-
វិស័យព្រះពុទ្ធសាសនា ចូលរួមចំណែក និងដើរតួនាទីសំខាន់ ជាមួយរាជរដ្ឋាភិបាល ក្នុងការអប់រំដល់ប្រជាពលរដ្ឋ

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា វិស័យព្រះពុទ្ធសាសនា បានចូលរួមចំណែក និងដើរតួនាទីយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល ក្នុងការអប់រំដល់ប្រជាពលរដ្ឋ មានការយល់ដឹងនូវអំពើល្អ និងអំពើអាក្រក់ យល់ដឹងខុសត្រូវ បញ្ចៀសបាននូវការប្រព្រឹត្តអំពើអបាយមុខផ្សេងៗ នៅក្នុងសង្គម ចូលរួមការអភិវឌ្ឍជាតិឲ្យមានការរីកចម្រើន ។ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងដូចនេះ នាឱកាសដង្ហែរអង្គកឋិនទានមហាសាមគ្គី វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងពុទ្ធសីមាវត្តច័ន្ទបុរីវង្ស ស្ថិតនៅក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ។ ឯកឧត្តម កិត្តិសង្គហបណ្ឌិត បានបន្តថា ការចូលរួម អនុមោទនាត្រេកអរជាមួយប្រជាពលរដ្ឋក្នុងខណ្ឌព្រែកព្នៅ ក៏ដូចជាទូទាំងរាជធានីភ្នំពេញ ចំពោះសមិទ្ធផលជាច្រើន ដែលបន្តរីកលូតលាស់នៅក្នុងវត្តច័ន្ទបុរីវង្ស កើតចេញពីកម្លាំងរួបរួមសាមគ្គី និងសទ្ធាជ្រះថ្លាពីសំណាក់ ពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទ្រទ្រង់ និងលើកស្ទួយព្រះពុទ្ធសាសនា ឱ្យបានឋិតថេរគង់វង្ស ។ ឯកឧត្តម ហ៊ីង ប៊ុនហៀង បានលើកឡើងថា…
-
ក្នុងស្មារតីពូនជ្រំរដ្ឋបាលសាធារណៈទំនើប ឆ្លាតវៃ និងវាងវៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

បាននិងកំពុងពិនិត្យការវិភាគមុខងារ និងការរៀបចំរចនាសម្ព័ន្ធ របស់ក្រសួងដើម្បីឱ្យសមស្របទៅនឹងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងគោលនយោបាយថ្មីៗរបស់ក្រសួង ព្រមទាំងឆ្លើយតបទៅនឹងការអភិវឌ្ឍរបស់សង្គមសេដ្ឋកិច្ច និងនយោបាយរបស់កម្ពុជាទៅពេលអនាគត។ កិច្ចប្រជុំផ្ទៃក្នុងស្ដីពីការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ២២ តុលា ២០២៤ 📷 MLMUPC #ams1minute
-
កម្ពុជាមិនចូលរួមជាមួយយន្តការណាដែលបង្កើតឡើងដើម្បីប្រកួតប្រជែង

-
ឱកាសការងារជាង ៣ ម៉ឺនកន្លែង ជូនដល់យុវជន សិស្ស/និស្សិត

-
ការបើកច្រកជាការលំបាកមួយ តែការរក្សាច្រកនេះ កាន់តែលំបាក។ ដូច្នេះ យើងត្រូវរក្សាស្ដង់ដាផលិតផលយើងឱ្យបានល្អបំផុត។

-
ប្រធានក្រុមការងាររាជរដ្ឋាភិបាលស្រុកសង្កែ និងស្រុករតនៈមណ្ឌល ស្វែងយល់បន្ថែមពីតម្រូវការរបស់ប្រជាពលរដ្ឋ

បាត់ដំបង៖ឯកឧត្តម ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជា ប្រធានក្រុមការងារចុះជួយស្រុកសង្កែ និងស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាលនិងបើកវេទិកាពិភាក្សាការងារជាមួយក្រុមការងារចុះមូលដ្ឋាន ថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ និងមន្ត្រីជំនាញពាក់ព័ន្ធនៅមូលដ្ឋាននៃស្រុកទាំង២ខាងលើដើម្បីស្វែងយល់ពីតម្រូវការចាំបាច់ក្នុងមូលដ្ឋាន។ ក្នុងជំនួបការពីចុងសប្ដាហ៍កន្លងទៅរបស់ឯកឧត្តម ហែម វណ្ឌីគឺដើម្បីស្វែងយល់ពីបញ្ហាប្រឈមនានាដែលកំពុងកើតមានចំពោះមុខនៅក្នងមូលដ្ឋាន ដើម្បីរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាដោះ ស្រាយប្រជាពលរដ្ឋ ធ្វើយ៉ាងណាឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ តាមការលើកឡើងរបស់អាជ្ញាធរក្នុងមូលដ្ឋានក្នុងស្រុកទាំង២ខាងលើនិងមន្ទ្រីជំនាញពាក់ព័ន្ធមូលដ្ឋានផ្ទាល់ ឯកឧត្តម ហែម វណ្ឌី បានប្រាប់ដល់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ក្នុងមូលដ្ឋានផ្ទាល់ ត្រូវធ្វើផែនការពីតម្រូវការជាក់ស្តែងទៅក្នុងផែនការ សកម្មភាពក្នុងមូលដ្ឋានខ្លួនឱ្យបានត្រឹមត្រូវជាក់លាក់ដើម្បីស្នើសុំទៅថ្នាក់ឃុំ ស្រុក ខេត្តផ្ទាល់របស់ខ្លួន។ ឯកឧត្តម ហែម វណ្ឌី បានបញ្ជាក់ថា រាល់សំណូមពរនិងកង្វល់របស់បងប្អូនដែលបានលើកឡើងក្នុងវេទិកាពិភាក្សាថ្ងៃនេះ ក្រុមការងារនឹងពិនិត្យ,ដើម្បីរួមគ្នាគិត,រួមគ្នាធ្វើនិងរួមគ្នាដោះស្រាយជូនបងប្អូនតាមជំហានលទ្ធភាពដែលក្រុមការងារអាចជួយបាន។ចំពោះបញ្ហាមួយចំនួនទៀតដែលបានលើកឡើងក្នុងវេទិកា លើសពីលទ្ធភាពក្រុមការងារ ក៏ក្រុមការងារទទួលយក នឹងខិតខំរិះរកលទ្ធភាពជួយប្រជាពលរដ្ឋជាជំហានៗជាបន្តបន្ទាប់៕( អត្ថបទ-រូបភាព ៖ អ៊ុក សំអាន បប. )
-
មកស្តាប់ប្រធានមន្ទីរវប្បធម៌ខេត្តបន្ទាយ និយាយពីសិល្បៈល្ខោន បាសាក់ខ្មែរ

បន្ទាយមានជ័យ៖នៅខេត្តភាគខាងលិចជាប់ព្រំដែនជាមួយប្រទេសថៃ ខេត្តបន្ទាយ មានជ័យមានល្ខោនបាសាក់មួយក្រុមឈ្មោះ ”រស្មីអង្គរ”ស្រុកមង្គលបូរី ។ក្រុមល្ខោនបាសាក់មួយនេះល្បីឈ្មោះគួរសមប្រចាំខេត្ត ។ “រស្មីអង្គរ ” នឹងធ្វើដំណើរទៅចូលរួមប្រលងល្ខោនបាសាក់ថ្នាក់ជាតិនៅថ្ងៃទី២៤ ខែតុលាឆ្នាំ២០២៤ ខាងមុខនៅរាជធានីភ្នំពេញ។ បើនិយាយអំពីសិល្បៈបុរាណខ្មែរ ទម្រង់សិល្បៈល្ខោនបាសាក់ បើទោះបីជាយើងទទួលស្គាល់ថា ជាសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់ជាតិក៏ដោយ ក៏បច្ចុប្បន្នទម្រង់សិល្បៈមួយនេះអាចឈរជើងបានដោយសារតែមានការលើកទឹកចិត្ត ការគាំទ្រ ការអភិរក្សពីថ្នាក់ដឹកនាំពិសេសប្រមុខរាជរដ្ឋាភិបាល ដែលមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាសេនាធិការ ។យុគសម័យទំនើបបានរុញឱ្យទម្រង់សិល្បៈបុរាណស្ថិតក្នុងស្ថានភាពមួយដែលទាមទារការរួមគ្នាថែរក្សា។ លោក យង់ តាំងកួយ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យកាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤បានអធិប្បាយសង្ខេបពីដើមទងនៃកំណើតល្ខោនបាសាក់ ។ លោកបានបញ្ជាក់ថា ល្ខោនបាសាក់មានដើមកំណើតនៅស្រុកបាសាក់ខេត្តឃ្លាំង កម្ពុជាក្រោម ដោយលោកគ្រូ សួ អតីតចៅអធិការវត្តខ្សាច់កណ្ដាលប្រាសាទព្រះត្រពាំងហើយត្រូវបានបន្តពង្រីកនិងយកមកផ្សព្វផ្សាយនូវសិល្បៈល្ខោននេះមកដល់ភ្នំពេញនាឆ្នាំ១៩៣៧ ពីសំណាក់លោក លី សួន ជាថៅកែល្ខោនឆាក្រួនរហូតមក។ ល្ខោនបាសាក់ជាសិល្បៈចំណាស់មួយក្នុងចំណោមសិល្បៈល្ខោនជាច្រើនក្នុងនោះមានដូចជា ល្ខោនខោល ល្ខោនយីកេ ល្ខោនមហោរី ជាដើម ។ល្ខោនបាសាក់បានបាត់បង់សាបសូន្យសម័យខ្មែរក្រហម ។លុះក្រោយថ្ងៃរំដោះ ៧មករាឆ្នាំ១៩៧៩ វិស័យនានាបានរស់ឡើងវិញក្នុងនោះមាន សិល្បៈល្ខោនបាសាក់ ផងដែរ។ ដោយសំដៅរកស្ថានភាពបច្ចុប្បន្ន លោកប្រធានមន្ទីរវប្បធម៌បានទាញអារម្មណ៍ថា ក្នុងសម័យបច្ចេកវិទ្យាទំនើប ឬឌីជីថលបានធ្វើឱ្យវិស័យសិល្បៈបុរាណមានល្ខោនបាសាក់ ជាតួយ៉ាងកំពុងស្រុតចុះជាបណ្ដើរៗដោយសារទីផ្សារសិល្បៈបុរាណថយចុះចំនួនអ្នកមើល…
-
កសិករនៅស្រុកបារាយណ៍ និងស្រុកសន្ទុករងគ្រោះទឹកជំនន់ បានទទួលស្រូវពូជដើម្បីស្តារឡើងវិញ

កំពង់ធំ៖ជំនន់ទឹកភ្លៀងចាប់តាំងពីចុងខែកក្កដាកន្លងទៅបានបង្កឱ្យមានការប៉ះពាល់ដល់ស្រុកចំនួន២ នៅខេត្តកំពង់ធំ គឺ ស្រុកបារាយណ៍ និងស្រុកសន្ទុក។ប្រជាកសិករចំនួនជាង៧០០ គ្រួសារបានរងការប៉ះពាល់ខ្លាំងលើដំណាំស្រូវ ដែលត្រូវធ្វើការស្តារឡើងវិញបន្ទាប់ពីទឹកស្រកទៅវិញ។រដ្ឋាភិបាលកម្ពុជាបានជួយដោះស្រាយជាបន្ទាន់ជូនកសិករតាមរយៈការផ្តល់ស្រូវពូជ។ កាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំបានអញ្ជើញចែកស្រូវពូជចំនួន១០៩ ,៥០០គីឡូក្រាមជូនប្រជាកសិករចំនួន ៧១៥គ្រួសារដែលរងគ្រោះដោយគ្រោះទឹកជំនន់ នៅស្រុកបារាយណ៍ និងស្រុកសន្ទុក។ការផ្ដល់ស្រូវពូជនេះ មានគោលបំណងក្នុងការជួយស្តារការដាំដុះឡើងវិញក្រោយរដូវទឹកស្រក។ ឯកឧត្តម នួន ផារ័ត្ន បានថ្លែងថាការផ្ដល់ពូជស្រូវជូនប្រជាកសិករនាពេលនេះ គឺដោយសារមើលឃើញពីលំបាកដែលបងប្អូន រងគ្រោះដោយទឹកជំនន់។គ្រួសារកសិករទទួលអំណោយត្រូវបានជ្រើសរើសដោយអនុវត្តតាមការសម្របសម្រួលរបស់អាជ្ញាធរមូលដ្ឋាន។ គួររំលឹកថាទឹកជំនន់ភ្លៀងចាប់តាំងពីចុងខែកក្កដា បង្កឱ្យមានការប៉ះពាល់ដល់ស្រុកចំនួនគឺស្រុកបារាយណ៍និងស្រុកសន្ទុក ។ស្រុកបារាយណ៍មានប្រជាពលរដ្ឋរងគ្រោះចំនួន ៣១៥ នាក់ បានទទួលស្រូវពូជចំនួន ៣១,៥០០ គីឡូក្រាម និងស្រុកសន្ទុក មានប្រជាពលរដ្ឋ៤០០នាក់ទទួលបានស្រូវពូជ៧៨,០០០គីឡូក្រាម។គ្រោះទឹកជំនន់នេះក៏បានប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធស្ពាន ផ្លូវជនបទ សាលារៀន មណ្ឌលសុខភាព និងវត្តអារាមមួយចំនួនផងដែរ៕ដោយ៖ប៊ុនរដ្ឋា
-
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញពិនិត្យទីតាំងវត្តស្វាយសៀមថ្មី(វត្តខ្មែរនៅកម្ពុជាក្រោម) ដែលនឹងត្រូវដង្ហែអង្គកឋិនទៅនាដើមខែវិច្ឆិកាខាងមុខនេះ

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នារសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញ ដឹកនាំគណៈកម្មការ រៀបចំអង្គកឋិនទានដង្ហែមកកាន់វត្តខ្មែរនៅកម្ពុជាក្រោមចុះពិនិត្យមើលទីតាំងវត្តស្វាយសៀមថ្មី ដែលនឹងត្រូវដង្ហែអង្គកឋិនមកកាន់នាដើមខែវិច្ឆិកាខាងមុខនេះ ។ គួររំលឹកផងដែរថា អង្គកឋិនទានមហាសាមគ្គីនេះ ត្រូវបានផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ បន្ទាប់ពីសូត្រមន្តនៅក្នុងប្រទេសកម្ពុជានៅ ថ្ងៃទី០៣ ខែវិច្ឆិកាហើយនោះ អង្គកឋិនទាននឹង ដង្ហែដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតទៅកាន់វត្តពោធិ៍គិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ស្ថិតនៅ ភូមិស្វាយសៀម ឃុំង៉ាយស្វៀង ស្រុកថ្កូវ ខេត្តព្រះត្រពាំង នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ៕ ដោយ ៖ ថេត វិចិត្រ
-
ក្រសួងអប់រំ រំលឹកពីការកំណត់ពិន្ទុបេក្ខជនប្រឡង សញ្ញាបត្របាក់ឌុប ខណៈការប្រកាសលទ្ធផលកាន់តែខិតជិតមកដល់

(ភ្នំពេញ)៖ ខណៈពេលដែលកំណែកិច្ចការបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុបបានបញ្ចប់ និងការប្រកាសលទ្ធផលថាជាប់ឬធ្លាក់ កាន់តែខិតជិតមកដល់នោះក្រសួងអប់រំយុវជន និង កីឡាបានបង្ហាញសារជាថ្មីពីពិន្ទុ ប្រឡង របស់ បេក្ខជន កម្រិតខ្ពស់បំផុត និងកម្រិតពិន្ទុដែលអាចជាប់ផងដែរ។ បើតាមការបង្ហាញរបស់ក្រសួងអប់រំបញ្ជាក់ថារបបពិន្ទុប្រឡងអតិបរមា ៥០០ពិន្ទុ ប៉ុន្តែដោយមុខវិជ្ជាភាសាបរទេសជា វិញ្ញាសាតាមស្ម័គ្រ ដូច្នេះពិន្ទុប្រឡងជាប់គឺ៥០០ ដក២៥ រួចចែកនឹង២ ស្មើ នឹង២៣៧,៥ពិន្ទុ យកត្រឹម ២៣៧ពិន្ទុ ជាប់។ គួររំលឹកថាបើតាមគម្រោងក្រសួងអប់រំនឹងកំណត់យកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ពេលរសៀល សម្រាប់ការប្រកាសលទ្ធផលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្រាប់ខេត្តផ្សេងៗនៅទូទាំងប្រទេស។ ដោយឡែកចំពោះដំណើរការកំណែប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។សម្រាប់ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងកំណត់យកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤…