-
ខេត្តព្រះសីហនុ មានចំនួនភ្ញៀវទេសចរផ្ទៃក្នុងសរុបចំនួន ១១០ ០៧៥នាក់ កើនឡើង ៨,៩០% ក្នុងព្រះរាជពិធីបុណ្យអុំទូក
លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងថា នៅថ្ងៃទី២ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ចំនួនភ្ញៀវទេសចរផ្ទៃក្នុងសរុបចំនួន ១១០ ០៧៥នាក់ កើនឡើង ៨,៩០% ក្នុងនោះ ១. ភ្ញៀវទៅកម្សាន្តតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានាសរុប ១០៨ ៣៩០នាក់ កើនឡើង ៤,៨៦% ក្នុងនោះ ២. ភ្ញៀវចូលតាមព្រលានយន្តហោះអន្តរជាតិ ៤ជើង ស្មើនឹងភ្ញៀវសរុប ៣៥២នាក់ កើនឡើង ៣០០% ក្នុងនោះ ៣. ភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តាកោះនានាសរុប ១ ៣៣៣នាក់ កើនឡើង ១១២,៥៩% ក្នុងនោះ
-
មន្រ្តីនាំពាក្យសាលារាជធានីភ្នំពេញ៖ ក្នុងឆ្នាំ២០២៤នេះភ្ញៀវទេសចបរទេស ចូលមកកម្សាន្តពិធីអុំទូកច្រើនជាងឆ្នាំកន្លងមក
(ភ្នំពេញ)៖ លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានថ្លែងថា៖នៅក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែទេភ្ញៀវទេសចរបរទេស ត្រូវបានកត់សម្គាល់ឃើញថាមានការកើនឡើងជាងឆ្នាំកន្លងទៅ ដោយសារគណះកម្មាធិការរៀបចំបុណ្យអុំទូកមានការរៀបចំទីកន្លែងសម្រាប់ពួកគាត់ចូលទស្សនាបានសមរម្យ នៅលើវេទិកាក៏ដូចជាទីកម្សាន្តនានា។ ថ្លែងប្រាប់ទូរទស្សន៍អប្សរានៅរសៀលថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ លោកស្រី ដោ សម្ភស្ស ឱ្យដឹងថា៖សម្រាប់ថ្ងៃទី១ ព្រះរាជពិធីបុណ្យអុំទូក មានបងប្អូនប្រជាពលរដ្ឋខ្មែរយើង និងជនបរទេសជាភ្ញៀវទេសចរប្រមាណ១លាន១សែននាក់ បានចូលរួមទស្សនាកម្សាន្ត ប្រកបដោយទឹកមុខសប្បាយរីករាយក្រោមម្លប់នៃសន្តិភាព។ លោកស្រីអ្នកនាំពាក្យរូបនេះបានអះអាងថា ជារួម ក្នុងឆ្នាំ២០២៤នេះ មានអ្នកដើរលេងកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូកមានការកើនឡើងជាងឆ្នាំមុនៗ ជាពិសេសនោះគឺភ្ញៀវទេសចរបរទេស ។ បើតាមលោកស្រី ដោ សម្ផស្ស ការកើនឡើងនេះគឺដោយសារតែឆ្នាំ២០២៤ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិបានរៀបចំជាវេទិកា ដែលបើកទូលាយជូនភ្ញៀវបរទេស អាចអញ្ជើញចូលរួមទស្សនា ដែលធ្វើឱ្យភ្ញៀវបរទេសបង្ហាញអារម្មណ៍សប្បាយចិត្ត និងពេញចិត្តជាខ្លាំង ក្នុងការទស្សនាកម្មវិធីអុំទូកនេះ។ ក្រៅអំពីភ្ញៀវបរទេសដែលមានចំនួនកើនឡើងនាឆ្នាំនេះដែរសម្រាប់ថ្ងៃទី២នៃក្នុងពិធីបុណ្យអុំទូក ក៏ត្រូវបានលោកស្រី ដោ សម្ភស្ស រំពឹងថាបងប្អូនប្រជាពលរដ្ឋខ្មែរនឹងចូលមកកម្សាន្តច្រើនជាងថ្ងៃទី១ផងដែរ។ ឯកឧត្តម ប៊ូ ជុំសេរី ប្រធានគណកម្មការបច្ចេកទេសរៀបចំបុណ្យអុំទូកវិញបានថ្លែងប្រាប់ទូរទស្សន៍អប្សរាឱ្យដឹងថា៖ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែឆ្នាំ២០២៤ក្នុងរយៈពេល២ថ្ងៃនេះប្រព្រឹត្តិទៅរលូនល្អ ពុំមានអ្វីកត់សម្កាល់ទេ។ការប្រណាំងទូកទាំងថ្ងៃទី១ និងទី២មានភាពអធិកអធម និងកីឡាមានការប្រឡងប្រជែងប្រកបដោយវិន័យល្អប្រសើរ។…
-
ពលរដ្ឋមានការយល់ដឹងពីការទុកដាក់សំរាម និងសំរាមងាយស្រួលប្រមូលទៅចោល
(ភ្នំពេញ)៖ មន្រ្តីក្រសួងបរិស្ថាន ក៏ដូចជាមន្រ្តីមូលដ្ឋាន បានកត់សម្កាល់ឃើញថា ប្រជាពលរដ្ឋដែលបានចូលរួមដើរកម្សាន្តបុណ្យអុំទូកឆ្នាំនេះ បានទុកដាក់សំរាមបានត្រឹមត្រូវ បើទោះបីជាមានពលរដ្ឋមួយចំនួននៅបន្តបោះចោលសំរាមមិនបានត្រឹមត្រូវក៏ដោយ។ មន្រ្តីសាលារាជធានីភ្នំថ្លែងថាសម្រាប់នៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក បានបញ្ចប់ទៅនោះ ក្រុមការងារខាងសម្អាតអនាម័យរបស់សាលារាជធានីភ្នំពេញ និងក្រុមហ៊ុនប្រមូលសំរាមទាំង៣ បានសហការគ្នាសម្រុករួតរះសម្អាតនៅតាមដងផ្លូវ តាមសួនច្បារ និងកន្លែងកម្សាន្ដនានាដោយធ្វើការប្រមូលសំរាមដឹកចេញ និងមានការបាញ់ទឹកលាងសម្អាតតាមដងផ្លូវតាមទីតាំងនានា បានបញ្ចប់ដោយជោគជ័យស្អាត និងមានសោភណភាពស្រស់ស្អាតឡើងវិញ។ ថ្លែងបញ្ជាក់ប្រាប់ ទូរទស្សអប្សារា នារសៀលថ្ងៃទី ១៥ ខែ វិច្ឆិកាឆ្នាំ ២០២៤ដែលជាថ្ងៃទី២នៃពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖ប្រជាពលរដ្ឋមានការយល់ដឹងអំពីការទុកដាក់សំរាមបានល្អប្រសើរជាងមុនច្រើន ធ្វើឱ្យការប្រមូល និងសំអាតរបស់ក្រុមកាងារមានភាពងាយស្រួលផងដែរ។ លោកស្រី បន្តថា គ្រប់ទីកន្លែងមានការសម្អាតសំរាម និងមានធុងសំរាម.ធ្វើឱ្យពលរដ្ឋចូលមកកម្សាន្តអាចទុកសំរាមបានត្រឹមត្រូវ ។គ្រប់ទីកន្លែងស្រស់ស្អាត និងប្រកបដោយអនាម័យ។ ដោយឡែកទាក់ទិនក្នុងការចោលសំរាមនេះ លោក រដ្ឋ សៀង ប្រជាពលរដ្ឋម្នាក់រស់នៅរាជធានីភ្នំពេញ ដែលបានចូលមកកម្សាន្តនៅក្នុងពិធីបុណ្យអុំទូកបានឱ្យដឹងថាការចោលសំរាមរបស់ប្រជាពលរដ្ឋតាមដែលលោកបានដឹងបានឃើញនោះមានភាពកាន់តែល្អប្រសើរ ហើយគ្រប់ទីកន្លែងឃើញថាមានធុងសំរាម ដែលធ្វើឱ្យពលរដ្ឋមិនចោលសំរាមពាសវាលកាលបន្តទៀត។ បញ្ជាក់ប្រាប់ដូចគ្នានេះដែរ លោក ឆាយ…
-
មេដឹកនាំអន្ដរជាតិម្នាក់ៗ តែងតែលើកឡើងពីក្តីបារម្ភចំពោះព័ត៌មានក្លែងក្លាយ និងបញ្ញាសិប្បនិម្មិត (AI)
#ams1minute
-
រាជរដ្ឋាភិបាល តែងខិតខំពង្រឹងប្រទេសឱ្យរឹងមាំ រួបរួមគ្នា និងពង្រឹងសមត្ថភាពប្រជាពលរដ្ឋឱ្យខ្លាំង
#ams1minute
-
ឯកឧត្តម គួច ចំរើន អភិបាល ណែនាំដល់កីឡាករអុំទូកទាំងអស់ក្នុងខេត្តកណ្ដាល ត្រូវធ្វើជាគំរូល្អដល់គេគ្រប់គ្នា
(ភ្នំពេញ)៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់កីឡាករអុំទូកទាំងអស់ក្នុងខេត្តកណ្ដាល ត្រូវធ្វើជាគំរូល្អដល់គេគ្រប់គ្នា ដោយត្រូវគោរពឱ្យបាននូវវិន័យ ស្ដាប់ការណែនាំរបស់គណៈកម្មការ ហើយត្រូវជៀសឱ្យបាននូវការប្រើប្រាស់អំពើហិង្សា ឬប្រព្រឹត្តនូវអំពើអ្វីមួយដែលយើងទាំងអស់គ្នាមិនចង់ឃើញ ដែលនាំឱ្យអាប់ឱនកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់កីឡាករដទៃទៀត។ ការណែនាំនេះធ្វើឡើងនៅក្នុងឱកាសដែល ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញសំណេះសំណាល ជាមួយកីឡាករចំណុះទូក ទាំង១០៧ ទូទាំងខេត្តកណ្ដាល ដែលបានមកចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលពិធីសំណេះសំណាលនេះ មានការចូលរួមពីអភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងសប្បុរសជននានា។ ឯកឧត្តមអភិបាលខេត្ត បន្តថា៖ ការចូលរួមប្រណាំងទូកនៅពេលនេះ មិនត្រឹមតែដើម្បីឈ្នះ និងចាញ់នោះទេ គឺដើម្បីចូលរួមអបអរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក បង្កើតភាពសប្បាយរីករាយ សាមគ្គីភាព ឯកភាពគ្នា ក្រោមម្លប់នៃសុខសន្តិភាព និងដើម្បីឆ្លុះបញ្ចាំងដល់បរទេសបានឃើញនូវទំនៀមទំនាប់…
-
កត្តាសំខាន់ ៣ ក្នុងការធានារក្សាបាននូវសេវាកម្មជាទីទុកចិត្តដល់ភ្ញៀវទេសចរ ក៏ដូចជាសាធារណជនទូទៅ
#ams1minute
-
ព្រះរាជពិធីបុណ្យអុំទូក នៅភ្នំពេញឆ្នាំនេះ មានឆាកប្រគុំតន្ត្រី និងកន្លែងសប្បាយ ១៣ទីតាំង ដែលមានជាង ៤០០ស្តង់
(ភ្នំពេញ)៖ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ក្នុងឆ្នាំ២០២៤នេះ មានការរៀបចំជាឆាកប្រគុំតន្ត្រី ឬកន្លែងសប្បាយ ចំនួន ១៣ទីតាំង ដែលមានស្តង់ជាង៤០០ស្តង់ ហើយក៏មានស្តង់ផ្សេងៗ ជាច្រើនទៀតផងដែរ ។ លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់អោយដឹងថា តាមរបាយការណ៍ ដែលរដ្ឋបាលរាជធានីភ្នំពេញ ទទួលបាន មានកន្លែងសប្បាយភាព ដែលមានឆាកប្រគុំតន្ត្រី ចំនួន១៣កន្លែង ក្នុងនោះក៏មាន ប្រដាល់គុណខ្មែរផងដែរ ដែលមានស្តង់ពិព័រណ៍ ចន្លោះពី៤៣០ ដល់៤៥០ស្តង់ ហើយក៏នៅមានស្តង់ជាច្រើនផ្សេងៗទៀតផងដែរ ។ លោកស្រី បន្តទៀតថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ នឹងមានបងប្អូនប្រជាពលរដ្ឋ ចូលរួមច្រើន ហើយការលក់ដូរក៏មានច្រើនដែរ។ ដូច្នេះដើម្បីឱ្យកន្លែងលក់ដូរ មានសោភ័ណភាព មានអនាម័យល្អ ក្នុងនាមរដ្ឋបាលរាជភ្នំពេញ លោកស្រីស្នើឱ្យបងប្អូនអាជីវករ ចូលរួមទុកដាក់សម្ភារៈ និងរៀបចំទុកដាក់ឱ្យមានអនាម័យ ដើម្បីភាពស្រស់ស្អាត និងដើម្បីព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ ប្រព្រឹត្តិទៅដោយរលូន។ លោកស្រី ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលផងដែរ ដែលបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ ។ សូមបញ្ជាក់ថា…
-
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចេញសេចក្តីជូនដំណឹង ស្តីពី វេទិកាសន្តិសុខសាយប័រសម្រាប់យុវជន (Cybersecurity Youth Forum)
(ភ្នំពេញ)៖ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ) មានកិត្តិយសសូមជម្រាបជូនដល់សាធារណជននិងសិស្ស-និស្សិតឱ្យបានជ្រាបថា ដើម្បីលើកកម្ពស់និងបញ្ជ្រាបចំណេះដឹងដល់សាធារណជនទូទៅអំពីសុវត្ថិភាពសន្តិសុខសាយប័រ និងបង្កើនការការពារទិន្នន័យផ្ទាល់ខ្លួនពីការគំរាមកំហែងផ្សេងៗនៅលើបណ្តាញអ៊ីនធឺណិត ក.ប.ទ នឹងរៀបចំ “វេទិកាសន្តិសុខសាយប័រសម្រាប់យុវជន” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ១២:៣០នាទី រហូតដល់ម៉ោង ១៧:០០នាទីរសៀល នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។ វេទិកានេះ គឺជាផ្នែកមួយនៃគម្រោង “ខែនៃការយល់ដឹងអំពីសន្តិសុខសាយប័រ (Cybersecurity Awareness Month)” ដែលនឹងប្រមូលផ្ដុំអ្នកជំនាញនៅក្នុងវិស័យបច្ចេកវិទ្យាដែលមានការអញ្ជើញចូលរួមពីតំណាង ក្រសួង-ស្ថាប័នរដ្ឋ វិស័យឯកជន និងភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយណែនាំពីសន្តិសុខសាយប័រ ចែករំលែកវិធីសាស្ត្រក្នុងការបង្ការ គ្រប់គ្រង និងឆ្លើយតបចំពោះការគំរាមកំហែងសន្តិសុខសាយប័រ ព្រមទាំងបង្កើតជាសង្គមមួយដែលមានសុវត្ថិភាពសម្រាប់កម្ពុជា។ ជាពិសេស វេទិកានេះនឹងផ្ដល់ឱកាសដល់អ្នកចូលរួមឱ្យទទួលបាននូវបទពិសោធអំពីការជ្រើសរើសជំនាញសិក្សា ឱកាសការងារ បដិវត្តន៍សន្តិសុខសាយប័រ និងអនាគតនៃវិស័យសន្តិសុខសាយប័រនៅកម្ពុជា ក៏ដូចជាក្នុងតំបន់ និងសកលលោកផងដែរ។ ក.ប.ទ សូមជូនដំណឹងដល់សាធារណជននិងសិស្ស-និស្សិតដែលមានចំណាប់អារម្មណ៍ចូលរួមកម្មវិធី “វេទិកាសន្តិសុខសាយប័រសម្រាប់យុវជន” សូមធ្វើការចុះឈ្មោះចូលរួមដោយសេរីឱ្យបានមុនថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទី ឬអាចសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរសព្ទ ០១៥ ៥២០ ៧០៧ (តេឡេក្រាម)។ អាស្រ័យហេតុនេះ សូម សាធារណជន…
-
តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងមានការឯកភាពជាតិ
#ams1minute