Category: ព័ត៌មានជាតិ

  • រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយដែលមិនទទួលស្គាល់ ឬលើកតម្កើងឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ

    រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយដែលមិនទទួលស្គាល់ ឬលើកតម្កើងឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ

    (ភ្នំពេញ)៖ កម្ពុជា នឹងផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយដែលមិន ទទួលស្គាល់ ឬសម្រាល ឬបដិសេធ ឬជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬលើកតម្កើងឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព ត្រង់របៀបវារៈទី១ គឺ សេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុង រយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ។ សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ មាន ៧មាត្រា ត្រូវបានរៀបចំឡើងដើម្បីផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយដែលមិន ទទួលស្គាល់ ឬសម្រាល ឬបដិសេធ ឬជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬលើកតម្កើងឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុង រយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងដែលអត្ថិភាពនៃឧក្រិដ្ឋកម្មទាំងនេះត្រូវបានទទួលស្គាល់ដោយសេចក្តី សម្រេចស្ថាពរ ឬនៅក្នុងកិច្ចដំណើរការនីតិវិធីរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ក្នុង គោលបំណងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មទាំងនេះវិលត្រឡប់មកវិញនៅកម្ពុជា។ ទន្ទឹមនេះ សេចក្តីព្រាងច្បាប់នេះ ក៏បានគូសបញ្ជាក់យ៉ាងច្បាស់អំពីប្រភេទឧក្រិដ្ឋកម្មដែលត្រូវបានរកឃើញ ដោយ អ.វ.ត.ក. រួមមាន ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មដែលជាការ រំលោភបំពានធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ ចុះថ្ងៃទី១២…

  • រដ្ឋ នឹងអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃឈើ ជំហានទី១ គ្រោងផ្តល់ដីជូនពលរដ្ឋគ្មានដីពិតប្រាកដ ចង់ទៅរស់នៅខេត្តស្ទឹងត្រែង ចំនួន ៥០០គ្រួសារ

    រដ្ឋ នឹងអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃឈើ ជំហានទី១ គ្រោងផ្តល់ដីជូនពលរដ្ឋគ្មានដីពិតប្រាកដ ចង់ទៅរស់នៅខេត្តស្ទឹងត្រែង ចំនួន ៥០០គ្រួសារ

    (ភ្នំពេញ)៖ រដ្ឋ នឹងអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃឈើ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ដោយជំហានទី១ គ្រោងផ្តល់ដីជូនប្រជាពលរដ្ឋក្រីក្រីគ្មានដីពិតប្រាកដ ហើយមានបំណងទៅរស់នៅទីតាំងទីតាំងភូមិហាងសារ៉ាត ឃុំសាមមួយ ស្រុកសេសាន ចំនួន ៥០០គ្រួសារ ដោយក្នុង ១គ្រួសារ ទទួលបានដីលំនៅឋាន និងដឹកសិកម្មទំហំសរុប ៣ហិកតា ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព ត្រង់របៀបវារៈទី៣ ។ របៀបវារៈទី៣ នៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី គឺ របាយការណ៍វឌ្ឍនភាព នៃការរៀបចំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃឈើដើម្បីរួមគ្នា អភិវឌ្ឍដោយចីរភាព ។ សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា គណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរការ ហៅកាត់ថា (ផ.ក.អ) ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/១១២៤/១៤១២ ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាការផ្តួចផ្តើមគំនិតដ៏ខ្ពង់ខ្ពស់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។…

  • សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥

    សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥
  • មិនយូរប៉ុន្មានសួនតេជោសន្តិភាព នឹងបង្ហាញរូបរាងនៅខេត្តឧត្តរមានជ័យ

    មិនយូរប៉ុន្មានសួនតេជោសន្តិភាព នឹងបង្ហាញរូបរាងនៅខេត្តឧត្តរមានជ័យ

    ឧត្តរមានជ័យ៖ប្រហែលជាមិនត្រូវការពេលវេលាយូរពេកទេ ប្រជាពលរដ្ឋ ខេត្ត​ឧត្តរមានជ័យ ក៏ដូចជាអ្នកធ្វើដំណើរ​ទៅ​កាន់ខេត្ត​ឧត្តរមានជ័យ នឹងបានឃើញ​វត្តមានសួនដ៏ស្រស់បំព្រង និងមានលក្ខណៈជាប្រវត្តិសាស្រ្តផង លេចចេញជា​រូបរាងនៅក្រុងសំរោង ក្នុងខេត្តភាគខាងជើងប្រទេសមួយនេះ។ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ​មូលដ្ឋាន​ខេត្ត និងជាប្រធានមូលនិធិ​សាងសង់​សួន​តេជោ​សន្តិភាពខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៣ ខែមករា​បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា​សាង​សង់ សួនតេជោសន្តិភាព ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ដោយមាន​ការចូលរួមពីក្រុមការងាររាជ​រដ្ឋាភិបាល អាជ្ញាធរ​ខេត្តឧត្តរមានជ័យ, សៀមរាប, ខេត្តកំពង់ធំ ,កងកម្លាំងទាំង៣ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម មានប្រសាសន៍ថា ការបញ្ចុះបឋមសិលា​នាថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយ ក្នុងចំណោម សមិទ្ធ ផលជាច្រើន ដែល​រាជរដ្ឋាភិបាល គណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ សម្រេចបានក្នុង​ការួមចំណែកយ៉ាងសំខាន់ ក្នុង ការអនុវត្តគោលដៅជាយុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល លើការអភិវឌ្ឍវិស័យទេសចរណ៍ និងវប្បធម៌ប្រវត្តិសាស្ត្រ ប្រកបដោយ ចីរភាព ។ ឯកឧត្តមទេសរដ្ឋមន្រ្តីបន្តថា បន្ទាប់ពីការកសាងវិមានឈ្នះ ឈ្នះ និងការ​កសាងស្តូបឈ្នះ ឈ្នះ នៅកោះកុង អន្លង់វែង ប៉ៃលិន និងការរៀបចំពិធី​បញ្ចុះបឋមសិលាកសាង សួនតេជោសន្តិភាព…

  • ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ កត្តាភូមិសាស្ត្រ

    ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ កត្តាភូមិសាស្ត្រ

    និងប្រជាជនក្នុងមូលដ្ឋានខេត្តកែប គួរផ្តួចផ្តើមគិតគូរពីលទ្ធភាព​ម្ចាស់ការលើផលិតផលកសិកម្មក្នុងស្រុកដែលជាចំណែកទ្រទ្រង់ដល់ប្រយោជន៍​សុខភាពសាធារណៈ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដោយ​ប្រើប្រាស់ផ្ទៃដីដាំដុះដែលមាន មុននឹងឈានទៅពង្រឹងបច្ចេកទេស​សម្រិតសម្រាំងផលិតផលក្នុងស្រុកសម្រាប់នាំចេញ ដើម្បីបើកច្រកសេដ្ឋកិច្ច សំដៅបង្កើនចំណូល។ ក្រៅពីកសិកម្មក្នុងស្រុក ក៏គួរគិតគូរពីការដាំដំណាំ និងរុក្ខជាតិសម្រាប់ពាណិជ្ជកម្មផងដែរ។ ២៣ មករា ២០២៥ #ams1minute

  • ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ សម្រួលការធ្វើដំណើររបស់​ប្រជា​ពលរដ្ឋ និងកាត់បន្ថយពេលវេលាធ្វើដំណើរ

    ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ សម្រួលការធ្វើដំណើររបស់​ប្រជា​ពលរដ្ឋ និងកាត់បន្ថយពេលវេលាធ្វើដំណើរ
  • យុវជនកម្ពុជា មានសំណាង និងកំពុងសប្បាយរីករាយជាមួយសន្ដិភាពរបស់កម្ពុជា ខណៈដែលយុវជន នៅបណ្ដាប្រទេសមួយចំនួននៅលើពិភពលោក កំពុងរងគ្រោះ ដោយសារសង្គ្រាម

    យុវជនកម្ពុជា មានសំណាង និងកំពុងសប្បាយរីករាយជាមួយសន្ដិភាពរបស់កម្ពុជា ខណៈដែលយុវជន នៅបណ្ដាប្រទេសមួយចំនួននៅលើពិភពលោក កំពុងរងគ្រោះ ដោយសារសង្គ្រាម
  • ការចូលរួមចំណែកដ៏ប្រពៃបំផុត ជាពន្លកសង្គមថ្មី ជាអ្នកបន្តវេន ក្នុងការរួមគិត ក្នុងដំណើរកសាង

    ការចូលរួមចំណែកដ៏ប្រពៃបំផុត ជាពន្លកសង្គមថ្មី ជាអ្នកបន្តវេន ក្នុងការរួមគិត ក្នុងដំណើរកសាង

    និងអភិវឌ្ឍមាតុភូមិកម្ពុជា របស់យើង ឱ្យបានរៀបរយ ខ្ជាប់ខ្ជួន ស្របតាមអនុសាសន៍ដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី។ លើកត្តាសុខសន្តិភាពជាលក្ខខណ្ឌមូលដ្ឋានដែលមាននាពេលបច្ចុប្បន្ន សូមបន្តគាំទ្រដល់ការគិតគូរពង្រឹងសុវត្ថិភាព សុខុមាលភាព រួមមាន បញ្ហាសំណល់រឹង-រាវ អនាម័យ សណ្តាប់ធ្នាប់ របៀបរៀបរយ បន្តថែទាំ និងពង្រឹងគុណភាពសេវាកម្មចាំបាច់ មានជាអាទិ៍ ទីកន្លែងស្នាក់នៅក្នុងតម្លៃសមរម្យ ម្ហូបអាហារប្រកបដោយ​ឱជារសមានអនាម័យ សេវាអ៉ីនធើណេតល្អ ដោយចាត់ទុកកិច្ចការទាំងនេះ ជាការងារចាំបាច់ត្រូវគិតគូរបំពេញបន្ថែមជាប្រចាំ សំដៅលើកកម្ពស់ខឿនសេដ្ឋកិច្ចតាមតំបន់ឆ្នេរ បង្កើតឱកាសការងារ បង្កើនប្រាក់ចំណូល ជាគុណតម្លៃនៃការរៀបចំសង្គមទៅអនាគតមួយឆ្ពោះទៅមុខ ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ។ ពិធីប្រកាសនិងប្រគល់ជ័យលាភីកម្មវិធីប្រកួតប្រជែងស្នាដៃរចនាគម្រោងប្លង់នគរូបនីយកម្មតំបន់ឆ្នេរសមុទ្រកម្ពុជាក្រោមប្រធានបទ “កម្ពុជាមាតុភូមិខ្ញុំ ទីក្រុងខ្ញុំ ឆ្នេរសមុទ្រខ្ញុំ ក្នុងបេះដូងខ្ញុំ” និងការប្រឡងប្រណាំងឆ្នេរខ្សាច់ កម្សាន្តស្អាតលើកទី៥ និងព្រែកកម្សាន្តស្អាតលើកទី២ ឆ្នាំ២០២៤ ២២ មករា ២០២៥ #ams1minute

  • គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺជំរុញសេដ្ឋកិច្ចប្រកបដោយចីរភាព ប្រកបដោយភាពធន់ និងបង្កើតការងារឱ្យបានច្រើន

    គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺជំរុញសេដ្ឋកិច្ចប្រកបដោយចីរភាព ប្រកបដោយភាពធន់ និងបង្កើតការងារឱ្យបានច្រើន
  • ក្រសួងធនធានទឹកប្រកាសពីបាតុភូតចុះអ័ព្ទកើតឡើង ដែលនឹងបង្កការលំបាកដល់ការធ្វើដំណើរតាមដងផ្លូវរបស់ពលរដ្ឋកម្ពុជា

    ក្រសួងធនធានទឹកប្រកាសពីបាតុភូតចុះអ័ព្ទកើតឡើង ដែលនឹងបង្កការលំបាកដល់ការធ្វើដំណើរតាមដងផ្លូវរបស់ពលរដ្ឋកម្ពុជា

    (ភ្នំពេញ)៖ កម្ពុជា នឹងមានបាតុភូតចុះអ័ព្ទកើតឡើង រយៈពេល ៩ថ្ងៃ នៃចុងខែមករានេះ ដែលនឹងបង្កការលំបាកដល់ការធ្វើដំណើរខ្លះៗរបស់ពលរដ្ឋក្នុងពេលធ្វើចរាចរណ៍តាមដងផ្លូវ ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅល្ងាចថ្ងៃទី២២ មករានេះ បានបញ្ជាក់ថា កម្ពុជានឹងមានធាតុអាកាសចុះអ័ព្ទ ដែលនឹងកើតឡើងរវាងពីថ្ងៃទី២៣ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នៅតាមតំបន់វាលទំនាប តំបន់ខ្ពង់រាប តំបន់ជួរភ្នំ និងតំបន់មាត់សមុទ្រ ។ បាតុភូតនេះ នឹងកើតមានចាប់ពីម៉ោង ២យប់ រហូតដល់ម៉ោង ៧ព្រឹក ។ ក្នុងសេចក្តីជូនដំណឹងដដែល បានបញ្ជាក់ទៀតថា «បាតុភូតចុះអ័ព្ទនេះ នឹងមានការរំខានដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដែលអាចធ្វើឲ្យអ្នកដំណើរមានការលំបាកខ្លះៗក្នុងពេលធ្វើដំណើរចរាចរណ៍ ។» នៅទន្ទឹមនឹងបាតុភូតចុះអ័ព្ទនេះកើតឡើង ក្រសួងធនធានទឹក បានអំពាវនាវដល់សាធារណជន និងអាជ្ញាធរដែនដី ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ។ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ក្រសួងនឹងបន្តធ្វើការតាមដាន និងវិភាគអំពីស្ថានភាពធាតុអាកាស ដើម្បីជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល ៕ អត្ថបទ ៖ គង់ សុផុលរូបភាព…