-
អ្នកជំនាញអាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុល បណ្ណាល័យខាងត្បូង នៅរួតទី២ ប្រាសាទអង្គរវត្ត

(សៀមរាប)៖ រចនាសម្ព័ន្ធនៃបណ្ណាល័យខាងត្បូង នៅរួតទី២ របស់ប្រាសាទអង្គរវត្ត មានអាយុកាលជិត ១ពាន់ឆ្នាំ ដែលរងការខូចខាត បានរឹងមាំឡើងវិញហើយ បន្ទាប់ពីក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ជួសជុលអស់រយៈពេល ៥ខែមក ។ កាលពីមុនពេលជួសជុល បណ្ណាល័យខាងត្បូង នៅរួតទី២ របស់ប្រាសាទអង្គរវត្ត មានសភាពទ្រុឌទ្រោមខ្លាំង ដូចជា សសរថ្មនៅផ្នែកខាងត្បូងឆៀងខាងកើត បានពុក និងប្រេះបែកតាំងពីលើរហូតដល់ក្រោម រីឯជញ្ជាំង របស់បណ្ណាល័យ ក៏ហែកចេញពីគ្នា ខុសពីសភាពដើម ព្រមទាំងធ្វើឲ្យពាក់ព័ន្ធដល់ធ្នឹម និងដំបូលខាងលើផង ។ លោក ឃាម មុនី ប្រធានគ្រប់គ្រងការដ្ឋានជួសជុល បណ្ណាល័យខាងត្បូង បានឲ្យដឹងថា បច្ចុប្បន្ននេះ បណ្ណាល័យខាងត្បួង នៅរួតទី២ នៃប្រាសាទអង្គរវត្ត បានជួសជុលពង្រឹងរចនាសម្ព័ន្ធដូចជា សសរនៅផ្នែកខាងត្បូងឆៀងខាងកើត ជញ្ជាំង កម្រាល និងគ្រឹះរួចរាល់ហើយ ដោយក្រុមអ្នកជំនាញ បានចាប់ផ្ដើមជួសជុលតាំងពីដើមខែកក្កដា ឆ្នាំ២០២៤ ហើយបច្ចុប្បន្ន ការងារនេះ បានទទួល ជោគជ័យ និងបញ្ចប់ជាស្ថាពរ ។ លោក ឃាម មុនី…
-
យើងត្រូវថែរក្សាសន្តិភាព ឱ្យបានរាប់រយឆ្នាំបន្តទៅមុខទៀត ទុកឱ្យកូនចៅជំនាន់ក្រោយ

-
“ស្ថាបនិក World Rice Conference គាំទ្រកម្ពុជានៅក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក សម្រាប់ឆ្នាំ២០២៥”

លោក Jeremy Zwinger ប្រធានក្រុមហ៊ុន និងជានាយកប្រតិបត្តិ The Rice Trader (TRT) និងជាស្ថាបនិក World Rice Conference (WRC) កោតសរសើរចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ដែលក្នុងនោះវិស័យស្រូវអង្ករ ឡូជីស្ទីក និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ព្រមទាំងបានបង្ហាញនូវជំនឿជឿជាក់ប្រកបដោយសុទិដ្ឋិនិយមអំពីសក្ដានុពលរបស់កម្ពុជា។ លោកក៏បានសម្ដែងនូវការអបអរសាទរចំពោះកម្ពុជា ដែលបានឈ្នះពានរង្វាន់អង្ករល្អបំផុតរបស់ពិភពលោក កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ នាទីក្រុងម៉ានិល ហ្វីលីពីន។ #ams1minute
-
សមត្ថកិច្ចកម្ពុជានឹងបញ្ជូនជនសង្ស័យបាញ់សម្លាប់អតីតតំណាងរាស្ត្របក្សប្រឆាំងទៅឲ្យសមត្ថកិច្ចថៃវិញ តាមសំណូមពររបស់នគរបាលភូមិន្ទថៃ ស្របតាមច្បាប់ បន្ទាប់ពីនគរបាលជាតិកម្ពុជាបញ្ចប់នីតិវិធី

-
រាជរដ្ឋាភិបាល ចេញ អនុក្រឹត្យ ស្តីពី ការធ្វើប្រតិភូកម្មមុខងារក្នុងការផ្តល់សេវារដ្ឋបាល ក្នុងវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈជូនរដ្ឋបាលរាជធានី ខេត្ត

-
កម្ពុជា សម្បូរដោយសត្វពស់ច្រើនប្រភេទ និងវាមានដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ី

(ភ្នំពេញ)៖ នៅប្រទេសកម្ពុជាសម្បូរទៅដោយសត្វពស់ជាច្រើនប្រភេទផ្សេងៗគ្នាក្នុងនេះមានដូចជាអំបូរពស់តុកែ, អំបូរពស់ហនុមាន ហើយនឹងអំបូរពស់ផ្សេងៗ ទៀត ដូចជាអំបូរ នៃពស់សម្លាប់កង្កែប អំបូរពស់ព្រៃនិងសាំងសឿ ហើយនឹងអំបូរពស់រំកាច់មាស។ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB)បានឱ្យដឹងនៅថ្ងៃទី៨ ខែមករា ឆ្នាំ ២០២៥ថា ៖ ”ពួកយើងបានឃើញវត្តមានសត្វពស់ជាច្រើនប្រភេទផ្សេងៗទៀត ក្នុងនេះដូចជាអំបូរពស់វែកប្រភេទផ្សេងគ្នា រួមទាំង ពស់វែករនាមផងដែរ។ពួកយើងរស់នៅ ក្បែរឧទ្យានជាតិ ជាហេតុនាំឲ្យពួកយើងជួបប្រទះពស់ជាប់ជាប្រចាំ” ។ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បានលើកឡើងដែរថា”នៅពេលដែលពួកយើងជួបប្រទះសត្វពស់ទាំងនោះ ពួកយើងមិនដែលធ្វើបាបទុក្ខទោសដល់ពួកវាឡើយ ព្រោះនៅទីនេះជាផ្ទះ ជាជម្រករបស់ពួកវា” ។ មជ្ឈមណ្ឌលនេះបានឱ្យដឹងបន្ថែមថា៖ “បើក្នុងករណីចាំបាច់ បុគ្គលិករបស់ពួកយើងដែលមានការបណ្តុះបណ្តាលដោយល្អ នឹងផ្លាស់ទីតាំងសត្វពស់ទាំងនោះទៅកាន់តំបន់ដែលនៅក្បែរនោះដោយសុវត្ថិភាព ដើម្បីធានាសុវត្ថិភាពដល់ទាំងអ្នកមកទស្សនា ព្រមទាំងសត្វផ្សេងៗទៀតក្រោមការថែទាំរបស់ពួកយើង” ។ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បានបញ្ជាក់ថា ៖ សត្វពស់មើលទៅហាក់គួរឱ្យខ្លាច ប៉ុន្តែពួកវាដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ីឱ្យមានលក្ខណល្អ ហើយការប៉ុនប៉ងចាប់ ឬសម្លាប់ពួកវាកាន់តែបង្កើនឱ្យមានហានិភ័យនៃការខាំឬចឹកកាន់តែខ្លាំងឡើង ដោយសារតែពួកវាតែងតែមានប្រតិកម្មតបការពារនៅពេលដែលមានការគំរាមកំហែង ។ ហេតុនេះ ប្រសិនបើលោកអ្នកជួបប្រទះឃើញពស់ប្រភេទណាមួយ សូមមេត្តានៅឱ្យឆ្ងាយ ជៀសវាងពីការខាំ ឬចឹករបស់ពួកវា” ៕ ដោយ ៖ ម៉ាដេប៉ូ
-
វិទ្យាល័យចំនួន ១៨ មកពីខេត្តតាកែវ ដែលអនុវត្តគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ទទួលបានការបណ្តុះបណ្តាល “ភាពជាអ្នកដឹកនាំនិងនវានុវត្តន៍”

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ បានធ្វើការបណ្តុះបណ្តាល “ភាពជាអ្នកដឹកនាំនិងនវានុវត្តន៍” និងដំណើរទស្សនកិច្ចសិក្សា ដែលរៀបចំឡើងសម្រាប់នាយកវិទ្យាល័យដែលអនុវត្តគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ដែលជាប្រធាន និងគ្រូបង្រៀនផ្នែកបច្ចេកវិទ្យាឌីជីថល ចំនួន ៧២រូប ដែលអញ្ជើញមកពីវិទ្យាល័យចំនួន ១៨ នៅខេត្តតាកែវ។ ពិធីបិទវគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ សិលា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។ វគ្គបណ្តុះបណ្តាល “ភាពជាអ្នកដឹកនាំនិងនវានុវត្តន៍”និងដំណើរទស្សនកិច្ចសិក្សា ធ្វើឡើងក្នុក្នុងគោលបំណងជំរុញការអភិវឌ្ឍផ្នត់គំនិត ភាពជាអ្នកដឹកនាំ និងបទពិសោធន៍ក្នុងការរៀបចំសាលារៀនល្អ ដើម្បីគ្រប់គ្រង មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស) និងវិទ្យាល័យ ឱ្យកាន់តែមានប្រសិទ្ធភាព។ នាយកវិទ្យាល័យ ប្រធាន មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ និងគ្រូបង្រៀនផ្នែកបច្ចេកវិទ្យាឌីជីថល ក៏បានធ្វេីដំណេីរទស្សនកិច្ចទៅកាន់សាលារៀនជំនាន់ថ្មី នៅវិទ្យាល័យព្រះស៊ីសុវត្ថិ និងវិទ្យាល័យព្រះយុគន្ធរ មជ្ឈមណ្ឌលបច្ចេកវិទ្យារបស់សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP Technology Center) និងក្រុមហ៊ុនអ៊ីមផេកហាប់ភ្នំពេញ (Impact Hub Phnom Penh) ដើម្បីស្វែងយល់អំពីបទពិសោធន៍នៃការគ្រប់គ្រង ភាពជាអ្នកដឹកនាំនិងសហគ្រិនភាព ការរៀបចំកម្មវិធីសិក្សានិងការបង្រៀន…
-
កិច្ចសហប្រតិបត្តិការសហរដ្ឋអាមេរិក និងកម្ពុជា សម្រេចបាននូវលទ្ធផលផ្លែផ្កា លើការអភិវឌ្ឍវិស័យសុខាភិបាល

(ភ្នំពេញ)៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យ លោកស្រី Bridgette L. Walker ភារៈធារី នៃស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជួប សម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណដល់រដ្ឋាភិបាលសហអាមេរិក ដែលបានផ្តល់ជំនួយសហប្រតិបត្តិការដល់វិស័យសុខាភិបាល តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការទ្វភាគី នៃសហរដ្ឋអាមេរិកនានាដូចជា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (US-CDC) និងវិទ្យាស្ថានសុខភាពជាតិ នៃសហរដ្ឋអាមេរិក ជាដើម ដែលបានសហការចូលរួមសហការគាំទ្រវិស័យសុខាភិបាល ដើម្បីលើកកំពស់សុខុមាលភាពប្រជាជនកម្ពុជា និងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធថែទាំសុខភាព ដែលមានភាពធន់ និងរឹងមាំនៅកម្ពុជានាពេលកន្លងមក ។ លោកស្រីភារៈធារី បានថ្លែងអំណរគុណដល់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានផ្តល់ការគាំទ្រដល់គម្រោងផ្តួចផ្តើមនានារបស់សហរដ្ឋអាមេរិកដូចជា គម្រោងរៀបចំផែនការយុទ្ធសាស្តជាតិសម្រាប់ស្រាវជ្រាវ និងបង្ការស្ត្រី និងកុមារពីការពុលនៃលោហៈធាតុធ្ងន់(Lead Free Partnership) គម្រោងសន្តិសុខសុខភាពសកល និងគម្រោងកិច្ចព្រមព្រៀងស្រាវជ្រាវ និងបង្ការការឆ្លងរាលដាលនៃជំងឺឆ្លង ព្រមទាំងបានស្នើសុំឱ្យប្រធានទីភ្នាក់ងារសហប្រតិបត្តិការទ្វេភាគីនីមួយៗ ជម្រាបជូនពីផែនការសកម្មភាពសហប្រតិបត្តិការក្នុងវិស័យសុខាភិបាលសម្រាប់ពេលបច្ចុប្បន្ន និងអនាគត។…
-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

-
សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកដំណាំស្រូវ នៅតែជាដំណាំយុទ្ធសាស្ត្រ យូរអង្វែងរបស់កម្ពុជា

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួប, អ្នកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលគោលនយោបាយស្រូវអង្ករ នៃសហព័ន្ធស្រូវអង្ករកម្ពុជា បានគោរពជម្រាបជូនសម្តេចបវរធិបតី អំពីវឌ្ឍនភាព និងសកម្មភាពការងាររបស់សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការចូលរួមចំណែកជំរុញការនាំចេញស្រូវអង្ករកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។ អ្នកឧកញ៉ាក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់លើគុណភាពស្រូវអង្ករកម្ពុជា, ការប្រមូលទិញស្រូវពីប្រជាកសិករ, ការរៀបចំសម្ងួត, ការស្ដុកទុក និងការនាំចេញស្រូវអង្ករ ទៅកាន់ទីផ្សារអន្តរជាតិ។ សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះសហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យស្រូវ អង្ករ និងបានគូសបញ្ជាក់ថា វិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ សម្ដេចបវរធិបតីបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលនៅតែផ្ដល់អាទិភាពលើដំណាំស្រូវ ដែលជាដំណាំយុទ្ធសាស្ត្រ យូរអង្វែងរបស់កម្ពុជា និងបានគូសបញ្ជាក់អំពីការដាក់ចេញគោលនយោបាយចាំបាច់ ដើម្បីគាំទ្រដំណាំស្រូវ និងធានាបាន នូវភាពប្រកួតប្រជែងរបស់វិស័យស្រូវអង្ករកម្ពុជា តាមរយ:ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់, ការសម្រួលការដឹកជញ្ជូន និងការកាត់បន្ថយថ្លៃដើមផលិតកម្ម ក៏ដូចជាជំរុញភាពម្ចាស់ការលើខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ក្នុងឱកាសនោះដែរ, សម្ដេចបវរធិបតី បានលើកទឹកចិត្តឱ្យសហព័ន្ធស្រូវអង្ករកម្ពុជា បន្តសហការឱ្យកាន់តែជិតស្និទ្ធិថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល…