-
ការបម្រើឱ្យប្រយោជន៍របស់ប្រជាជន ជាគោលដៅអាទិភាពរបស់រដ្ឋាភិបាល

-
រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងពីការពង្វាងចរាចរក្នុងឱកាសដាក់ដំណើរការសាកល្បង

-
ការសម្រួលនីតិវិធីនៅច្រកទ្វារព្រំដែន ជាកត្តាចាំបាច់ ដើម្បីសម្រួលដល់វិស័យដឹកជញ្ជូន

-
រដ្ឋបាលរាជធានីភ្នំពេញ សម្រេចដាក់ដំណើរការសាកល្បងផ្លូវថ្មើរជើង (Walk Street)

-
ឧបនាយករដ្ឋមន្ត្រី នេត សាវឿន តំណាងសម្ដេចធិបតី នាយករដ្ឋមន្ត្រី

ដាក់ចេញអនុសាសន៍ ៥ចំណុច ដើម្បីបន្តជំរុញកំណើន និងការអភិវឌ្ឍវិស័យទេសចរណ៍ រួមមាន៖ ១. គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងផ្នែករដ្ឋ និងឯកជន ត្រូវរួមគ្នាការពារកិត្តិនាមរបស់កម្ពុជា តាមសមត្ថកិច្ច វិស័យជំនាញ និងវិជ្ជាជីវៈរៀងៗខ្លួន ២. ក្រសួងទេសចរណ៍រួមគ្នាជាមួយស្ថាប័នពាក់ព័ន្ធ បន្តភាពបុរេសកម្ម ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ និងប្រកាន់ខ្ជាប់អភិក្រម “មិនរង់ចាំទឹកភ្លៀង” ទាំងលើទិដ្ឋភាព ផ្គត់ផ្គង់ និងតម្រូវការ ៣. រាជរដ្ឋាភិបាល និងវិស័យឯកជន ត្រូវរួមគ្នាផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់កម្ពុជា ដែលមានទម្រង់ចម្រុះ និងសម្បូរបែប និងត្រូវខិតខំទាក់ទាញភ្ញៀវទេសចរ ដោយបង្កើនរបាយភ្ញៀវ នៅក្នុងរដូវកាលបៃតង (Green Season)។ ៤. ជំរុញការអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ព្រមទាំងជំរុញការរៀបចំអង្គភាពគ្រប់គ្រង គោលដៅទេសចរណ៍ដោយឡែក សម្រាប់តំបន់អាទិភាពទាំង៥ ៥. បង្កើននវានុវត្តន៍ ភាពច្នៃប្រឌិត និងខិតខំប្រើប្រាស់បច្ចេកវិទ្យាក្នុងការផ្តល់សេវាសាធារណៈ និងសេវាពីវិស័យឯកជន ដើម្បីផ្តល់ភាពងាយស្រួលទំនុកចិត្ត និងតម្លាភាពដល់ភ្ញៀវទេសចរ និងសាធារណជន។ #ams1minute
-
រាជរដ្ឋាភិបាល ចាត់ទុកវិស័យទេសចរណ៍ជាមាសបៃតង និង ជាសសរស្តម្ភ

ដែលជួយដល់ការជំរុញកំណើនសេដ្ឋកិច្ច បង្កើតឱកាសការងារ និង លើកស្ទួយវប្បធម៌ជាតិកម្ពុជា”។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត សាវឿន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវថ្នាលឌីជីថល សម្រាប់ការលក់ និង ការគ្រប់គ្រងការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ និង រមណីយដ្ឋាន ទេសចរណ៍ពាក់ព័ន្ធ ដែលជាសមិទ្ធផលថ្មី របស់រាជរដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែងធ្វើឱ្យប្រសើរឡើង នូវការផ្តល់សេវាជូនដល់អ្នកទេសចរអន្តរជាតិ ការជំរុញការទាក់ទាញទេសចរអន្តរជាតិ និង ការលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ។ #ams1minute
-
ប្រមុខការទូតកម្ពុជា និង ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា Dominic Williams

-
សហគមន៍កសិកម្មទំនើប ផ្ដល់ភាពងាយស្រួលដល់រាជរដ្ឋាភិបាលក្នុងការផ្តល់ការជួយអន្តរាគមន៍

-
បន្តជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក និងអភិវឌ្ឍបណ្តាញផ្លូវទៅកាន់តំបន់ដែលមានសក្តានុពល និងតំបន់ព្រំដែន

-
ការដាក់ចេញនូវកម្មវិធី ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព
