Category: ព័ត៌មានជាតិ

  • អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត

    អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត

    ទន្ទឹមនឹងនេះ គណៈប្រតិភូក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីផងដែរ អំពីការសម្រេចបន្តអាណត្តិនៃយន្តការអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ក្នុងរយៈពេល១០ឆ្នាំទៅមុខទៀត។ សម្ដេចធិបតីបានស្នើដល់យន្តការអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក អង្គការយូណេស្កូនិងដៃគូអន្តរជាតិនានា បន្តផ្ដល់នូវការគាំទ្របន្ថែមទៀតលេីការសម្របសម្រួលដល់ការបញ្ជូនត្រឡប់នូវវត្ថុបុរាណខ្មែរត្រឡប់មកមាតុប្រទេសវិញ ការដាក់បញ្ចូលនូវសម្បត្តិបេតិកភណ្ឌរបស់កម្ពុជាចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ និងការបន្តគាំទ្រទៅដល់ការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា។ #ams1minute

  • ដំណើរមកដល់របស់កុមារ UCMAS ឆ្នើមជ័យលាភី ពីការប្រឡងថ្នាក់ អន្តរជាតិនៅទីក្រុងញូដេលី ប្រទេសឥណ្ឌា

    ដំណើរមកដល់របស់កុមារ UCMAS ឆ្នើមជ័យលាភី ពីការប្រឡងថ្នាក់ អន្តរជាតិនៅទីក្រុងញូដេលី ប្រទេសឥណ្ឌា

    ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ កុមារUCMAS ជ័យលាភីឆ្នើម តំណាងឱ្យកម្ពុជាចំនួន៩រូប, គណៈគ្រប់គ្រង UCMAS កម្ពុជា, ម្ចាស់ អាជ្ញាបណ្ណ, ប្រធានសាខាទូទាំងប្រទេសរួមជាមួយអាណាព្យាបាល សិស្សទាំងអស់ បានធ្វើដំណើរត្រលប់​មកដល់ទីក្រុងភ្នំពេញវិញ បន្ទាប់ពីបានចូលរួមកម្មវិធីប្រឡងថ្នាក់អន្តជាតិ (UCMAS International Competition and World Cup 2024 ) រយៈពេល ២ ថ្ងៃពីថ្ងៃទី១៤និង១៥ ខែធ្នូនៅក្នុងទីក្រុងញូដេលី ប្រទេសឥណ្ឌា ។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដ៏ធំអស្ចារ្យមួយនេះត្រូវបានរៀបចំឡើងដោយ UCMAS អន្តរជាតិដែលមានការចូលរួមពី​កុមារ​ឆ្លាតវៃមកពី ៣០ ប្រទេសជុំវិញពិភពលោក និងមានបេក្ខជនសរុបចំនួន ៦ពាន់​​នាក់ ។បេក្ខជនទាំងអស់​តម្រូវឱ្យប្រកួតប្រជែង​ទៅ២វិញ្ញាសារធំៗ គឺ វិញ្ញាសា សរសេរ និង វិញ្ញាសាមើល ហើយបេក្ខជនទាំងអស់មានរយៈពេលតែ ៨ នាទីប៉ុណ្ណោះ​ក្នុង​ការឆ្លើយទៅលើលំហាត់២០០សំនួរសម្រាប់ វិញ្ញាសា រសរសេរនឹងបែងចែកតាមកម្រិតនៃការសិក្សារបស់ពួកគេ។ ជាលទ្ធផលនៃការប្រកួតប្រជែងនេះកុមារUCMASកម្ពុជាទទួលបានជ័យលាភីនិងរង្វាន់​លើកទឹក​ចិត្តយ៉ាង​ច្រើនដូចជា​ពានរង្វាន់ (Champion) លើវិញ្ញាសាសរសេរចំនួន៦ ,ពានរង្វាន់ 1st Runner Up…

  • វិនិយោគលើការកសាងមន្ទីរពេទ្យ ដើម្បីសុខភាពរបស់ប្រជាពលរដ្ឋ

    វិនិយោគលើការកសាងមន្ទីរពេទ្យ ដើម្បីសុខភាពរបស់ប្រជាពលរដ្ឋ
  • ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល៖រាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់​វិស័យភស្ដុភារកម្ម និងការដឹកជញ្ជូន ដើម្បីសម្រួលប្រតិបត្តិការ​អាជីវកម្មនៅ​កម្ពុជា​

    ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល៖រាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់​វិស័យភស្ដុភារកម្ម និងការដឹកជញ្ជូន ដើម្បីសម្រួលប្រតិបត្តិការ​អាជីវកម្មនៅ​កម្ពុជា​

    ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សា​ជាតិភស្តុភារ​កម្មកាលពីព្រឹកថ្ងៃចន្ទទី១៦ ខែធ្នូ ឆ្នាំ២០២៤បានអញ្ជើញដឹកនាំកិច្ច​ប្រជុំលើកទី៧ របស់ក្រុមប្រឹក្សាជាតិ​ភស្ដុភារកម្ម ដើម្បី​ពិនិត្យវឌ្ឍន​ភាពការងារ និងដោះស្រាយបញ្ហាប្រឈមនានារបស់ក្រុមការងារ។កិច្ចប្រជុំនាឱកាសនេះ​មានការចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រី​ក្រសួង​សាធារណការ និងដឹកជញ្ជូន ឯកឧត្តម លោកជំទាវ ឧកញ៉ា មន្ត្រីបច្ចេកទេស​ក្រសួង-ស្ថាប័ន និងតំណាងស្ថាប័នពាក់ព័ន្ធសរុប ១០០រូប។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងនៅរសៀលថ្ងៃទី១៦ ខែធ្នូនេះ ថា កិច្ចប្រជុំនេះបានរៀបចំឡើងដោយបែងចែករបៀប​វារៈជា ៣វគ្គ ដើម្បីពិនិត្យវឌ្ឍន​ភាព​ការងារ និងពិភាក្សាដោះស្រាយលើបញ្ហាប្រឈម​នានា ។ក្នុងនោះរួមមាន៖ (១). បច្ចុប្បន្នភាពនៃការ​អភិវឌ្ឍ​គម្រោង​ភស្តុភារកម្មរាជធានីភ្នំពេញ (PP-LC) រាយការណ៍ដោយក្រុមហ៊ុន YCH Group, (២). បច្ចុប្បន្នភាពនៃការអភិវឌ្ឍ​គម្រោង​ភស្តុភារកម្មក្រុង​ព្រះសីហនុ (SHV-LC) រាយការណ៍ដោយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) និង(៣). បទបង្ហាញស្តីពី​បញ្ហាប្រឈមសម្រាប់ប្រតិបត្តិការ​អាជីវកម្មនៅកម្ពុជា ដោយសភាពាណិជ្ជកម្មអឺរ៉ុប​នៅកម្ពុជា (EuroCham)។ ប្រភពដដែលបញ្ជាក់ថា កិច្ចប្រជុំនាឱកាសនេះ ជាការពិនិត្យតាម​ដានអំពីវឌ្ឍនភាពការងារដែលបានដាក់ចេញដោយរាជរដ្ឋា​ភិបាលសំដៅពិនិត្យ​ដោះ​ស្រាយលើបញ្ហាប្រឈមនានាដែលមាន​នៅក្នុងគម្រោង ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យ​របស់រាជរដ្ឋាភិបាល​លើវិស័យ​ភស្ដុភារកម្ម និងដឹកជញ្ជូន។ ក្ ភស្ដុភារកម្ម និងការដឹកញ្ជូន គឺជាវិស័យអាទិភាពមួយរបស់រាជរដ្ឋា​ភិបាលកម្ពុជា ដែលបង្ហាញ​ឱ្យឃើញតាមរយៈការ​អនុម័តដាក់ឱ្យ​ប្រើប្រាស់ជាផ្លូវការនូវផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹក​ជញ្ជូន​អន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា…

  • ឯកឧត្តម សៀង ណាំ តំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប អញ្ជើញសួរ​សុខទុក្ខ និងជូនអំណោយដល់​ប្រជាពលរដ្ឋ២៥០គ្រួសារ​

    ឯកឧត្តម សៀង ណាំ តំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប អញ្ជើញសួរ​សុខទុក្ខ និងជូនអំណោយដល់​ប្រជាពលរដ្ឋ២៥០គ្រួសារ​

    សៀមរាប៖ក្នុងថ្ងៃកំណើត ឯកឧត្តម សៀង ណាំ តំណាងរាស្ត្រមណ្ឌល​ខេត្តសៀមរាបកាលពីព្រឹកថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៤ ឯកឧត្តម និងលោក​ជំទាវ បានចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់​ប្រជា​ពលរដ្ឋដែលមាន​ជីវភាពលំបាកចំនួន ២៥០ គ្រួសារ នៅសង្កាត់ស្រង៉ែ ក្រុងសៀមរាប។ ពិធីជួបសំណេះសំណាលឯកឧត្តម សៀង ណាំ បានប្រកាសថា ជីវិតមនុស្សគ្រប់គ្នារមែងជួបទុក្ខលំបាក និងសេចក្តីសុខ ខុសគ្នាៗ។ ដើម្បីជម្នះការលំបាកបាន យើងត្រូវខំប្រឹងប្រែងប្រកបរបរការងារដូចជា ស្រែចម្ការ និងអាជីវកម្មផ្សេងៗ ដើម្បីរកចំណូលចិញ្ចឹមជីវិត។ អំណោយដែលបានចែកក្នុងពិធីនេះរួមមាន អង្ករ សារុង និងថវិកាមួយចំនួន៕ ដោយ៖​ប៊ុន​រដ្ឋា

  • ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ដើម្បីយើងទាំងអស់គ្នាទទួលបាននូវគុណភាព សុវត្ថិភាព

    ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ដើម្បីយើងទាំងអស់គ្នាទទួលបាននូវគុណភាព សុវត្ថិភាព

    និងសោភ័ណភាពសំណង់ យើងត្រូវផ្តើមចេញពីការគិតគូរជាប្រព័ន្ធអេកូឡូស៊ី។ ជាបឋម គឺត្រូវផ្តើមគិតពីការរៀបចំដែនដី និងនគរូបនីយកម្ម ដើម្បីឈានទៅកំណត់តំបន់អភិរក្ស តំបន់កសិកម្ម តំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស និងតំបន់លំនៅឋានរបស់ប្រជាជនកម្ពុជា។ ចំពោះកិច្ចការនគរូបនីយកម្មនៃទីប្រជុំជន ចាំបាច់គឺត្រូវផ្តើមចេញពីការឯកភាពគ្នារវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដៃគូសហការ អ្នកប្រកបវិជ្ជាជីវៈក្នុងអាជីពសំណង់ ជាមូលដ្ឋាន មុននឹងចាប់ផ្តើមគិតគូរពីការរៀបចំក្របខណ្ឌច្បាប់ បទដ្ឋានសំណង់ ការគ្រប់គ្រង និងយន្តការគ្រប់គ្រងសំណង់ ការបង្កើនគុណភាព និងការផ្តល់សេវាសាធាណៈ ការធានានូវគុណភាព និងសុវត្ថិភាពសំណង់ ការប្រើប្រាស់បរិក្ខារ និងសំភារសំណង់ ការតាមដាន និងគ្រប់គ្រប់សំណង់ដែលមានស្ថានភាពគ្រោះថ្នាក់ ជាដើម។ ១៦ ធ្នូ ២០២៤ #ams1minute

  • ក្រសួងការបរទេស៖ “សភាពការណ៍នយោបាយនាពេលបច្ចុប្បន្ននៅ សាធារណរដ្ឋកូរ៉េ គឺជាបញ្ហាផ្ទៃក្នុងសុទ្ធសាធរបស់សាធារណរដ្ឋកូរ៉េ

    ក្រសួងការបរទេស៖ “សភាពការណ៍នយោបាយនាពេលបច្ចុប្បន្ននៅ សាធារណរដ្ឋកូរ៉េ គឺជាបញ្ហាផ្ទៃក្នុងសុទ្ធសាធរបស់សាធារណរដ្ឋកូរ៉េ

    ការវិវឌ្ឍនេះមិនមានផលប៉ះពាល់អ្វីដល់ទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធ និងភាពជាដៃគូយុទ្ធសាស្ត្រ រវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ឡើយ”។ #ams1minute

  • ខណៈរដូវប្រាំងនឹងចូលមកដល់ មន្រ្តីជំនាញ និងអាជ្ញាធរស្រុក ចុះពន្យល់កសិករពីការគ្រប់គ្រងទឹក

    ខណៈរដូវប្រាំងនឹងចូលមកដល់ មន្រ្តីជំនាញ និងអាជ្ញាធរស្រុក ចុះពន្យល់កសិករពីការគ្រប់គ្រងទឹក

    បាត់ដំបង៖លោក ខៃ សុដា អនុប្រធានមន្ទីរទទួលបន្ទុកក្តាប់រួមនៃ​មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង រួមជាមួយ​មន្ត្រីធន​ធានទឹក និងអាជ្ញាធរមូលដ្ឋានបានចុះពន្យល់ដល់ប្រជា​កសិករនៅ​ស្រុករុក្ខគិរី និងស្រុកមោងឫស្សី ពីរបៀប​គ្រប់គ្រង​ទឹកទុកសម្រាប់​ប្រើប្រាស់នារដូវប្រាំងខាងមុខ។ ក្នុងសកម្មភាពជាក់ស្តែងកាលពីថ្ងៃអាទិត្យទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចអាងស្តុកទឹកបាសាក់ ភូមិច្រាំងខ្ពស់ ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង និងឆ្លើយតបចំពោះសំណើរបស់ប្រជាកសិករស្រុករុក្ខគិរី និងស្រុកមោងប្ញស្សី ដែលសុំបើក​​ទឹក​ដើម្បីយកទៅស្រោចស្រពស្រូវ​ប្រាំង លោក ខៃ សុដា បានពន្យល់ថា ការធ្វើស្រូវប្រាំងរបស់ប្រជា​កសិករ មានទំហំធំ​ច្រើន​លើសពីអ្វីដែលអាចជួយសង្គ្រោះបាន ហើយបរិមាណទឹកក៏មានចំនួនតិចតួច ដែលមិនអាចធានាបាន ក្នុងការជួយសង្គ្រោះ​ស្រូវទាំងនោះបានឡើយ។ លោកអនុប្រធានមន្ទីរធនធានទឹក ពន្យល់ដល់ប្រជាកសិករម្តង​ហើយម្តងទៀតថា​មន្ទីរបានរៀបចំរក្សាទឹកទុកនៅ​ក្នុងអាង​នេះគឺសម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃតែប៉ុណ្ណោះ ។ លោក​ ខៃ សុដា បានឱ្យដឹងថា បន្ទាប់ឆ្លងកាត់ការពិភាក្សាជាមួយ​កសិករដោយស្និទស្នាល និងយល់ពីគ្នាទៅវិញទៅមក​គឺ កសិករទាំង​អស់ឯកភាពគ្នាដោយមិនយកទឹកទៅស្រោចស្រពសង្គ្រោះដំណាំស្រូវទេ គឺសុំត្រឹមតែយកទឹកទៅបំពេញអណ្តូង ឬអាងទឹក និងស្រះតូចៗ ដែលស្ថិតនៅជិតផ្ទះ សម្រាប់ត្រៀមទុកប្រើប្រាស់ក្នុងជីវភាពរស់នៅ​ប្រចាំថ្ងៃ និងសត្វតែប៉ុណ្ណោះ ជាមួយគ្នានោះ លោក ខៃ សុដា ក៏បានអំពាវនាវយ៉ាងទទូច ដល់​ប្រជាពលរដ្ឋទាំងអស់ត្រូវសន្សំសំចៃទឹកទុក ។លោកបានប​ន្ថែមថា ក្រោយមានការឯកភាពគ្នា មន្រ្តីជំនាញ និង…

  • បុណ្យសមុទ្រ៣ថ្ងៃ អនាម័យក្នុងក្រុងកំពតស្អាត ខណៈសំរាមប្រមូលចោលជិត៤០០តោន

    បុណ្យសមុទ្រ៣ថ្ងៃ អនាម័យក្នុងក្រុងកំពតស្អាត ខណៈសំរាមប្រមូលចោលជិត៤០០តោន

    កំពត៖បុណ្យសមុទ្រលើកទី១១ ជុំទី៣ រយៈពេលបីថ្ងៃដែលបាន​បញ្ចប់​កាលពីថ្ងៃទី១៥ ខែធ្នូកន្លងទៅនេះ ​ដោយអនុវត្ត​តាមការ​ណែនាំរបស់​ឯកឧត្តមអភិបាលខេត្តកំពត  ក្រុមហ៊ុនប្រមូលសំរាមកំពតហ្គ្រីនមាន​ផែនការធ្វើអនាម័យ និងកំពុង​ប្រមូលសំរាមទៅចោលបានទាន់​ពេលវេលា ។បរិមាណសំរាមចំនួនជិត៤០០ តោនត្រូវបានប្រមូល​ក្នុងឱកាសពិធីបុណ្យប្រចាំឆ្នាំនេះ ។ លោក សួន សុភ័ក្ត ប្រធានក្រុមហ៊ុនប្រមូលសំរាម កំពតហ្គ្រីន លោក សួន សុភ័ក្ត បានបញ្ជាក់ថា រយៈ៣ថ្ងៃនៃ​ពិធីបុណ្យ​សមុទ្រ បុគ្គលិក និងកម្មកររបស់ក្រុមហ៊ុន បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការ​សម្អាត​នៅតាមទីធ្លា​សួនច្បារមាត់ព្រែក រង្វង់មូលទុរេន និងតាមដង​ផ្លូវសំខាន់ៗនៅក្នុងក្រុង ធ្វើឱ្យព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១១ ប្រព្រឹត្តទៅដោយជោគជ័យ និងគ្មានសំរាមកកស្ទះ ឬរាយប៉ាយឡើយ។  ចំណែកនិស្សិតពេទ្យ ដែលមកចូលរួមធ្វើអនាម័យ បរិស្ថានជាមួយ​អាជ្ញាធរ មន្ទីរជំនាញពាក់ព័ន្ធ សិស្សានុសិស្ស​ប្រមាណ​ជាង៣០០​នាក់កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូនេះ បានបង្ហាញអារម្មណ៍សប្បាយចិត្ត និងពេញចិត្តយ៉ាងខ្លាំង​ចំពោះ​ការរៀបចំ​បុណ្យសមុទ្រលើកទី១១នេះ។  ក្រុងកំពតរក្សាអនាម័យបរិស្ថានស្អាត គ្មានសំរាម ទាំងក្នុងទឹក និងលើគោក ។ និស្សិតរូប​នោះ​បានសរសើរដល់ថ្នាក់ដឹកនាំខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ ពិសេសក្រុមហ៊ុនប្រមូលសំរាមដែលបានខិតខំ​សម្អាត​ទាំងយប់ទាំងថ្ងៃ ដើម្បីធ្វើឱ្យក្រុងកំពតស្អាតជានិច្ច។ ទន្ទឹមនឹងជោគជ័យសម្រេចបាន ក្រុមហ៊ុនប្រមូលសំរាមកំពតហ្គ្រីន ក៏បន្តសំណូមពរឱ្យមានការចូលរួមសហការ ឱ្យ​កាន់តែ​ល្អប្រសើរ បន្ថែមទៀតពីប្រជាពលរដ្ឋពលរដ្ឋ អាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីឱ្យក្រុងកំពត រក្សាបានជាក្រុងស្អាត​គ្មានសំរាម…

  • ប្រគល់ពានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ជូន​ខេត្តស្ទឹងត្រែង

    ប្រគល់ពានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ជូន​ខេត្តស្ទឹងត្រែង

    ស្ទឹងត្រែង៖ខេត្តស្ទឹងត្រែង ត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទប្រកាស​ ពានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោ​បង់ពាសវាល​ពាស​កាលក្រោម​វត្តមានឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជន ។ខេត្តភាគ​ឦសានមួយនេះ បានក្លាយជា​ខេត្តទី១៤ ក្នុងចំណោមរាជធានី ខេត្តចំនួន២៥ ជាខេត្តបញ្ចប់ការបន្ទោបង់ដោយគ្មានបង្គន់អនាម័យ។ ឯកឧត្ដម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ក្នុងឱកាសអញ្ជើញទទួលពានជ័យលាភី​បញ្ចប់​ការបន្ទោបង់ពាស​វាលពាសកាល​ បានគូសរំលេចថា សមិទ្ធផលនេះបានកើតឡើងពី​ការយកចិត្តទុកដាក់ និងការខិតខំប្រឹងការតាំងចិត្ត ការបេ្តជ្ញា​ចិត្ត​រួមគ្នា​របស់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន ​ដោយសហការគ្នាយ៉ាង​ជិតស្និទ្ធ​ពីដៃគូអភិវឌ្ឍន៍ ពីវិស័យ​ឯកជន ។និយាយរួមគឺពីគ្រប់ភាគីពាក់ព័ន្ធ​ទាំងអស់ ។ ថ្លែងទៅកាន់អ្នកចូលរួមយ៉ាងច្រើនកុះករ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជន​បទ បានកត់សម្គាល់​ភាព​រីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តស្ទឹងត្រែងសម្រេចបាន ទាំងផ្នែក​សន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេស​ការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការលើកកម្ពស់ការ​ផ្តល់សេវាទឹកស្អាត និងអនាម័យ។ ជាក់ស្ដែង ការសម្រេចនូវការ​បញ្ចប់បន្ទោបង់ពាសវាលពាសកាលនៅទូទាំងខេត្ត ។ ឯកឧត្ដមរដ្ឋមន្រ្ដីក៏មិនភ្លេចបញ្ជាក់លើចំណុចសំខាន់ជាស្នូលគឺ“សុខសន្តិភាព”ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបិតា​សន្តិភាព ស្ថាបនិកមគ្គុទេ្ទសឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ និងក្រោមការបន្តវេនដឹកនាំ​របស់​សម្តេច​មហាបវរ​ធិបតី ហ៊ុន…