Category: ព័ត៌មានជាតិ

  • ការពង្រឹងសមត្ថភាពវិជ្ជាជីវៈកងកម្លាំងនគរបាលជាតិ គឺដើម្បីឆ្លើយតប តម្រូវការក្នុងយុគសម័យសន្តិភាព

    ការពង្រឹងសមត្ថភាពវិជ្ជាជីវៈកងកម្លាំងនគរបាលជាតិ គឺដើម្បីឆ្លើយតប តម្រូវការក្នុងយុគសម័យសន្តិភាព

    បាត់ដំបង៖វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ ទី១៨លើកទី២ នៅសាលានគរបាលជាតិ​ភូមិភាគ​៥ខេត្ត​បាត់​ដំបង បានបិទបញ្ចប់កាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ក្រោម អធិបតីភាពឧត្តមសេនីយ៍ឯក មាស ច័ន្ទសុផល អនុប្រធាន បណ្ឌិត្យ​សភានគរបាលកម្ពុជា និងជាតំណាងនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា។វគ្គបណ្តុះបណ្តាលមានសិស្សនគរបាលជ័យលាភីចំនួន ១៧៩នាក់។ បញ្ជាក់ទៅលើអ្វីដែលលោកវរសេនីយ៍ឯក ឈួន សុវណ្ណារ័ត្ន នាយក សាលានគរបាលជាតិភូមិភាគ៥បាត់​ដំបងបានលើកឡើង ឧត្តម សេនីយ៍ឯក មាស ច័ន្ទសុផលអនុប្រធានបណ្ឌិត្យសភានគរ បាល កម្ពុជាបានថ្លែងនូវកោតសរសើរចំពោះ​វឌ្ឍនភាព យ៉ាង​ឆាប់រហ័ស និងគួរឱ្យកត់សម្គាល់​របស់​សាលានគរបាលជាតិភូមិភាគ៥ ដើម្បីឆ្លើយ តបទៅនឹងតម្រូវការនៃការ​បណ្តុះបណ្តាល​ក្នុងយុគសម័យនៃសន្តិភាព និងក្នុងពេល​ប្រទេស​កំពុងតែមានការអភិវឌ្ឍ។ ឧត្តមសេនីយ៍ឯក បានបញ្ជាក់បន្ថែមថា ក្រសួងមហាផ្ទៃបានយកចិត្ត ទុកដាក់ និងបានផ្តល់អាទិភាពខ្ពស់ ដល់ការងារអប់រំបណ្តុះបណ្តាល ព្រមទាំងបានដាក់ចេញនូវផែនការកំណែទម្រង់លើកង កម្លាំងនគរបាល ជាប់ជាប្រចាំស្របតាមគោលនយោបាយ​របស់​រាជរដ្ឋាភិបាល ដោយបានផ្តោតសំខាន់ទៅលើការធ្វើទំនើបកម្ម និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈនៃកងកម្លាំងនគរបាលជាតិ។ ឧត្តមសេនីយ៍ឯក មាស ច័ន្ទសុផល បានផ្តាំផ្ញើដល់សិស្ស ទើប បញ្ចប់ការសិក្សា ត្រូវយកចំណេះដឹងនិងជំនាញ​ទាំងនេះ យកទៅប្រើប្រាស់ឱ្យមានប្រយោជន៍ដល់អង្គភាព និង សង្គមជាតិ៕អត្ថបទ-រូបភាព៖ អ៊ុក សំអាន…

  • មេបញ្ជាការកងទ័ពជើងគោក ព្រមានដល់កងទ័ពទាំងអស់កុំពាក់ព័ន្ធ​នឹងបទល្មើសដីព្រៃរបស់រដ្ឋ

    មេបញ្ជាការកងទ័ពជើងគោក ព្រមានដល់កងទ័ពទាំងអស់កុំពាក់ព័ន្ធ​នឹងបទល្មើសដីព្រៃរបស់រដ្ឋ

    កំពង់ស្ពឺ៖នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការងនៃកង​យោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបានដាក់​បទបញ្ជាទៅដល់កងទ័ពចំណុះឱ្យជៀសចេញឆ្ងាយកុំពាក់ព័ន្ធជាមួយនឹងបទល្មើសដីព្រៃរបស់រដ្ឋ ។ក្នុងករណីរកឃើញថាមាន​កងកម្លាំងណា​ជាប់ពាក់ព័ន្ធនឹងត្រូវបណ្តេញចេញពីអង្គភាពហើយចាប់ខ្លួនប្រគល់ឱ្យជំនាញបន្តនីតិវីធីបញ្ជូនទៅចាត់ការតាមផ្លូវច្បាប់ ។ បទបញ្ជាដ៏ម៉ឺងម៉ាត់ខាងលើបានធ្វើឡើងក្នុងពិធីប្រកាសចូលកាន់តំណែងរបស់ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង ជាមេបញ្ជាការ​យោធ​ភូមិភាគ​ទី៣ ជំនួសឧត្តមសេនីយ៍ឯក យឿង សុខុន ដែលត្រូវទៅកាន់តួនា​ទីថ្មីនៅក្រសួងការពារជាតិកាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤​នៅខេត្តកំពង់ស្ពឺ។ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានបញ្ជាក់ថា កងទ័ពក្រៅពីកិច្ច​ការពារ​បូរណភាពទឹកដី គឺមានភារកិច្ចបន្ថែមការពារ​ធនធាន​ធម្មជាតិ ពិសេសព្រៃឈើដែលជាវត្ថុមានតម្លៃមិនអាចកាត់ថ្លៃបាន។​ត្រូវរួម​គ្នាការពារ ។ ជាងនេះហាមការ​កាប់រានទន្រ្ទាន​ដីព្រៃរបស់រដ្ឋ ព្រោះវាជាអំពើខុសច្បាប់ ។ដូច្នេះត្រូវតែជៀសវាងនិងកុំចូលខ្លួន​ពាក់ព័ន្ធឱ្យសោះ។រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា​បានដាក់វិធានការយ៉ាងតឹងរ៉ឹងទៅលើអ្នកពាក់ព័ន្ធនិងការកាប់រានទន្ទ្រានយកដីព្រៃរបស់រដ្ឋ។ នាយឧត្តមសេនីយ៍បន្ថែមថា ជាក់ស្តែងនាពេលថ្មីៗនេះក្រោមកិច្ច​សហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួង មន្ទីរពាក់ព័ន្ធ អ្នកច្បាប់ សមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើ​ពុករលួយ បង្ក្រាបបានជាច្រើនករណី និងបានដកហូត​យកដីព្រៃ​ត្រឡប់ជូនរដ្ឋវិញជាច្រើនហិកតា។ គួរជម្រាបថា រាជរដ្ឋាភិបាលដែលមានក្រសួងបរិស្ថានជាសេនាធិការ​បានដាក់យុទ្ធនាការបណ្ដុះកូនឈើមួយលានដើម​យ៉ាងតិច​ក្នុងមួយ​ឆ្នាំ សម្រាប់ចែកជូនប្រជាពលរដ្ឋដាំដោយឥតគិតថ្លៃ នៅទូទាំង២៥រាជ​ធានី/ខេត្តកំពុងជំរុញឱ្យមានការដាំ​ឈើឡើង​វិញនៅតាមតំបន់មួយ​ចំនួនដែលរងការកាប់រានទន្ទ្រាន។នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានប្រាប់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់​ត្រូវត្រៀមខ្លួនដើម្បីចូលរួមដាំឈើតាមការស្នើសុំរបស់មន្ត្រីជំនាញ ៕ដោយ៖ម៉ុន សំអាន

  • អភិបាលខេត្តកំពង់ធំនាំយកស្រូវពូជអំណោយសម្តេចធិបតី ទៅចែកជូន​កសិករចំនួន ៥៨០គ្រួសារ

    អភិបាលខេត្តកំពង់ធំនាំយកស្រូវពូជអំណោយសម្តេចធិបតី ទៅចែកជូន​កសិករចំនួន ៥៨០គ្រួសារ

    កំពង់ធំ៖កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំបាននាំយកស្រូវ​ពូជអំណោយរបស់សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត​ចំនួន៥៨តោន ទៅចែកជូនកសិករចំនួន ៥៨០គ្រួសារ នៅស្រុកស្ទោង ។ ក្នុងពិធីដែលប្រារព្ធពិធីនៅវត្តព្រះពន្លាជ័យ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ការជូន​ពូជស្រូវ​នេះគឺសម្រាប់ គ្រួសារអាទិភាពដែលផ្ទៃដីស្រែមានលទ្ធភាពស្តារឡើងវិញ បន្ទាប់ពី ទទួលរងគ្រោះដោយទឹកជំនន់ នៅក្នុងឱកាសនោះឯកឧត្តម នួន ផារ័ត្ន បានលើកឡើងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានយកចិត្តទុក​ដាក់​ណាស់លើ ការស្តារឡើងវិញនូវជីវភាព និងការដាំដុះរបស់ប្រជាពលរដ្ឋ​ក្រោយ​ពេល​ទឹកជំនន់បានស្រកទៅវិញ​ព្រោះការ​បង្កបង្កើន​ផលក្រោយទឹកជំនន់ ជាកិច្ចការចាំបាច់ដើម្បី​ដោះ​ស្រាយ​បញ្ហាស្បៀងអាហារ និងក្នុងជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ។ឯកឧត្តមបានរំលឹកដល់ប្រជាកសិករដែលទទួលបានពូជស្រូវ ត្រូវខិតខំធ្វើការងារបង្កបង្កើនផលឡើងវិញឱ្យបានទាន់រដូវ៕ដោយ៖​ប៊ុន​រដ្ឋា

  • នាំពូជស្រូវជិត២០០តោន ទៅចែកជូនកសិករជាងមួយពាន់​គ្រួសារនៅខេត្តកំពង់ធំ ដើម្បីស្តារដំណាំស្រូវឡើងវិញ

    នាំពូជស្រូវជិត២០០តោន ទៅចែកជូនកសិករជាងមួយពាន់​គ្រួសារនៅខេត្តកំពង់ធំ ដើម្បីស្តារដំណាំស្រូវឡើងវិញ

    កំពង់ធំ៖ជំនន់ទឹកភ្លៀងកាលពីពេលកន្លងទៅនេះ បានបណ្ដាល​ឱ្យដំណាំស្រូវរបស់កសិករជាងមួយពាន់គ្រួសារ​ នៅស្រុកចំនួនបួន នៃខេត្តកំពង់ធំ​រងការខូចខាត ហើយត្រូវស្តារឡើងវិញ​ឱ្យបានទាន់​ពេល។ រួមចំណែកជួយដល់កសិករចំនួន ១ ៤៨៨គ្រួសារ ដែលរងផល​ប៉ះពាល់ដោយជំនន់ទឹកភ្លៀង ឯកឧត្តម នួន ផារ័ត្ន អភិបាល​ខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងក្រុមការងារ កាលពីថ្ងៃទី២១ ខែតុលា បាននាំយកស្រូវពូជជិត ២០០តោន ជាជំនួយ​របស់​សម្ដេច​មហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ទៅជូន​កសិករអាទិភាព​ដែលមានដី​ស្រែអាចស្ដារឡើងវិញបានក្នុងស្រុកចំនួន ៤គឺ ស្រុកបារាយណ៍ សន្ទុក សណ្តាន់ និងស្រុកប្រាសាទ​សំបូរ ដើម្បីស្តារការ​ដាំ​ដុះឡើងវិញ ក្រោយពេលទឹកសម្រក ។ សូមជម្រាបថា ចាប់ផ្តើមមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ចាប់តាំងពី​ចុង​ខែកក្កដា មកបានធ្វើឱ្យភូមសាស្រ្តមួយចំនួននៃ​ខេត្តកំពង់ធំ បានរង​គ្រោះដោយជំនន់ទឹកភ្លៀង។ជំនន់នេះបានប៉ះពាល់ចំនួន៨ ក្រុង ស្រុក។បញ្ជាក់លើជំនួយពូជស្រូវ ឯកឧត្តមអភិបាលខេត្តបាន​បញ្ជាក់ថាការផ្តល់ស្រូវពូជពេលនេះសម្រាប់ស្រុកចំនួនបួនសិន ហើយស្រុកដែលនៅសល់ នឹងបន្តចែកនៅថ្ងៃបន្ទាប់។ ឯកឧត្តម នួន ផារ័ត្ន បន្ថែមទៀតថា ទឹកជំនន់នេះមិនមែនប៉ះ​ពាល់តែ​លើដំណាំត្រូវប៉ុណ្ណោះទេ វាថែមទាំងធ្វើឱ្យ​ខូចខាត​ហេដ្ឋារចនា​សម្ព័ន្ធ ស្ពាន ផ្លូវជនបទ សាលារៀន…

  • វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ នៅស្រុកស្ទោង

    វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ នៅស្រុកស្ទោង

    កំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ឆ្នាំ២០២៤ នៅស្រុកស្ទោងដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ពីឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តម នួន ផារ័ត្ន អភិបាល ខេត្តកំពង់ធំ ព្រមទាំងមន្រ្តីជាថ្នាក់ដឹកនាំមន្ទីរ-អង្គភាព ជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន វិស័យឯកជន អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។ ថ្លែងក្នុងវេទិកាដែលបានប្រារព្ធកាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២៤ ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ថា វេទិកាសាធារណៈនឹងជួយជំរុញដល់ការអនុវត្តតួនាទីភារកិច្ចនៃស្ថាប័នមានការពាក់ព័ន្ធ ,អាជ្ញាធរមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។ទន្ទឹមនេះក៏ចូលរួមស្វែងយល់នូវតម្រូវការ,ចូលរួមដោះស្រាយសំណួរនិងសំណូមពរបស់ប្រជាពលរដ្ឋ សំដៅដោះស្រាយសេចក្តី​ត្រូវការ​របស់ប្រជាពលរដ្ឋទាន់ពេលវេលា។ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តបានបន្ថែមថា វេទិកាសាធារណៈនេះ ប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលជាឆន្ទៈយ៉ាងមោះមុតរបស់ថ្នាក់ ដឹកនាំជាពិសេសសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងបន្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ។ សូមជម្រាបថា តាមរយៈវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នា ពេលនេះក៏មានការលើកឡើងនូវសំណួរផ្ទាល់មាត់ចំនួន៧សំណួរ និងសំណូមពរសរសេរលាយលក្ខណ៍ជាអក្សរចំនួន ២៥សំណួរ…

  • រដ្ឋបាលស្រុកស្ទោង នាំយកស្រូវពូជអំណោយសម្ដេចធិបតី ជាង​១១តោន ចែកជូនកសិករ

    រដ្ឋបាលស្រុកស្ទោង នាំយកស្រូវពូជអំណោយសម្ដេចធិបតី ជាង​១១តោន ចែកជូនកសិករ

    កំពង់ធំ៖លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ខេត្តកំពង់ធំ និងសហការីកាលពីរសៀលថ្ងៃទី២២ ខែតុលា បាននាំស្រូវពូជចំនួនជាង១១តោនដែលជាអំណោយរបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ​បណ្ឌិត ទៅចែកជូនកសិករចំនួន១១៣គ្រួសារ នៅឃុំម្សាក្រង និងឃុំកំពង់ចិនត្បូង ស្រុកស្ទោង ដើម្បីស្ដារ​ដំណាំ​ស្រូវឡើងវិញបន្ទាប់​ពីរងគ្រោះដោយជំនន់ទឹកភ្លៀងកាលពីពេលកន្លងទៅនេះ។ កសិករទាំង១១៣គ្រួសារទទួលបាន ក្នុងមួយគ្រួសារ១០០គីឡូក្រាម។ថ្លែងក្នុងឱកាសនោះ លោកអភិបាលស្រុក​លោកបាននាំ​ការ​ផ្តាំ​ផ្ញើសួរសុខទុក្ខរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ​បណ្ឌិត ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ។លោក​​​​បន្តថា ស្រូវពូជដែលផ្តល់ជូននាពេលនេះ ជាពូជ​មិនប្រកាន់រដូវ ដែលសមស្របសម្រាប់ការស្តារឡើងវិញបាន​ទាន់ពេល​វេលា៕ដោយ៖ប៊ុន រដ្ឋា

  • មន្រ្តីសាលាខេត្ត និងមន្ត្រីមន្ទីរសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំង​ចូលរួមពិនិត្យរកសារធាតុញៀន

    មន្រ្តីសាលាខេត្ត និងមន្ត្រីមន្ទីរសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំង​ចូលរួមពិនិត្យរកសារធាតុញៀន

    កំពង់ឆ្នាំង៖ មន្ត្រីអង្គភាពចំនួន២ គឺមន្ត្រីសាលាខេត្តកំពង់ឆ្នាំង និងមន្ត្រីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកាលពីព្រឹកថ្ងៃទី២២ ខែតុលាឆ្នាំ ២០២៤ បានចូលរួមអនុវត្តការរកសារធាតុញៀន ដែលអនុវត្តដោយមន្ត្រីការិយាល័យនគរបាលប្រឆាំងគ្រឿង​ញៀន​នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ។ លោក ហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងទទួល​ផែនប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ថាមន្ត្រីការិយា​ល័យ​ជំនាញបានអនុវត្តត្រួតពិនិត្យ រកសារធាតុញៀនលើមន្រ្តីរាជការ​នៃមន្ទីរសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ និងមន្ត្រីសាលាខេត្តចំនួន ២០០នាក់ ។លោកបន្តថា ពេញមួយព្រឹកនៃការពិនិត្យពុំរកឃើញមានសារ​ធាតុញៀន​លើមន្រ្តីរាជការទាំង២០០នាក់នេះឡើយ៕ដោយ៖សុខ គឹមសៀន

  • ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្រួម និងឈានទៅបញ្ចប់លើករណីវិវាទដីធ្លី

    ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្រួម និងឈានទៅបញ្ចប់លើករណីវិវាទដីធ្លី

    ក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។ សូមគូសបញ្ជាក់ថា ចង្កោមនៃបញ្ហាទាំងអស់នោះរួមមាន៖ 📷 MLMUPC #ams1minute

  • នាយឧត្តមសេនីយ៍ វង្ស ពិសេន ស្វាគមន៍ និងសម្តែងក្តីសោមនស្សរីករាយបំផុត ចំពោះដំណើរបំពេញទស្សនកិច្ចនៃគណៈប្រតិភូកងកម្លាំងប៉ូលីសប្រដាប់អាវុធនៃកងទ័ពរំដោះប្រជាជនចិន មកកម្ពុជាជាលើកដំបូង

    នាយឧត្តមសេនីយ៍ វង្ស ពិសេន ស្វាគមន៍ និងសម្តែងក្តីសោមនស្សរីករាយបំផុត ចំពោះដំណើរបំពេញទស្សនកិច្ចនៃគណៈប្រតិភូកងកម្លាំងប៉ូលីសប្រដាប់អាវុធនៃកងទ័ពរំដោះប្រជាជនចិន មកកម្ពុជាជាលើកដំបូង

    (ភ្នំពេញ)៖ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានទទួលជួបគណៈប្រតិភូកងកម្លាំងប៉ូលីសប្រដាប់អាវុធនៃកងទ័ពរំដោះប្រជាជនចិន ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ជូ គួរពីវ អនុប្រធាននយោបាយ ។ ជំនួបនេះ បានធ្វើឡើងនានៅទី២១ ខែតុលា ឆ្នាំ២០២៤ នៅអគ្គបញ្ជាការដ្ឋាន ខណៈដែលគណៈប្រតិភូកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ។ នៅក្នុងជំនួបនោះ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានសម្តែងនូវការស្វាគមន៍ និងក្តីសោមនស្សរីក រាយបំផុត ចំពោះដំណើរបំពេញទស្សនកិច្ចរបស់គណៈប្រតិភូកងកម្លាំងប៉ូលីសប្រដាប់អាវុធនៃកងទ័ពរំដោះប្រជាជនចិននៅកម្ពុជា ស្របពេលដែលទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេស និងកងទ័ពប្រទេសទាំងពីរ កំពុងមានការរីកចម្រើន។ ឧត្តមសេនីយ៍ឯក ជូ គួរពីវ ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយផងដែរ ចំពោះដំណើរមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាជាលើកដំបូង ដោយមានការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំកម្ពុជា ។ តាមរយៈទស្សនកិច្ចនេះ លោកឧត្តមសេនីយ៍ឯក បានមានជឿជាក់ថា នឹងទទួលបានជោគជ័យផ្លែផ្កាថ្មីៗបន្ថែមទៀត នៅក្នុងទំនាក់ទំនងមិត្តភាពរវៀងកម្ពុជា-ចិន។ នៅក្នុងឱកាសនោះទៀត ឧត្តមសេនីយ៍ឯក ជូ គួរពីវ បានលើកឡើងពីចំណងមិត្តភាពកម្ពុជា-ចិន ដែលជាចំ ណងយូរអង្វែង បង្ហាញយ៉ាងប្រចក្សពីគោលនយោបាយការទូត តម្កល់ទុកគ្នាក្នុងឋានៈអាទិភាព…

  • ក្រសួងមុខងារសាធារណៈ និងក្រសួងយុត្តិធម៌ សហការរៀបចំសិក្ខាសាលា ស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងយុត្តិធម៌

    ក្រសួងមុខងារសាធារណៈ និងក្រសួងយុត្តិធម៌ សហការរៀបចំសិក្ខាសាលា ស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងយុត្តិធម៌

    (ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ ក្នុងនាមជាលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.) សហការជាមួយក្រសួងយុត្តិធម៌ រៀបចំសិក្ខាសាលា ស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន»។ សិក្ខាសាលានេះ ទទួលបានការអញ្ជើញចូលរួមជាសហធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការគ.វ.រ. និងឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។ សិក្ខាសាលាដែលកំពុងដំណើរការនារសៀលនៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ជាការបន្តជួបជាមួយថ្នាក់ដឹកនាំ ដែលជាប្រធានស្ថាប័ន​ និងថ្នាក់ដឹកនាំកម្រិតប្រធានអង្គភាពចំណុះក្រសួងនីមួយៗ ក្នុងគោលបំណងចម្បងៗចំនួន៣គឺ៖ (១)បង្ហាញវឌ្ឍនភាពការងារដែលក្រុមការងារបច្ចេកទេសអន្តរក្រសួង បានរួមចិត្ត រួមស្មារតី និងរួមកម្លាំងសហការគ្នា ពាក់ព័ន្ធនឹងស្ថានភាពបឋមនៃការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន (២)បង្កើនកិច្ចសហប្រតិបត្តិការការងារគ្នាកាន់តែជិតស្និទ្ធបន្ថែមទៀត តាមរយៈការជួយបំពេញគ្នា ការរៀបចំយន្តការដើម្បីប្រទាក់ក្រឡាគ្នា និងគាំទ្រគ្នាទៅវិញទៅមក និងការតាំងចិត្តបោះជំហានរួមគ្នា ផ្អែកលើជវភាពនៃប្រព័ន្ធតួអង្គតែមួយ និង (៣)ពិភាក្សាលើការកំណត់ជំហានបន្តនៃកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ននីមួយៗ ក្នុងឆន្ទៈចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ម៉ឺងម៉ាត់ស្វាហាប់របស់…