-
ពេលជួបបញ្ហាត្រូវព្យាយាមដោះស្រាយ និងត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ចេះចាប់ឱកាស និងបង្កើតឱកាស ដើម្បីឱ្យជីវិតយើងកាន់តែល្អប្រសើរបន្ថែមទៀត

-
និស្សិតជ័យលាភីនៅថ្ងៃនេះ គឺជាធនធានថ្មីមួយទៀត ប្រកបដោយចំណេះដឹង និងសមត្ថភាពសម្រាប់បំពេញទីផ្សារការងារនៅកម្ពុជា

-
សិស្សានុសិស្ស និង ពលរដ្ឋក្នុងស្រុកកំពង់លែង រួមគ្នាសម្អាតអនាម័យបរិស្ថាន ទម្លាប់ស្អាត គ្មានសំរាម សំណល់ប្លាស្ទិករាយប៉ាយ នៅតាមផ្ទះសម្បែង និងដងផ្លូវ

(ភ្នំពេញ)៖ បណ្តាសិស្សានុសិស្ស និងពលរដ្ឋនៅស្រុកកំពង់លែង ខេត្ត កំពង់ឆ្នាំង បានរួមគ្នាសម្អាតបរិស្ថាន តាមដងផ្លូវ និងផ្ទះសម្បែងដែលសំដៅធ្វើយ៉ាងណាប្រែក្លាយ ភូមិ ឃុំ ស្រុក របស់ខ្លួនជាទីគ្មានសំរាម សំណល់ប្លាស្ទិក ដែលជាទីរស់នៅស្អាតប្រកបដោយអនាម័យ ។ ឯកឧត្តម ឡេង គឹមស្រុង អគ្គនាយករង នៃ អគ្គនាយកដ្ឋាន គាំពារបរិស្ថាន ក្រសួងបរិស្ថានដែលបានដឹកនាំចូលរួមក្នុងកម្មវិធីនេះនាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថាក្រសួងបរិស្ថានបានចូលរួមសហការជាមួយរដ្ឋបាលស្រុកកំពង់លែង មន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង បន្តដឹកនាំធ្វើយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាការ «ដងផ្លូវស្អាត គ្មានសំរាម សំណល់ប្លាស្ទិករាយប៉ាយ» ដើម្បីរួមចំណែកលើកកម្ពស់ឱ្យការរស់នៅស្អាត ភូមិឋានស្អាត ប្រជាពលរដ្ឋមានសុខភាពល្អ មានខ្យល់អាកាសល្អ ព្រមទាំងមានភាពទាក់ទាញអ្នកទេសចរណ៍មកកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងមូលដ្ឋានស្រុកកំពង់លែងឱ្យកាន់តែច្រើនថែមទៀត ។ ឯកឧត្តមមានបញ្ជាក់ប្រាប់ដែរថាដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបចំនួន ៨៩៤នាក់ បានធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងធ្វើការសម្អាតតាមដងផ្លូវ សាលារៀន រដ្ឋបាលឃុំក្នុងមូលដ្ឋានឃុំពោធិ៍ផងដែរ។ លោក ប៊ុត សប្បាយ មេឃុំពោធិ៍ ស្រុកកំពង់លែង…
-
រកឃើញសត្វតុកកែប្រភេទថ្មីនៅតំបន់ភ្នំថ្មកំបោរ ភ្នំខ្ពស់ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង

(ភ្នំពេញ)៖ សត្វតុកកែប្រភេទ Hemiphyllodactylus khpoh ត្រូវបានចាត់ថ្នាក់ ជាប្រភេទថ្មី ដោយអ្នកវិទ្យាសាស្រ្ត បន្ទាប់ពីបានរកឃើញនៅតំបន់ភ្នំថ្មកំបោរ ភ្នំខ្ពស់ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។ បើតាមការចុះផ្សាយរបស់ក្រសួងបរិស្ថាននៅថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២៥បានឱ្យដឹងថា ៖ សត្វតុកកែប្រភេទថ្មីនេះត្រូវបានរកឃើញក្នុងអំឡុងពេលនៃការសិក្សាស្រាវជ្រាវជីវៈចម្រុះ នៅតំបន់ភ្នំថ្មកំបោរ ក្នុងកិច្ចសហការរវាងអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា ក្រសួងបរិស្ថាន និងក្រុមអ្នកជំនាញប្រភេទឧរង្គសត្វ នៃសាកលវិទ្យាល័យ La Sierra ហើយក្រោយមកប្រភេទនេះត្រូវបានបញ្ជាក់ថា ជាប្រភេទថ្មីចំពោះវិទ្យាសាស្រ្ត ផ្អែកលើទិន្នន័យផ្នែករូបសាស្រ្ត និង និងម៉ូលេគុល ក៏ដូចជាភាពខុសពីប្រភេទតុកកែដទៃផ្សេងទៀតក្នុងអំបូរតែមួយ ។ គួរបញ្ជាក់ថា តុកកែប្រភេទ Hemiphyllodactylus ដែលត្រូវបានប្រទះឃើញក្នុងអំឡុងពេលស្រាវជ្រាវនេះ មានតែមួយក្បាលតែប៉ុណ្ណោះ ដែលមានការពិបាកក្នុងការប៉ាន់ស្មានអំពីចំនួន ឬស្ថានភាពអភិរក្សរបស់ប្រភេទនេះ៕ ដោយ ៖ ម៉ាដេប៉ូ
-
សមាគមខ្មែរ-ចិន ខេត្តបន្ទាយមានជ័យបានជួយលើការងារមនុស្សធម៌នៅមូលដ្ឋាន

បន្ទាយមានជ័យ៖ឯកឧត្តម ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភាបានលើកសរសើរសមាគមខ្មែរ-ចិនខេត្តបន្ទាយមានជ័យ ថាបានចូលរួមជាមួយអាជ្ញាធរមូលដ្ឋានជួយលើការងារមនុស្សធម៌ជាច្រើន។ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបោះឆ្នោតជ្រើសរើសប្រធានសមាគម ខ្មែរ ចិន អាណត្តិទី៨ នៅសាលារៀន ផីឆឹងខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ឯកឧត្តម ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភាបានថ្លែងបន្តទៀតថា សមាគមខ្មែរ-ចិនខេត្តបន្ទាយមានជ័យ រាល់សកម្មភាពតែងតែស្របតាមរដ្ឋធម្មនុញ្ញ ។ទន្ទឹមនឹងការងារស្នូលរបស់ខ្លួន សមាគមបានចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសង្គម ជាមួយអាជ្ញាធរមូលដ្ឋានមានដូចជាអគារសិក្សា ការរៀបចំប្រព័ន្ធលូ អនាម័យ បរិស្ថានល្អ និងជួយដល់ផ្នែកបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់សិស្សនិស្សិត និងយុវជនទៀតផង។ក៏មានសកម្មភាពមនុស្សធម៌នានាជាច្រើនទៀត។ លោក ឆាន់ ម៉ាន់ហេង ដែលជាប់ឆ្នោតជាប្រធានសមាគមខ្មែរ ចិន ខេត្តបន្ទាយមានជ័យអាណត្តិថ្មីបានបញ្ជាក់ថា សមាគមនឹងបន្តផ្តោតលើការបណ្ដុះបណ្ដាលធនធានចំណេះដឹងជាតិអន្តរជាតិដល់យុវជន ជាមួយកាងារសង្គមធម៌ ពិសេសការងារសប្បុរសធម៌រួមជាមួយរដ្ឋបាលខេត្ត។សមាគមបន្តខិតខំធ្វើការងារជាប្រយោជន៍ដល់សង្គមជាតិ។ ក្នុងនោះបង្កើនកិច្ចសហការ ទំនាក់ទំនងល្អជាមួយបណ្ដាស្ថាប័ន អង្គភាព រដ្ឋនិងឯកជន រួមជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំងក្នុងការចូលរួមថែរក្សាការពារសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ៕ ដោយ៖ គៀន ច័នហ៊ីន
-
ដៃគូហិរញ្ញវត្ថុ ទទួលយកយន្តការពិនិត្យឡើងវិញនូវការកំណត់អត្រាការប្រាក់

-
បណ្ដាំឪពុកម្តាយគ្រប់រូបចំពោះកូនៗ គឺ “គ្មានទ្រព្យអ្វីគាប់ប្រសើរ ជាងចំណេះវិជ្ជា”

-
អភិវឌ្ឍធនធានមនុស្ស ដើម្បីកម្ពុជាឆ្ពោះទៅកាន់ប្រទេសចំណូលខ្ពស់ឆ្នាំ២០៥០

-
អ្នកជំនាញសេដ្ឋកិច្ច៖កំណើនឱកាសការងារ និងការវិនិយោគ ក្នុងឆ្នាំ២០២៤ ឆ្លុះបញ្ចាំងពីស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា

ភ្នំពេញ៖ តាមរយៈការអនុម័តគម្រោងវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលអាចមានលទ្ធភាពបង្កើត ឱកាស ការងារបានប្រមាណ ៣២ម៉ឺនកន្លែងលើគម្រោងជិត៥០០ គម្រោងនៅក្នុងពេញមួយឆ្នាំ២០២៤ អ្នកជំនាញ សេដ្ឋកិច្ចនៅ កម្ពុជាបានលើកឡើងថា ចាសញ្ញាល្អនៃកំណើនសេដ្ឋកិច្ច និងការបង្កើតឱកាសការងារថ្មីៗនៅក្នុងប្រទេស ឆ្លុះបញ្ចាំងពីកត្តាវិជ្ជមានផ្នែកសេដ្ឋកិច្ច និងស្ថិរភាពនយោបាយរបស់កម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧។ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ស្ថាបនិក និងជានាយកឧទ្យាននវានុវត្តន៍សង្គមអង្គរ(ASIP) បានគូសបញ្ជាក់ថា សមិទ្ធផលនៅក្នុងពេញមួយឆ្នាំ២០២៤ ដែលរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តជាច្រើនរយគម្រោងវិនិយោគ និងបង្កើតការងារច្រើនម៉ឺនកន្លែង គឺជាការបង្ហាញពីកត្តាវិជ្ជមានទាំងផ្នែកសេដ្ឋកិច្ច និងឆ្លុះបញ្ចាំងពីភាពជឿជាក់ និងទំនុកចិត្តរបស់វិនិយោគិនបរទេសមកលើប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ បានដាក់ចេញនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ ជាពិសេសយុវជនគោលដៅដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ។ចំណុចនេះលោកបណ្ឌិតបានមើលឃើញថា ប្រជាពលរដ្ឋ ក៏ដូចជាយុវជនកម្ពុជានៅក្នុងបរិបទសេដ្ឋកិច្ចបច្ចុប្បន្នយ៉ាងហោចណាស់ត្រូវមានជំនាញមួយសម្រាប់ជីវិតខ្លួន ពោលគឺត្រូវពង្រឹងលើការសិក្សាជំនាញរបស់ខ្លួនឱ្យស្របតាមបរិបទសេដ្ឋកិច្ចប្រទេសកម្ពុជា។ បើទោះបីប្រទេសកម្ពុជាមានកំណើននៃការវិនិយោគល្អនៅឆ្នាំ២០២៤ ក៏ប៉ុន្តែកម្ពុជានៅតែត្រូវធ្វើបន្ថែមទៀតលើការវិនិយោគលើវិស័យផ្សេងៗទៀត។លោកបណ្ឌិតចង្អុលទៅចំណុចសំខាន់ថា ពិសេសក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស និងការជំរុញការវិនិយោគនៅថ្នាក់ជាតិ និងថ្នាក់ខេត្តដទៃទៀតផងដែរ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ដោយបានបង្ហាញលទ្ធផលនៃឆ្នាំ២០២៤។ ក្នុងឆ្នាំ២០២៤កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបំបែកកំណត់ត្រាប្រចាំឆ្នាំតាមរយៈការ អនុម័តគម្រោងវិនិយោគសរុបចំនួន ៤១៤គម្រោង ក្នុងនោះគម្រោងវិនិយោគថ្មីចំនួន ៣៨៧គម្រោង…
-
រដ្ឋមន្ត្រីក្រសួងដែនដី៖ ចាប់ពីពេលនេះតទៅ ប្រជាពលរដ្ឋអាចទទួលសេវាផ្សេងៗតាមប្រព័ន្ធអនឡាញពីក្រសួង ដែលមានភាពងាយស្រួល លឿនរហ័ស និងជឿទុកចិត្តបាន

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ក្រសួងបានដាក់ឱ្យដំណើរការនូវសេវាគាប់ចិត្តជូនដល់ប្រជាពលរដ្ឋ ។ដូច្នេះចាប់ពីពេលនេះតទៅ ប្រជាពលរដ្ឋអាចទទួលសេវាផ្សេងៗតាមតម្រូវការរបស់ខ្លួនតាមរយៈប្រព័ន្ធអនឡាញពីក្រសួងដែលមានភាពងាយស្រួល លឿនរហ័សនិងជឿទុកចិត្តបាន ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ចំណុចថ្មីសន្លាងនេះក្នុងសិក្ខាសាលាផ្សព្វផ្សាយសេវាអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងការរៀបចំឥណទានក្នុងវិស័យសំណង់និងអចលនទ្រព្យ កាលពីព្រឹកថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ។ ទាក់ទងនឹងសិក្ខាសាលានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានដៅចំណុចសំខាន់ថា ក្នុងគោលបំណងផ្សព្វផ្សាយពីសេវាសាធារណៈដែលបានដាក់ដំណើរការតាមប្រព័ន្ធអនឡាញជូនប្រតិបត្តិករ និងអ្នកប្រើប្រាស់ឱ្យបានដឹងកាន់តែទូលំទូលាយ និងការផ្ដល់អត្រាការប្រាក់តាមធនាគារ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសរំលេចថា ក្នុងរយៈពេលមួយឆ្នាំកន្លះកន្លងមកនេះ ក្រសួងបានព្យាយាមបង្រួមបញ្ហាដែលមានភាពចម្រូងចម្រាស់នៅក្នុងសង្គមជាតិ ។ក្នុងនោះបានជំរុញការងារចុះបញ្ជីដីធ្លីឱ្យបានចប់សព្វគ្រប់ ដោយចុះបញ្ជីដីធ្លីបាន ៣ លាន ៧ សែនក្បាលដី ហើយប្រហែលជាដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះនឹងអាចបញ្ចប់ទាំងស្រុងនូវការចុះបញ្ជីដីធ្លីនៅកម្ពុជា។ចំណែកបញ្ហាវិវាទដីធ្លីគឺមានច្រើនករណីប៉ុន្តែរហូតមកទល់ពេលនេះក្រសួងបានដោះស្រាយករណីទាំងនោះអស់ជាច្រើននិងនៅសល់ត្រឹមក្រោម ១ ០០០ ករណីប៉ុណ្ណោះ។ រីឯការងារបឹងទន្លេសាប គឺយើងបានបន្តរក្សាអាយុជីវិតបឹងទន្លេសាបដោយមិនឱ្យមានការកាត់ឆ្វៀលដីបន្តទៀតនោះទេ ហើយរក្សាបាននូវគន្លងមួយថាកម្ពុជាមានលទ្ធភាពរក្សាបាននូវមរតកធនធានធម្មជាតិរបស់ខ្លួន ជាការទទួលខុសត្រូវរបស់អ្នកជំនាន់នេះសម្រាប់អ្នកជំនាន់ក្រោយៗទៀត។ ឯកឧត្តមបន្តថា ចំពោះបញ្ហាវិវាទដីធ្លីរវាងអាជ្ញាធរជាតិអប្សរា…