-
រដ្ឋបាលខេត្តសៀមរាបប្រារព្ធយុទ្ធនាការលុបបំបាត់និងបញ្ចប់អំពើការជួញដូរមនុស្សលើកទី៣ឆ្នាំ២០២៤

សៀមរាប៖ពិធីផ្សព្វផ្សាយស្តីពីការលុបបំបាត់ និងបញ្ចប់អំពើការជួញដូរមនុស្សលើកទី៣ឆ្នាំ២០២៤ត្រូវបានប្រារព្ធនៅសួន ជ្រឹង មុខព្រះរាជដំណាក់ក្រុងសៀមរាប ដោយមានមន្រ្តីថ្នាក់ដឹកនាំ មន្រ្តីរាជការមកអង្គភាព មន្ទីរ ស្ថាប័ន និងភ្ញៀវជាតិ អន្តរជាតិ បណ្តាអង្គការដៃគូររបស់រាជរដ្ឋាភិបាល សិស្ស លោកគ្រូ-អ្នកគ្រូ យុវជនស.ស.យ.ក យុវជនកាយរិទ្ធីយ៉ាងច្រើនកុះករ។ ពិធីដែលបានប្រព្រឹត្តទៅដើរដង្ហែជាក្បួនកាលពីថ្ងៃទី១៩ ខែតុលាដឹកនាំដោយលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធាន អចិន្រ្តៃយ៍ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ ) អមដោយលោកស្រី ម៉ន នីរង្សីអភិបាលរងខេត្ត អនុប្រធានអចិន្រ្តៃយ៍ គ.ខ.ប.ជ ខេត្តសៀមរាប និងលោក លោកស្រីតំណាងស្ថានទូតប្រចាំកម្ពុជា ដូចជា អាមេរិក អូស្រ្តាលី ថៃ ហ្វីលីពីន វៀតណាម និងឡាវ ។ ពិធីនេះដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងទៅដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស មន្ត្រីរាជការ និងសាធារណជន អំពីអំពើជួញដូរមនុស្ស ក្នុងគោលបំណង ចូលរួមប្តេជ្ញាចិត្តជាមួយគ្នាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ។នេះជាអ្វីដែលលោកស្រីអភិបាលរងខេត្តសៀមរាបបានលើកឡើង ។ បើតាមការលើកឡើងរបស់លោកស្រី ម៉ន នីរង្សី ខេត្តសៀមរាបជាខេត្តសម្រាប់ឆ្លងកាត់ការនាំចេញមនុស្សដោយខុសច្បាប់ និងកន្លែងសម្រាប់ប្រព្រឹត្តបទល្មើសផងដែរពីជនទុច្ចរិត។អាជ្ញាធរនិងអង្គការដៃគូរបានប្រឹងប្រែងរិះរកគ្រប់វិធានការរួមគ្នាដោះស្រាយលើបញ្ហានេះ ឈានទៅសម្រេចឱ្យបាននូវការលុបបំបាត់គ្រប់ទម្រង់នៃអំពើជួញដូរមនុស្សព្រមទាំងបានរៀបចំនូវ…
-
ប្រធានរដ្ឋសភាម៉ាឡេស៊ី កោតសរសើរការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

(វៀងចន្ទន៍)ឆ្លៀតក្នុងឱកាសចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA)លើកទី៤៥ នៅប្រទេសឡាវ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម តាន់ស្រ៊ី ដាតូ ហ្សូហារី អាប់ឌុល (Tan Sri Dato (Dr.) Johari Abdul)ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤។ ឯកឧត្តម ហ្សូហារី អាប់ឌុល បានសម្តែងការអបអរសារទរនិងកោតសរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា នៅក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនីតិកាលទី៧នៃរដ្ឋសភា។ ឯកឧត្តម ក៏បានអបអរសាទរសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដែលបានជាប់ឆ្នោតជាប្រធានរដ្ឋសភានីតិកាលទី៧នេះ។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានអបអរសាទរជូនរដ្ឋសភាម៉ាឡេស៊ី ដែលបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអាយប៉ាលើកទី៤៦ នៅឆ្នាំ២០២៥ ខាងមុខ។ សម្តេចបានគូសបញ្ជាក់ថា សភាកម្ពុជាគំាទ្រនិងទៅចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦នៅម៉ាឡេស៊ី។ សម្តេចប្រធានរដ្ឋសភាមានជំនឿមុតមាំ ថា ក្រោមការដឹកនាំរបស់ ឯកឧត្តម ហ្សូហារី អាប់ឌុល រដ្ឋសភាម៉ាឡេស៊ី នឹងងទទួលបានជោគជ័យនៅក្នុងការរៀបចំមហាសន្និបាត…
-
អង្គកឋិនទានមហាសាមគ្គី ដង្ហែទៅវត្តព្រះព្រហ្មរ័ត្ន ទទួលបានបច្ច័យចំនួនជាង ៤៧ លានរៀល

សៀមរាប៖អង្គកឋិនទានមហាសាមគ្គីដោយគ្រួសារខ្មែរក្រោមកិច្ចផ្តួចផ្តើមរបស់ព្រះគ្រូចៅអធិការ ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត និងពុទ្ធបរិស័ទចំណុះវត្តព្រះព្រហ្មរ័ត្នបានធ្វើដង្ហែ ទៅកាន់វត្តព្រះព្រហ្មរ័ត្ន ស្ថិតនៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប កាលពីរសៀលថ្ងៃសុក្រទី១៨ ខែតុលា ឆ្នាំ ២០២៤។អង្គកឋិនទាននេះទទួលបានបច្ច័យសង្កត់ត្រៃចំនួនជាង ៤៧ លានរៀល ។ ព្រះសនសត្ថា តង់ តន ព្រះបាឡាត់ខេត្ត និងជាព្រះគ្រូចៅអធិការវត្តព្រះព្រហ្មរ័ត្ន មានថេរដីការថាបច្ច័យដែលទទួលបាន ក្នុងឆ្នាំនេះមួយចំនួនធំត្រូវនឹងយកទៅសម្រាប់ជួសជុលកែលម្អកុដិសាលា និងបរិវេណវត្ត។ជាពិសេសចំណាយសម្រាប់ចង្ហាន់ព្រះសង្ឃ។ ព្រះអង្គបានពន្យល់ថា ពិធីកឋិននេះជាភាពជូនពរនៅព្រះសង្ឃ ដែលបានចាំព្រះវស្សា ៣ ខែ ។កឋិននេះ ទាយក ទាយិកា បានយកត្រៃចីវរមកប្រគេនដល់ព្រះសង្ឃដែលចាំវស្សា៕ ដោយ៖ប៊ុនរដ្ឋា
-
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ចូលរួមកិច្ចប្រជុំលើកទី៧៥ របស់អង្គការសុខភាពពិភពលោក សម្រាប់តំន់ប៉ាស៊ីហ្វិកខាងលិច នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់អង្គការសុខភាពពិភពលោក ព្រមទាំងទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៧៥ របស់អង្គការសុខភាពពិភពលោក សម្រាប់តំបន់ប៉ាស៊ីហ្វិកខាងលិច ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែតុលាឆ្នាំ២០២៤ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ។ កិច្ចប្រជុំគណៈកម្មការតំបន់របស់អង្គការសុខភាពពិភពលោក សម្រាប់តំបន់ប៉ាស៊ីហ្វិកខាងលិច គឺជាវេទិកាថ្នាក់តំបន់មួយ ដែលរៀបចំឡើងទៀងទាត់ជារៀងរាល់ឆ្នាំ ដោយមានការចូលរួមពី រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឬតំណាងរដ្ឋ សមាជិក និងដែនដី ចំនួន ៣៧ប្រទេស/ដែនដី ដើម្បីរៀបចំគោលនយោបាយ ត្រួតពិនិត្យកម្មវិធី/គម្រោង នានាក្នុងតំបន់ របាយការណ៍វឌ្ឍនភាព ពិចារណាកែសម្រួល និងអនុម័តគំនិតផ្តួចផ្តើមថ្មីៗ។ លើសពីនេះ កិច្ចប្រជុំធ្វើឡើងដើម្បីស្វែងរក និងអនុម័តដំណោះស្រាយបញ្ហានានាក្នុងការពិនិត្យ និងរៀបចំសេចក្ដីសម្រេច ដើម្បីផ្ដល់ការណែនាំការងារទៅការិយាល័យថ្នាក់តំបន់ និងការិយាល័យប្រចាំប្រទេសសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត ។ នៅក្នុងឱកាសបេសកកម្មចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់ខាងលើនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី នឹងចុះហត្ថលេខាលើយុទ្ធសាស្រ្ត កិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការសុខភាពពិភពលោកឆ្នាំ២០២៤-២០២៨ ជាមួយ…
-
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានជំនឿយ៉ាងមុតមាំថា កម្ពុជាអាចផ្សព្វផ្សាយកាន់តែទូលំទូលាយនូវក្បាច់គុនខ្មែរ វប្បធម៌ ប្រពៃណី ទៅកាន់ពិភពលោក

(ចិន)៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមកីឡាករគុនល្បុក្កតោកម្ពុជា ចូលរួមព្រឹត្តិការណ៍បើក «ការសម្តែងក្បាច់គុនរួមគ្នា ល្បុក្កតោ-សៅលីញ ហឺណាន-កម្ពុជា» នាឱកាសព្រឹត្តការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ (The 13th China Zhengzhou International Shaolin Wushu Festival) ។ នៅរសៀលថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងតឹងហ្វឹង ក្នុងខេត្តហឺណាន នាឱកាសព្រឹត្តការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ (The 13th China Zhengzhou International Shaolin Wushu Festival) ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមកីឡាករគុនល្បុក្កតោកម្ពុជា ចូលរួមកម្មវិធី «ការសម្តែងក្បាច់គុនរួមគ្នា ល្បុក្កតោ-សៅលីញ ហឺណាន-កម្ពុជា» ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកទី១ ដែលក្បាច់គុនល្បុក្កតោរបស់កម្ពុជា បានសម្តែងនៅមុខព្រះវិហារសៅលីញដ៏ល្បីល្បាញ។ នេះជាព្រឹត្តការណ៍ដ៏អស្ចារ្យ…
-
អង្គការសំអាតទន្លេ សមុទ្រ ៖ ក្នុងពិធីប្រណាំទូកខេត្តកណ្តាលឆ្នាំ២០២៣ ប្រមូលសំរាមបាន ៥តោន និង ឆ្នាំ២០២៤ ថយចុះមកត្រឹមតែ ១,៥តោន

(ខេត្តកណ្ដាល)៖ អង្គការសំអាតទន្លេ សមុទ្រ(River Ocean Cleanup) បានបញ្ជូនទូកកំចាត់សំរាម និងមន្រ្តីជំនាញ ចាប់ពីថ្ងៃទី១៧ ដល់ ១៩ ខែតុលា ឆ្នាំ២០២៤ កន្លងមក ដើម្បីរក្សាអនាម័យទន្លេក្នុងអំឡុង និងក្រោយពេលពិធីប្រណាំងទូក និងបញ្ចៀសការបំពុលដោយសំរាមប្លាស្ទិក ដែលបោះចោលដោយជនមួយចំនួន ខ្វះការយល់ដឹងអំពីផលប៉ះពាល់ពីប្លាស្ទិកទៅទន្លេ ដែលជាប្រភពទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋ ។ ប្រភពពីអង្គការសំអាតទន្លេ សមុទ្របានឱ្យដឹងថា ៖ កាលពីឆ្នាំ២០២៣ អង្គការសំអាតទន្លេសមុទ្រប្រមូលបានសំរាមប្រមាណ៥ តោន នាពិធីប្រណាំងទូកខេត្តកណ្ដាល និង ហើយឆ្នាំ២០២៤ នេះ អង្គការ ប្រមូលសំរាមប្រមាណ ១,៥ តោនប៉ុណ្ណោះ ដែលការថយចុះនៃបរិមាណប្រមូលចេញពីទន្លេនេះ បង្ហាញថា ប្រជាពលរដ្ឋ និងកីឡាករប្រណាំងទូកបានទុកដាក់សំរាមមានការប្រសើរជាងមុន ៧០ភាគរយ ទៅ ៨០ភាគរយ ដោយសារមានការដឹកនាំ រៀបចំ បានល្អប្រសើរពីសំណាក់ រដ្ឋបាលខេត្តកណ្ដាល រដ្ឋបាលក្រុងតាខ្មៅ គណកម្មការបុណ្យអ៊ុំទូក មន្ទីរបរិស្ថាន កីឡាករប្រណាំងទូក ប្រជាពលរដ្ឋ និងភ្ងៀវទេសចរទាំងអស់ចូលរួមទុកដាក់សំរាមបានត្រឹមត្រូវ ។ ជាមួយគ្នានេះអង្គការសំអាតទន្លេ សមុទ្រ ក៏បានត្រៀមទូកកំចាត់សំរាម…
-
ឯកឧត្តម ហួត ហាក់ ដឹកនាំ ក្រុមកីឡាករគុនល្បុក្កតោកម្ពុជា ចូលរួមពិធីបើកព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣

(ចិន)៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមកីឡាករគុនល្បុក្កតោកម្ពុជា ចូលរួមពិធីបើកព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ (The 13th China Zhengzhou International Shaolin Wushu Festival) នៅទីក្រុងតឹងហ្វឹង ខេត្តហឺណាន។ នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០២៤ ទីក្រុងតឹងហ្វឹង ខេត្តហឺណាន ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមកីឡាករគុនល្បុក្កតោកម្ពុជា ចូលរួមពិធីបើកព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ (The 13th China Zhengzhou International Shaolin Wushu Festival) ដោយមានការចូលរួមពី ថ្នាក់ដឹកនាំរដ្ឋបាលខេត្តហឺណាន រដ្ឋបាលក្រុងចឹងចូវ សមាគមវូស៊ូ ព្រះចៅអធិការវត្តសៅលីញ ដែលមានការចូលរួមពី ៥៦ប្រទេស កីឡាករ សមាគមទេសចរណ៍ ផ្នែកឯកជន និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ…
-
មន្រ្តីយោធាកម្ពុជា -ថៃ ទិសប្រាសាទព្រះវិហារជួបគ្នា ខណៈភាគីថៃបង្ហាញសមាសភាពថ្មី

ព្រះវិហារ៖ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ បានជួបគ្នាជាមួយមន្រ្តីយោធាថៃគឺឧត្តមសេនីយ៍ត្រីស៊ុមផុប ផារ៉ាវេត មេបញ្ជាការកងកម្លាំងស៊ុរៈណារីដែលទើបឡើងកាន់មុខតំណែងថ្មីនិងមេបញ្ជាការមេបញ្ជាការរងនិងទាហានកងកម្លាំងស៊ុរៈណារី ជាច្រើនរូបទៀត ។ ជំនួបដែលប្រព្រឹត្តទៅក្នុងភូមិសាស្ត្រភ្នំតាថាវ ត្រង់ចំណុចរោងណាត់ជួប (ដើមធ្នង់)ទិសប្រាសាទព្រះវិហារ ភាគីថៃបានបង្ហាញ ជូនភាគីកម្ពុជានូវសមាសភាពមេបញ្ជាការបណ្តាអង្គភាពរបស់ថៃមួយចំនួនដែលទើបឡើងកាន់មុខតំណែងថ្មី។ជំនួបនេះក៏រំលេចឡើងវិញនូវ លទ្ធផលនៃស្តីជំនួបរវាងនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរកម្ពុជា-ថៃ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីថ្ងៃទី៩ខែតុលាកន្លងទៅថ្មីៗនេះស្តីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។ទាំងភាគីថៃនិងកម្ពុជាដែលមានកម្លាំងកំពុងឈរជើងតាមបណ្តាគោលដៅជួរមុខចាប់ពីភូមិសាស្ត្រអូរ៥០ដល់មុំបីនឹងបន្តជួបគ្នាដើម្បីបានស្គាល់គ្នាជិតស្និទ្ធ។ជាពិសេសជាមួយមេបញ្ជាការ បណ្តាអង្គភាពថៃ ដែលទើបឡើងកាន់មុខតំណែងថ្មី។ មន្រ្តីយោធាកម្ពុជា ថៃ បានបញ្ជាក់ជូនគ្នាទៅវិញទៅមកអំពីការបន្តរួមគ្នាដោះស្រាយបញ្ហាដែលអាចកើតមានឡើងជាយថាហេតុ ដោយសន្តិវិធីនិងបន្តបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អរវាងថ្នាក់ដឹកនាំកងទ័ពនៃប្រទេសទាំងពីរជាពិសេសកម្លាំងកំពុងឈរជើងទល់មុខនៅទិសទី១ប្រាសាទព្រះវិហារតាមរយ:ការជួបគ្នាជាប្រចាំនៅតាមបណ្តាគោលដៅធ្លាប់ជួប ដើម្បីដោះស្រាយបានភ្លាមៗរាល់យថាហេតុណាមួយកើតឡើងដោយចៃដន្យ៕ដោយ៖សួន លីណា
-
ប្រជាការពារឃុំរុងរឿង បានទទួលឯកសណ្ឋានចំនួន៨១កំប្លេរ

កំពង់ធំ៖ប្រជាការពារនៅឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤បានទទួលឯកសណ្ឋានចំនួន៨១កំប្លេរពីឯកឧត្តម ម៉េង ប៉ូគន្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលនៃក្រសួងធនធានទឹកនិងឧតុនិយម តំណាងឯកឧត្តម ជួន ប៊ិតថុល ប្រធានក្រុមការងារចុះមូលដ្ឋានឃុំរុងរឿង ។ ក្នុងឱកាសនេះឯកឧត្តម ម៉េង ប៉ូគន្ធ បានលើកសរសើរថាប្រជាការពារ គឺជាអ្នកដែលនៅជិតស្និទ្ធផ្ទាល់ជាមួយមូលដ្ឋាន ហើយអាចជួយដោះស្រាយរាល់ស្ថានភាពជាក់ស្ដែងបានទាន់ពេលវេលា ប្រសិនបើមានភាពមិនប្រក្រតីណាមួយកើតឡើង ។ហេតុនេះសូមគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់លើសុខទុក្ខសុខុមាលភាពពួកគាត់ព្រមទាំងមានការលើកទឹកចិត្តខ្ពស់ផងដែរ។ក្នុងនាមជាម្ចាស់មូលដ្ឋាន លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមព្រមទាំងសហការី ដែលបានយកចិត្តទុកដាក់កសាងហេដ្ឋារចនាសម្ព័ន្ធនិងសុខទុក្ខប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងគ្រប់ពេលវេលា។ ក្នុងឱកាសនេះឯកឧត្តម ម៉េង ប៉ូគន្ធ បានប្រគេនបច្ច័យ២៥០ដុល្លារចូលបុណ្យកឋិនវត្តក្តីត្នោតផងដែរ៕ដោយ៖ប៊ុនរដ្ឋា
-
យោធិនចូលសោធននិវត្តន៍ និងពិការចំណុះកងពលធំអន្តរាគមន៍លេខ៣ត្រូវបានបំពាក់ឋានន្តរសក្តិ និងគ្រឿងឥស្សរិយយស

ព្រះវិហា៖ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក តំណាងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការ រងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោគ នៅចុងសប្ដាហ៍នេះ បានអញ្ជើញបំពាក់ឋានន្តរស័ក្តិ និងគ្រឿងឥស្សរិយយស ជូនយោធិនចូលសោធននិវត្តន៍ និងពិការឆ្នាំ២០២៤ចំនួន៤០៨រូប ចំណុះកងពលធំអន្តរាគមន៍ លេខ៣ ដែលត្រូវផ្ទេរចេញពីក្របខ័ណ្ឌ ក្រសួងការពារជាតិ ទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ។ យោងតាមរបាយការណ៍ការិយាល័យទី១ កងពលធំលេខ៣ បានបញ្ជាក់ថា ចំពោះយោធិនដែលត្រូវបានដាក់ឱ្យចូល សោធននិវត្តន៍ និងពិការឆ្នាំ២០២៤ ចំណុះកងពលធំអន្តរាគមន៍លេខ៣ ចំនួន៤០៨រូប ក្នុងនោះទីបញ្ជាការ កងពលធំលេខ៣ ចំនួន ៥០រូប(ពិការ២រូប), កងពលតូចអន្តរាគមន៍លេខ៧ ចំនួន ៦៩រូប ,កងពលតូចអន្តរាគមន៍លេខ៨ ចំនួន ១៣១រូប និងកងពលតូចអន្តរាគមន៍លេខ៩ចំនួន ១៥៨រូប ចាប់ពីថ្នាក់ព្រិន្ទបាលឯក ដល់ថ្នាក់ឧត្តមសេនីយ៍ទោ ។ បន្ទាប់ពីបញ្ចប់ការបំពាក់ឋានន្តរស័ក្តិ និងគ្រឿងឥស្សរិយយសឧត្តមសេនីយ៍ឯក ស្រី ឌឹកក៏បានប្រគល់ថវិកា ជាអំណោយដ៏ថ្លៃថ្លា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា…