Category: ព័ត៌មានជាតិ

  • យើងបានរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅតាមសាលាមត្តេយ្យ សាលារៀននានា

    យើងបានរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅតាមសាលាមត្តេយ្យ សាលារៀននានា

    ដើម្បីបង្កើតនូវបរិយាកាសល្អ បរិស្ថានស្អាត និងលម្ហសិក្សាមួយដល់កុមារតូច និងសិស្សសាលាទាំងនោះ។ យើងជឿជាក់ថា ការខិតខំប្រឹងប្រែងគិតគូររបស់យើងទាំងអស់គ្នា ដែលមានលោកគ្រូ អ្នកគ្រូ ឪពុកម្តាយ អាណាព្យាបាល និងក្រុមការងាររបស់យើងនេះ នឹងអាចផ្តល់នូវឱកាសសម្រាប់កុមារតូច និងសិស្សនៅតាមសាលារៀននៅខេត្តព្រះសីហនុអាចកសាងដំណើរជីវិតរបស់ខ្លួនលើផ្លូវដ៏ត្រឹមត្រូវ។ យើងក៏មានសង្ឃឹមថា ការលះបង់ទាំងនេះ នឹងផ្តល់មកវិញនូវស្នាមញញឹមប្រកបដោយមោទនភាពរបស់ឪពុកម្តាយចំពោះភាពជោគជ័យរបស់កូនៗគាត់ផងដែរ។ ២១ មករា ២០២៥ #ams1minute

  • ក្រសួងរៀបចំដែនដី នឹងបញ្ចប់ការងារចុះបញ្ជីដីធ្លី និង

    ក្រសួងរៀបចំដែនដី នឹងបញ្ចប់ការងារចុះបញ្ជីដីធ្លី និង

    ដោះស្រាយវិវាទដីធ្លីដែលនៅសេសសល់ឱ្យបានចប់សព្វគ្រប់នៅក្នុងខេត្តព្រះសីហនុ ដើម្បីបង្កើតបរិយាកាសគ្មានវិវាទ និងលុបបំបាត់ភាពជ្រុលនិយមនៅក្នុងសង្គមជាតិ។ ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រះសីហនុ ២១ មករា ២០២៥ #ams1minute

  • រដ្ឋមន្រ្តីក្រសួងបរិស្ថានចែករំលែកពីមូលដ្ឋានគ្រឹះនៃភាពជោគជ័យរបស់យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានដោយឈរលើ ជំហានសំខាន់ៗចំនួន៣

    រដ្ឋមន្រ្តីក្រសួងបរិស្ថានចែករំលែកពីមូលដ្ឋានគ្រឹះនៃភាពជោគជ័យរបស់យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានដោយឈរលើ ជំហានសំខាន់ៗចំនួន៣

    (ភ្នំពេញ)៖ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថា គន្លឹះនៃភាពជោគជ័យរបស់យើង គឺឈរលើ ៣ជំហានសំខាន់ៗ ក្នុងនោះជំហានទី១ ការសិក្សា និងវិភាគលើការងារដែលត្រូវអនុវត្ត បន្ទាប់មកទី២ គឺ ការសាកល្បងធ្វើជាមុនសិន ហើយបើការសាកល្បងជោគជ័យ នោះការអនុវត្តដាច់ខាតនឹងទទួលបានជ័យជម្នះជាក់ជាមិនខាន។ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងបញ្ជាក់បន្ថែមថា៖ឈរលើកត្តាទាំងនេះហើយ ទើបធ្វើឱ្យភាពស្អាត ភាពបៃតង និងចីរភាពនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» យុទ្ធនាការ «ពន្លកបៃតង» និងយុទ្ធនាការជាច្រើនទៀតរបស់ក្រសួងបរិស្ថានទទួលបាន ការគាំទ្រ ការប្តេជ្ញាចិត្ត ការចូលរួមសំអាត និងការចូលរួមដាំដើមឈើឡើងវិញពីប្រជាពលរដ្ឋជាងពាក់កណ្តាលនៃចំនួនប្រជាពលរដ្ឋកម្ពុជាសរុប។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បញ្ជាក់ទៀតថា ការកំណត់យុទ្ធសាស្រ្ត គឺជាដំណើរការនៃការដោះស្រាយ ដែលអាចបត់បែនបាន ដើម្បីប្រសិទ្ធភាពការងារវិស័យបរិស្ថាន និងជាកិត្តយសរបស់កម្ពុជា នៅលើឆាកអន្តរជាតិ តាមរយៈការផ្តល់ចំណេះដឹងសុខភាពបរិស្ថាន និងបន្តដឹកនាំឱ្យទៅជាយុទ្ធនាការ ដោយមានការគាំទ្រ និងប្តេជ្ញាចិត្តកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ហើយនឹហការរួមគ្នាសំអាត នេះហើយគឺជាចលនាស្អាត ដែលនឹងឈានទៅទំលាប់ស្អាត ហើយទំលាប់ស្អាតនេះហើយ ដែលជាចីរភាពនៃការងាររបស់យើងប្រកបដោយភាពយូរអង្វែងតទៅគ្រប់ជំនាន់។ គួរបញ្ជាក់ថា ឯកឧត្តមបណ្ឌិត អ៊ាង…

  • ប្រទេសមួយខ្លាំង គឺដោយសារប្រជាជនខ្លាំង

    ប្រទេសមួយខ្លាំង គឺដោយសារប្រជាជនខ្លាំង
  • ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ត្រូវបានប្ដូរឈ្មោះទៅជា ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា

    ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ត្រូវបានប្ដូរឈ្មោះទៅជា ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា

    (ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យ ស្តីពី ការប្តូរឈ្មោះ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ទៅជា ក្រុមហ៊ុន អាកាសចរណ៍ជាតិកម្ពុជា ។ យោងតាមអនុក្រឹត្យ ដែលចុះហត្ថលេខាដោយសម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២ បានសម្រេច៖ មាត្រា១ ត្រូវបានប្តូរឈ្មោះក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ទៅជា ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ដែលសរសេរជាអក្សរកាត់ថា អ.ជ.ក. និងមានឈ្មោះ ជាភាសាអង់គ្លេសថា Air Cambodia។ មាត្រា២ – លិខិតបទដ្ឋានគតិយុត្តទាំងឡាយ ដែលពាក់ព័ន្ធនឹងការប្រើឈ្មោះ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ត្រូវមានអានុភាពគតិយុត្តអនុវត្តបន្ត រហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មីមកជំនួស ស្របតាម បទប្បញ្ញត្តិ នៃអនុក្រឹត្យនេះ ។ មាត្រា៣-បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍…

  • កំណាត់ផ្លូវជាតិលេខ៥ ក្នុងស្រុកថ្មគោល ត្រូវបានពង្រីកបន្ថែម

    កំណាត់ផ្លូវជាតិលេខ៥ ក្នុងស្រុកថ្មគោល ត្រូវបានពង្រីកបន្ថែម

    បាត់ដំបង៖មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបងក្នុងឆ្នាំ២០២៥ បានបន្តអនុវត្តគម្រោងសាងសង់ពង្រីកកែលម្អ​កំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងឃុំជ្រៃ ស្រុកថ្មគោល ដើម្បីតភ្ជាប់ទៅកាន់ផ្លូវជាតិល្បឿន​៦០ម៉ែត្រ​ប្រវែងជាងមួយ​គីឡូ​ម៉ែត្របន្ថែមទៀត។ការស្តារនិងកែលម្អផ្លូវនេះ​ជាជំហាន​បន្តពីគម្រោងឆ្នាំ២០២៤កន្លងទៅ បន្ទាប់ពីមន្ទីរអនុវត្តបាន​១០០​ភាគរយ​លើគម្រោងពង្រីកកែលម្អផ្លូវប្រវែង ១ ៥០០ ម៉ែត្រ បានរួចរាល់ហើយ ។ ខណៈគ្រឿងចក្រត្រូវបានបញ្ជូនទៅដល់ការដ្ឋាននិងកំពុងចាប់ចាប់ផ្តើមការងារ លោក ព្រួញ រិទ្ធថា ​ប្រធានមន្ទីរសាធារណ​ការ​​និងដឹកជញ្ជូនខេត្តបាត់ដំបង​បានបញ្ជាក់ថា ការសាងសង់កែលម្អកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រ​ឃុំជ្រៃ ស្រុកថ្ម​គោល គឺដើម្បីតភ្ជាប់ជាមួយកំណាត់ផ្លូវដែលបាន​កែលំអរួច​រាល់កាលពីឆ្នាំ២០២៤ក្នុងភូមិសាស្ត្រ សង្កាត់អូរចារ ក្រុងបាត់ដំបង ។ លោកប្រធានមន្ទីសាធារណការបន្ថែមថា សម្រាប់ឆ្នាំ២០២៥នេះ មន្ទីរ​សាធារណការខេត្តបាត់ដំបង ទទួលបាន​កញ្ចប់​គម្រោង​ពីរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងផ្ទាល់ចំនួន៤គម្រោង ហើយគម្រោងទាំងនេះ ត្រូវបានក្រុម​ការងារវិស្វកម្ម​​របស់​មន្ទីរ កំពុងតែចុះអនុវត្តផ្ទាល់ រួមមាន ការងារពង្រីកផ្លូវជាតិ​លេខ៥,ការងារសង់ប្រព័ន្ធលូតាមបណ្តោយ​​ផ្លូវជាតិលេខ៥ និងការងារ​ពង្រីកផ្លូវចំនួន២ខ្សែ នៅស្រុកបាណន់។ បើតាមលោកប្រធានមន្ទីររូបបានឱ្យដឹងថា បច្ចុប្បន្នទូទាំង១៤ស្រុក-ក្រុង មន្ទីរបាននិងកំពុងតែអនុវត្ត នូវការងារថែទាំផ្លូវ​កៅស៊ូ ចំនួន៣១ខ្សែ ប្រវែងជាង ៧៩៤ គីឡូម៉ែត្រ និងការងារថែទាំផ្លូវក្រួសក្រហមចំនួន៣៧ខ្សែ ប្រវែងជាង ៥២១​គីឡូម៉ែត្រ ។ ស្របពេលការអនុវត្តគម្រោងកំពុងប្រព្រឹត្តទៅយ៉ាងម៉ត់ចត់ និងដើម្បីបង្ក​លក្ខណៈងាយស្រួលដល់ការដ្ឋាន លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណ​បានសំណូមពរដល់ប្រជាពលរដ្ឋ សូមកុំរំលោភបំពានយកដីចំណីផ្លូវ ,កុំសង់នូវ​សំណង់​ផ្សេងៗ​លើដីចំណីផ្លូវដែលទំនេរ…

  • ការសិក្សាស្រាវជ្រាវជីវៈចម្រុឧទ្យានជាតិវីរៈជ័យបង្ហាញថាមានសត្វព្រៃច្រើនប្រភេទកំពុងរស់នៅ

    ការសិក្សាស្រាវជ្រាវជីវៈចម្រុឧទ្យានជាតិវីរៈជ័យបង្ហាញថាមានសត្វព្រៃច្រើនប្រភេទកំពុងរស់នៅ

    (ភ្នំពេញ)៖ការសិក្សាស្រាវជ្រាវជីវៈចម្រុះនៅឧទ្យានជាតិវីរៈជ័យ នៃប្រទេស​កម្ពុជា បានបង្ហាញថាមានសត្វព្រៃជាច្រើនប្រភេទកំពុង វត្តមានរស់នៅក្នុង​តំបន់​ការពារដាច់ស្រយាលមួយនេះ ដែលជាជំហានដ៏សំខាន់មួយក្នុងការ​ពង្រឹង​ការការពារប្រព័ន្ធអេកូឡូស៊ីនេះ។ គួរបញ្ជាក់ថាការសិក្សាស្រាវជ្រាវដែលបានផ្សព្វផ្សាយដោយក្រសួងបរិស្ថាននៅថ្ងៃទី២១ ខែមករា ឆ្នាំ ២០២៥ឱ្យដឹងថាការសិក្សានេះត្រូវបានធ្វើឡើង ដោយអង្គការសត្វព្រៃ និងរុក្ខជាតិ ក្នុងកិច្ចសហការយ៉ាងជិតស្និទ្ធ​ជាមួយ​ក្រសួង បរិស្ថាន និងសហគមន៍មូលដ្ឋាន បានរកឃើញវត្តមានប្រភេទសត្វ​ដែលរងការគំរាមកំហែងជាច្រើនដូចជា ស្វាកន្ទុយស ខ្លាឃ្មុំធំ ពង្រូល ខ្លាពពក និងឆ្កែព្រៃ ជាដើម។ ការសិក្សានេះក៏បានរកឃើញ និងកត់ត្រាប្រភេទសត្វ​និង​រុក្ខជាតិជាច្រើនប្រភេទជាលើក ដំបូងផងដែរ នៅប្រទេសកម្ពុជា ដូចជា ឈ្លូស​យក្ស ដែលជាប្រភេទជិតផុតពូជបំផុត សត្វប្រចៀវ២ប្រភេទ ជីងចក់១ប្រភេទ ថ្លែន ១ប្រភេទ តុកកែ១ប្រភេទ ផ្សិត១ប្រភេទ និងរុក្ខជាតិ៣ប្រភេទ (ក្នុងនោះ​មាន កេសរកូល១ប្រភេទ ត្រាវទឹកព្រៃ១ប្រភេទ និងខ្ចី១ ប្រភេទ)។ ប្រភពដដែលខាងលើនេះបានបញ្ជាក់ថា អ្វីដែលសំខាន់និងលើសពីនេះ ការសិក្សានេះក៏បានកត់ត្រាកង្កែប៣ប្រភេទ ដែលបានរកឃើញនៅប្រទេស​កម្ពុជាតែមួយដងគត់ ក្នុងឧទ្យាន ជាតិវីរៈជ័យនេះ ក្នុងនោះមាន២ប្រភេទ ដែលមិនធ្លាប់ឃើញក្នុងលក្ខណៈពេញវ័យនោះទេ។ ដោយឡែកឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូស​បញ្ជាក់ពីសារៈសំខាន់នៃការងារស្រាវជ្រាវជីវៈចម្រុះ ដូចដែលមានចែងក្នុង​យុទ្ធ​សាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨៖…

  • “កម្ពុជា-ប៉ាគីស្ថាន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ”

    “កម្ពុជា-ប៉ាគីស្ថាន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ”

    សម្ដេចធិបតី និងរដ្ឋមន្ត្រីពាណិជ្ជកម្មប៉ាគីស្ថាន Jam Kamal Khan ក៏បានពិភាក្សាពីការជំរុញ ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់រួមមាន ៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សុខាភិបាល អប់រំ កសិកម្ម បច្ចេកវិទ្យា កម្មន្តសាល ទេសចរណ៍ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។ #ams1minute

  • ពាក្យថា “រក្សាសន្តិភាព” មិនមែនជាពាក្យគំរាមទេ ប៉ុន្តែជាការរំលឹកដើម្បីប្រយោជន៍រួមរបស់ជាតិ!

    ពាក្យថា “រក្សាសន្តិភាព” មិនមែនជាពាក្យគំរាមទេ ប៉ុន្តែជាការរំលឹកដើម្បីប្រយោជន៍រួមរបស់ជាតិ!
  • រដ្ឋាភិបាលដាក់ចេញនូវវិធានការគន្លឹះលើគ្រប់វិស័យ ដើម្បីថែរក្សាសុខសន្តិភាព ស្ថេរភាពសង្គ និងបន្តខិតខំកែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគ

    រដ្ឋាភិបាលដាក់ចេញនូវវិធានការគន្លឹះលើគ្រប់វិស័យ ដើម្បីថែរក្សាសុខសន្តិភាព ស្ថេរភាពសង្គ និងបន្តខិតខំកែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគ