-
សមិទ្ធផលដ៏ធំនៅទិសឦសាន្ត «ទំនប់អូរតេធិបតី» និងសម្ពោធជាផ្លូវការ នាព្រឹកស្អែក

(មណ្ឌលគិរី)៖ សមិទ្ធផលដ៏ធំនៅទិសឦសាន្ត «ទំនប់អូរតេធិបតី» ស្ថិតនៅ ស្រុកអូររាំង និងទំនប់សែនសុខដុម ទំនប់សែនមនោរម្យ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពង់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ។ ប្រភពព័ត៌មានពីមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ទំនប់ទឹកអូរតេធិបតី ស្ថិតក្នុងស្រុកអូររាំង និងទំនប់សែនសុខដុម ទំនប់សែនមនោរម្យ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលបានអនុវត្តការសាងសង់អស់រយៈពេលប្រមាណ ៣ឆ្នាំ ចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ដោយចំណាយថវិកា សរុបប្រមាណ ៦២លានដុល្លារអាមេរិក ក្រោមក្របខ័ណ្ឌឥណទានមូលនិធិទ្រទ្រង់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ។ គម្រោងនេះ ឆ្លើយតបតាមតម្រូវការរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និង នវានុវត្តន៍ (MISTI) ក្នុងការផលិតទឹកស្អាតឱ្យបាន ៩៤០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ផែនការមេអភិវឌ្ឍ ន៍ទេសចរណ៍ខេត្តមណ្ឌលគិរី និងផែនការអភិវឌ្ឍន៍កសិកម្មខេត្តមណ្ឌលគិរីសម្រាប់បម្រើឱ្យការស្រោច ស្រពផ្ទៃដីផលិតកម្មកសិកម្មចំនួន ១៥០០០…
-
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ណែនាំដល់មន្ទីរទេសចរណ៍ខេត្តក្រចេះ ត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីលើកផ្លាករមណីយដ្ឋានទេសចរណ៍នៅក្នុងខេត្តរបស់ខ្លួន

(ក្រចេះ)៖ នាព្រឹកថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនៅមន្ទីរទេសចរណ៍ខេត្តក្រចេះ ដើម្បីស្តាប់នូវរបាយការណ៍ វឌ្ឍនភាពការងារ ព្រមទាំងបានណែនាំអំពីរបៀបរបបការងារ និងការបំពេញភារកិច្ចដោយឈរលើស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏លើកឡើងអំពីភាពចាំបាច់សម្រាប់ក្រុមខេត្តតំបន់ឥសាន្ត ដែលជាក្រុមខេត្តមួយក្នុងចំណោមក្រុមខេត្តអាទិភាពទាំង៣ ជាពិសេសត្រូវសហការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ប្តូរវេនគ្នា ឱ្យមានភាពប្រទាក់ក្រឡា រៀបចំកញ្ចប់ទស្សនកិច្ច និងជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីទាក់ទាញភ្ញៀវទេសចរ យោងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ មន្ទីរទេសចរណ៍ខេត្តក្រចេះ ត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីលើកផ្លាករមណីយដ្ឋានទេសចរណ៍នៅក្នុងខេត្តរបស់ខ្លួនផងដែរ ៕ ដោយ ៖ ហេង សម្បត្តិ
-
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបញ្ចប់បេសកកម្មការទូតសភា និងកិច្ចប្រជុំមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា) នៅប្រទេសឡាវ

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅរសៀលថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជានិវត្តន៍មកកាន់មាតុប្រទេសវិញ ប្រដោយជោគជ័យនិងសុវត្ថិភាព បន្ទាប់ពីបានបំពេញបេសកកម្មការទូតសភា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា) នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ខែតុលា ឆ្នាំ២០២៤ ។ តបតាមការអញ្ជើញរបស់ ឯកឧត្តម សាយសំផន ភុមវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានអាយប៉ាលើកទី៤៥ សម្តេចរដ្ឋសភាធិបតី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ នៅទីក្រុងវៀងចន្ទន៍ ក្រោមមូលបទ “តួនាទីរបស់សភាក្នុងការពង្រឹងការតភ្ជាប់ និងកំណើនប្រកបដោយបរិយាបន្នរបស់អាស៊ាន”សំដៅពង្រឹងវិស័យការទូតសភា ការភ្ជាប់ទំនាក់ទំនងប្រទេសនិងប្រទេស សភានិងសភា ប្រជាជននិងប្រជាជន ដើម្បីសន្តិភាព និងវិបុលភាពរួម។ អំឡុងពេលចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៥ នេះ សម្តេចប្រធានរដ្ឋសភា និងសមាជិក គណៈប្រតិភូទំាងអស់បានអញ្ជើញចូលរួមវេទិកានិងកិច្ចប្រជុំពាក់ព័ន្ធយ៉ាងសកម្ម និងប្រកបដោយផ្លែផ្កា ព្រមទាំងបានជួបជាមួយគណៈប្រតិភូសភាក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ។មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ បានបិទបញ្ចប់ ដោយបានអនុម័តជាឯកច្ឆន្ទនូវសេចក្តីសម្រេចចំនួន ៣៧ ដែលក្នុងនោះ សភាកម្ពុជាបានចូលរួមគាំទ្រ (Co-sponsor) សេចក្តីសម្រេចចំនួន…
-
រកឃើញខ្មោចទន្លេ ឬ ត្រី ប៉ាសាណាកឡើងវិញ នៅទន្លេមេគង្គ

(ភ្នំពេញ)៖ក្រុមអ្នកស្រាវជ្រាវបានរកឃើញត្រីដ៏កម្រគឺត្រីប៉ាសាណាក ឬ«ខ្មោច ទន្លេមេគង្គ» ដែលបានបាត់មុខជាយូរឆ្នាំមកហើយនោះបានលេចមុខជាថ្មី នៅទន្លេមេគង្គ។ ការរកឃើញត្រីមួយប្រភេទនេះធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ ដឹកនាំ ដោយ រដ្ឋបាលជលផល គឺជាការអំពាវនាវឱ្យមានសកម្មភាពក្នុងការការពារទន្លេ មេគង្គ និង ជីវចម្រុះគួរឱ្យកត់សម្គាល់ទាំងនេះ។ បើតាម Wonder Of The Mekongឱ្យដឹងថា៖ប្រភេទត្រីប៉ាសាណាក ដ៏កម្រ (Aaptosyax grypus) ត្រូវបានគេប្រទះឃើញម្តងទៀត នៅក្នុងប្រទេសកម្ពុជា ដែលជាក្តីសង្ឃឹមសម្រាប់ការរស់រានមានជីវិតនៃត្រីប្រភេទនេះ និងជម្រុញឱ្យមាន ការខិតខំប្រឹងប្រែងអភិរក្សជាបន្ទាន់ ដើម្បីការពារទន្លេមេគង្គនៅក្នុងតំបន់អាស៊ី អាគ្នេយ៍នេះ។ ខុសពីត្រីផ្សេងៗ ត្រីប៉ាសាណាក មានមាត់ដូចដង្កាប់មាត់សេះ និងដងខ្លួនដួចត្រីសាលម៉ុន ដែលមិនត្រូវបានគេកត់ត្រាពីវា តាំងពីឆ្នាំ២០០៥ មកម៉្លេះ។ នៅចន្លោះឆ្នាំ ២០២០ និង ២០២៣ ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ បានបញ្ជាក់ ពីការនេសាទបាន ត្រីប៉ាសាណាក បានចំនួន ៣ក្បាល ដែលជាការរបកគំហើញ មួយដ៏សំខាន់ ចំពោះការព្រួយបារម្ភអំពីការផុតពូជនៃត្រីប្រភេទនេះ។ មានប្រវែងរហូតដល់ ១.៣ ម៉ែត្រ និងទម្ងន់ ៣០ គីឡូក្រាម ប្រភេទត្រីដែលជិតផុត…
-
កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាជាកម្មវិធីបង្ហាញសក្តានុពលរបស់យុវជនទៅកាន់ក្រុមហ៊ុនឯកជន និងអន្តរជាតិ

(ភ្នំពេញ)÷ គ្រូជំនាញបច្ចេកទេស នៃគ្រឹះស្ថានបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈលើកឡើងថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាដែលត្រូវបានរៀបចំឡើងរៀងរាល់២ឆ្នាំម្តងនៅកម្ពុជា គឺជាកម្មវិធីបង្ហាញសក្តានុពល សមត្ថភាព ទេពកោសល្យ នៃជំនាញបច្ចេកទេស និងវិជ្ជាជីវៈ របស់យុវជនទៅកាន់បណ្តាក្រុមហ៊ុនឯកជននៅក្នុងស្រុក និងនៅលើឆាកអន្តរជាតិ។ លោក យ៉យ សុជាតិ ជាគ្រូបង្រៀនជំនាញអគ្គិសនី នៃវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា (NPIC) លើកឡើងថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាដែលកំពុងប្រព្រឹត្តទៅរយៈពេល៥ថ្ងៃនៅរាជធានីភ្នំពេញនៅសប្តាហ៍នេះ បានកៀរគរយុវជន សិស្សានុសិស្សសិក្សាផ្នែកជំនាញបច្ចេកទេសនៅទូទាំងប្រទេសជិត១០០នាក់មកជុំគ្នា ដើម្បីធ្វើការប្រឡងប្រជែងយកជ័យលាភី បង្ហាញសមត្ថភាព និងទេពកោសល្យ លើជំនាញរបស់ពួកគេ ហើយកម្មវិធីនេះបានទាក់ទាញអ្នកទស្សនារាប់ពាន់អ្នកដែលសុទ្ធសឹងតែចាប់អារម្មណ៍លើការសិក្សាជំនាញបច្ចេកទេស។ លោកគ្រូបានសង្កត់ធ្ងន់ថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាដែលធ្វើឡើងរៀងរាល់២ឆ្នាំម្តងនេះ គឺមានសារសំខាន់ណាស់ ពីព្រោះសិស្ស ក៏ដូចជាយុវជន ដែលសិក្សាជំនាញ គឺមានទីផ្សារការងារខ្ពស់ តាមរយៈការបង្ហាញសមត្ថភាពនៅថ្នាក់ជាតិ និងអន្តរជាតិបែបនេះ។ លោក ប៊ិន ចាន់ថា ជាគ្រូបង្រៀននៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានលើកឡើងថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិមួយនេះបានដើរតួរនាទីយ៉ាងសំខាន់ក្នុងការប្រមូល កៀរគរ ប្អូនៗសិស្សានុសិស្ស យុវជន ដែលសិក្សាជំនាញ ក្នុងការបង្ហាញសមត្ថភាព ពង្រឹងសមត្ថភាពជំនាញរបស់ពួកគេ ជាពិសេសការប្រកួតប្រជែងនេះក៏ជាមេរៀន និងបទពិសោធន៍មួយសម្រាប់យុវជន បើទោះបីទទួលបានលទ្ធផលបែបណាក៏ដោយ។ លោកគ្រូបានបន្ថែមថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិដែលត្រូវបានធ្វើឡើងរៀងរាល់២ឆ្នាំម្តងនេះបានក្លាយទៅជាកាតាលីករមួយយ៉ាងសំខាន់ជំរុញទឹកចិត្តយុវជនដែលសិក្សាជំនាញឱ្យពុះកញ្ជ្រោលក្នុងបង្ហាញសមត្ថភាព និងមានឆន្ទះខ្ពស់ក្នុងការប្រឡងប្រជែងដើម្បីបានជ័យលាភី…
-
ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា Tibor Baloghdi

បង្ហាញនូវការប្ដេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងហុងគ្រី-កម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត។ ឯកឧត្តមក៏បានបង្ហាញឆន្ទៈក្នុងការលើកទឹកចិត្តឱ្យវិនិយោគិនហុងគ្រីសិក្សាស្វែងយល់ និងពង្រីកឱកាសវិនិយោគរបស់ខ្លួននៅកម្ពុជា ឱ្យកាន់តែច្រើនក្នុងគោលដៅបង្កើនទំហំពាណិជ្ជកម្ម និងធុរកិច្ចរវាងប្រទេសទាំងពីរ។ #ams1minute
-
គោលដៅ ៣ធំៗនៃការរៀបចំកម្មវិធីប្រកួតកីឡាគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចបវរធិបតី គឺ៖

-
អបអរសាទរ ខួបលើកទី ៣៣ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

-
ពាណិជ្ជកម្មសេរី ត្រូវតែមានការនាំចេញ និងនាំចូល គេអនុគ្រោះយើង យើងអនុគ្រោះគេ

-
កសិករដែលរងគ្រោះដោយរាំងស្ងួត និងជំនន់ទឹកទន្លេមេគង្គ នៅស្រុកជើងព្រៃ បានទទួលពូជស្រូវ

កំពង់ចាម៖ឯកឧត្ដម ផេង គឹមស្រ៊ុន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤បាននាំយកពូជស្រូវចំនួនជាង៨ តោនរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈប្រព័ន្ធស្បៀងបម្រុងទៅផ្តល់ជូនប្រជាកសិករចំនួន ៨៣គ្រួសារ ដែលរងគ្រោះដោយភាពរាំងស្ងួត និងជំនន់ទឹកទន្លេមេគង្គនៅឃុំចំនួនបីនៃស្រុកជើងព្រៃ។ លោក ស៊ឹម គង់ អភិបាលស្រុកជើងព្រៃបានឱ្យដឹងថា ឃុំចំនួនបី ក្នុងនេះមាន ឃុំចំនួនពីរជួបគ្រោះរាំងស្ងួត និងឃុំមួយទៀតជួបជំនន់ទឹកទន្លេមេគង្គ។ ឃុំរាំងស្ងួត មានចំនួនពីរឃុំ គឺឃុំព្រីងជ្រុំមានផ្ទៃដីខូចខាតចំនួន ៥ហិកតានិងឃុំត្រពាំងគរផ្ទៃដីខូចខាតចំនួន ៣៥ ហិកតា ។ចំណែកឃុំរងគ្រោះដោយជំនន់ទឹកទន្លេមេគង្គគឺឃុំព្រៃចារផ្ទៃដីខូចខាតចំនួន ១៦ហិកតា។ សរុបទាំងបីឃុំ មានចំនួនប្រាំភូមិ ស្មើនឹង ៨៣គ្រួសារ និងមានផ្ទៃដីខូចខាតចំនួន ៥៦ ហិកតា។ ពូជស្រូវដែលចែកជូនកសិកររងគ្រោះមានចំនួន ៨.៣០០គីឡូក្រាម។ប្រជាកសិករ ៨៣គ្រួសារ ក្នុងមួយគ្រួសារទទួល ១០០គីឡូក្រាមដើម្បីធ្វើការដាំដុះស្តារឡើងវិញ។ពូជស្រូវទាំងនេះត្រូវបានសម្រិតសម្រាំងដោយក្រសួងកសិកម្ម។ គឺពូជOM5451 ជាពូជដែលមិនប្រកាន់រដូវ។រយៈពេលនៃការប្រមូលផលគឺ ៩០ទៅ៩៥ថ្ងៃ។ ក្នុងឱកាសនេះឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត…