកំពុងបំពេញការងារថ្ងៃចុងសប្តាហ៍។ ទាក់ទិនក្នុងរឿងនេះលោក ញីវ បញ្ញារិទ្ធ ប្រធាននាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុលបានឱ្យដឹងថា មកទល់ពេលនេះ ក្រសួង-ស្ថាប័នចំនួន ០១ និងខេត្តចំនួន ០៧ បានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួន ១០០ ភាគរយ រួមមាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ខេត្តប៉ៃលិន កំពង់ចាម ព្រៃវែង កំពង់ស្ពឺ មណ្ឌលគិរី កំពង់ឆ្នាំង និងខេត្តបន្ទាយមានជ័យ។ ជាមួយគ្នានេះអង្គភាពប្រឆាំងអំពើពុករលួយបានលើកទឹកចិត្តដល់ក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត ចូលរួមបំពេញកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និបំណុល ឱ្យបានចប់ ១០០ភាគរយ តាមកម្មវិធីដែលបានកំណត់។ លោកបានបញ្ជាក់បន្ថែមថា…
-
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា

-
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនថ្មីនៅរាជធានីភ្នំពេញចំនួន ១៨១៨នាក់

(ភ្នំពេញ)៖ សមាជិកថ្មីនៅរាជធានីភ្នំពេញចំនួន ១៨១៨នាក់ ត្រូវបានប្រកាសបញ្ចូលសមាជិករបស់គណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ នៅវិមាន ៧មករា ក្នុងខណ្ឌចំកាមន ក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ។ ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ លើកឡើងថា ៖ ការជួបគ្នានាពេលនេះ ស្របពេល ដែលប្រទេសកម្ពុជា កំពុងត្រៀមរៀបចំខួបលើកទី៤៦ នៃទិវាបុណ្យជាតិ ៧មករា ដែលជាថ្ងៃប្រវត្តិសាស្ត្រសំខាន់របស់កម្ពុជា ។ បើគ្មានថ្ងៃ ៧មករា ទេ មិនមានអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះដែ ។ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាបានធ្វើឲ្យប្រទេសកម្ពុជាទាំងមូលមានសន្តិភាពពេញលេញ និងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ។ ឯកឧត្ដម ឃួង ស្រេង បញ្ជាក់ថា ៖ គិតត្រឹមថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២៤ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិក សមាជិការបក្សចំនួន ៧៣៣៤៥៣នាក់ ។…
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែឆ្លាតវាងវៃមានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាល្អផងដែរ

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍បញ្ជាក់ថា ក្នុងអាណត្តិកន្លងមក ជាពិសេសក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្ដោតជាសំខាន់ទៅលើធនធានមនុស្ស ដែលនេះគឺជាជំហានដ៏ត្រឹមត្រូវបំផុតសម្រាប់បន្តដឹកនាំប្រទេសជាតិតទៅអនាគត។ ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេតែថែមទាំងប្រកបដោយចរិយាល្អផងដែរ។ នេះជាប្រសាសន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងក្នុងពិធីប្រគល់មេដាយ និងវិញ្ញាបនបត្រនៃការប្រឡងអូឡាំព្យ៉ាដសិង្ហបុរី នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងនូងការអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះសិស្សានុសិស្សទាំងអស់ចំពោះការខិតខំប្រឹងប្រែង រកឃើញនូវទេពកោសល្យរបស់ខ្លួន ដែលការប្រឡងប្រណាំងនេះបានធ្វើឱ្យសិស្សានុសិស្សរកឃើញនិងបង្ហាញនូវអ្វីដែលជាភាពខ្លាំង និងភាពខ្សោយរបស់ខ្លួន និងបានចាត់ទុកសិស្សានុសិស្សទាំងអស់ថាជាក្តីសង្ឃឹម នៃអនាគតរបស់ប្រទេសជាតិ ។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះឪពុកម្ដាយអាណាព្យាបាលសិស្សដែលបានវិនិយោគលើការសិក្សារបស់កូនដើម្បីអនាគតគ្រួសារនិងប្រទេសជាតិ។ ឯកឧត្តមបានថ្លែងអំណរគុណដល់អ្នករៀបចំការប្រឡងអូឡាំព្យ៉ាដសិង្ហបុរី ដោយបានចាត់ទុកថានេះជាកិច្ចការសំខាន់ដែលជំរុញឱ្យកម្ពុជាបានដើរទាន់ប្រទេសដទៃ ហើយអ្វីដែលសឹង្ហបុរីបានធ្វើនេះក៏ជាការវិនិយោគដើម្បីអនាគតរបស់ប្រទេសសិង្ហបុរីផងដែរពីព្រោះសឹង្ហបុរីមិនអាចលូតលាស់បានទេប្រសិនបើបណ្ដាប្រទេសក្នុងតំបន់អាស៊ានមិនលូតលាស់នោះ។ លើសពីនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានឆ្លើយតបនិងបានចូលរួមក្នុងបុព្វហេតុនេះ ដោយបានដាក់ចេញនូវផែនការយុទ្ធសាស្ត្ររៀបចំដែនដី កសាងបុរីជនបទធ្វើយ៉ាងណាឱ្យគ្រប់តំបន់នៅទូទាំងប្រទេសកម្ពុជាមានទឹក ភ្លើង ផ្លូវ និងបច្ចេកវិទ្យាបានទៅដល់គ្រប់ទីកន្លែងទាំងអស់, លុបបំបាត់បញ្ហាគ្រឿងញៀននិងក្មេងទំនើង…
-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំកិច្ចប្រជុំពិភាក្សាការងារទាក់ទិនទៅនឹងប្រាក់កម្ចីរបស់អ្នកអភិវឌ្ឍន៍លំនៅឋាន

និងអតិថិជន ដោយស្វែងរកការសម្របសម្រួល និងរៀបចំនីតិវិធីឯកភាពក្នុងការ ផ្តល់លទ្ធភាពឱ្យក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន និងទិញលំនៅឋាន ទទួលបានកម្ចីមានការប្រាក់សមរម្យទទួលយកបាន ដែលអត្រាការប្រាក់ថ្មីនេះ នឹងផ្តល់ឱ្យអតិថិជនក៏ដូចជាស្ថាប័នហិរញ្ញវត្ថុ បន្តដំណើរការទូទាត់កាន់តែមានសុវត្ថិភាព និងងាយស្រួល មិនតែប៉ុណ្ណោះ ក៏ផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ទទួលបានផ្ទះសម្បែងសមរម្យសម្រាប់រស់នៅផងដែរ។ កិច្ចប្រជុំជាមួយក្រុមការងារផ្នែកសំណង់ និងអចលនទ្រព្យ ផ្នែកឯកជន “ក្រុមឌ” វិស័យធនាគារនិងហិរញ្ញវត្ថុដែលបានធ្វើឡើងនៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ៣ មករា ២០២៥ #ams1minute
-
ចាប់ពីថ្ងៃទី៦ មករា ២០២៥ សម្លេងស៊ីរ៉ែនគោរពទង់ជាតិម៉ោង ៧ព្រឹក ក្នុងក្រុងបាត់ដំបង នឹងជំនួសដោយសម្លេងច្រៀង បទ នគររាជ-គោរពទងជាតិ

(ខេត្តបាត់ដំបង)៖ ក្រុមការងារបច្ចេកទេស នៃរដ្ឋាករទឹកបាត់ដំបង បានខិតខំពន្លឿនការរៀបចំនូវឧបករណ៍បំពងសម្កេង ដើម្បីជំនួសសម្លេងស៊ីរ៉ែនដែលធ្លាប់តែបន្លឺឡើង នៅរៀងរាល់ថ្ងៃ វេលាម៉ោង៧ព្រឹក ដោយត្រូវបានជំនួសវិញនូវសម្លេងច្រៀងគោរពទង់ជាតិ នៅម៉ោង ៧ព្រឹក ជារៀងរាល់ថ្ងៃជំនួសវិញ ។ នេះបើតាមការគូសបញ្ជាក់ពី ឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបង ។ ឯកឧត្តម អ៊ុត ក្លឹង បន្តថា ៖ ដោយមានការណែនាំ និងសំណូមពរពី ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំឲ្យរដ្ឋាករទឹកបាត់ដំបង រៀបចំផ្លាស់ប្តូរសម្លេងស៊ីរ៉ែន ដែលតែងតែបន្លឺឡើងក្នុងក្រុងបាត់ដំបង ជារៀងរាល់ថ្ងៃ នៅវេលាព្រឹកម៉ោង ៧ ដើម្បីឲ្យមន្ត្រីរាជការ និងសាធារណជន បានគោរពទង់ជាតិនៅតាមទីកន្លែងនិងដងផ្លូវនោះ ត្រូវបានជំនួសវិញ នូវសម្លេងច្រៀងបទនគររាជ ដើម្បីគោរពទង់ជាតិ ជំនួសសម្លេងស៊ីរ៉ែន ចាប់ពីថ្ងៃច័ន្ទទី៦ ខែមករា ឆ្នាំ២០២៥រហូតតរៀងទៅ ។ ឯកឧត្តម អ៊ុត ក្លឹង បន្ថែមថា ៖ ស៊ីរ៉ែនដែលធ្លាប់តែបន្លឺសម្លេងជារៀងរាល់ថ្ងៃ នៅវេលព្រឹកម៉ោង៧ នៅក្នុងក្រុងបាត់ដំបង កន្លងមកនេះគឺបន្សល់តាំងពី…