Category: ព័ត៌មានជាតិ

  • អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៧៥ កន្លែងនៅទីតាំងថ្មី នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សម្រាប់ឆ្នាំសិក្សា ២០២៥

    អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៧៥ កន្លែងនៅទីតាំងថ្មី នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សម្រាប់ឆ្នាំសិក្សា ២០២៥

    (ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនដំណឹងដល់សិស្សនិស្សិត និងសាធារណជនទាំងអស់ មេត្តាជ្រាបថា ដើម្បីកសាងធនធានមនុស្សឆ្នើម លើជំនាញបច្ចេកវិទ្យាឌីជីថល ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំសិក្សាថ្មីនេះ ក.ប.ទ. បានសម្រេចផ្តល់អាហារូបករណ៍ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើជំនាញបច្ចេកវិទ្យាឌីជីថលចំនួន ៧៥ កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដោយសិក្សានៅ AUPP High School – Foxcroft Academy ដែលមានអាសយដ្ឋាននៅខាងក្រោយសណ្ឋាគារ Raffles Hotel Le Royal ដូចភ្ជាប់ជូនខាងក្រោម។ កាលបរិច្ឆេទ និងការទទួលពាក្យ សម្រាប់សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញតាមរយៈតំណភ្ជាប់ https://www.sisaupp.com/masters-online-application ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២៤ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរសព្ទលេខ៖ 012 266 631 ឬ 093 366 623ឬ អាសយដ្ឋាន៖ ផ្ទះលេខ ៥៧ ផ្លូវលេខ ៧៥…

  • មន្ត្រីជាន់ខ្ពស់សុខាភិបាលប្រាប់ថា ជំងឺទឹកនោមផ្អែម កំពុងប្រឈម​ខ្ពស់ជាងគេក្នុងចំណោមជំងឺមិនឆ្លង

    មន្ត្រីជាន់ខ្ពស់សុខាភិបាលប្រាប់ថា ជំងឺទឹកនោមផ្អែម កំពុងប្រឈម​ខ្ពស់ជាងគេក្នុងចំណោមជំងឺមិនឆ្លង

    កំពត៖រដ្ឋលេខាធិការក្រសួងសុខាភិបាលឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង បានមានប្រសាសន៍ថា តាមរបាយការណ៍របស់អង្គការសុខ​ភាពពិភព​បានបញ្ជាក់ថា មានជំងឺមិនឆ្លងដែលកំពុងប្រឈមខ្ពស់ជាងគេចំនួន៤ ក្នុងនោះមាន ទី១.ជំងឺទឹកនោមផ្អែម, ទី២.ជំងឺ​បេះដូង និងសរសៃ​ឈាម, ទី៣.ជំងឺមហារីក និងទី៤.គឺជំងឺត្បៀតទងសួតរាំរ៉ៃ។ ឯកឧត្តម​វេជ្ជបណ្ឌិតក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យយកចិត្តទុក​ដាក់លើ​បញ្ហា​សុខភាព ពិសេសជំងឺទឹកនោមផ្អែម។ ថ្លែងក្នុងទិវាជំងឺទឹកនោមផ្អែមពិភពលោក ឆ្នាំ២០២៤ ក្រោមប្រធានបទ “ជម្នះឧបសគ្គ ដោះស្រាយបញ្ហាទឹកនោមផ្អែម និងសុខមាលភាព” កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នៅខេត្តកំពត ឯកឧត្តម​វេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួង​សុខាភិបាលលើកឡើងថា បច្ចុប្បន្នតាមរបាយការណ៍របស់អង្គការសុខភាពពិភពបានឱ្យដឹងថា មានជំងឺមិនឆ្លងដែលកំពុងប្រឈម​ខ្ពស់​ជាងគេចំនួន៤ ក្នុងនោះមាន ទី១.ជំងឺទឹកនោមផ្អែម, ទី២.ជំងឺបេះដូង និងសរសៃឈាម, ទី៣.​ជំងឺមហារីក និងទី៤.គឺជំងឺត្បៀត​ទងសួតរាំរ៉ៃ។ ឯកឧត្តមរដ្ឋលេខាធិការ​បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានវ័យប្រឈមនឹងជំងឺទឹកនោមផ្អែមគឺចាប់៤០ឆ្នាំឡើង ទៅធ្វើតេស្តជាតិស្ករនៅតាមមណ្ឌលសុខភាព​ដែលនៅជិត និងតាមដានរាល់រោគសញ្ញារបស់ជំងឺទឹកនោមផ្អែម និងធ្វើតាមការណែនាំរបស់គ្រូពេទ្យ ដើម្បីទប់ស្កាត់ការកើត​ជំងឺទឹកនោមផ្អែម។ ចំណែកលោកស្រីវេជ្ជបណ្ឌិត យូ សុគន្ធ ប្រធានមន្ទីរ​សុខាភិបាល​ខេត្តកំពតបានបញ្ជាក់ថា ១០ខែឆ្នាំ២០២៤នេះ ពលរដ្ឋ​ដែល​មកមកពិគ្រោះ និងព្យាបាលជំងឺទឹកនោមផ្អែម ចំនួន ៤ ២៧៥ នាក់ (ស្រី ២,៩៣៧នាក់)។  មន្ទីរបានធ្វើការ​បណ្តុះបណ្តាល​ស្តីពី​សំណុំសកម្មភាពជាសារវន្តនៃជំងឺមិនឆ្លង (ជំងឺទឹកនោមផ្អែម…

  • ប្រធានរដ្ឋសភាវៀតណាម អញ្ជើញមកដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព ចំនួន ៤ថ្ងៃ

    ប្រធានរដ្ឋសភាវៀតណាម អញ្ជើញមកដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព ចំនួន ៤ថ្ងៃ

    ភ្នំពេញ៖ ឯកឧត្តម ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម អញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ប្រកបដោយសុវត្ថិភាព នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា ៕ ដោយ ៖ ហេង សម្បត្តិ

  • ឯកឧត្តម រដ្ឋមន្ត្រី ហែម វណ្ណឌីន ស្នើឲ្យក្រុមហ៊ុនផលិតទុយោយកកម្ពុជាជាទីតាំងសម្រាប់នាំចេញទៅកាន់បណ្តាប្រទេសផ្សេងៗទៀត

    ឯកឧត្តម រដ្ឋមន្ត្រី ហែម វណ្ណឌីន ស្នើឲ្យក្រុមហ៊ុនផលិតទុយោយកកម្ពុជាជាទីតាំងសម្រាប់នាំចេញទៅកាន់បណ្តាប្រទេសផ្សេងៗទៀត

    (ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌីន បានស្នើឱ្យក្រុមហ៊ុនផលិតទុយោសម្រាប់ផ្គត់ផ្គង់វិស័យទឹកស្អាតអនុវត្តនូវស្តង់ដារគុណភាព និងពង្រីកខ្សែច្រវាក់ផលិតកម្ម និងផលិតផលផ្សេងទៀត ដែលធានាថា កម្ពុជាជាទីតាំងមួយសម្រាប់នាំចេញទៅកាន់បណ្តាប្រទេសផ្សេងៗទៀត ដែលមិនមានរោងចក្រ។ សំណើរបស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ធ្វើឡើងនៅថ្ងៃទី២១ ខែវិច្ឆិកានេះ ក្នុងឱកាសចុះទស្សនកិច្ចនៅរោងចក្រផលិតទុយោមួយកន្លែងនៅក្នុងឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលមានឈ្មោះថា ក្រុមហ៊ុន LESSO (Cambodia) Trading Co.,Ltd បន្ទាប់ពីបានបោះទុនវិនិយោគផ្ទាល់ពីក្រុមហ៊ុនមេពីប្រទេសចិនមកកាន់កម្ពុជានៅឆ្នាំ២០២២ ដោយផ្តល់កម្លាំងការងារចំនួន ១៦៨នាក់ ដែលក្នុងនោះភាគច្រើនជាពលរដ្ឋកម្ពុជា។ ឯកឧត្តម រដ្ឋមន្ត្រី ហែម វណ្ណឌី បានកោតសរសើរក្រុមហ៊ុនដែលរីកចម្រើន និងសង្ឃឹមថា នៅថ្ងៃអនាគតក្រុមហ៊ុននឹងពង្រីកអាជីវកម្មរបស់ខ្លួនទៅលើផលិតផល និងសេវាកម្មផ្សេងៗទៀត។ ឯកឧត្តមបានលើកឡើងពីសារៈសំខាន់នៃផលិតផលបំពង់ទុយោនៅកម្ពុជា ខណៈបច្ចុប្បន្ន កម្ពុជាមានប្រតិបត្តិករផលិតទឹកស្អាតជាង ៤០០ ហើយក្រសួងកំពុងជំរុញធ្វើឲ្យមានស្តង់ដារល្អបន្ថែមទៀត។ ឯកឧត្តម មានប្រសាសន៍ថា «នៅក្នុងវិស័យទឹកស្អាត គឺទុយោ មានសារៈសំខាន់ណាស់ ដោយសារកម្ពុជាមានតម្រូវការច្រើនទៀតលើផ្នែកទុយោ ខណៈការបែកបាក់ទុយោ មានការខាតបង់សេដ្ឋកិច្ចច្រើន»។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យភាគីក្រុមហ៊ុន…

  • សម្ដេចតេជោ ស្នើដល់រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ពិនិត្យកែតម្រូវឡើងវិញលើឋានន្តរសក្ដិ

    សម្ដេចតេជោ ស្នើដល់រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ពិនិត្យកែតម្រូវឡើងវិញលើឋានន្តរសក្ដិ

    និងតួនាទីដឹកនាំរបស់មន្ត្រីសង្ឃ ដើម្បីរៀបចំមន្ត្រីសង្ឃគង់ឱ្យបានត្រឹមត្រូវនៅក្នុងពិធីផ្លូវការនានា។ ២១ វិច្ឆិកា ២០២៤ #ams1minute

  • អនុសាសន៍ណែនាំជុំវិញការជំរុញការអភិវឌ្ឍទីក្រុងឱ្យកាន់តែទំនើប

    អនុសាសន៍ណែនាំជុំវិញការជំរុញការអភិវឌ្ឍទីក្រុងឱ្យកាន់តែទំនើប
  • ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមជម្រាបជូនថា

    ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមជម្រាបជូនថា

    ដើម្បីបង្កើតបរិយាកាសគ្មានវិវាទនៅលើកោះរ៉ុង ក្រសួងបានបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីពិនិត្យ និងដោះស្រាយការកាន់កាប់ដីធ្លីនៅលើកោះរ៉ុង។ អាស្រ័យហេតុនេះ សូម លោក លោកស្រី ដែលជាម្ចាស់ក្បាលដី ដូចមានសេចក្តីជូនដំណឹងខាងលើ រង់ចាំតំណាងរដ្ឋបាលខេត្តព្រះសីហនុ អញ្ជើញមកប្រជុំ ដើម្បីពិនិត្យ និងដោះស្រាយជាបន្តបន្ទាប់។ សម្រាប់ព័ត៌មានបន្ថែមលើកិច្ចនេះ សូមទំនាក់ទំនង លោក ចេន វ៉េត តាមរយៈលេខទូរសព្ទ ឬតេឡេក្រាម ០១២ ៧៣៧ ៧៥៦។ ២១ វិច្ឆិកា ២០២៤ #ams1minute

  • សម្តេចតេជោ ហ៊ុន សែន៖ “តំបន់កោះគុត គឺជាតំបន់ត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ ខណៈកោះនេះគឺរាជរដ្ឋាភិបាលកម្ពុជា និងថៃកំពុងបន្តជជែកគ្នាយ៉ាងក្តៅគគុកនៅឡើយ”

    សម្តេចតេជោ ហ៊ុន សែន៖ “តំបន់កោះគុត គឺជាតំបន់ត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ ខណៈកោះនេះគឺរាជរដ្ឋាភិបាលកម្ពុជា និងថៃកំពុងបន្តជជែកគ្នាយ៉ាងក្តៅគគុកនៅឡើយ”

    ២១ វិច្ឆិកា ២០២៤ #ams1minute

  • សម្ដេចតេជោ ហ៊ុន សែន៖ កត្តា២យ៉ាងធំៗដែលធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនគឺ

    សម្ដេចតេជោ ហ៊ុន សែន៖ កត្តា២យ៉ាងធំៗដែលធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនគឺ

    ១. ការឯកភាពផ្ទៃក្នុង២. សន្តិភាពជាមួយប្រទេសជិតខាង។ ២១ វិច្ឆិកា ២០២៤ #ams1minute

  • រយៈពេល ១ឆ្នាំ កម្មវិធីបណ្តុះបណ្តាលជំនាញ TVET ១,៥លាននាក់ របស់រាជរដ្ឋាភិបាលបានបណ្តុះបណ្តាលយុវជនជាង៧ម៉ឹននាក់នៅទូទាំងប្រទេស

    រយៈពេល ១ឆ្នាំ កម្មវិធីបណ្តុះបណ្តាលជំនាញ TVET ១,៥លាននាក់ របស់រាជរដ្ឋាភិបាលបានបណ្តុះបណ្តាលយុវជនជាង៧ម៉ឹននាក់នៅទូទាំងប្រទេស

    (ភ្នំពេញ)៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ចាប់តាំងពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតមកដល់ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គឺមានរយៈពេល១ឆ្នាំ ដែលកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិមួយនេះ ទទួលបានសិស្សចុះឈ្មោះចូលរៀនសរុបចំនួនជាង ៧៣០០០នាក់។ បើតាមឯកឧត្តមរដ្ឋលេខាធិការ  ក្នុងចំណោមសិស្សដែលបានចុះឈ្មោះចូលរៀនជំនាញសរុប ក្នុងនោះចំនួនសិស្សបានបញ្ចប់ការសិក្សាមានជាង ១៤០០០នាក់នៅទូទាំងប្រទេស ហើយយុវជនទាំងនោះបានទទួលការងារធ្វើ និងមានចំណូលសមរម្យ។ ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា យោងតាមលទ្ធផលក្នុងរយៈពេលមួយឆ្នាំ កម្មវិធីបណ្តុះបណ្តាលនេះបាននិងកំពុងបន្តបេសកកម្មរបស់ខ្លួនក្នុងការបណ្តុះបណ្តាលជំនាញដល់យុវជនយ៉ាងសកម្មនៅទូទាំងប្រទេស ហើយទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា។ ក្នុងនោះនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសនៅទូទាំងប្រទេសក៏បានប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញជាបន្តបន្ទាប់ផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការបន្ថែមថា ដើម្បីកៀរគរយុវជនចុះឈ្មោះចូលរៀនជំនាញមួយនេះ  ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្សព្វផ្សាយព័ត៌មានតាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម សហការជាមួយអាជ្ញាធរដែនដី ចុះផ្សព្វផ្សាយផ្ទាល់ទៅដល់មូលដ្ឋាននិងខ្នងផ្ទះរបស់ប្រជាពលរដ្ឋ និងចែកខិតប័ណ្ណតាមទីតាំងសាធារណៈយ៉ាងផុសផុល ដើម្បីកៀរគរយុវជនគោលដៅមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះឱ្យបានកាន់តែច្រើន។ ឯកឧត្តមរដ្ឋលេខាធិការលើកឡើងថា វិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស បាននិងកំពុងចូលរួមយ៉ាងសកម្មលើការផលិតមូលធនមនុស្ស និងអភិវឌ្ឍកម្លាំងពលកម្មឱ្យមានជំនាញ ចំណេះដឹង សមត្ថភាព ការប្រកួតប្រជែងខ្ពស់ មានភាពធន់ បត់បែន អាចឆ្លើយតបតាមតម្រូវការនៃការវិវត្តយ៉ាងឆាប់រហ័សនៃមូលដ្ឋានសេដ្ឋកិច្ច ឧស្សាហកម្ម និងបច្ចេកវិទ្យាឌីជីថល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយធានាថា…