Category: ព័ត៌មានជាតិ

  • សម្តេចធិបតី៖ “ពាក្យ “អរគុណសន្តិភាព អរគុណនយោបាយឈ្នះ ឈ្នះ” គឺប្រើស័ក្ដិសមបំផុត

    សម្តេចធិបតី៖ “ពាក្យ “អរគុណសន្តិភាព អរគុណនយោបាយឈ្នះ ឈ្នះ” គឺប្រើស័ក្ដិសមបំផុត

    នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលទីនេះ បានកែប្រែពីតំបន់ព្រៃមកជាការអភិវឌ្ឍរីកចម្រើនដូចជាទីក្រុងមួយទៅហើយ។ ទីនេះ ដែលជាកន្លែងធ្លាប់តែគ្មានមនុស្សរស់នៅ បានប្រែក្លាយទៅជាកន្លែងដែលមានមនុស្សរស់នៅជាង ៦០០គ្រួសារ ដោយបានប្រែក្លាយជីវិតថ្មី កសាងគ្រួសារថ្មី និងបង្កបង្កើនជីវភាព ហើយនឹងក្លាយជាកន្លែងសម្រាប់បងប្អូនតជំនាន់អាចអភិវឌ្ឍទៅមុខ និងកាន់តែល្អថែមទៀតពីមួយជំនាន់ទៅមួយជំនាន់”។ #ams1minute

  • ខេត្តយូណាននឹងបន្តបង្កើតសួនគំរូ មិត្តភាពបច្ចេកទេសលើវិស័យកសិកម្ម

    ខេត្តយូណាននឹងបន្តបង្កើតសួនគំរូ មិត្តភាពបច្ចេកទេសលើវិស័យកសិកម្ម

    បន្ទាយមានជ័យៈរដ្ឋបាលខេត្តយូណាននៃសាធារណរដ្ឋប្រជាមានិតចិននឹងបន្តកិច្ចសហប្រតិបត្តិការ បង្កើតសួនគំរូ មិត្តភាពបច្ចេកទេសលើវិស័យកសិកម្ម នៅខេត្តបន្ទាយមានជ័យ។នេះបើតាមការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតចិនក្នុងពិធីសម្ពោធស្ពានបេតុងមួយកន្លែងនៅវត្តបុព្វសិលារាម (ភគ្គិនេសន៍)ភូមិអន្សមចេក ឃុំសឿស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យកាលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ។ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា ដោយមើល ឃើញពីសក្ដានុពលខេត្តបន្ទាយមានជ័យ ក្រៅពីវិស័យទេសចរណ៍ និងជាតំបន់សេដ្ឋកិច្ច ខេត្តជាប់ព្រំដែនថៃមួយនេះក៏ជាខេត្តកសិកម្មយ៉ាងសំខាន់របស់ប្រទេសកម្ពុជាផងដែរ ។កន្លងមកក៏ដូចជាពេលនេះ តែងមានកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ក្នុងនោះខេត្តយូណាន កំពុងរួមគ្នាអនុវត្តបង្កើតសួនគំរូ មិត្តភាព ស្ដីពីការផ្ដល់ចំណេះដឹងបច្ចេកទេសលើវិស័យកសិកម្ម ដូចជា បច្ចេកទេសបង្កើនផលស្រូវ ពិសេសការដាំដំណាំសិប្បកម្ម និងកសិឧស្សាហកម្មពោលដំណាំកសិផល ដ្បិតយើងខិតខំជំរុញបង្កើនការ ដាំដំណាំកសិផលនេះឲ្យបានច្រើន ដែលជាតម្រូវការបស់ប្រទេសចិនដើម្បីនាំចូលទៅក្នុងប្រទេស ។មួយវិញទៀតចាប់ពីពេលនេះទៅមុខយើងនឹងបង្កើននូវទំនាក់ទំងកិច្ចសហការល្អលើវិស័យសំខាន់ៗជាមួយខេត្តបន្ទាយមានជ័យក៏ដូចជាប្រទេសកម្ពុជាដើម្បីជួយដល់ប្រជាពលរដ្ឋ។សកម្មភាពទាំងអស់នេះបង្ហាញយ៉ាងច្បាស់ពីចំណងមិត្តភាពដ៏ល្អរវាងចិននិងកម្ពុជា ។ក្នុងពិធីនេះដែរសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាព្រះមហាក្សត្រ សមាជិកព្រឹទ្ធសភានិងជាព្រះស្ថាបនិកមូលនិធិមុទិតាបានមានព្រះរាជបន្ទូលកត់សម្គាល់អំពីការគាំទ្ររបស់ប្រទេសចិនមជួយដល់កម្ពុជាក្នុងការអភិវឌ្ឍ ទាំងវិស័យហេដ្ឋរចនាសម្ព័ន្ធរូបវ័ន សង្គម វប្បធម៌ និងសេដ្ឋកិច្ចជាតិ សំដៅជួយដល់ជីវភាពប្រជាពលរដ្ឋ ឲ្យបានប្រសើរ ។ម៉្យាងទៀតការជួយកម្ពុជាក៏ដូចជាការជួយពលរដ្ឋបរទេសចិនផងដែរក្នុងការបង្កើនមិត្តដ៏ល្អរបស់ខ្លួន។លោកគ្រូចៅអធិការវត្តបុព្វសិលារាម (ភគ្គិនេសន៍)នៅភូមិអន្សមចេក បានឳ្យដឹងថា ស្ពានបេតុងដែលដាក់សម្ពោធមានបណ្ដោយ៤០ម៉ែត្រ,ទទឹង៥ម៉ែត្រ។ថវិកាសាងសង់បានមកពីពុទ្ធបរិស័ទ ពិសេសមូលនិធិមុទិតា និងជំនួយពីស្ថានទូតសាធារណរដ្ឋប្រជា មានិតចិនប្រចាំកម្ពុជា ។ស្ពាននេះបាននឹងជួយសម្រួលដល់ការធ្វើដំណើរ ការដឹកកសិផល ទំនិញនានា៕ដោយៈគៀន ច័ន្ទហ៊ីន

  • គម្រោង”ឆ្នេរតេជោសន្តិភាពកែប” ខេត្តកែប និងការលើកកម្ពស់គុណភាព “ឆ្នេរព្រែកត្រែង” ខេត្តព្រះសីហនុ គឺយកប្រាក់ទៅដាក់ក្នុងហោប៉ៅប្រជាពលរដ្ឋ

    គម្រោង”ឆ្នេរតេជោសន្តិភាពកែប” ខេត្តកែប និងការលើកកម្ពស់គុណភាព “ឆ្នេរព្រែកត្រែង” ខេត្តព្រះសីហនុ គឺយកប្រាក់ទៅដាក់ក្នុងហោប៉ៅប្រជាពលរដ្ឋ

    ភ្នំពេញ៖គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុម​ការងារថ្នាក់ជាតិ​ចុះមូលដ្ឋានតំបន់ឆ្នេរនៃខេត្តព្រះសីហនុ កំពត និងកែប បានបន្តកែប្រែ​ស្ថានភាព លើកកម្ពស់​សោភ័ណភាព​ឆ្នេរ២៧០០ម៉ែត្រ ស្ថិតក្នុងខេត្តកែប និងផ្តួចផ្តើមលើកកម្ពស់គុណភាព “ឆ្នេរព្រែកត្រែង” នៃខេត្តព្រះសីហនុ។ លើបណ្ដាញសង្គមផ្លូវការរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥បាន​អធិប្បាយ​ថា គម្រោងលើក​កម្ពស់សោភ័ណភាព ឆ្នេរ២៧០០ម៉ែត្រ ត្រូវបានឱ្យឈ្មោះថា “ឆ្នេរតេជោ​សន្តិភាពកែប” ជា​គម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរខ្សាច់​កម្សាន្តសាធារណៈ​កម្រិតខ្ពស់ ស្ថិតនៅក្នុងសង្កាត់ព្រៃធំ ក្រុងកែប។ គម្រោងនេះ នឹងលើកកម្ពស់គុណភាពឆ្នេរ២៧០០ម៉ែត្រ នេះ ឱ្យក្លាយទៅជា​ឆ្នេរខ្សាច់កម្សាន្តតែមួយគត់ ដែលនឹងឆ្លើយ​តបបានទៅនឹងការរំពឹងទុក​របស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនាកម្សាន្តនៅឆ្នេរសមុទ្រកម្ពុជា។ ដោយឡែក ឆ្នេរព្រែកត្រែង នៃខេត្តព្រះសីហនុ ស្ថិតនៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ នឹងក្លាយជាគោលដៅ​ទេសចរណ៍​​ដ៏ទាក់ទាញ​មួយទៀត​នៅក្នុងខេត្តព្រះសីហនុ ក៏ដូចជាតំបន់ឆ្នេរសមុទ្រ ដែលនឹងទាក់ទាញ​អ្នកទេសច​រជាតិ-អន្តរជាតិ មកទស្សនា សម្រាកលម្ហែ នៅតំបន់ឆ្នេរ ក៏ដូចជានៅកម្ពុជា។ បន្ទាប់ពីគម្រោងអភិវឌ្ឍនេះបានបញ្ចប់ជាស្ថាពរ ឆ្នេរទាំងពីរនេះ នឹងក្លាយជា​គោលដៅទេសចរណ៍ដ៏ទាក់ទាញ ទាំងភ្ញៀវ​ទេសចរក្នុងស្រុក និងអន្តរជាតិ ហើយថែមទាំងបង្កើតឱកាសការងារ និងបង្កើតមុខរបរបន្ថែម​ទៀត​សម្រាប់ប្រជាជននៅ​ក្នុងតំបន់ ដែលនឹងផ្តល់ប្រាក់ចំណូលច្រើនជាង​មុន និងធ្វើឱ្យជីវភាពរស់នៅកាន់តែល្អប្រសើរមួយកម្រិតថែមទៀត។ គម្រោងលើកកម្ពស់គុណភាពអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ឆ្នេរតេជោសន្តិភាពកែប” និង…

  • សម្តេចប្រធានកាកបាទក្រហម ចូលរួមរំលែកមរណទុក្ខគ្រួសារសព និងឧបត្ថម្ភដល់អ្នករងរបួសដោយផ្ទុះមីនតោននៅស្រុកសំពៅលូន

    សម្តេចប្រធានកាកបាទក្រហម ចូលរួមរំលែកមរណទុក្ខគ្រួសារសព និងឧបត្ថម្ភដល់អ្នករងរបួសដោយផ្ទុះមីនតោននៅស្រុកសំពៅលូន

    (ខេត្តបាត់ដំបង)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព លោក ថៃ សឿន អាយុ ៤២ឆ្នាំ ដែលស្លាប់ដោយគ្រោះឧបទ្ទវហេតុផ្ទុះមីនតោន ខណៈកំពុងដឹកដំឡូងមីនចេញពីចំការ និងកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅលំនៅដ្ឋានក្នុងភូមិកូនភ្នំខាងត្បូង ឃុំតាស្តារ ស្រុកសំពៅលូន ខេត្តបាត់ដំបង នៅថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២៥ ។ ឯកឧត្តម យូ ឡាណា បានមានប្រសាសន៍ថា ៖ ការមកចូលរួមបុណ្យសពនៅពេលនេះគឺធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានដល់រន្ធត់ និងសោកសង្រេងនេះភ្លាម ហើយស្របជាមួយនិងក្រុមការងារកំពុងបំពេញបេសកម្មនៅខេត្តបាត់ដំបងស្រាប់ផងនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់រូបឯកឧត្តមមកចូលរួមផ្ទាល់ ដោយនាំយកថវិកាចំនួន២០លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ព្រមជាមួយនូវប្រសាសន៍ផ្តាំផ្ញើរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពដែលបានទទួលរងគ្រោះដោយផ្ទុះមីនតោនបណ្តាលឲ្យបាត់បង់ជីវិតគួរឱ្យសោកសង្រេង និងខ្លោចផ្សារជាទីបំផុត និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសពលោក ថៃ សឿន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយនឹងការរំលែកទុក្ខនេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ…

  • ឯកឧត្តម ជា ពៅ ៖ ភូមិតានន ជាស្ពានទំនាក់ទំនងប្រជាជនកម្ពុជានិងប្រជាជនចិន

    ឯកឧត្តម ជា ពៅ ៖ ភូមិតានន ជាស្ពានទំនាក់ទំនងប្រជាជនកម្ពុជានិងប្រជាជនចិន

    (តាកែវ)៖ ឯកឧត្តម ជា ពៅ បានថ្លែងថា ក្រោមម្លប់សុខសន្តិភាពយ៉ាងពេញបរិបូរណ៍ និងក្រោមទម្រមិត្តដែកថែបរវាងកម្ពុជានិងចិន វេទិកាសម្ព័ន្ធសង្គមស៊ីវិល និង មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ បានរួមគ្នាជ្រើសរើសយកភូមិតាននជាភូមិគំរូមិត្តភាពកម្ពុជា-ចិនក្នុងការអនុវត្តគម្រោងកាត់បន្ថយភាពក្រីក្ រ។ ឯកឧត្តម ឯកឧត្តម ជា ពៅ អគ្គលេខាធិការរង ក្នុងនាមឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល កាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅស្នាក់ការអគារពហុបំណងភូមិគំរូកាត់បន្ថយភាពក្រីក្រ កម្ពុជា-ចិន បានរៀបចំកម្មវិធីសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិចិន ដោយមានការអញ្ជើញចូលរួមពី អភិបាលរងស្រុកបាទី មេឃុំ-ក្រុមប្រឹក្សាឃុំដូង មន្ត្រីរាជការ កម្មករ-កម្មការិនី សិស្ស ប្រជាជនរស់នៅក្នុងភូមិតានន ឃុំដូង ស្រុកបាទី ខេត្តតាកែវ និងមិត្តចិន សរុបចំនួន ១០០នាក់ ។ ឯកឧត្តម បន្ថែមថា ការរៀបចំកម្មវិធីសាទរពិធីចូលឆ្នាំថ្មី ប្រពៃណីចិននាថ្ងៃនេះ ជាសក្ខីភាពនៃចំណងសាមគ្គីភាពរវាងប្រជាជននៃប្រទេសយើងទាំងពីរដែលតែងសាទរគ្នាទៅវិញទៅមក រៀនសូត្រពីគ្នា និងចែករំលែកក្តីស្រឡាញ់ជាមួយគ្នា។ តាមរយៈពិធីនាថ្ងៃនេះក៏ជាសញ្ញាណវិជ្ជមាននៃកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំរវាងសង្គមស៊ីវិលនៃប្រទេសយើងទាំងពីរក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការបំពេញបាននូវតម្រូវការជាមូលដ្ឋានជូនដល់ប្រជាជនកម្ពុជា។ លោក Liu Zhanguo ប្រធានការិយាល័យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជាបានយល់ ស្របជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិលថា…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត នឹងអញ្ជើញសម្ពោធសមិទ្ធិផលនានា នៅភូមិប៊ុន រ៉ានីសែន ជ័យដំណាក់ទ្រយឹង ខេត្តពោធិ៍សាត់ នាព្រឹកស្អែកនេះ

    សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត នឹងអញ្ជើញសម្ពោធសមិទ្ធិផលនានា នៅភូមិប៊ុន រ៉ានីសែន ជ័យដំណាក់ទ្រយឹង ខេត្តពោធិ៍សាត់ នាព្រឹកស្អែកនេះ

    (ពោធិ៍សាត់)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតពេជ ចន្ទមុនី នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធសមិទ្ធិផលនានាក្នុងភូមិប៊ុន រ៉ានីសែនជ័យដំណាក់ទ្រយឹង ស្ថិតក្នុងឃុំព្រងឹល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ។ តាមការបញ្ជាក់ពី ឯកឧត្តម ខូយ រីដា អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់ បានជម្រាបជូនថា ក្នុងឆ្នាំ២០២០ គ្រួសារអតីតយុទ្ធជន ចំនួន៦២៨គ្រួសារ ទទួលបានដី និងផ្ទះ ក្នុងតំបន់ដីសម្បទានសង្គមកិច្ច ដំណាក់ទ្រយឹង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានរយៈពេលជាង ៣ឆ្នាំកន្លងមកហើយ ដោយពួកគាត់ទាំងនោះ បានខិតខំប្រឹងប្រែងក្នុងការដាំដំណាំយុទ្ធសាស្ត្រដូចជា៖ ដូង ក្រូច ដំឡូងមី ស្រូវ បន្លែបង្ការ និងការចិញ្ចឹមសត្វជាដើម ។ ឯកឧត្តមអភិបាលខេត្តពោធ៌សាត់ បានឱ្យដឹងទៀតថា ចំពោះសមិទ្ធិផលនានា ដែលនិងធ្វើពិធីសម្ពោធនៅថ្ងៃ២០ ខែមករា…

  • ការដ្ឋានសាងសង់ទប់ស្កាត់ច្រាំងទន្លេ ដែលបានបាក់ស្រុតនៅខាង​ក្រោយវត្តមាន់​ដប់ស្រុកស្រីសន្ធរ បញ្ចប់រួចរាល់

    ការដ្ឋានសាងសង់ទប់ស្កាត់ច្រាំងទន្លេ ដែលបានបាក់ស្រុតនៅខាង​ក្រោយវត្តមាន់​ដប់ស្រុកស្រីសន្ធរ បញ្ចប់រួចរាល់

    កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានដឹក​នាំក្រុម​ការងារអញ្ជើញចុះពិនិត្យ ការសាងសង់ដើម្បី​ទប់ស្កាត់កុំឱ្យ​បាក់ច្រាំងទន្លេ​បន្តទៀត នៅចំណុចក្រោយវត្តមាន់ដប់ ស្ថិតក្នុងភូមិមាន់ដប់ ឃុំមានជ័យ ស្រុកស្រីសន្ធរ បន្ទាប់ពីការដ្ឋានមួយនេះត្រូវបានបញ្ចប់ ។ ក្នុងដំណើរពិនិត្យជាក់ស្តែងកាលពីថ្ងៃទី១៩ ខែមករា ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ឱ្យដឹងថា ការសាងសង់​ដើម្បីទប់ស្កាត់ការបាក់ច្រាំងទន្លេ ស្ថិតនៅចំណុចក្រោយវត្តមាន់ដប់ ដែលមានភូមិឃុំដូចខាងលើនោះ ត្រូវបាន​សាងសង់រួចរាល់ជាស្ថាពរហើយ។ ក្រុមការងារបច្ចេកទេសបានប្រើវិធានការ ច្រកបាវខ្សាច់ ទប់ច្រាំងទន្លេកន្លែង​ដែលបាក់ ដែលមានប្រវែងជាង ២០០ ម៉ែត្រ។ទន្ទឹមនឹងនេះ អាជ្ញាធរមូលដ្ឋាន​បានធ្វើការតាមដាន ក្រែងមានការប្រែប្រួលនៅឆ្នាំបន្ទាប់ អាចក្រុមការងារបច្ចេក​ទេស មានវិធានការបន្តទៀត ដោយសារតំបន់នេះចរន្តទឹកមានការប្រែប្រួល ទៅតាមស្ថានភាពជំនន់ទឹកទន្លេឡើងតិចឬច្រើន។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា បច្ចុប្បន្នក្រុមការងារបច្ចេកទេស​របស់ក្រសួងធនធានទឹក និងឧតុនិយម បានប្ដូរទី​តាំងទៅមើលកន្លែងផ្សេង​ទៀតក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ទៅតាមផែនការ ដែលអាជ្ញាធរខេត្តបាន​ពិភាក្សា និងព្រមព្រៀង​គ្នាជាមួយក្រសួងរួចហើយ ។ ការងារសាងសង់ទប់ស្កាត់ការបាក់ច្រាំងទន្លេនេះ ដោយខាងក្រុមការងារបច្ចេក​ទេស របស់​ក្រសួងធនធានទឹក និងឧតុនិយម បានចុះមកធ្វើការងារនេះ​ដោយផ្ទាល់​តែម្ដង ចាប់តាំងពីចុង ខែធ្នូ ឆ្នាំ២០២៤ ដោយ​សហការជាមួយ អាជ្ញាធរខេត្តកំពង់ចាម បន្ទាប់ពីមានការស្នើសុំនិងសំណូមពរឱ្យមានកិច្ច​អន្តរាគមន៍…

  • ឆ្នាំ២០២៤៖បណ្ណសម្គាល់អ្នកសារព័ត៌មានចំនួន ៨ពាន់បណ្ណ ផ្តល់ភាពស្រប​ច្បាប់​និងសុវត្ថិភាពសម្រាប់អនុវត្តការងារ នៅអង្គភាពសារព័ត៌មានចំនួន ១ ៦២០ អង្គភាព សមាគមសារព័ត៌មានចំនួន២៦

    ឆ្នាំ២០២៤៖បណ្ណសម្គាល់អ្នកសារព័ត៌មានចំនួន ៨ពាន់បណ្ណ ផ្តល់ភាពស្រប​ច្បាប់​និងសុវត្ថិភាពសម្រាប់អនុវត្តការងារ នៅអង្គភាពសារព័ត៌មានចំនួន ១ ៦២០ អង្គភាព សមាគមសារព័ត៌មានចំនួន២៦

    ភ្នំពេញ៖រំលឹកទៅឆ្នាំ២០២៤ទើបកន្លងទៅថ្មីៗនេះ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង​ព័ត៌មាន​បានបញ្ជាក់ថា ​អ្នក​សារព័ត៌មាន​ទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណីនិងទំនើបសរុបចំនួនជាង ៨ពាន់ នាក់ បាន និង​កំពុង​បំពេញការងាររបស់ខ្លួនបានយ៉ាងពេញលេញ មានសុវត្ថិភាព​នៅទូទាំងប្រទេស ដោយ​ឈរលើមូលដ្ឋាន​ក្រមសីល​ធម៌ និងវិជ្ជាជីវៈ​សារព័ត៌មាន​។ ទាំងនេះជាលទ្ធផលនៃការធ្វើបច្ចុប្បន្នភាព ក្នុងក្របខណ្ឌនៃការរៀបចំ​សណ្តាប់​​ធ្នាប់​ក្នុងវិស័យ​សារព័ត៌មាន ចាប់តាំងពីដើមអាណត្តិទី៧របស់​ក្រសួង​ព័ត៌មាន ក្រោមការដឹកនាំរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ ឯកឧត្តម ទេព អស្នារិទ្ធ បានឆ្លើយទៅនឹងសំណួរជុំវិញការអនុវត្តការងារ​និងសណ្តាប់ធ្នាប់ របស់អ្នកសារព័ត៌មាន​នៅ​មូលដ្ឋានក្នុងវគ្គបណ្តុះបណ្តាល ស្ដីពី «ការពង្រឹងការងារព័ត៌មាននិងសាធារណមតិ» នៅខេត្តកំពត កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ទៀតថា ឥឡូវយើងអាចផ្ទៀងផ្ទាត់អត្តសញ្ញាណ​របស់​អ្នកសារព័ត៌មានម្នាក់ៗបាន ដោយគ្រាន់តែស្កែន QR កូដ ដែលមាននៅលើ​បណ្ណសម្គាល់អ្នកសារព័ត៌មាននោះដើម្បីបញ្ជាក់ភាពស្របច្បាប់របស់អ្នកសារព័ត៌មាន។ ឯកឧត្តមអ្នកនាំពាក្យបានបន្ថែមទៀតថា«នេះជាប្រព័ន្ធការពារ និងធានា​សុវត្ថិភាព​ទាំងសម្រាប់អ្នកសារព័ត៌មានខ្លួនឯង និងសម្រាប់ប្រភពព័ត៌មាន​ដែលអ្នកសារព័ត៌មាននោះបានទាក់ទងដើម្បីសម្ភាសន៍ ឬចុះយកព័ត៌មាន ហើយវាជាការរួម​ចំណែក​ក្នុងការធានាសណ្តាប់ល្អក្នុងវិស័យសារព័ត៌មាន និងលើកកម្ពស់គុណតម្លៃវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា»។ ក្នុងក្របខ័ណ្ឌនៃការពង្រឹងការប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈ ក្រសួងព័ត៌មាន​បានកំណត់ ឱ្យមានការផ្តល់ការបណ្តុះ​បណ្តាល​ស្តីពីធម្មនុញ្ញវិជ្ជាជីវៈ​សារព័ត៌មាន ជាមុន ដល់អ្នកសារព័ត៌មាន ជាលក្ខខណ្ឌចាំបាច់មួយ មុននឹង​ទទួលបានបណ្ណសម្គាល់​អ្នកសារព័ត៌មានពីក្រសួង ដើម្បីធានាអនុវត្ត​ការងារ​ដោយគោរពតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ។ ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានបន្តថា ភាគីពាក់ព័ន្ធក្នុងវិស័យព័ត៌មាន​បានមើលឃើញលំហសេរីភាព​សារព័ត៌មាននៅ​កម្ពុជាមានភាពរីកចម្រើនធំធាត់ និងថែមបានទទួលស្គាល់ថា…

  • លោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់លក់ជាផ្លូវការរថយន្តអគ្គិសនីទំនើបម៉ាក AION V និង HYPTEC HT

    លោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់លក់ជាផ្លូវការរថយន្តអគ្គិសនីទំនើបម៉ាក AION V និង HYPTEC HT

    ភ្នំពេញ៖នៅផ្សារទំនើបអ៊ីអន សែនសុខ រាជធានីភ្នំពេញកាលពីល្ងាចថ្ងៃសៅរ៍​ទី១៨ ខែមករា ឆ្នាំ២០២៥លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់លក់ជាផ្លូវការរថយន្តអគ្គិសនីទំនើបម៉ាក AION V និង HYPTEC HT របស់ក្រុមហ៊ុន H.H AUTO PRESTIGE CO., LTD ដោយមានវត្តមានអញ្ជើញចូលរួមពីថ្នាក់ដឹក​នាំក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំក្រុមហ៊ុន AION CAMBODIA និង AION Global ព្រមទាំងភ្ញៀ​វកិត្តិយសជាតិ និង​អន្តរជាតិ​ជាច្រើនរូប។ ក្នុងឱកាសនេះលោកជំទាវរដ្ឋមន្ត្រី បានសាទរដល់ក្រុមហ៊ុន H.H AUTO PRESTIGE CO., LTD ចំពោះភាពរីកចម្រើន និងការបោះជំហានចូល​ក្នុងទីផ្សាររថយន្តអគ្គិសនី​ ដែលជាជំហានថ្មីដ៏សំខាន់ក្នុងវិស័យយានយន្ត​អគ្គិសនីនៅកម្ពុជា ហើយជា​ការដើរទាន់សភាពការណ៍ តាមតម្រូវការទីផ្សារ និងការអភិវឌ្ឍសេដ្ឋកិច្ច-ពាណិជ្ជកម្មកម្ពុជា ស្របតាមនិន្នាការ​តំបន់និង​សកលលោក ផងដែរ។ លោកជំទាវរដ្ឋមន្ត្រី បានកត់សម្គាល់អំពីសន្ទុះកើនឡើងនៃការប្រើប្រាស់ និងការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីទាំងក្នុង​តំបន់​និងសកលលោក ដែលវិស័យនេះ បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន តាមរយៈការបង្កើត​ការងារសម្រាប់ពលរដ្ឋ និងផ្តល់តម្លៃបន្ថែមក្នុងសេដ្ឋកិច្ច, ការការពារបរិស្ថាន និងសុខភាពប្រជាជនតាមរយៈការកាត់បន្ថយការ​បញ្ចេញឧស្ម័ន​ពុលជំនួស​ឱ្យការប្រើប្រាស់យានយន្តប្រើប្រាស់ប្រេងឥន្ធនៈ, និងការចូលរួមធានាសន្តិសុខ​ថាមពលតាមរយៈ​ការកាត់​បន្ថយការពឹងផ្អែកលើការនាំចូលប្រេងឥន្ទនៈ​ពីបរទេស ព្រមទាំងភាពងាយរងគ្រោះបណ្ដាលមកពីការប្រែប្រួលនៃថ្លៃប្រេង​ឥន្ទនៈសកល។ លោកជំទាវរដ្ឋមន្ត្រី…

  • ស្រូវ១ ០០០តោន ត្រូវបានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមការងារចុះ​ប្រមូលទិញពីប្រជាកសិករ ក្នុងស្រុកមោងឫស្សី

    ស្រូវ១ ០០០តោន ត្រូវបានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមការងារចុះ​ប្រមូលទិញពីប្រជាកសិករ ក្នុងស្រុកមោងឫស្សី

    បាត់ដំបង៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានយុវជនបូជាការពារសន្តិភាព​បានដឹកនាំក្រុមការងារ និងវត្តមានឧកញ៉ា ខេមរៈ សិរីមន្ត បានចុះជួយទិញ​ស្រូវដោយផ្ទាល់ពីប្រជាកសិករ ក្នុងឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង ដោយមានការជួយ​សម្របសម្រួលពី លោក ឈឹម វជិរ៉ា ប្រធានមន្ទីរកសិកម្ម​ខេត្តបាត់ដំបង អាជ្ញាធរស្រុក និងអាជ្ញាធរមូលដ្ឋាន។ នៅឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបងកាលពីថ្ងៃទី១៧ ខែមករា ក្នុង​ពេលប្រមូលទិញស្រូវដោយផ្ទាល់ អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រាប់ដល់​ប្រជាកសិករនៅទីនោះថា សកម្មភាពនេះដើម្បីរួមចំណែកជួយសម្រួល​ដល់​ជីវភាព​កសិករ ក្នុងពេលប្រមូលទិន្នផលបានហើយ ហើយជួបនឹងបញ្ហាតម្លៃ។អ្នកឧកញ៉ា បន្តថា​ក្រុមការងាររបស់​លោក​នឹង​ជួយប្រមូល​ទិញស្រូវចំនួន ១ ០០០តោន នៅទីនេះដើម្បីយកទៅកិនជាអង្ករចែកជូន​ដល់អ្នកខ្វះខាតវិញ។នេះគឺជាការ​ចូលរួមចំណែក​ជួយ​ដល់កសិករ ក្នុងនាមជាជនជាតិខ្មែរដូចគ្នា។ ក្នុងឱកាសនេះដែរលោក ទេព ហន អភិបាលស្រុកមោងឫស្សី បានថ្លែងអំណរ​គុណដល់អ្នកឧកញ៉ាឡេង ណាវ៉ាត្រា ដែលបានដឹកនាំក្រុមការងារចុះជួយ​ប្រមូលទិញស្រូវប្រជាកសិករក្នុងតម្លៃដ៏សមរម្យ។ ចំណែកប្រជាកសិករដែលលក់ស្រូវជូនក្រុមការងារអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហាញពីអារម្មណ៍សប្បាយរីករាយ ខណៈផលស្រូវរបស់ពួកគាត់ លក់បានក្នុងតម្លៃសមរម្យ។.សូមជម្រាបថា ក្រុមការងាររបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចុះជួយប្រមូលទិញស្រូវពីប្រជាកសិករ ប្រភេទស្រូវ OM-5451ក្នុងតម្លៃ៨៥០រៀល…