-
មរតកទី១របស់គណបក្សប្រជាជន គឺការសង្រ្គោះជីវិតមនុស្សពីរបបប្រល័យពូជសាសន៍ ប៉ុល ពត

-
ព្រឹត្តិការណ៍សំណេរអង្គរលើកទី២ នឹងប្រារព្ធនៅថ្ងៃទី១៩ ខែមករានៅប្រាសាទអង្គរវត្ត

សៀមរាប៖ ព្រឹត្តិការណ៍សំណេរអង្គរលើកទី២ នឹងប្រារព្ធនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ខាងមុខវេលាម៉ោង៧ព្រឹក នៅលើស្ពានហាលខាងលិចប្រាសាទអង្គរ ខណៈបេក្ខជនជាង១ ២០០នាក់បានចុះឈ្មោះចូលរួមប្រកួតប្រជែង ។ បញ្ជាក់ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឡុង កុសល អគ្គនាយកអាជ្ញាធរជាតិ អប្សរា ,លោក លឹម ប៊ុនហុក គណៈកម្មការរៀបចំកម្មវិធីសំណេរអង្គរ បានលើកឡើងពីគុណតម្លៃនៃរមណីយដ្ឋានអង្គរ ផ្សាភ្ជាប់ជាមួយការប្រកួតសំណេរអង្គរ និងការលើកកម្ពស់អក្សរសាស្រ្តខ្មែរ ។លោក លឹម ប៊ុនហុក បានបញ្ជាក់ថា ព្រឹត្តិការណ៍សំណេរអង្គរលើកទី២នេះ នឹងធ្វើឡើងនៅថ្ងៃទី១៩ ខែមករាខាងមុខវេលាម៉ោង៧ព្រឹក នៅស្ពានហាលខាងលិចប្រាសាទអង្គរ។មានបេក្ខជនចូលរួម១ ២២០នាក់ ក្នុងនេះបេក្ខជន៨១៨នាក់ អាយុចាប់ពី១៩ឆ្នាំឡើង និង បេក្ខជន៣៩៦នាក់ អាយុចាប់ពី ៦ឆ្នាំ ទៅដល់១៨ឆ្នាំ ។ លោកបញ្ជាក់ថា ព្រឹត្តិការណ៍ប្រឡងសរសេរតាមអានសំណេរអង្គរលើកទី២នេះ ប្រព្រឹត្តទៅក្រោមការចូលរួមរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងធ្វើជាអ្នកអានអត្ថបទសម្រាប់បេក្ខជនប្រកួត ព្រមទាំងវត្តមានរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី…
-
អភិបាលខេត្តកំពង់ចាម អំពាវនាវសូមឱ្យនាំគ្នាចូលរួមលេងកីឡា

កំពង់ចាម៖អភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសយុវជនសូមឱ្យនាំគ្នាចូលរួមលេងកីឡា ទោះកីឡាប្រភេទណាក៏ដោយ ដើម្បីថែរក្សាសុខភាពឱ្យបានរឹងមាំ និងចៀសផុតពីជំងឺ កាចសាហាវទាំងឡាយគ្រប់ៗគ្នា។ ឯកឧត្តមអភិបាលខេត្ត ថ្លែងបែបនេះក្នុងពិធីបើកការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកទូទាំងខេត្តកំពង់ចាម ប្រចាំឆ្នាំ២០២៥ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា កាលពីព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ នៅទីលានបាល់ទះនៃកីឡដ្ឋាន ក្រុងកំពង់ចាម ។ ឯកឧត្ដម អ៊ុន ចាន់ដា បានបន្តថា វិស័យអប់រំកាយ និងកីឡា គឺជាវិស័យមួយដែលរដ្ឋាភិបាលកម្ពុជាដឹកនាំ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់ និងចាត់ទុកថា ជាវិស័យមួយមានសារៈសំខាន់ចំពោះជាតិ ក្នុងការអភិវឌ្ឍនិងកិត្យានុភាពជាតិ។ ឯកឧត្ដមអភិបាលខេត្តបានអំពាវនាវដល់យុវជន យុវនារីគ្រប់រូបបង្វែចិត្តមកលេងកីឡាឱ្យបានគ្រប់ៗគ្នា ។កីឡា ដើម្បីសុខភាព ដើម្បីអភិវឌ្ឍផ្នែករាងកាយ បញ្ញា ស្មារតី សីលធម៌ ។ឯកឧត្តមក៏សូមឱ្យកីឡាករ កីឡាការិនីទាំងអស់ ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ និងថែរក្សា…
-
គម្រោង «មនសិការពលរដ្ឋល្អ» ត្រូវបានអនុវត្តនៅសាលារៀនចំនួនពីរក្នុងខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖លោក ម៉ែន គង់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្ទឹងត្រែង និងជាប្រធានគម្រោង មនសិការពលរដ្ឋល្អ បានឱ្យដឹងថា កម្មវិធី «មនសិការពលរដ្ឋល្អ» បង្កើតឡើងក្នុងគោលបំណងបណ្តុះមនសិការ ឆន្ទៈ និងភាពជាពលរដ្ឋល្អដល់យុវជន ដើម្បីក្លាយជាសរសរទ្រូង និងជាធនធានសម្រាប់ប្រទេសជាតិ ។ លោកបន្តថាគម្រោងនេះជាការបណ្តុះគំនិតច្នៃប្រឌិតលើជំនាញទន់ និងភាពជាអ្នកដឹកនាំ ។ ផ្តល់ឱកាសឱ្យយុវជនបានចូលរួមយ៉ាងសកម្មក្នុងការងារស្ម័គ្រចិត្តលើកិច្ចការងារសង្គមដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ។ បើតាមការបញ្ជាក់របស់លោក ម៉ែន គង់ គម្រោង «មនសិការពលរដ្ឋល្អ» ជាកម្មវិធីដែលបង្កើតឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយក្រសួងអប់រំយុវជន និងកីឡា និងកំពុងអនុវត្តនៅលើសាលាចំនួនពីរក្នុងខេត្តស្ទឹងត្រែង គឺ វិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រែង ក្នុងក្រុងស្ទឹងត្រែង និងវិទ្យាល័យ ព្រះគោ ស្ថិតក្នុងស្រុកថាឡាបរិវ៉ាត់ ។ សូមជម្រាបថា ខេត្តស្ទឹងត្រែង ជាខេត្តមួយក្នុងចំណោមខេត្តចំនួន១២ដែលកំពុងអនុវត្តកម្មវិធី «មនសិការពលរដ្ឋល្អ» ៕ដោយ៖ ដេង ម៉ាវិន
-
វគ្គហ្វឹកហ្វឺនម្ចាស់ការនៅនឹងកន្លែងរបស់តំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារបានបិទបញ្ចប់

ព្រះវិហារ៖វគ្គហ្វឹកហ្វឺនម្ចាស់ការនៅនឹងកន្លែង ក្បាច់គុននៃកងយោធ ពលខេមរភូមិន្ទ របស់តំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារនៃ យោធ ភូមិភាគទី៤ បានបិទបញ្ចប់កាលពីទី៥ ខែមករា ឆ្នាំ២០២៥ នៅទី បញ្ជាការវរសេនាតូចលេខ១ ស្ថិតនៅភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ក្រោមអធិបតីឯកឧត្តម គីម រិទ្ធី អភិបាល ខេត្ត ព្រះវិហារ។ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័កត្រ្តា បានថ្លែងថា វគ្គហ្វឹកហ្វឺនដែលបិទបញ្ចប់នាពេលនេះមានរយៈពេល ៤៥ថ្ងៃដោយសិក្សាចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥។មានសិក្ខាកាម គ្រូយោធាចារ្យ គណៈកម្មការគ្រប់គ្រងវគ្គសរុប ១២២នាក់ ។ ក្នុងឱកាសនេះដែរឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បាន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីដ៏មោះមុតរបស់ សិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ហ្វឹកហាត់ ទាំងកម្លាំងកាយចិត្តក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងលះបង់គ្រប់បែបយ៉ាងដើម្បីសម្រេចគោលដៅនៃវគ្គហ្វឹកហ្វឺន ។ឯកឧត្តមក៏បានថ្លែងអំណរគុណ គ្រូយោធាចារ្យ គណៈកម្មការគ្រប់ គ្រងវគ្គ ដែលបំពេញតួនាទីបានយ៉ាងល្អ៕ ដោយ៖ឡុង សំបូរ
-
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អញ្ជើញពិនិត្យការដ្ឋានធ្វើផ្លូវក្រួសក្រហមជាង២១គីឡូម៉ែត្រ នៅស្រុកសណ្ដាន់

កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអមដំណើរនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោកកាលពីព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥បានអញ្ជើញសំណេះសំណាលជាមួយក្រុមវិស្វកម្ម និងពិនិត្យការដ្ឋានស្ថាបនាផ្លូវលំក្រាលក្រួសក្រហមប្រវែង ២១,២៥០ គីឡូម៉ែត្រ។ ផ្លូវនេះចាប់ផ្តើមពីទីរួមស្រុកសណ្ដាន់ ឆ្ពោះទៅកាន់ឃុំដងកាំបិត ។ លោក សំ លាងទ្រី ប្រធានក្រុមវិស្វកម្ម បានរាយការណ៍ថា ក្រោយពេលបើកការដ្ឋាននៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៤ ការងារដំណើរការល្អ។ឥឡូវនេះបានឈូសឆាយពង្រាបផ្លូវរួចរាល់ ហើយបានក្រាលក្រួសក្រហមប្រវែង ៨ គីឡូម៉ែត្រនិងត្រៀមដាក់លូប្រអប់មួយកន្លែង។តាមគម្រោងរំពឹងថា នឹងបញ្ចប់ក្នុងខែមករានេះ ។ក្នុងឱកាសនេះដែរនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានសរសើរដល់ក្រុមវិស្វកម្មដែលខិតខំប្រឹងប្រែង ជំរុញការងារបានតាមផែនការគ្រោងទុក ។ជាការលើកទឹកនាយឧត្តមសេនីយ៍បានជូនថវិកា១០០ដុល្លារក្នុងម្នាក់ និងស្បៀងអាហារទៅក្រុមវិស្វកម្មដែលមានចំនួន ២០ នាក់។ គម្រោងនេះបានទទួលការគាំទ្រជាចម្បងពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដើម្បីលើកស្ទួយជីវភាពប្រជាជនក្នុងស្រុកសណ្ដាន់ និងអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់៕ដោយ៖ប៊ុនរដ្ឋា
-
Agoda ប្រកាសថា រាជធានីភ្នំពេញ ជាគោលដៅដែលមានតម្លៃសមរម្យបំផុត នៅអាស៊ី សម្រាប់ការប្រារព្ធពិធីចូលឆ្នាំថ្មី

(ភ្នំពេញ)៖ ជំរុញវិស័យទេសចរណ៍របស់កម្ពុជា បានទទួលការលើកទឹកចិត្តដោយវេទិកាទេសចរណ៍អនឡាញឈានមុខគេ Agoda ដែលប្រកាសថា រាជធានីភ្នំពេញជាគោលដៅដែលមានតម្លៃសមរម្យបំផុតនៅអាស៊ីសម្រាប់ការប្រារព្ធពិធីចូលឆ្នាំថ្មី។ នេះកើតឡើងភ្លាមៗបន្ទាប់ពីមគ្គុទ្ទេសក៍ទេសចរណ៍ដ៏មានកិត្យានុភាព Fodor’s បានដាក់ឈ្មោះរមណីដ្ឋានប្រាសាទកោះកេររបស់ព្រះរាជាណាចក្រកម្ពុជានៅក្នុង ‘កន្លែងម្ភៃប្រាំដែលត្រូវទៅ ក្នុងឆ្នាំ២០២៥’ ដែលជាគោលដៅតែមួយគត់នៅអាស៊ីអាគ្នេយ៍ដែលត្រូវបានដាក់ក្នុងបញ្ជីនេះ។ នៅក្នុងចំណាត់ថ្នាក់របស់ Agoda ដែលត្រូវបានចេញផ្សាយនៅថ្ងៃចូលឆ្នាំថ្មី រាជធានីភ្នំពេញត្រូវបានតាមពីក្រោយដោយទីក្រុងហាណូយ និងហ្សាកាតា។លោក Lam Vu នាយកនៃវេទិកាផ្តោតលើអាស៊ីប្រចាំប្រទេសវៀតណាម និងឥណ្ឌូចិន បាននិយាយថា “គោលដៅទាំងនេះផ្តល់នូវតម្លៃដ៏ល្អបំផុត និងការប្រារព្ធពិធីដ៏អស្ចារ្យ បើទោះបីជាគោលដៅទាំងនេះមិនមែនជាកន្លែងដំបូងដែលនឹកឃើញសម្រាប់ដំណើរកម្សាន្តឆ្នាំថ្មីក៏ដោយ”។ “ខណៈដែលទីក្រុងនានាដូចជាតូក្យូ និងបាងកកនៅតែពេញនិយមសម្រាប់ថ្ងៃឆ្លងឆ្នាំសកល ទិន្នន័យនេះបង្ហាញថាជាជម្រើសសមរម្យបំផុតដែលអាចរកបាននៅក្នុងទីក្រុងដូចជាភ្នំពេញ និងហាណូយ។ “ភ្នំពេញ ជាទីក្រុងដែលល្បីខាងវប្បធម៌ និងប្រវត្តិសាស្ត្រដ៏សម្បូរបែប បានផ្តល់ការប្រារព្ធពិធីឆ្លងឆ្នាំថ្មីដ៏រស់រវើក ជាមួយនឹងកម្មវិធីអបអរតាមដងផ្លូវ តន្ត្រី និងការបាញ់កាំជ្រួចដ៏អស្ចារ្យនៅតាមមាត់ទន្លេ”។ ក្រសួងទេសចរណ៍បានឱ្យដឹងកាលពីថ្ងៃពុធថា កាំជ្រួចបុណ្យឆ្លងឆ្នាំថ្មីរបស់រាជធានីភ្នំពេញ និងការប្រារព្ធពិធីនៅមាត់ទន្លេបានទាក់ទាញភ្ញៀវទេសចរជាង ១,៥ លាននាក់។ Trudie Murphy ជាអ្នកទេសចរអាយុ ៣៦ឆ្នាំ មកពី Aldershot ក្នុងចក្រភពអង់គ្លេសដែលស្ថិតក្នុងចំណោមហ្វូងមនុស្សនៅមាត់ទន្លេដើម្បីមើលពិធីឆ្លងឆ្នាំថ្មី បាននិយាយថា “វាអស្ចារ្យណាស់!”។គាត់បានប្រាប់កាសែតខ្មែរថាមស៍កាលពីម្សិលមិញថា “បរិយាកាសពិតជាអស្ចារ្យណាស់” ខណៈទទួលកាហ្វេកាពូស៊ីណូជាមួយស្វាមី Kevin នៅផ្លូវស៊ីសុវត្ថិ។“ពួកយើងទើបតែមកដល់ (ក្នុងប្រទេសកម្ពុជា)…
-
ប្លង់ដី និងជម្លោះដីធ្លី កើតមានឡើងតាំងពីសម័យអង្គរមកម៉្លេះ

-
រាជរដ្ឋាភិបាលខិតខំពង្រឹងធនធានមនុស្សជាប្រចាំ

-
ព្រឹត្តិការណ៍ «សំណេរអង្គរ» លើកទី២ នឹងប្រារព្ធឡើងនៅថ្ងៃទី១៩ ខែមករាខាងមុខ

(ភ្នំពេញ)៖ អាជ្ញាធរអប្សរា រួមជាមួយដៃគូដែលជាក្រុមអ្នកស្រឡាញ់អក្សរសាស្រ្តខ្មែរ នឹងរៀបចំព្រឹត្តិការណ៍«សំណេរអង្គរ»លើកទី២ ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ខាងមុខនេះ នៅបរិវេណស្ពានហាលខាងមុខប្រាសាទអង្គវត្ត ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី ព្រឹត្តិការណ៍«សំណេរអង្គរ»លើកទី២ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឡុង កុសល អគ្គនាយករង អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា កម្មវិធីសំណេរអង្គរលើកទី២ នេះ ពិតជាមានអត្ថន័យយ៉ាងទូលំទូលាយជាទីបំផុត កម្មវិធីនេះស្ដែងចេញនូវអារ្យធម៌ និងទំនៀមទម្លាប់មួយនៃការសរសេរដោយផ្សាភ្ជាប់ទៅនិងសេចក្តីចងចាំឡើងវិញ។ ជាពិសេសគឺបំផុស និងជំរុញឡើងវិញនូវការសរសេរដើម្បីបង្កើនចំណេះដឹង ក៏ដូចជាចលករមួយយ៉ាងសំខាន់ក្នុងការបង្កើតនូវព្រឹត្តិការណ៍ផ្សេងៗ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍នៅតំបន់រមណីយដ្ឋានអង្គរផងដែរ ។ ទាក់ទិនក្នុងរឿងនេះដែរ ឯកឧត្តម លឹម ប៊ុនហុក រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាគណៈកម្មការរៀបចំសំណេរអង្គរបានប្រាប់ថា ការអភិរក្ស និងលើកតម្លៃអក្សរសាស្រ្តខ្មែរពិតជាមានសារសំខាន់ ពីព្រោះខ្មែរមានភាសានិងអក្សរសាស្ត្រដ៏យូរលង់ណាស់មកហើយ ។ ដោយសារតែខ្មែរមានអក្សរជាយូរលង់មកហើយ ព្រមទាំងបានចារិកទុក នៅតាមប្រាសាទនានាផង ដូច្នេះហើយបានជា«សំណេរអង្គរ» ជាព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងការជួយលើកកម្ពស់អក្សរសាស្ត្រខ្មែរ ពិសេសគឺជួយឱ្យប្រជាពលរដ្ឋសរសេរភាសាខ្មែរ ឱ្យបានត្រឹមត្រូវតាមក្បួនអក្ខរាវិរុទ្ធ ការអានពាក្យខ្មែរឱ្យត្រឹមត្រូវ ព្រមទាំងស្វែងរកអ្នកដែលមានស្នាដៃសរសេរអក្សរខ្មែរបានស្អាតបំផុត ។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍សំណេរអង្គរលើកទីពីរ មានបេក្ខជនចូលរួមប្រមាណ១២២០នាក់ ដែលក្នុងនោះមានទាំងកុមារអាយុ៦ឆ្នាំ…