Category: ព័ត៌មានជាតិ

  • គន្លឹះសំខាន់នៃភាពជោគជ័យដែលសម្តេចធិបតីធ្វើការសង្គ្រោះវិស័យថ្មអារ ដែលប្រឈមនឹងការរលំ ឱ្យងើបឡើងវិញ ហើយកើនបាន ៤ដង ឈរលើគោលការណ៍សំខាន់ចំនួន ៤៖

    គន្លឹះសំខាន់នៃភាពជោគជ័យដែលសម្តេចធិបតីធ្វើការសង្គ្រោះវិស័យថ្មអារ ដែលប្រឈមនឹងការរលំ ឱ្យងើបឡើងវិញ ហើយកើនបាន ៤ដង ឈរលើគោលការណ៍សំខាន់ចំនួន ៤៖

    ១. ហ៊ានវះ កាត់ ២. មានយន្តការ ច្បាស់លាស់ក្នុងការត្រួតពិនិត្យ តាមដាន និងជំរុញការអនុវត្ត ៣. មន្ត្រីអនុវត្តទាំង អស់ត្រូវ អនុវត្ត ដោយស្មោះត្រង់ ដោយមិនបង្កើតបន្ទុកបន្ថែម និងជួយដល់វិស័យឯកជនក្នុងពេលមានការលំបាក ៤. វិស័យឯកជនត្រូវមានការចូលរួមដោយស្មោះ និង ស្រុះគ្នា។ #ams1minute

  • ក្រសួង ស្ថាប័ន អាជ្ញាធរ និងពលរដ្ឋ រួមគ្នាអនុវត្ត និងដោះស្រាយ ដើម្បីជាឧត្តមប្រយោជន៍ដល់ខេត្តកែប

    ក្រសួង ស្ថាប័ន អាជ្ញាធរ និងពលរដ្ឋ រួមគ្នាអនុវត្ត និងដោះស្រាយ ដើម្បីជាឧត្តមប្រយោជន៍ដល់ខេត្តកែប
  • ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមបដិសេធនូវសំណើសុំទាំង២ ដែលមានទីតាំងទី១

    ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមបដិសេធនូវសំណើសុំទាំង២ ដែលមានទីតាំងទី១

    ស្ថិតនៅឃុំកំពង់ព្រៀង ស្រុកសង្កែ និងឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងទីតាំងទី២ ស្ថិតនៅឃុំព្រៃចាស់ ឃុំតាម៉ឺន និងឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង គឺស្ថិតក្នុងតំបន់៣នៃបឹងទន្លេសាប ដែលជាតំបន់អភិរក្ស និងការពារឱ្យបានដាច់ខាត ដើម្បីរក្សាអាយុជីវិតបឹងទន្លេសាប ដែលមិនអាចផ្តល់កម្មសិទ្ធិឯកជនបាននោះឡើយ។ ក្រសួង ដ.ន.ស បន្តសិក្សាផ្លូវច្បាប់ដើម្បីចាត់វិធានការចំពោះបុគ្គលខាងលើដែលបានក្លែងបន្លំស្នាមម្រាមដៃរបស់ប្រជាពលរដ្ឋលើឯកសារស្នើសុំជូនភ្ជាប់មកជាមួយ។ ២១ វិច្ឆិកា ២០២៤ #ams1minute

  • សារមន្ទីរតេជោសន្តិភាព ត្រៀមខ្លួនទទួលបដិសណ្ឋារកិច្ចគណៈ​ប្រតិភូ​មកពីបណ្តាប្រទេសនៃអនុសញ្ញាអូតាវ៉ា

    សារមន្ទីរតេជោសន្តិភាព ត្រៀមខ្លួនទទួលបដិសណ្ឋារកិច្ចគណៈ​ប្រតិភូ​មកពីបណ្តាប្រទេសនៃអនុសញ្ញាអូតាវ៉ា

    សៀមរាប៖ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល និងជា​អគ្គនាយក​មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(ស៊ីម៉ាក់)បាន​បញ្ជាក់​ថា មកដល់ពេលនេះសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប​បានត្រៀមខ្លួនរួចជាស្រេចក្នុងការ​ទទួលបដិសណ្ឋារកិច្ចគណៈ​ប្រតិភូ​មកពីបណ្តា​ប្រទេសនៃអនុសញ្ញាអូតាវ៉ា ដែលនឹងអញ្ជើញមកទស្សន​កិច្ចសារមន្ទីរតេជោសន្តិភាពក្នុងឱកាស​កិច្ចប្រជុំ​កំពូល​សៀមរាប-អង្គរ ស្ដីពីពិភពលោកមួយគ្មានមីននៃអនុសញ្ញាអូតាវ៉ា ។ កម្ពុជាទទួលបាននូវការផ្តល់កិត្តិយសយ៉ាងឧត្ដុង្គឧត្តមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោក​មួយ​គ្មានមីន​នៃអនុ​សញ្ញាអូតាវ៉ា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ជាមួយនឹងការ​ត្រៀម​លក្ខណៈ​ទទួលគណៈប្រតិភូ​មកពីប្រទេសជាសមាជិកអនុសញ្ញាអូតាវ៉ារាប់សិបប្រទេសនោះ សារមន្ទីរតេជោសន្តិភាព ក៏ត្រៀមខ្លួនទទួល​ដំណើរទស្សនកិច្ចរបស់​គណៈប្រតិភូ មកទស្សនាសារមន្ទីផងដែរ។ សារមន្ទីរតេជោសន្តិភាពស្ថិតនៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ដែលមានចម្ងាយពីទីរួមខេត្តសៀមរាបប្រមាណ​២៥​គីឡូ​ម៉ែត្រ។ មានអគារមួយ​ក្នុង​ចំណោមអគារសំខាន់ៗនៃសារមន្ទីរតេជោសន្ដិភាព គឺជាសំណង់អគារប្រវត្តិសាស្ត្រសង្គ្រាម ដែល​ជា​ជំនួយពី​រាជរដ្ឋា​ភិបាលជប៉ុន មានរាងការ៉េខាងក្រោមមានទំហំ១០៨ម៉ែត្រ​គុណនឹង១០៨ម៉ែត្រ និងខាងលើរាងមូល​មាន​អង្កត់ផ្ចិត​៥២​ម៉ែត្រ ,មាន២ជាន់,កម្ពស់១៧ម៉ែត្រ ,មានទំហំជាង១៥.០០០ម៉ែត្រក្រឡា ហើយវានឹងអាចក្លាយជាអគារដែលមានរាងគ្រាប់​មីន​ប្រឆាំងមនុស្ស (PMN) ធំជាងគេនៅក្នុងពិភពលោក។ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាពកំចាត់មីនកម្ពុជាបានថ្លែងក្នុងសន្និសីទកាសែតកាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា នៅសារមន្ទីរតេជោសន្តិភាពដោយ​បានកត់សម្គាល់និងផ្តល់នូវតម្លៃដ៏ខ្ពង់ខ្ពស់​រដ្ឋាភិ​បាលជប៉ុន ក្នុងការ​ឧបត្ថម្ភ ការសាងសង់សារមន្ទីរតេជោសន្តិភាពក្រោមជំនួយ​ឥត​សំណង។ចំពោះសារមន្ទីតេជោសន្តិភាពវិញ ក្នុងគោល​បំណង​ធ្វើជា​កន្លែង​ដាក់តាំងបង្ហាញពីផលប៉ះពាល់និងមហន្តរាយនៃគ្រាប់មីន និង គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ។ដើម្បី​ចែករំលែកបទ​ពិសោធន៍​អតីត​កាល និងធ្វើឱ្យប្រាកដថាអនុស្សាវរីយ៍ខ្លោចផ្សានៃសោកនាដកម្មទាំងនេះមិនត្រូវបានបំភ្លេចឡើយ។ ស៊ីម៉ាក់បានប្តេជ្ញាចិត្តចំពោះចក្ខុវិស័យនៃប្រទេសកម្ពុជាគ្មានផលប៉ះពាល់ដោយសារគ្រាប់មីន ហើយតាមរយៈសារមន្ទីរ​ដែលជា​និមិត្តរូប​នៃក្តី​សង្ឃឹមសម្រាប់អនាគតសន្តិភាព។ យោងតាមស៊ីម៉ាក់ សារមន្ទីរតេជោសន្ដិភាពនេះ គឺជាមរតកជាតិ​មួយក្នុងការដាក់បង្ហាញជូនសាធារណជនជាតិនិងអន្ដរជាតិ ឱ្យ​យល់កាន់តែច្បាស់ថែមទៀតនូវការខិតខំពុះពារប្ដូរផ្ដាច់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន…

  • មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ធ្វើបាឋកថាស្តីពី ការងារគ្រប់គ្រង ធានាភស្តុភារ ហិរញ្ញវត្ថុយោធា

    មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ធ្វើបាឋកថាស្តីពី ការងារគ្រប់គ្រង ធានាភស្តុភារ ហិរញ្ញវត្ថុយោធា

    (ភ្នំពេញ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ ជួយរដ្ឋមន្ត្រីលើការងារ អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ, កម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ និងលទ្ធកម្មសាធារណៈ បានអញ្ជើញធ្វើបាឋកថាស្តីពី ការងារគ្រប់គ្រង ធានាភស្តុភារ ហិរញ្ញវត្ថុយោធា ជូនទៅដល់ថ្នាក់ដឹកនាំ យោធាចារ្យ និងនិស្សិត-សិក្ខាកាម នៃសាកលវិទ្យាល័យការពារជាតិ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ឧត្តមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ បានជម្រាបថា សាកលវិទ្យាល័យការពារជាតិ បាននិងកំពុងអភិវឌ្ឍសមត្ថភាព និងវិជ្ជាជីវៈរបស់បុគ្គលិក សាស្ត្រាចារ្យ យោធាចារ្យ ក៏ដូចជានិស្សិតនិងសិក្ខាកាម នៃសាកលវិទ្យាល័យការពារជាតិ លើចំណុចគ្រប់គ្រងភស្តុភារ-ហិរញ្ញវត្ថុយោធាផងដែរ ។ ឧត្តមសេនីយ៍ឯក ដោក សុផា បានបន្តថា វត្តមានរបស់ ឧត្តមសេនីយ៍ឯក លី កុសល រដ្ឋលេខាធិការ ធ្វើបាឋកថា ស្តីពី ការងារគ្រប់គ្រង ធានាភស្តុភារ ហិរញ្ញវត្ថុយោធា នាថ្ងៃនេះនឹងជួយលើកតម្កើងនូវការយល់ដឹងដ៏មានតម្លៃចំពោះភាពស្មុគស្មាញនៃការគ្រប់គ្រងធានាភស្តុភារហិរញ្ញវត្ថុ នៅក្នុងវិស័យការពារជាតិរបស់យើង។…

  • ក្រសួងទេសចរណ៍ណែនាំម្ចាស់អាជីវកម្ម ត្រូវពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ដើម្បីអបអរពិធីបុណ្យសមុទ្រលើកទី១១ នៅខេត្តកំពត

    ក្រសួងទេសចរណ៍ណែនាំម្ចាស់អាជីវកម្ម ត្រូវពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ដើម្បីអបអរពិធីបុណ្យសមុទ្រលើកទី១១ នៅខេត្តកំពត

    (ភ្នំពេញ)៖ ក្រសួងទេសចរណ៍ ដើម្បីត្រៀមខ្លួនក្នុងការរៀបចំប្រារព្វពិធីបុណ្យសមុទ្រនៅចុងឆ្នាំ២០២៤នេះ ប្រកប ដោយភាពសម្បូរបែប ពោពេញដោយភាពកក់ក្តៅ បានចេញសេចក្តីណែនាំស្តីពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ជាពិសេសការកំណត់តម្លៃទំនិញ សេវាកម្មឱ្យបានត្រឹមត្រូវ និងសមរម្យ ។ ពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ឆ្នាំ២០២៤នេះ នឹងប្រព្រឹត្តទៅនៅខេត្តកំពត ដោយស្ថិតក្រោមប្រធានបទ« អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ»នៅទន្ទឹមនឹងខេត្តកំពតជា«គោលដៅទេសចរណ៍បេតិកភណ្ឌវប្បធម៌ និងកសិ-ទេសចរណ៍តំបន់ឆ្នេរ» ដែលពិធីនោះនឹងធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់កាលពីពេលថ្មីៗនេះថា ការជ្រើសរើសខេត្តកំពតធ្វើជាម្ចាស់ផ្ទះបុណ្យសមុទ្រក្នុងឆ្នាំ២០២៤នេះ ក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្តានុពលទេសចរ ណ៍ តំបន់ឆ្នេរសមុទ្ទកម្ពុជា និងជំរុញការយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធក្នុងការអភិរក្ស និងអភិវឌ្ឍតំបន់ឆ្នេរ ប្រកបដោយចីរភាព ជាពិសេសការពង្រឹង និងលើកកម្ពស់គុណភាពសេវាកម្មនានាក្នុងឧស្សាហកម្មទេសចរណ៍ ។ ក្នុងសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍ដែលទូរទស្សន៍អប្សរាទើបទទួលបាននៅថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០២៤ នេះ បានបញ្ជាក់អំពីនៅគោលការណ៍ណែនាំចំនួន ១០ចំណុច ដល់ប្រតិបត្តិករទេសចរណ៍អនុវត្តឲ្យបានខ្ជាប់ខ្ជួន ក្នុងការរៀបចំពិធីបុណ្យសមុទ្រឆ្នាំ២០២៤នោះ ដែលពាក់ព័ន្ធនឹងការរៀបចំតុបតែងដាក់តាំងបង្ហាញផលិតផល ការរក្សអនាម័យ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងសោភណភាពនៅតាមមូលដ្ឋានអាជីវកម្ម ព្រមទាំងការគិតគូរពីតម្លៃជាដើម ។…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងរ៉ែ និងថាមពល និងទិសដៅការងារបន្ត

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងរ៉ែ និងថាមពល និងទិសដៅការងារបន្ត

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរ៉ែ និងថាមពល នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ក្រសួងរ៉ែ និងថាមពល មានអាណត្តិកិច្ចការលើវិស័យស្នូល ចំនួន ៣ គឺ វិស័យរ៉ែ វិស័យប្រេងកាត និង វិស័យថាមពល ។ វិស័យស្នូលទាំង ៣ នេះ បានដើរតួនាទីសំខាន់ ក្នុងការចូលរួមអភិវឌ្ឍ និង ធ្វើពិពិធកម្មសេដ្ឋកិច្ច, លើកកម្ពស់ភាពប្រកួតប្រជែង របស់កម្ពុជា, និង ទាក់ទាញការវិនិយោគពី វិនិយោគិនក្នុងស្រុក និងពីបរទេស ។ គោលនយោបាយធនធានមនុស្សដ៏ត្រឹមត្រូវ ដែលក្រសួងរ៉ែ និង ថាមពល បានរៀបចំ និង អនុវត្តដោយប្រកាន់យកគុណាធិបតេយ្យជាគោល ហើយចំពោះវិភាគទានរបស់ក្រសួងរ៉ែ និងថាមពល, អាជ្ញាធរអគ្គិសនី, និង អគ្គិសនីកម្ពុជា ចំពោះការងារសង្គម និង…

  • អ្នកនាំពាក្យ៖ស្ពានខ្ពស់ជាងគេនៅស្រុកខ្មែរ នឹងដាក់ឱ្យប្រើប្រាស់​សាកល្បងនៅមុនបុណ្យចូលឆ្នាំខ្មែរ

    អ្នកនាំពាក្យ៖ស្ពានខ្ពស់ជាងគេនៅស្រុកខ្មែរ នឹងដាក់ឱ្យប្រើប្រាស់​សាកល្បងនៅមុនបុណ្យចូលឆ្នាំខ្មែរ

    ភ្នំពេញ៖ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ​ និងដឹក​ជញ្ជូនបានឱ្យដឹងនៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថាស្ពាន​ខ្ពស់ជាងគេនៅកម្ពុជានឹងដាក់ឱ្យប្រើប្រាស់សាក​ល្បងមុនចូល​ឆ្នាំខ្មែរខាងមុខ។ អ្នកនាំពាក្យដដែលបញ្ជាក់ថា ស្ពានលេខ២៨ នៃគម្រោងស្ថាបនា​ផ្លូវជាតិលេខ១០ គឺជាស្ពានខ្ពស់ជាង​គេនៅស្រុកខ្មែរ ដែលមាន​កម្ពស់៩០ម៉ែត្រ,ទទឹង១០ ម៉ែត្រ,ប្រវែងសរុប ៥៣៧ម៉ែត្រ នឹងដាក់​ឱ្យប្រើប្រាស់សាក​ល្បង​នៅចុងខែមីនា ឆ្នាំ២០២៥ខាង​មុខ គឺមុនពិធី​បុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ ក្នុងន័យបន្ថែមលើសម្រស់សមិទ្ធផលឯកនេះ អ្នកនាំពាក្យពោលថា “ពីលើកំពូលស្ពាន លោកអ្នកនឹងមើលឃើញ​ផ្លូវអន្ទង់អាំង​ជាច្រើន​កន្លែង, ព្រៃព្រឹក្សាខៀវ​ស្រងាត់គ្រប់រដូវកាល, ពពកមីដេរដាស, អ័ព្ទបែកផ្សែងផុតកន្ទុយភ្នែក, សម្រស់ទឹកស្ទឹងដំណាក់​ក្បូន,​ជ្រលងស្ទឹងឫស្សីជ្រុំ, តំបន់វាលវែង និងអូរសោមជាដើម..។ល។ ស្ពានខ្ពស់ជាងគេនេះ មានចំណុចកណ្តាលស្ពានស្ថិតនៅ​ត្រង់គីឡូ​ម៉ែត្រលេខ ១២៨+៩០៥ ហើយកាត់​តាមជ្រលងស្ទឹងឫស្សីជ្រុំ មានមុំប្រសព្វ ៩០ដឺក្រេ។ សំណង់ផ្នែកខាងលើមានធ្នឹមប្រភេទអក្សរ “T” ផ្នែកខាងកើតមាន៤ប្រឡោះ ផ្នែកកណ្តាលជាប្រភេទធ្នឹម​ប្រអប់ខ្សែកាបទាញមាន៣ប្រឡោះ និងផ្នែកខាងលិចប្រភេទធ្នឹមអក្សរ “T” មាន៥ប្រឡោះ។ ចំណែកឯសំណង់ផ្នែកខាងក្រោមមានទម្រក្បាលស្ពាន និងធ្នឹមទទឹង (សម្រាប់ទ្រធ្នឹមប្រភេទអក្សរ “T”) ប្រើសសរមូលជួរឈរ និងប្រភេ​ទគ្រឹះខួង ព្រមទាំងធ្នឹមទទឹងប្រើសសរបែបជញ្ជាំងជួរឈរ និងប្រភេទគ្រឹះខួង។ ស្ពាននេះឆ្លងកាត់ស្ទឹងឬស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងគម្រោងសាងសង់​ផ្លូវជាតិ​លេខ១០…

  • រដ្ឋបាលខេត្តកណ្តាលប្តេជ្ញាកាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ ជាមួយអាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ

    រដ្ឋបាលខេត្តកណ្តាលប្តេជ្ញាកាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ ជាមួយអាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ

    (ខេត្តកណ្តាល)៖ ដើម្បីចូលរួមរវាងអាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ ជាមួយ រដ្ឋបាលខេត្តកណ្តាលរួមចំណែកក្នុងការកាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការតាមរយៈយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកណ្ដាល បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងអាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ ជាមួយ រដ្ឋបាលខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន អនុប្រធានប្រចាំការនៃ អ.ដ.ក និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងយុត្តិធម៌ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល មានប្រសាសន៍ថា៖ ដើម្បីក្លាយជាដៃគូសហការជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការតាមរយៈយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលជាការចូលរួមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ ម៉ត់ចត់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទតាមរយៈការសម្រុះសម្រួល ផ្សះផ្សាក្រៅប្រព័ន្ធតុលាការនៅកម្ពុជា…

  • សេចក្តីជូនដំណឹង ស្តីពី ករណីឆបោកបុគ្គលិករដ្ឋបាល ឬតំណាងសហគ្រាស គ្រឹះស្ថាន ឱ្យប្រើមធ្យោបាយក្លែងក្លាយ ក្នុងការទូទាត់ថ្លៃសេវាសាធារណៈរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

    សេចក្តីជូនដំណឹង ស្តីពី ករណីឆបោកបុគ្គលិករដ្ឋបាល ឬតំណាងសហគ្រាស គ្រឹះស្ថាន ឱ្យប្រើមធ្យោបាយក្លែងក្លាយ ក្នុងការទូទាត់ថ្លៃសេវាសាធារណៈរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។