Category: ព័ត៌មានជាតិ

  • រដ្ឋបាលខេត្តបន្ទាយមានជ័យអបអរសាទរខួបលើកទី៤៦ ទិវា​ជ័យជម្នះ៧មករា

    រដ្ឋបាលខេត្តបន្ទាយមានជ័យអបអរសាទរខួបលើកទី៤៦ ទិវា​ជ័យជម្នះ៧មករា

    បន្ទាយមានជ័យ៖រដ្ឋបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ក្នុងសួនតេជោ ឈ្នះ ឈ្នះ  ក្រុងសិរីសោភ័ណបាន​ប្រារព្ធ​មីទ្ទីងអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករាក្រោមអធិបតីភាពឯកឧត្តម កែ គឹមយ៉ានតំណាងរាស្ត្រ មណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមន្រ្តីរាជការ មហាជនយ៉ាងច្រើនកុះករ។ ក្នុងឱកាសឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យរំលឹក​ពី​ថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្តដែលបានរំដោះចេញពីរបបកម្ពុជា ប្រជាប្រជាធិបតេយ្យខ្មែរក្រហម។ ចំណែកឯកឧត្តម កែ គឹមយ៉ាន បានមានប្រសាសន៍ថា ថ្ងៃ៧ មករាឆ្នាំ​២០២៥​ជាថ្ងៃគម្រប់ខួបលើកទី៤៦នៃទិវាជ័យជម្នះប្រវត្តិសាស្រ្តរបស់​ប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុតដែលបាន កាប់សម្លាប់​ប្រជាជនរាប់លាននាក់។ ឯកឧត្តមបន្តថាយើងបានរៀបចំមីទ្ទីងនាពេលនេះដើម្បីរំលឹកនូវអនុស្សាវរីយ៍ថ្ងៃ​ជ័យជម្នះជាប្រវត្តិសាស្រ្តដែលបានផ្តល់កំណើតទី២ ដល់យើង​គ្រប់គ្នា និងចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងវីរកង​ទ័ពស្ម័គ្រចិត្តប្រទេសជាមិត្ត ដែលបានលះបង់យ៉ាងធំធេង ក្នុងការ​ប្រយុទ្ធ តស៊ូ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត…

  • សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ “ដំណាំស្រូវនៅតែជាដំណាំយុទ្ធសាស្ត្រ យូរអង្វែងរបស់កម្ពុជា”

    សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ “ដំណាំស្រូវនៅតែជាដំណាំយុទ្ធសាស្ត្រ យូរអង្វែងរបស់កម្ពុជា”

    សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធស្រូវអង្ករកម្ពុជាដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យស្រូវ អង្ករ និងបានគូសបញ្ជាក់អំពីការដាក់ចេញគោលនយោបាយចាំបាច់ ដើម្បីគាំទ្រដំណាំស្រូវ និងធានាបាននូវភាពប្រកួតប្រជែងរបស់វិស័យស្រូវអង្ករកម្ពុជា តាមរយ:ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ការសម្រួលការដឹកជញ្ជូន និងការកាត់បន្ថយថ្លៃដើមផលិតកម្ម ក៏ដូចជាជំរុញភាពម្ចាស់ការលើខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ #ams1minute

  • កម្ពុជាសម្រេចចិត្តចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) ដោយបានដាក់ចេញនូវទិសដៅខិតខំប្រឹងប្រែង ក្នុងស្មារតីម្ចាស់ការលើខ្លួនឯង

    កម្ពុជាសម្រេចចិត្តចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) ដោយបានដាក់ចេញនូវទិសដៅខិតខំប្រឹងប្រែង ក្នុងស្មារតីម្ចាស់ការលើខ្លួនឯង
  • ធ្លាប់តែលឺថាកម្ពុជា មានសង្រ្គាម និងរបបប្រល័យពូជសាសន៍ប៉ុលពត តែពេលនេះបរទេសមានការ​ភ្ញាក់ផ្អើល​ខ្លាំង ក្រោយឃើញកម្ពុជាមានសុខសន្ដិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់

    ធ្លាប់តែលឺថាកម្ពុជា មានសង្រ្គាម និងរបបប្រល័យពូជសាសន៍ប៉ុលពត តែពេលនេះបរទេសមានការ​ភ្ញាក់ផ្អើល​ខ្លាំង ក្រោយឃើញកម្ពុជាមានសុខសន្ដិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់
  • និស្សិតកម្ពុជាបច្ចុប្បន្នកំពុងសិក្សានៅប្រទេសបារាំងជាង ៨០០នាក់ ខណៈអាហាររូបករណ៍”France Excellence”នឹងទទួលនិស្សិតកម្ពុជាយ៉ាងយូរមុនថ្ងៃ២៦ ខែមករានេះ

    និស្សិតកម្ពុជាបច្ចុប្បន្នកំពុងសិក្សានៅប្រទេសបារាំងជាង ៨០០នាក់ ខណៈអាហាររូបករណ៍”France Excellence”នឹងទទួលនិស្សិតកម្ពុជាយ៉ាងយូរមុនថ្ងៃ២៦ ខែមករានេះ

    (ភ្នំពេញ)៖ស្ថានទូតបារាំងប្រចាំកម្ពុជាបានចេញសេចក្តីប្រកាសអំពីការទទួលពាក្យអាហាររូបករណ៍”France Excellence”ដើម្បីមានឱកាសទទួលបានអាហារូបករណ៍ទៅបន្តការសិក្សាសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦នៅប្រទេសបារាំង ថ្នាក់អនុបណ្ឌិត ឬបណ្ឌិតដោយចាប់ផ្តើមតាំងតែពីខែធ្នូ ហើយយ៉ាងយូរបំផុតឱ្យបានមុនថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២៥។ បើយោងតាមសេចក្តីប្រកាសនេះដែរ ស្ថានទូតបារាំងបានបញ្ជាក់អំពីអាហារូបករណ៍ដែលមានមុខជំនាញសំខាន់ៗមួយចំនួនដូចជា មុខជំនាញនីតិសាស្ត្រ វិទ្យាសាស្ត្រមនុស្សសាស្ត្រ និងសង្គម សុខាភិបាល កសិអេកូឡូហ្ស៊ី និងបរិស្ថាន វិទ្យាសាស្ត្រវិស្វករ និងសិល្បៈ។ គួររំលឹកថាកាលពីឆ្នាំសិក្សា២០២៤-២០២៥ និស្សិតកម្ពុជា៥៦នាក់បានទទួលអាហារូបករណ៍ពីកម្មវិធីFrance Excellenceនេះពីស្ថានទូតបារាំងប្រចាំកម្ពុជា។ ស្ថានទូតបារាំងបានលើកឡើងអំពីការសិក្សានៅប្រទេសបារំាងនេះដែរគឺនិស្សិតអាចនឹងមានឱកាសសិក្សានៅតាមបណ្តាសាកលវិទ្យាល័យ ឬសាលាល្បីៗ នឹងអនុញ្ញាតឱ្យនិស្សិតទទួលបានការអប់រំតាមប្រព័ន្ធឧត្តមសិក្សាល្អជាងគេ និងសម្បូរបែបជាងគេមួយនៅលើពិភពលោក។ ឯកអគ្គរដ្ឋទូតបារាំងលោក Jacques Pellet បានឱ្យដឹងនាថ្មីៗកន្លងមកថាបច្ចុប្បន្ននិស្សិតកម្ពុជាបានសិក្សានៅប្រទេសបារាំងមានចំនួនសរុប៨០០នាក់ និង ជារៀងរាល់ឆ្នាំមាននិស្សិត១០០នាក់បានទទួលអាហាររូបករណ៍ពីស្ថានទូតបារាំងប្រចាំនៅកម្ពុជា។ លោកថាប្រទេសបារាំងគឺជាស្ថិតនៅក្នុងប្រទេសសំខាន់ លើវិស័យអប់រំ ហើយម្យ៉ាងវិញទៀតការសិក្សានៅប្រទេសបារាំងក៏ជាវប្បធម៌មួយបែបផ្សេងទៀត។ដោយឡែសម្រាប់តម្លៃសិក្សានេះដែរគឺសមរម្យដោយសារស្ថាប័នអប់រំនៅប្រទេសបារាំង តែងលើកស្ទួយ និង ជួយជ្រោមជ្រែងយ៉ាងច្រើនដល់សិស្ស-និស្សិត។ លោកបានបញ្ជាក់ប្រាប់ដែរថាសម្រាប់និស្សិតខ្មែរដែលតែងជ្រើសរើសទៅរៀនប្រទេសបាំរាំងភាគច្រើនទៅលើមុខវិជ្ជា ពេទ្យ ច្បាប់ គ្រង់គ្រង វិស្វកម្ម ជាដើម។ ជាមួយគ្នានេះលោកបានលើកទឹកចិត្តឱ្យនិស្សិតកម្ពុជាផ្តោតយកចិត្តទុកដាក់ទៅលើការៀនមុខវិជ្ជាបច្ចេកវិទ្យា និង បញ្ញាសម្បនិម្មិតឬហៅថា AIពីព្រោះថាការសិក្សាមុខវិជ្ជាទាំងនេះនិស្សិតកម្ពុជានៅមានកម្រិតនៅឡើយ។ ដោយឡែកឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន…

  • មុខសញ្ញាទាំង ៦ ក្នុងការបញ្ចប់ភាពចម្រូងចម្រាស់ក្នុងសង្គមកម្ពុជា

    មុខសញ្ញាទាំង ៦ ក្នុងការបញ្ចប់ភាពចម្រូងចម្រាស់ក្នុងសង្គមកម្ពុជា
  • កម្ពុជាអ្វីៗត្រូវចាប់ផ្តើមពីចំណុចសូន្យទាំងអស់

    កម្ពុជាអ្វីៗត្រូវចាប់ផ្តើមពីចំណុចសូន្យទាំងអស់
  • សម្ដេចតេជោ ហ៊ុន សែន ៖ ពិតមែនរយៈពេល៤៦ឆ្នាំ បានកន្លងផុតទៅបន្ទាប់ពីការផ្តួលរំលំរបបប្រល័យពូជសាសន៍

    សម្ដេចតេជោ ហ៊ុន សែន ៖ ពិតមែនរយៈពេល៤៦ឆ្នាំ បានកន្លងផុតទៅបន្ទាប់ពីការផ្តួលរំលំរបបប្រល័យពូជសាសន៍

    ប៉ុន្តែស្មារតីជ័យជម្នះ ៧មករា នៅតែមានពន្លឺចែងចាំងជានិច្ចក្នុងដួងចិត្តរបស់យើង និងកំពុងបន្តបំភ្លឺផ្លូវយើង ដើម្បីកសាងអនាគតកម្ពុជាដ៏រុងរឿង។ ៧មករា មានសត្រូវតែមួយគត់ គឺរបបប្រល័យពូជសាសន៍ ឥឡូវនេះរបបដ៏យង់ឃ្នងនេះត្រូវ រលាយបាត់ហើយ ដូច្នេះជនណាដែលនៅតែប្រឆាំងនឹង ៧មករា គឺជាអ្នកដែលចង់ឱ្យរបបប្រល័យពូជសាសន៍ និងសង្គ្រាមកើតឡើងវិញនៅកម្ពុជា។ ៧ មករា ២០២៥ #ams1minute

  • ក្នុងក្របខណ្ឌគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា​ (គ.អ.ឆ.ក)​

    ក្នុងក្របខណ្ឌគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា​ (គ.អ.ឆ.ក)​

    ឧបនាយករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី សាយ សំអាល់ បានដឹកនាំកិច្ចប្រជុំក្នុងគោលបំណងឱ្យមានការពិភាក្សាផ្លាស់ប្តូរមតិយោបល់ ដើម្បីពិនិត្យ​សក្តានុពលធនធាននៅក្នុងតំបន់ឆ្នេរសមុទ្រកម្ពុជាជារួម សំដៅគិតគូរដល់ការរៀបចំផែនការឯកភាព សម្រាប់បន្តអភិវឌ្ឍ និងអភិរក្សឱ្យសមស្របទៅនឹងសក្តានុពល និងលក្ខខណ្ឌដែលអំណោយផល ឈានទៅលើកកម្ពស់វិស័យទេសចរណ៍ វិនិយោគ និងពាណិជ្ជកម្ម ដើម្បីបន្តរក្សាសក្តានុពលតំបន់នេះ ជារបៀង សេដ្ឋកិច្ចសំខាន់របស់ប្រទេសជាតិ ដែលបានបង្កើតឱកាសការងារ ស្រូបយកចំណូលយ៉ាងច្រើនផ្តល់ជូនប្រជាជន កិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) ៦ មករា ២០២៥ #ams1minute

  • អបអរសាទរ ខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា 👏🎉🇰🇭

    អបអរសាទរ ខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា 👏🎉🇰🇭

    ៧ មករា ១៩៧៩ – ៧ មករា ២០២៥ #ams1minute