Category: ព័ត៌មានជាតិ

  • អាជ្ញាធរមានសមត្ថកិច្ចត្រូវទប់ស្កាត់វត្តមាននៃក្រុមសង្គមងងឹត និងបញ្ហាក្មេងទំនើងឱ្យបានល្អ

    អាជ្ញាធរមានសមត្ថកិច្ចត្រូវទប់ស្កាត់វត្តមាននៃក្រុមសង្គមងងឹត និងបញ្ហាក្មេងទំនើងឱ្យបានល្អ
  • សម្តេចធិបតី៖ កត្តាទាក់ទាញដែលកម្ពុជាផ្តល់ជូនដល់ធុរកិច្ច និងវិនិយោគបរទេស មានដូចជា៖

    សម្តេចធិបតី៖ កត្តាទាក់ទាញដែលកម្ពុជាផ្តល់ជូនដល់ធុរកិច្ច និងវិនិយោគបរទេស មានដូចជា៖

    ១. កម្ពុជាបានផ្តល់នូវបរិយាកាសសន្តិភាព និងស្ថិរភាព ដែលជាកត្តាមូលដ្ឋាន សម្រាប់ជ្រើសរើសជាទីតាំងវិនិយោគ ២. ផ្តល់ជូននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដោយជាប់ចំណាត់ថ្នាក់ជាទីផ្សារដែលកំពុងរីកចម្រើនបំផុត សម្រាប់ការវិនិយោគបរទេសនៅឆ្នាំ២០២៤ ៣. ច្បាប់វិនិយោគរបស់កម្ពុជាមានលក្ខណៈសេរីជាមួយនឹងការលើកទឹកចិត្តចម្រុះ មានភាពបត់បែន និងមានភាពការលើកទឹកចិត្តដល់អ្នកវិនិយោគ ៤. កម្ពុជា ជាទីតាំងយុទ្ធសាស្ត្រ និងទទួលបានឱកាសអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនានា។ ការវិនិយោគនៅកម្ពុជា គឺមិនត្រឹមតែ វិនិយោគសម្រាប់ទីផ្សារប្រជាជនកម្ពុជាទេប៉ុន្តែជាការបើកឱកាស ទៅកាន់តំបន់ផ្សេងទៀតលើពិភពលោក ៥. កម្ពុជាមានយុវជនថាមវន្ត និងប្រជាជននិយាយភាសាអង់គ្លេស។ ៦០% នៃចំនួនប្រជាជនរបស់ខ្លួនមាន អាយុក្រោម៣៥ឆ្នាំ ហើយរាជរដ្ឋាភិបាលបានអនុវត្តកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈទូលំទូលាយ សម្រាប់មនុស្សវ័យក្មេង ១,៥លាននាក់ ៦. កម្ពុជាបាន និងកំពុងពង្រីកការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ដើម្បីធ្វើសមាហរណកម្ម និងតភ្ជាប់បណ្តាញដឹកជញ្ជូនទៅនិងច្រករបៀងសេដ្ឋកិច្ចសំខាន់ៗ។ #ams1minute

  • ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខ

    ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខ

    មានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ ពិធីជួបសំណេះសំណាល និងផ្ដល់អនុសាសន៏ណែនាំពីបែបបទ និងនីតិវិធីដាក់ពាក្យស្នើសុំកម្មសិទ្ធិជូនប្រជាពលរដ្ឋដែលរស់នៅក្នុងគម្រោងដីឡូត៍ គឹម សុខ។ ១២ វិច្ឆិកា ២០២៤ 📷 MLMUPC #ams1minute

  • អបអរសាទរ ទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី ១៥

    អបអរសាទរ ទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី ១៥

    ១៣ វិច្ឆិកា ២០០៩ – ១៣ វិច្ឆិកា ២០២៥ #ams1minute

  • ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី៖ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ​ស៊ីវិល ចំនួន៤ ក្របខណ្ឌ ខាងមុខនេះ នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ

    ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី៖ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ​ស៊ីវិល ចំនួន៤ ក្របខណ្ឌ ខាងមុខនេះ នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ

    (ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារ​សាធា​រណៈ និងជាប្រធានគណៈកម្មាធិការរៀបចំការប្រឡងប្រជែង កាលពីរសៀល​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានសម្រេចក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សាលើវឌ្ឍនភាព​ការងារឆ្ពោះទៅកាន់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ថា ការប្រឡងប្រ​ជែង​​ជ្រើសរើសមន្ត្រីរាជការស៊ីវិល ចំនួន៤ ក្របខណ្ឌ ខាងមុខនេះ នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ។ ការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិល ចំនួន៤ ក្របខណ្ឌនេះ គឺសំដៅលើ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ចំនួន១០០០កន្លែង ការប្រឡង​ជ្រើសរើសមន្ត្រីអគ្គនាយកដ្ឋានរតនាគារជាតិចំនួន ១០០កន្លែង នឹងប្រព្រឹត្ត​ទៅនាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ រីឯ ការប្រឡងប្រជែង​ជ្រើសរើស​សិស្ស​មន្ត្រីជាន់ខ្ពស់សាលាភូមិន្ទរដ្ឋបាលចំនួន ៥០កន្លែង នឹងប្រព្រឹត្តទៅ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ (ពេលព្រឹក) និងសិស្សមន្ត្រីក្រមការសាលាភូមិន្ទរដ្ឋបាល​ចំនួន ១៨០កន្លែង នឹងប្រព្រឹត្តទៅ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ (ពេលរសៀល) នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ សូមបេក្ខជន អាណា​ព្យាបាល និងសាធារណជនជ្រាបជាព័ត៌មាន និងត្រៀម​លក្ខណៈ​ឱ្យបានរួចជាស្រេចសម្រាប់ការប្រឡងប្រជែងនាពេលខាងមុខនេះ តាមរយៈការអនុវត្តនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន…

  • ក្រសួងប្រៃសណីយ៍ និងក្រសួងសង្គមកិច្ច ឯកភាពគ្នាដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ ឯកសារ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ិនធឺណិត

    ក្រសួងប្រៃសណីយ៍ និងក្រសួងសង្គមកិច្ច ឯកភាពគ្នាដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ ឯកសារ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ិនធឺណិត

    (ភ្នំពេញ)៖ ឯកឧត្ដម ជា វ៉ាន់ដេត ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីនិងជាហត្ថលេខី ក្នុងពិធីចុះហត្ថលេខាលើ“អនុស្សរណៈនៃការយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ិនធឺណិត និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនដល់មន្រ្តីរាជការក្រោមឱវាទ”។ ពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការសរុបចំនួនប្រមាណ ២៥០នាក់។ អនុស្សរណៈនៃការយោគយល់នេះមានគោលបំណង ៣ សំខាន់ៗ ដូចខាងក្រោម៖១. ការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សម្រាប់ផ្ទៀងផ្ទាត់ឯកសារចេញដោយ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីលុបបំបាត់ការក្លែងបន្លំ។២. ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិតសម្រាប់ការប្រើប្រាស់ក្នុង ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។៣. ការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថល ជូនមន្ត្រីរាជការនៃ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឱ្យចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថលចាំបាច់សម្រាប់សម្រួលដល់ការបំពេញតួនាទីនិងភារកិច្ចកាន់តែមានប្រសិទ្ធភាព ប្រសិទ្ធផល និងឆាប់រហ័ស។ ទាំងអស់នេះ គឺជាសកម្មភាពការងារអាទិភាព ដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ…

  • ខេត្តមណ្ឌលគិរី រតនៈគិរី ក្រចេះ ស្ទឹងត្រែង នឹងក្លាយជាប៉ូលសេដ្ឋកិច្ចដែលមានសក្ដានុពល កាន់តែខ្លាំងក្នុងថ្ងៃអនាគត

    ខេត្តមណ្ឌលគិរី រតនៈគិរី ក្រចេះ ស្ទឹងត្រែង នឹងក្លាយជាប៉ូលសេដ្ឋកិច្ចដែលមានសក្ដានុពល កាន់តែខ្លាំងក្នុងថ្ងៃអនាគត
  • សហគ្រិនខ្មែរ និងអង្គការស្វីសខន់ថាក់ នឹងរៀបចំសន្និសីទប្រចាំឆ្នាំ ស្តីពីការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា ២០២៤

    សហគ្រិនខ្មែរ និងអង្គការស្វីសខន់ថាក់ នឹងរៀបចំសន្និសីទប្រចាំឆ្នាំ ស្តីពីការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា ២០២៤

    ភ្នំពេញ : សហគ្រិនខ្មែរ (KE) និងអង្គការស្វីសខន់ថាក់ (SC) មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសអំពីកម្មវិធី សន្និសីទប្រចាំឆ្នាំស្តីពីការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា ២០២៤ (CAMESCO24) ដែល នឹងប្រព្រឹត្តទៅនៅ ថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ (CAMESCO24) ជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា ដែលមានការ ជួបជុំរវាងធុរកិច្ចបង្កើតថ្មីស្ថាប័នគាំទ្រសហគ្រិន អ្នកជំរុញប្រព័ន្ធអេកូឡូស៊ី ស្ថាប័នរដ្ឋាភិបាលវិនិយោគិនក្នុងស្រុក និងអន្តរជាតិ និងអង្គការដែលមានបណ្តាញទំនាក់ទំនងជាសកល ដើម្បីស្វែងរកឱកាសនិងជំរុញកិច្ចសហការថ្មីៗ។ កម្មវិធីសន្និសីទនេះ ត្រូវបានរៀបចំ និងសហការគាំទ្រថវិកាដោយសហគ្រិនខ្មែរ (KE) ទីភ្នាក់ងារស្វីសសម្រាប់ ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) និងស្ថិត ក្រោមកម្មវិធីការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងការវិនិយោគ (3Ei)។ កម្មវិធីសន្និសីទCAMESCO24 ត្រូវបានរចនាឡើង ដើម្បីផ្សាភ្ជាប់និងជំរុញដល់ភាគីពាក់ព័ន្ធសំខាន់ៗ ក្នុងការជំរុញកំណើនសហគ្រិនភាព និង នវានុវត្តន៍នៅកម្ពុជា។ ដោយទទួលបាននូវភាពជោគជ័យកន្លងមក កម្មវិធីសន្និសីទCAMESCO24 មានគោលបំណងក្នុងការរំលេចអំពី សកម្មភាពនៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលបានអនុវត្តពេញមួយឆ្នាំ តាមរយៈការចែករំលែកអំពីគំនិតផ្តួច ផ្តើមនានាទាំងក្នុងតំបន់និងពិភពលោក និងទាក់ទាញវិនិយោគិនអន្តរជាតិដែលមានចំណាប់អារម្មណ៍ក្នុងការស្វែង រកឱកាសវិនិយោគ។ សម្រាប់ឆ្នាំ២០២៤ ប្រធានបទរបស់កម្មវិធីគឺ “ថាមពលនៃកិច្ចសហការដើម្បីផលវិជ្ជមាន”…

  • គំរូថ្មី នៃព្រះបរមឆាយាល័ក្ខណ៍ សម្រាប់ដាក់តាំងតាមក្រសួង ស្ថាប័ន និងប្រើប្រាស់ជាទូទៅ

    គំរូថ្មី នៃព្រះបរមឆាយាល័ក្ខណ៍ សម្រាប់ដាក់តាំងតាមក្រសួង ស្ថាប័ន និងប្រើប្រាស់ជាទូទៅ
  • មកដល់ពេលនេះមានប្រមាណ៧០ប្រទេសហើយ ជូនដំណឹងអំពី​ការមក​ចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្ដីពី​ពិភពលោក​មួយ​គ្មានមីន នៅកម្ពុជា

    មកដល់ពេលនេះមានប្រមាណ៧០ប្រទេសហើយ ជូនដំណឹងអំពី​ការមក​ចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្ដីពី​ពិភពលោក​មួយ​គ្មានមីន នៅកម្ពុជា

    ភ្នំពេញ៖គិតមកដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ​មានប្រទេស​ជាសមាជិក​អនុសញ្ញា​អូតា​វ៉ា​ប្រមាណ៧០ប្រទេសបានជូនដំណឹង​អំពីការចូលរួម​មក​ក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្ដីពីពិភព​លោកមួយគ្មាន​មីននៃអនុសញ្ញា​អូតាវ៉ានៅខេត្តសៀមរាប​នាចុង​ខែវិច្ឆិកា​ ។នេះបើ​តាមការបញ្ជាក់របស់ឯកឧត្តម លី ធុច ទេសរដ្ឋមន្ត្រី អនុប្រធាន​ទី១ អាជ្ញាធរមីនកម្ពុជាកាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ក្នុង​កិច្ចប្រជុំ​ត្រៀមរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកមួយគ្មាន​មីននៃអនុសញ្ញាអូតាវ៉ានៅសាលាខេត្តសៀមរាប។ ​កិច្ច​ប្រជុំក៏មាន​ការចូលរួមពីលោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប មន្រ្តីរដ្ឋបាលខេត្ត អាជ្ញាធរជាតិអប្សរា កងកម្លាំងប្រដាប់អាវុធ និងភាគីពាក់ព័ន្ធ​ក្នុងខេត្ត ឯកឧត្តម លី ធុច មានប្រសាសន៍ថា កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ជាការប្រមូលផ្តុំនូវក្តីសង្ឃឹម ការប្តេជ្ញាចិត្តរួម និង​កិច្ចខិតខំ​ប្រឹងប្រែងរួម ដើម្បីជំរុញឱ្យពិភព​លោកមួយ​ដែលគ្មានមីន និងគ្មានជនណាម្នាក់បន្ត​រងគ្រោះ​ដោយសារមីនប្រឆាំងមនុស្ស។ គិត​មកដល់ថ្ងៃនេះមានប្រទេស​ជាសមាជិកអនុសញ្ញាអូតាវ៉ា ប្រមាណ៧០ប្រទេសហើយ បានជូន​ដំណឹងអំពីការចូលរួមនៅក្នុង​កិច្ច​ប្រជុំកំពូលនេះ ដែលនឹងប្រព្រឹត្ត​ទៅចាប់ពីថ្ងៃទី២៤-២៩ ខែវិច្ឆិកាខាងមុខ។ ឯកឧត្តម លី ធុច បានគូសរំលេចថា ក្នុងរយៈពេលមួយឆ្នាំនេះ​កម្ពុជា​បានដើរតួនាទីយ៉ាងសំខាន់ជាមួយគ្រប់ភាគីពាក់ព័ន្ធ​នៃអនុ​សញ្ញាអូតាវ៉ា ព្រមទាំងបានដឹកនាំ និងចូល​រួមក្នុងកិច្ចប្រជុំប្រមាណ៦០លើក ។ឯកឧត្តមបន្ថែមថា ជាលទ្ធផលសេចក្តី​ថ្លែងការណ៍​នយោបាយសៀម​រាប-អង្គរ នឹងត្រូវចុះហត្ថលេខា អនុម័តដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុង​កម្មវិធីបើកកិច្ច​ប្រជុំនាថ្ងៃទី២៥ ខែវិច្ឆិកា ហើយសេចក្តីព្រាងផែនការសកម្មភាពសៀមរាប-អង្គរ ២០២៥-​២០២៩ នឹងត្រូវអនុម័ត​ដាក់ឱ្យប្រើប្រាស់​នាថ្ងៃទី២៩ ខែវិច្ឆិកា…