Category: ព័ត៌មានជាតិ

  • ក្រុងប៉ោយប៉ែត មានមហិច្ឆតាធ្វើឱ្យក្លាយជា“ ទីក្រុងគួរឱ្យចង់រស់នៅ “

    ក្រុងប៉ោយប៉ែត មានមហិច្ឆតាធ្វើឱ្យក្លាយជា“ ទីក្រុងគួរឱ្យចង់រស់នៅ “

    បន្ទាយមានជ័យ៖ក្រុងប៉ោយប៉ែត មានគម្រោងអភិវឌ្ឍន៍ឱ្យក្លាយ “ ទីក្រុងគួរឱ្យចង់រស់នៅ “ ដែលជាគំនិតផ្ដួចផ្ដើមដោយ​រាជរដ្ឋា​ភិបាល​កម្ពុជា នឹងអនុវត្តនាដើមឆ្នាំ២០២៥ ខាងមុខ ដែលគ្រោងចំណាយ​ថវិកា​ប្រមាណ១២០លានដុល្លារអាម៉េរិក ។លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យថ្លែងដូច្នេះក្នុង​ពិធីអនាម័យបរិស្ថាន ដើម្បីលើកកម្ពស់សោភណភាព​ក្រុងកាលពីចុងសប្ដាហ៍នេះ។ រដ្ឋបាលក្រុងប៉ោយប៉ែត មានកម្មវិធីអនាម័យបរិស្ថាន ដើម្បីលើក​កម្ពស់សោភណភាព និងដាស់ស្មារតីឱ្យ​ពលរដ្ឋចូល​រួមវេចខ្ចប់​ទុកដាក់សំរាមឱ្យមានរបៀបរៀបរយ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីចំណុចភ្លើងស្តុបផ្សារកណ្តាល ទៅកាន់រង្វង់មូល​ច្រកទ្វារ​អន្តរជាតិប៉ោយប៉ែត ប្រមាណ៥គីឡូម៉ែត្រ។ ការធ្វើអនាម័យបរិស្ថាន មានការចូលរួមពីកងកម្លាំង មន្ត្រីរាជការ លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស ក្រុមហ៊ុនស៊ីនទ្រីប្រមាណ ៤០០នាក់។ លោកបានប្រាប់ថា ការធ្វើអនាម័យបរិស្ថាននិងការផ្សព្វផ្សាយ​ក្នុងគោល​បំណងលើកកម្ពស់គុណភាពបរិស្ថាន និងអនាម័យ ក្រុងឱ្យមានសោភ័ណភាព មានផាសុកភាពសម្រាប់ការរស់នៅរបស់​ប្រជាពលរដ្ឋ៕ដោយ៖ឃិន គន្ធា

  • សហភាពសហព័ន្ធយុវជនកម្ពុជា ប្តេជ្ញាបន្តចូលរួមទទួលខុសត្រូវ ចំពោះជោគជាតិ ជាមួយរាជរដ្ឋាភិបាល

    សហភាពសហព័ន្ធយុវជនកម្ពុជា ប្តេជ្ញាបន្តចូលរួមទទួលខុសត្រូវ ចំពោះជោគជាតិ ជាមួយរាជរដ្ឋាភិបាល

    (ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា ប្តេជ្ញាបន្តចូលរួមទទួលខុសត្រូវ ចំពោះជោគវាសនា កម្ពុជា តាមរយៈការបន្តចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាល ក្នុងបេសកកម្មសប្បុរសធម៌ វប្បធម៌ និងសង្គម ។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងឱកាសដឹកនាំគណៈប្រតិភូ សមាជិក សមាជិកា ក្រាបថ្វាយព្រះពរ ព្រះបរមឆាយាល័ក្ខណ៍ នៅបរិវេណសួនច្បារព្រះរាជបណ្ដាំ ខាងមុខព្រះបរមរាជវាំង នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល រួមទាំងសមាជិក សមាជិកាជាច្រើនរូប ។ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា សហភាពសហព័ន្ធយុវជនកម្ពុជា មានមោទនភាពក្រៃលែង ដែលតែងតែទទួលបាន ការសព្វព្រះរាជហឫទ័យ និងព្រះបរមរាជានុញ្ញាត រៀបចំព្រះរាជពិធីថ្វាយ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាបន្តបន្ទាប់ ដែលកាលពីឆ្នាំ២០១៦ សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំ ព្រះរាជពិធីថ្វាយ ព្រះពរសង្ក្រាន្តឆ្នាំថ្មី និងជាពិសេស នាឱកាសនេះ…

  • រដ្ឋបាលខេត្តរតនគិរីបើកកិច្ច​ប្រជុំស្តីពីការពិគ្រោះយោបល់​លើ​សេចក្តីព្រាង​ផែនការ​អភិវឌ្ឍន៍​រយៈពេល៥ ឆ្នំា​និងពិនិត្យចាត់​អាទិភាពគម្រោងនៃកម្មវិធីវិនិយោគបីឆ្នាំរំកិល

    រដ្ឋបាលខេត្តរតនគិរីបើកកិច្ច​ប្រជុំស្តីពីការពិគ្រោះយោបល់​លើ​សេចក្តីព្រាង​ផែនការ​អភិវឌ្ឍន៍​រយៈពេល៥ ឆ្នំា​និងពិនិត្យចាត់​អាទិភាពគម្រោងនៃកម្មវិធីវិនិយោគបីឆ្នាំរំកិល

    រតនគិរី៖នៅសាលប្រជុំសាលាខេត្តរតនគិរីកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤​មានកិច្ច​ប្រជុំស្តីពីការពិគ្រោះយោបល់លើ​សេចក្តី​ព្រាង​​ផែនការ​អភិវឌ្ឍន៍​រយៈពេល៥ ឆ្នំា (២០២៥-២០២៩) និងពិនិត្យចាត់​អាទិភាពគម្រោងនៃកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៥ – ២០២៧)​ក្រោមអធិបតីភាពលោក មួង ប៉ាង អភិបាលរងខេត្តរតនគិរី។ លោក មួង ប៉ាង បានចាត់ទុកកិច្ចប្រជុំនេះមាន​សារៈ​សំខាន់ខ្លំាង​ណា​ស់ សម្រាប់​គ្រប់ភាគីអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួមផ្តល់​យោបល់ ពិភាក្សា​ទៅលើក្របខ័ណ្ឌអភិវឌ្ឍន៍ និងកម្ម​វិធី​អភិវឌ្ឍន៍​មូលដ្ឋាន ដែលជាធាតុចូលសម្រាប់រៀបចំសេចក្តីព្រាង​ចក្ខុវិស័យ គោលបំណង គោលដៅ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ ដែលរួមមាន យុទ្ធសាស្រ្ត​អភិវឌ្ឍន៍សេដ្ឋកិច្ច យុទ្ធសាស្រ្តអភិវឌ្ឍន៍សង្គមកិច្ច យុទ្ធសាស្រ្ត​អភិវឌ្ឍន៍គ្រប់គ្រង​ធន​ធានធម្មជាតិ បរិស្ថាន និងការបន្សាំ នឹងការ​ប្រែប្រួល​អាកាសធាតុ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍​គ្រប់គ្រង​រដ្ឋបាល សន្តិសុខ​សណ្តាប់ធ្នាប់សាធារណៈ ដើម្បីឈានទៅរៀបចំ សេចក្តីព្រាងផែនការអភិវឌ្ឍន៍​រយៈពេល​៥ឆ្នំាក្នុងអាណ​ត្តិទី៤ របស់ក្រុមប្រឹក្សា​ខេត្ត ​​ ​ដើម្បី​​ឆ្លើយ​តបទៅនឹងសេចក្តីតម្រូវ​ការ​របស់ប្រជាពលរដ្ឋក្នុងដែន​សមត្ថ​កិច្ចរដ្ឋបាល​ខេត្ត ឱ្យមាន​ប្រសិទ្ធ​​ភាព​ខ្ពស់ ៕ដោយ៖គតិយុត្ត

  • ក្រុងបាត់ដំបង រំពឹងថា នឹងក្លាយជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី

    ក្រុងបាត់ដំបង រំពឹងថា នឹងក្លាយជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី

    បាត់ដំបង៖ប្រសិនជាដូចក្តីរំពឹងមែន គឺគួរឱ្យចូលរួមត្រេកអរ ហើយ នឹងក្លាយជាក្រុងគំរូសម្រាប់ក្រុងដទៃទៀតក្នុង​ព្រះរាជាណា​ចក្រកម្ពុជា​។​មន្រ្តីជាន់ខ្ពស់នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានបង្ហាញពីក្តីជឿ​ជាក់ថា ” ក្រុងបាត់ដំបងនឹងក្លាយជា ទីក្រុង​ទេស​ចរណ៍ គ្មានផ្សែងបារី ” នាពេលខាងមុខ។ លោក ហម អរុណ អនុប្រធានមន្ទីរ និងជាអ្នកនាំពាក្យនៃមន្ទីរទេស ចរណ៍ខេត្តបាត់ដំបងបានបញ្ជាក់នៅចុងសប្ដាហ៍នេះ​ថា​ក្រុងបាត់ ដំបងនឹងក្លាយជាទីក្រុងទេសចរណ៍គ្មានផ្សែងបារីនាពេលអនាគតមិនយូរប៉ុន្មាន។ ប៉ុន្តែដើម្បីសម្រេចបានមហិច្ឆតាបំពេញឱ្យផាសុកភាព នេះអ្នកនាំពាក្យដដែលបន្ថែមថា មន្ទីរទេសចរណ៍ខេត្ត បានសហការ ជាមួយរដ្ឋបាលក្រុង និងបានចុះផ្សព្វផ្សាយ​ជាប្រចាំទៅដល់មូលដ្ឋាន អាជីវកម្ម សេវាកម្ម និងទីសាធារណៈផ្សេងៗដើម្បីផ្សព្វផ្សាយការងារនេះ​ទៅដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ឱ្យចូលរួមអនុវត្ត។ជាពិសេស ក្រុមការងារថែមទាំងបានចុះបិទផ្លាកហាមជក់បារីនៅតាមទីតាំងសំខាន់ៗ មានដូចជាសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន និងទីកម្សាន្តផ្សេងៗ។ល។ លោក ហម អរុណ បានបញ្ជាក់ថា ដើម្បីជំរុញក្រុងបាត់ដំបង ក្លាយ ទៅជា” ទីក្រុងទេសចរណ៍ គ្មានផ្សែងបារី “ពិតណាស់ទាមទារ​ឱ្យមានការចូលរួមទាំងអស់គ្នានិងពីគ្រប់ភាគីពាក់ព័ន្ធទាំងស្ថាប័នរដ្ឋ អាជីវករ និងបងប្អូនប្រជាពលរដ្ឋ។ គួរជម្រាបថា កន្លងទៅក្រសួងទេសចរណ៍ បានជំរុញដល់ក្រុងបាត់ដំបង​ឱ្យក្លាយជាទីក្រុងទេសចរណ៍គ្មាន​ផ្សែងបារី ដើម្បីពង្រឹង​ភាពទាក់ ទាញក្នុងវិស័យទេសចរណ៍ ខណៈខេត្តមួយនេះបានក្លាយជាខេត្ត មេដែក ទេសចរណ៍មួយ ក្នុងចំណោម…

  • ស.ស.យ.ក រៀបចំពិព័រណ៍ព្រះបរមឆាយាល័ក្ខណ៍ អបអរខួបលើកទី២០ នៃព្រះរាជពិធីគ្រងរាជសម្បត្តិ ព្រះមហាក្សត្រកម្ពុជា

    ស.ស.យ.ក រៀបចំពិព័រណ៍ព្រះបរមឆាយាល័ក្ខណ៍ អបអរខួបលើកទី២០ នៃព្រះរាជពិធីគ្រងរាជសម្បត្តិ ព្រះមហាក្សត្រកម្ពុជា

    (ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ជាប្រធាន អមដោយអនុប្រធាន ព្រមទាំងសមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំកម្មវីធីបើក «ពិព័រណ៍ព្រះបរមឆាយាល័ក្ខណ៍» ព្រះមហាក្សត្រ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ដើម្បីត្រៀមអបអរសាទរខួបលើកទី២០ នៃព្រះរាជពិធី ឡើងគ្រងព្រះបរមរាជសម្បត្តិ នៃព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅបរិវេណ សួនច្បារព្រះរាជបណ្ដាំ ខាងមុខព្រះបរមរាជវាំង ។ សូមជម្រាបថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ គឺជាគម្រប់ ២០ឆ្នាំ នៃព្រះរាជពិធីឡើងគ្រងព្រះបរមរាជសម្បត្តិ របស់ព្រះកុរណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គបានឡើងគ្រងព្រះបរមរាជសម្បត្តិ តាំងពីថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០០៤ ។ សម្រាប់ពិព័រណ៍ព្រះបរមឆាយាល័ក្ខណ៍នេះ នឹងប្រព្រឹត្តទៅរយៈពេល ២២ថ្ងៃ ចាប់ពី ថ្ងៃទី២៧ ខែតុលា រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីតាំងសួនព្រះរាជបណ្តាំនេះផ្ទាល់តែម្តង ដែលមានការតាំងបង្ហាញអំពីព្រះរាជជីវប្រវត្តិ…

  • មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាំយកទេយ្យទានចូលរួម​អង្គកឋិនទាននៅវត្តបាគង

    មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាំយកទេយ្យទានចូលរួម​អង្គកឋិនទាននៅវត្តបាគង

    ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹក​រងកំពង់ធំ និងលោកជំទាវ នួន វិធាវី ព្រមទាំងសហការីនៃបញ្ជាការ​ដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំកាលពីថ្ងៃសៅរ៍​ទី២៦ ខែតុលា បាននាំទេយ្យទានត្រៃអង្គកឋិន និងបច្ច័យមួយចំនួន ទៅប្រគេន​ព្រះសង្ឃសម្រាប់អង្គកឋិនទាននៅវត្តបាគង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ លោក ឈិត សាផូ គណៈកម្មការវត្តបាគង បានថ្លែងអំណរគុណ​ចំពោះ​ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកជំទាវ ព្រមទាំងសហការី​ដែលបានចូលរួមកសាងសមិទ្ធផលនានា នៅវត្តបាគងនេះ៕ដោយ៖ ប៊ុន រដ្ឋា

  • សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ដព្រះសីហនុ និងក្រុមហ៊ុន ខេមប្រ៊ូវ (កាសស្បែរកម្ពុជា) រួមគ្នាផ្ដួចផ្ដើមយុទ្ធនាការ «ឆ្នេរសមុទ្រស្អាត ឆ្នេរសមុទ្របៃតង»

    សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ដព្រះសីហនុ និងក្រុមហ៊ុន ខេមប្រ៊ូវ (កាសស្បែរកម្ពុជា) រួមគ្នាផ្ដួចផ្ដើមយុទ្ធនាការ «ឆ្នេរសមុទ្រស្អាត ឆ្នេរសមុទ្របៃតង»

    ក្រុងព្រះសីហនុ ៖ ក្រុមហ៊ុន ខេមប្រ៊ូវ (Carlsberg Cambodia) ដែលជាក្រុមហ៊ុនឈានមុខគេមួយក្នុងឧស្សាហកម្មផលិតភេសជ្ជៈនៅកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ដព្រះសីហនុនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ សហការរួមគ្នាកៀរគរយុវជន អាជ្ញាធរមូលដ្ឋាន ប្រជាសហគមន៍ និងដៃគូពាក់ព័ន្ធសរុបប្រមាណជាង ៥០០ នាក់ ដើម្បីសម្អាតតំបន់ឆ្នេរអូរឈើទាល នៃក្រុងព្រះសីហនុ ក្រោមស្មារតីតែមួយ ដើម្បីឆ្ពោះទៅកាន់ឆ្នេរស្អាត ឆ្នេរបៃតងនិងកម្ពុជាកាន់តែបៃតង។ យុទ្ធនាការនេះ ត្រូវបានផ្តួចផ្តើមឡើងក្រោមមូលបទ «ឆ្នេរសមុទ្រស្អាត ឆ្នេរសមុទ្របៃតង» ដែលមានគោលបំណងលើសពីការប្រមូលសំរាមពាសវាលពាសកាល នោះគឺ ការបំផុសស្មារតីសហគមន៍ ក៏ដូចជាអំពាវនាវឲ្យមានការយកចិត្តទុកបន្ថែមទៀត និងជំរុញការអនុវត្តប្រកបដោយនិរន្តរភាព ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវភាពបរិសុទ្ធ ភាពបៃតង ក៏ដូចជា ភាពមានអនាម័យ មានសោភណ្ឌភាព និងមានបរិស្ថានល្អ ដែលជាលក្ខណៈសម្បត្តិទី៦ នៃគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាលកម្ពុជា។ តាមរយៈយុទ្ធនាការនេះ ក៏មានសកម្មភាពសំខាន់ៗមួយចំនួនទៀតរួមមាន ការដាំដើមឈើបន្ថែមនៅតំបន់ឆ្នេរ ការបរិច្ចាគកញ្ចប់ស្បៀងជំនួយបឋមដល់មនុស្សចាស់ជរា ការចែករំលែកអំពើល្អដោយការបរិច្ចាគសម្ភារៈឈប់ប្រើប្រាស់ដោយអ្នកចូលរួម ពោលគឺ «ចាស់អ្នក ថ្មីខ្ញុំ» និងសកម្មភាពកំសាន្តមួយចំនួនទៀត ដើម្បីឆ្លុះបញ្ចាំងអំពីសារៈសំខាន់នៃបរិស្ថានបៃតង និងទំនួលខុសត្រូវរួមគ្នារបស់ប្រជាជនគ្រប់រូប ក្នុងការនាំយកការផ្លាស់ប្តូរជាវិជ្ជមានមកក្នុងសង្គម  តាមរយៈការអនុវត្តជាប្រចាំក្នុងជីវភាពប្រចាំថ្ងៃ។ លោក…

  • រោងម៉ាស៊ីនកិនស្រូវមួយនៅខេត្តបាត់ដំបង មានសមត្ថភាពនាំ​អង្ករទៅទីផ្សារអឺរ៉ុប ចិន និងម៉ាឡេស៊ី

    រោងម៉ាស៊ីនកិនស្រូវមួយនៅខេត្តបាត់ដំបង មានសមត្ថភាពនាំ​អង្ករទៅទីផ្សារអឺរ៉ុប ចិន និងម៉ាឡេស៊ី

    បាត់ដំបង៖ក្នុងចំណោមក្រុមហ៊ុនរោងម៉ាស៊ីនកិនស្រូវជាច្រើន​ដែល​កំពុងធ្វើអាជីវកម្មនៅខេត្តបាត់ដំបង ក្រុមហ៊ុនហ្គោល​ដេនស្ដារ ក៏ជា​ក្រុមហ៊ុន​លេចធ្លោមួយដែរ។ហ្គោលដេនស្ដា​រ អាចមានសមត្ថភាពកិន​និង​នាំចេញអង្ករប្រណីតប្រមាណជាង៦​ម៉ឺនតោនក្នុងមួយឆ្នាំ នាំ​ចេញទៅកាន់ទីផ្សារអឺរ៉ុប ចិន និងម៉ាឡេស៊ី ។ រោងម៉ាស៊ី់នកិនស្រូវហ្គោលដេនស្ដារស្ថិត​ស្រុកថ្មគោល ខេត្តបាត់​ដំបង។ខណៈនេះរោងម៉ាស៊ីន​កំពុងតែមមាញឹកក្នុងការ​ប្រមូលទិញ​ស្រូវយកមកសម្ងួត និងកែច្នៃអង្ករប្រណីត សម្រាប់នាំចេញទៅកាន់​ទីផ្សារ​ក្រៅប្រទេស។ លោក រ៉ី រដ្ឋា ម្ចាស់រោងម៉ាស៊ីនកិនស្រូវរបស់ក្រុមហ៊ុនហ្គោដេនស្តារ បានឱ្យដឹងថាក្នុងរដូវប្រមូលផលស្រូវវស្សាឆ្នាំ២០២៤នេះ រោង​ម៉ាស៊ីនកិនស្រូវហ្គោលដេនស្ដារកំពុងមមាញឹកក្នុងការប្រមូលទិញស្រូវនិងសម្រិតសម្រាំងសម្រាប់នាំអង្ករចេញ។លោកថា​ក្នុងមួយឆ្នាំៗរោងម៉ា​ស៊ីនខ្នាតធំស្វ័យប្រវត្តិកម្មមួយនេះ អាចមានសមត្ថភាពផលិត និងនាំចេញអង្ករ​ប្រណិតប្រមាណជាង ៦ម៉ឺនតោនទៅកាន់ទីផ្សារអឺរ៉ុប ចិន និងម៉ាឡេស៊ី ជាដើម។ ម្ចាស់រោងម៉ាស៊ីនកិនស្រូវដដែលបន្ថែមថា រោងម៉ាស៊ីនរបស់លោក​ប្រមូលទិញស្រូវ ពីប្រជាកសិករក្នុងខេត្ត​បាត់ដំបង , ខេត្តពោធិ​សាត់ និងខេត្តបន្ទាយមានជ័យ។ការប្រមូលទិញប្រមាណ ១ ៥០០តោន​ក្នុងមួយថ្ងៃ។ស្រូវដែលរោងម៉ាស៊ីន​របស់លោក​ប្រមូលទិញ គឺជាប្រភេទ​ស្រូវសែនក្រអូប និងស្រូវស្រង៉ែ ដែលជាប្រភេទស្រូវកំពុងតែមាន​តម្រូការទីផ្សារខ្ពស់។ ចំណែករោងម៉ាស៊ីនកិនស្រូវហ្គោលដេនស្ដារនេះទៀតសោត មានសមត្ថភាព ក្នុងការផលិត កែច្នៃ និងវេចខ្ចប់អង្ករនាំចេញ​ប្រមាណ​៥០០តោន ក្នុងមួយថ្ងៃ។លោក រដ្ឋា បន្តថា ក្រៅពីការនាំចេញ​ទៅកាន់ទីផ្សារខាងលើដូចជា សហគមន៍អឺរ៉ុប ចិន ម៉ាឡេស៊ី និង​ប្រទេស​​ជិតខាងកម្ពុជានោះ ក្រុមហ៊ុននិងរោងម៉ាស៊ីនរបស់លោកកំពុង​តែពន្លឿនការរៀបចំបែបបទនីតិវិធី ដើម្បីពង្រីកទីផ្សារនាំចេញ​អង្ករប្រណីតទៅកាន់ទីផ្សារថ្មីនៅសហរដ្ឋអាមេរិក ផងដែរ។ លោក រ៉ី រដ្ឋា បញ្ជាក់ទៀតថា…

  • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា កោតសរសើរអាជ្ញាធរនិងកងកម្លាំងខេត្តសៀមរាប​បំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាជន

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា កោតសរសើរអាជ្ញាធរនិងកងកម្លាំងខេត្តសៀមរាប​បំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាជន

    (សៀមរាប)៖ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនគរបាល​នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងកោតសរសើរចំពោះរដ្ឋបាលខេត្ត អង្គភាព មន្ទីរពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋានគ្រប់លំដាប់ថ្នាក់ រួមទាំងកងកម្លាំងគ្រប់ប្រភេទ ពិសេសកម្លាំងនគរបាល​ទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលបានយកចិត្តទុកដាក់ ក្នុងការផ្តល់សេវាសាធារណៈ និងការពារបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធា​រណៈជូនដល់ប្រជាជន រួមទាំងវិនិយោគិន និងជាពិសេសដល់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ដែលបានធ្វើដំណើរកម្សាន្តមកកាន់ខេត្តសៀមរាប។ ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំដល់អាជ្ញាធរខេត្តសៀមរាបឱ្យបន្តការពារឱ្យបានជាដាច់ខាតនូវសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ ដែលជាបុរេលក្ខខណ្ឌមិន អាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ក្រៅពីការរក្សាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ដែលនឹងអញ្ជើញមកលេងកម្សាន្តនៅខេត្តសៀមរាប ប្រមុខក្រសួងមហាផ្ទៃ បានបន្តណែនាំឱ្យរដ្ឋបាលខេត្ត និងកម្លាំងនគរបាលត្រូវតែបន្តយកចិត្តទុកដាក់លើការងារមួយចំនួនទៀត ក្នុងនោះ រួមមាន ការយកចិត្តទុកដាក់ចំពោះអាជីវករ ក៏ដូចជាម្ចាស់ទីតាំងសេវាកម្សាន្តនានា ដែលឆ្លៀតឱកាសដំឡើងថ្លៃលើម្ហូបអាហារ ក៏ដូចជាទីតាំងរបស់ខ្លួន ខុសពីប្រក្រតីនាំឱ្យប៉ះពាល់ដល់អារម្មណ៍ របស់ភ្ញៀវទេសចរ ទាំងជាតិ-អន្តរជាតិ ដែលធ្វើដំណើរមកលេងកម្សាន្តនាខេត្តសៀមរាប។ ការត្រួតពិនិត្យ តាមទីតាំងដែលជាគោលដៅ នៃការប្រើប្រាស់គ្រឿងញៀននៅតាមក្លិប កម្សាន្ត…

  • អភិបាលខេត្តកំពង់ចាម​បានដាក់ចេញនូវទិសដៅ​បន្តទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាដោយមិនបន្ធូរដៃ

    អភិបាលខេត្តកំពង់ចាម​បានដាក់ចេញនូវទិសដៅ​បន្តទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាដោយមិនបន្ធូរដៃ

    កំពង់ចាម៖ដោយមិនបន្ធូរដៃ រដ្ឋបាលខេត្តកំពង់ចាម​បានដាក់​ចេញ​នូវទិសដៅ​បន្តទប់ស្កាត់ និងបង្ក្រាបបទល្មើសនានារួមមាន ការជួញដូរ​ចែកចាយ ប្រើប្រាស់ គ្រឿងញៀនខុសច្បាប់ បទល្មើសលួច-ឆក់-ប្លន់ ល្បែងស៊ីសងខុសច្បាប់ និងបន្តអនុវត្តផែនការ​សកម្មភាព​ជាប់ជាប្រចាំ ក្នុងការទប់ស្កាត់ និងបង្ក្រាបករណីក្មេងទំនើង នៅគ្រប់មូលដ្ឋានក្នុង​ខេត្តកំពង់ចាម។​ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឆ្នាំ២០២៤-២០២៨ របស់​ក្រសួងមហាផ្ទៃ​ក្រោមវត្តមាន​ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការក្រសួង​មហាផ្ទៃ​ និងឯកឧត្តម​ ខ្លូត​ ផន​ ប្រធានក្រុម​ប្រឹក្សាខេត្ត​កំពង់ចាម​ កាលពីចុងសប្ដាហ៍នេះឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​បានបញ្ជាក់ពី​ការបន្តចុះពង្រឹងនគរបាល​ប៉ុស្តិ៍រដ្ឋ​បាលឃុំ-សង្កាត់ ឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្លាយជាកម្លាំងបង្អែករបស់ប្រជាពលរដ្ឋ និងជាកម្លាំងស្នូលពិតនៃចលនាភូមិ-ឃុំ​មានសុវត្ថិភាព ។ជាមួយ​គ្នានោះការកសាងទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាល ឱ្យបានសមរម្យ​ជាអង្គភាពរដ្ឋបាលបម្រើប្រជាជនក៏ជាអាទិភាពមួយដែរ។ ឯកឧត្តមអភិបាលខេត្ត​បានជំរុញដល់ការអនុវត្តយុទ្ធនាការ ប្រយុទ្ធ​ប្រឆាំង​ការជួញដូរមនុស្ស ការធ្វើអាជីវកម្ម​លើមនុស្ស និងការធ្វើ​អាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ ។ពិសេសយកចិត្តទុកដាក់ស្រាវជ្រាវ បង្ក្រាបលើករណីរំលោភសេពសន្ថវៈ ដោយមិនមានការ​សម្រុះសម្រួល​ឡើយ ។ ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​បានបញ្ជាក់ក្នុងកិច្ច​ប្រជុំថា ​ ផែនការយុទ្ធសាស្ត្រស្តីពីការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឆ្នាំ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃ គឺដើម្បីឱ្យប្រជាពលរដ្ឋទទួលបានសេវាសាធារណៈប្រកប​ដោយ​គុណភាព តម្លាភាព បរិយាបន្នសង្គម…