-
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចាត់ទុកថា វឌ្ឍនភាពរបស់ក្រុមគ្រួសារ

និងមុខជំនួញរបស់ក្រុមហ៊ុន Golden Port SEZ Development Co., Ltd. នាពេលនេះ ជាការកសាងមាតុភូមិជាទីស្រឡាញ់របស់យើងដែលគាត់នឹងធ្វើឱ្យសួនឧស្សាហកម្មនេះ កំណត់បាននូវជំនាញដែលកម្ពុជាអាចធ្វើបាន និងប្រកួតប្រជែងជាមួយពិភពលោក តាមរយៈផលិតផលទាំងអស់នេះនឹងធ្វើឱ្យប្រាក់ចំណូលជាច្រើនហូរពីក្រៅប្រទេសមកកម្ពុជា ហើយដែលនឹងផ្តល់ត្រលប់មកវិញនូវការងារជាច្រើនដល់ប្រជាជនកម្ពុជាធ្វើ មានប្រាក់ចំណូល ជាពិសេសប្រជាជននៅខេត្តព្រះសីហនុ ដែលនឹងមានផលវិជ្ជមានបន្តដល់អ្នកដាំបន្លែ ផ្លែឈើ ចិញ្ចឹមសត្វយកសាច់ ដើម្បីលក់ធ្វើជាម្ហូបទទួលទាន។ល៕ ពិធីសម្ពោធគម្រោងតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ (ISI) ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ១០ មករា ២០២៥ #ams1minute
-
រឿងស្រលាញ់ជាតិ ការពារជាតិបូរណភាពទឹកដី គឺជាអ្វីដែលកូនខ្មែរត្រូវតែគិតគូរ

-
កម្ពុជាបន្ដធ្វើពិពិធកម្មខ្សែសង្វាក់ពាណិជ្ជកម្ម ដើម្បីជំរុញការនាំចេញផលិតផលសក្ដានុពលទៅកាន់ទីផ្សារថ្មីៗឱ្យកាន់តែច្រើន

-
ត្រីកញ្ជ្រូកព៌ណស្រស់ស្អាត និងជាប្រភេទត្រីចុះក្រោយគេនារដូវត្រីប្រហុកត្រូវក្នុងទន្លេមេគង្គ

(ភ្នំពេញ)៖ ត្រីកញ្ជ្រូកគឺជាប្រភេទត្រីឥតស្រកាមួយប្រភេទ ដែលមានរស់នៅក្នុងទន្លេធំៗ និងដៃទន្លេ ដែលមានព្រៃលិចទឹកព័ទ្ធជុំវិញ ដូចជា៖ អាងទន្លេមេគង្គ ក្នុងទន្លេសាប បឹងទន្លេសាប ដោយវាប្រើប្រាស់អាងទឹកជ្រៅសម្រាប់ជ្រកកោនក្នុងរដូវប្រាំង ។ លោក សានសឿម រស់នៅខេត្តកំពង់ឆ្នាំង អ្នកនេសាទ និងជាអ្នកដឹកជញ្ជូនត្រីមួយរូបបានប្រាប់ថាតាមការកត់សម្គាល់គឺត្រីកញ្រ្ជូកតែងចុះមកក្រោយគេនារដូវត្រីប្រហុកត្រូវ ពោលគឺអ្នកនេសាទតែងចាប់វានៅអំឡុងពាក់កណ្តាលឬចុងខែ១។ត្រីនេះនៅពេលវាចុះមកគឺជាសញ្ញាបញ្ជាក់ថាត្រីដទៃទៀតនឹងចុះអន់ខ្សោយហើយ ឬហៀបនឹងអស់ហើយដែរ។ អ្នកនេសាទជើងចាស់រូបនេះប្រាប់បន្ថែមថា”វាហាក់គួរឱ្យអស់សំណើចដែរពោលគឺត្រីកញ្រ្ជូកនេះវាតែងមកក្រោយគេបំផុត។ក្នុងឆ្នាំ២០២៥នេះត្រីកញ្រ្ជូកគេទើបឃើញចុះមកមួយៗនៅលាយឡំគេនៅឡើយទេ។ដល់ពេលវាចុះមកគឺសុទ្ធតែត្រីប្រភេទនេះតែម្តងនៅពេលនោះសញ្ញាបញ្ជាក់ថាជិតអស់ត្រីហើយ”។ ដោយឡែក លោក ឡូញ ឃល បានប្រាប់ថា ត្រីកញ្រ្ជូកនាឆ្នាំនេះហាក់អន់បន្តិច។ ត្រីនេះច្រើនចុះនៅថ្ងៃ១រោចឬ២រោចក្នុងខែមករា។វាតែងចុះមកក្រោយគេជាដរាប។ លោក ថាពលរដ្ឋច្រើនចូលចិត្តទិញ ត្រីកញ្ជ្រូកក្រហម និង កញ្រ្ជូកស។សម្រាប់ត្រីកញ្ជ្រូកឃើញថាពលរដ្ឋចូលចិត្តទិញបរិភោគណាស់ពីព្រោះថាវាមានរស់ជាតិឆ្ងាញ់ពិសា បើទោះបីជាប្រភេទត្រីតូចក៏ដោយចុះ។ គួរបញ្ចាក់ថា បើយោងតាមគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) កន្លងមកបានឱ្យដឹងថា៖ត្រីកញ្រ្ចូកមានរស់នៅតាមទន្លេធំៗ ដែលមានភក់នៅស្រទាប់ក្រោម តាមស្ទឹង អូរ បឹងទន្លេសាប និងម្តងម្កាល វាចូលទៅក្នុងតំបន់វាលលិចទឹកផងដែរ។ពួកវារកចំណីស៊ីនៅពេលយប់ ដូចជាជន្លេន ពពួកសត្វឥតឆ្អឹងកង សត្វល្អិតនៅស្រទាប់បាតជាអាហារ។ ត្រីប្រភេទនេះ វាធ្វើចរាចរផ្លាស់ទីជាហ្វូង។ ជាទូទៅត្រីកញ្ច្រូកវាធ្វើចរាចរផ្លាស់ទីចូលទៅតាមដៃទន្លេ និងស្ទឹងតូចៗ ទីដែលវាអាចពង-កូនអំឡុងពេលមុនរដូវទឹកជំនន់ចូលមកដល់។ បន្ទាប់មក ពេលដែលទឹកចាប់ផ្តើមស្រក…
-
ប្រធានក្រុមការងារថ្នាក់ជាតិចុះស្រុកសង្កែ រម្លឹកដល់យុវជនជំនាន់ក្រោយពីគុណតម្លៃនៃថ្ងៃកំណើតទី២

បាត់ដំបង៖ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកសង្កែ ខេត្តបាត់ដំបង បានបញ្ជាក់ថា ប្រារព្វខួបនៃទិវាជ័យជម្នះ៧មករាដែលជាថ្ងៃប្រវត្តិសាស្ត្រ គឺ ក្នុងស្មារតីចងចាំ ពុំអាចបំភ្លេចបាននូវមហាឧក្រិដ្ឋកម្ម ដែលរបបប្រល័យពូជសាសន៍ ប៉ុលពតបានប្រព្រឹត្តមកលើប្រជាជនស្លូតត្រង់ ។ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងអង្គមិទ្ទីងប្រារព្វខួបលើកទី៤៦នៃទិវាថ្ងៃជ័យជម្នះ៧ មករា(០៧.០១.១៩៧៩ – ០៧.០១.២០២៥)នៅបរិវេណវត្តអូរមុនី ភូមិអូរមុនី១ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី យើងទាំងអស់គ្នាសូមចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជនយុទ្ធនារីនៃកងកម្លាំងប្រដាប់ អាវុធបដិវត្តន៍កម្ពុជា និងវីរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានប្រយុទ្ធនិងធ្វើពលិកម្មយ៉ាងអង់អាច លើសមរភូមិប្រយុទ្ធ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍និងដើម្បីការពារនៃការរស់ឡើងវិញរបស់ប្រជាជនយលងគ្រប់ៗរូបក្នុងជំនាន់នោះ។ ឯកឧត្តមបន្ថែមទៀតថា ជោគជ័យ នៃនយោបាយឈ្នះឈ្នះ បានបង្កើតនូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សន្តិភាពដ៏យូរអង្វែង ជាមួយនិង ការផ្សះផ្សាជាតិនិងការអភិវឌ្ឍរបស់កម្ពុជា។ ក្រោមម្លប់នៃសុខសន្តិភាព យើងបានប្រមូលផ្តុំកម្លាំង ជាតិ ធនធាន និងលទ្ធភាពគ្រប់យ៉ាង ដើម្បីជំរុញការអភិវឌ្ឍលើគ្រប់វិស័យដោយល្បឿនលឿន នាំមកនូវ ការផ្លាស់ប្តូរ ជាប្រវត្តិសាស្ត្រ ដែលស្ទើរតែពុំនឹកស្មានដល់។ ឯកឧត្តម…
-
សមាគម TAFTAC៖ ប្រាក់ឈ្នួលថ្មី បូកបន្ថែមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត សរុបប្រមាណ ៣០០ដុល្លារ គឺសមល្មមសម្រាប់ទ្រទ្រង់ជីវភាពកម្មករនិយោជិត

(ភ្នំពេញ)៖ អគ្គលេខាធិការរងនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) លោក កាំង ម៉ូនីកា បានលើកឡើងថា ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៥ រួមបញ្ចូលទាំងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតដែលបងប្អូនកម្មករនិយោជិតនៅកម្ពុជាទទួលបានប្រចាំខែ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការទ្រទ្រង់ជីវភាព និងជាប្រភពចំណូលថ្មីបន្ថែមមួយកំរិតទៀតសម្រាប់គ្រួសាររបស់ពួកគាត់។ អគ្គលេខាធិការរងនៃសមាគម TAFTAC រូបនេះ បានពន្យល់ថា ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ ចំនួន ២០៨ដុល្លារ បូករួមទាំងប្រាក់រង្វាន់ និងប្រាក់ឧបត្ថម្ភ រួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀតដែលនិយោជក និងរាជរដ្ឋាភិបាលផ្តល់ជូនកម្មករនិយោជិតទៀតនោះ គឺកម្មករនិយោជិតកម្នាក់នឹងទទួលបានចំណូលប្រចាំខែសរុបប្រមាណជា៣០០ដុល្លារ ក្នុងមួយខែ។ ចំណូលនេះគឺសមល្មមសម្រាប់កម្មករនិយោជិត ហើយអាចជួយទ្រទ្រង់ជីវភាពរបស់ពួកគេបានមួយផ្នែកធំ។ សម្រាប់លោកមើលឃើញថា តួលេខប្រាក់ឈ្នួលអប្បបរមាចំនួន ២០៨ដុល្លារ ប្រសិនបើប្រៀបធៀបជាមួយប្រទេសដែលមានកម្រិតឧស្សាហកម្មដូចកម្ពុជា គឺប្រទេសកម្ពុជាមានតួលេខប្រាក់ឈ្នួលអប្បបរមាខ្ពស់ជាងគេបន្តិច។ ដូច្នេះប្រទេសកម្ពុជានៅតែអាចរក្សាបាននូវកម្រិតប្រកួតប្រជែងខ្ពស់ជាមួយបណ្តាប្រទេសទាំងនោះក្នុងកម្រិតការវិនិយោគលើវិស័យដូចគ្នានេះផងដែរ។ លោក កាំង ម៉ូនីកា សង្កត់ធ្ងន់ថា តាមរយៈការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដាក់ចេញគោលនយោបាយ យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ឆ្នាំ២០២២-២០២៧ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងធ្វើកំណែរទម្រង់លើសេវាសាធារណៈ និងការកាត់បន្ថយការចំណាយផ្សេងៗក្នុងការធ្វើធុរកិច្ចនោះ លោកសង្ឃឹមថាកម្ពុជានៅតែរក្សាភាពរឹងមាំ និងរក្សាបានកំណើនវិនិយោគលើវិស័យមួយនេះ។ ទន្ទឹមនេះ លោកស្រី…
-
ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ៖ ឆ្នាំនេះត្រីសម្បូរជាងឆ្នាំមុនប្រមាណ ១០ភាគរយ និងត្រីក៏មានតម្លៃទាបជាងមុន ដែលជាឱកាសល្អសម្រាប់ពលរដ្ឋធ្វើប្រហុក

(ភ្នំពេញ)៖តាមការវាយតម្លៃត្រីនាក្នុងឆ្នាំនេះគេឃើញថាអាចកើនឡើងប្រមាណ១០ភាគរយ ខណៈឆ្នាំមុននេះកើនឡើងប្រមាណ៥ភាគរយ។ជាមួយគ្នាដើម្បីថែរក្សាត្រីតាមទីធម្មជាតិរបស់យើងឱ្យសម្បូរបែប និងមានបរិមាណច្រើនបន្តទៀតដែលជាទីអាចផ្គត់ផ្គង់ដល់ពលរដ្ឋយើងបានគ្រប់គ្រាន់នោះ ពលរដ្ឋរបស់យើងចាំបាច់ណាស់ ត្រូវគោរពច្បាប់ ហើយបើគោរពបាននោះប្រទេសយើងមិនខ្វះត្រីហូបទេ។នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម ឌិតទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ បញ្ជាក់ក្នុងពិធីចុះពិនិត្យទីតាំងដាយត្រី និងកន្លែងកែច្នៃប្រហុក ស្ថិតនៅស្រុកពញាឮ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិតទីណាបានថ្លែងបញ្ជាក់ថា ៖ ការដែលយើងចង់ទទួលបានផលត្រីច្រើន និងប្រទេសកម្ពុជាយើងនៅតែរក្សាបាននូវនិរន្តភាពត្រីចាំបាច់ណាស់ត្រូវចូលរួមទាំងអស់គ្នាទើបយើងអាចមានត្រីសម្បូរដូចនាពេលនេះ ។ ផ្ទុយមកវិញសម្រាប់អ្នកប្រព្រឹត្តិបទល្មើសនេសាទគឺជាមនុស្សចង់មានបានតែម្នាក់ឯង ដែលបង្កការប៉ះពាល់ដល់ត្រីធម្មជាតិរបស់យើង។ពួកគេត្រូវបញ្ឈប់បន្ទាន់នូវសកម្មភាពទាំងអស់នេះ ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា ការនេសាទរបស់យើងនាឆ្នាំនេះឃើញថាទទួលបាននូវលទ្ធផលច្រើន ទាំងនេះបង្ហាញថាកើតឡើងដោយសារតែការខិតខំប្រឹងប្រែងរបស់មន្រ្តី ក៏ដូចជាភាគីពាក់ព័ន្ធក្នុងកិច្ចការពារ ធនធានធម្មជាតិរបស់យើង។ក្រៅពីនេះក៏មានការចូលរួមពីសំណាក់ប្រជានេសាទរបស់យើងគោរពនូវច្បាប់ និងពិសេសនៅពេលពួកគាត់ចាប់បានមេពូជត្រីក៏បានធ្វើការព្រលែងទៅវិញដែលនេះគឺជាផ្នែកមួយសំខាន់ក្នុងការចូលរួមថែរក្សាត្រីក៏ដូចជាបង្កើនបរិមាណត្រីក្នុងប្រទេសរបស់យើង។ ”ប្រជានេសាទរបស់យើងនៅពេលចាប់បានត្រីពូជ ឬត្រីកម្របាននាំគ្នាលែងទៅវិញ ដោយសារតែមូលហេតុនេះហើយឃើញថាឆ្នាំនេះយើងទទួលបាននូវទិន្នផលត្រីច្រើនមែនទែន”។ ឯកឧត្តម ឌិត ទីណា បានថ្លែងថា ៖ ការដែលយើងដឹងពីបរិមាណត្រីតិចឬច្រើនគឺយើងសង្កេតមើលចរាចររបស់វាបើសង្កេតឃើញថាយើងចាប់បានច្រើនក្នុងឆ្នាំនេះ ដែលមិនមែនបង្កើនការចាប់ទេ ពោលគឺចាប់តាមធម្មតា នោះបញ្ជាក់ថាត្រីបានកើតច្រើន និងបន្លាស់ទីចេញពីបឹងទន្លេសាបមកក្នុងទឹកទន្លេមេគង្គក៏ច្រើន។ហេតុនេះឃើញថាឆ្នាំនេះភោគផលដែលបានពីត្រីគឺច្រើនគ្រប់កន្លែងស្ទើរទាំងអស់ ។ គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ត្រីចាប់ផ្តើមត្រូវតាមដងទន្លេសាប ក្នុងភូមិសាស្រ្តខេត្តកណ្តាល និងរាជធានីភ្នំពេញ ៕…
-
កិច្ចប្រជុំបូកសរុបករងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី

(រតនគិរី)៖ នៅរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខា ចូលរួម កិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ត្រូវបានប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តរតនគិរី និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន លោក លោកស្រី ជាហិរញ្ញិក លេខាធិការ សមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខាក្រុងស្រុក នាយក និង មន្ត្រីក្រុមប្រតិបត្តិជាច្រើនរូបទៀត។ កិច្ចប្រជុំមានរបៀបវារៈសំខាន់មួយចំនួនរួមមាន៖ – បទបង្ហាញ របាយការណ៍ បូកសរុបលទ្ធផលការងារ និងការងារហិរញ្ញវត្ថុ រយៈ ពេល១២ខែ ឆ្នាំ ២០២៤ ដោយនាយកសាខា។- ឆ្លង និង អនុម័តផែនការសកម្មភាព និង ថវិកា ២០២៥។ – ការបូកសរុប និង បិទកិច្ចប្រជុំ ដោយ ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈ…
-
ភាសាខ្មែរ គឺជាភាសាជាតិតែមួយគត់ សម្រាប់កម្មវិធីអប់រំផ្លូវការរបស់កម្ពុជា

-
ប្រធានក្រុមហ៊ុន Evercore Asia បានបង្ហាញអំពីចំណាប់អាម្មណ៍ក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

លើវិស័យថាមពលកកើតឡើងវិញ វិស័យសុខាភិបាល និងវិស័យទេសចរណ៍។ ជាការឆ្លើយតប សម្ដេចធិបតីគូសបញ្ជាក់ពីការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍវិស័យថាមពលរបស់កម្ពុជា ដោយកម្ពុជាបច្ចុប្បន្នកំពុងប្រើប្រាស់ថាមពលកកើតឡើងវិញចំនួនជាង ៦២% និងបានដាក់គោលដៅឆ្ពោះទៅសម្រេចការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន៧០%នៅឆ្នាំ២០៣០ ហើយកម្ពុជាក៏នៅមានសក្ដានុពលលើវិស័យជាច្រើនទៀត ដែលក្រុមហ៊ុនអាចពិចារណា រួមមាន៖ វិស័យកសិកម្ម កម្មន្តសាល ហិរញ្ញវត្ថុ និងធនាគារ។ #ams1minute