Category: ព័ត៌មានជាតិ

  • អង្គការផ្កាយសមុទ្រ និងក្រុមហ៊ុន កូកា-កូឡាកម្ពុជាពួត​ដៃជាមួយសហគមន៍ លើកកម្ពស់ការសម្អាតទីក្រុង និងការ​ការពារបរិស្ថាន

    អង្គការផ្កាយសមុទ្រ និងក្រុមហ៊ុន កូកា-កូឡាកម្ពុជាពួត​ដៃជាមួយសហគមន៍ លើកកម្ពស់ការសម្អាតទីក្រុង និងការ​ការពារបរិស្ថាន

    ភ្នំពេញ៖ស្ថិតក្នុងគោលដៅរួមគ្នា កាលពីព្រឹកថ្ងៃសៅរ៍ទី១៩​ខែតុលា ឆ្នាំ២០២៤ អង្គការផ្កាយសមុទ្រ និងក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត កូកា-កូឡាកម្ពុជា​សហការជាមួយយុវជន និងប្រជាសហគមន៍ជាង​៤០០​នាក់បានធ្វើសកម្មភាព សម្អាតបរិស្ថាន នៅក្នុងសង្កាត់ ភ្លើងឆេះរទះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ សកម្មភាពនេះជាការលើកទឹកចិត្តឱ្យយុវជន និងប្រជាពល​រដ្ឋមានស្មារតីស្រលាញ់បរិស្ថានដោយឈប់ចោលសំរាមនៅទីសាធារណៈ និងយល់ដឹងអំពីវិធីទុកដាក់សំរាមឱ្យបាន​ត្រឹមត្រូវ។ យុវតីអេម រចនា សិស្សមកពីអង្គការផ្កាយសមុទ្រ ដែលបាន​ចូលរួមក្នុងគម្រោងនេះបានបង្ហាញនូវកង្វល់របស់ខ្លួន ថា “សម្រាប់បរិស្ថានបច្ចុប្បន្នហ្នឹងខ្ញុំមានការព្រួយបារម្ភមែនទែនព្រោះឃើញយុវជនឬក៏ចាស់ៗភាគច្រើនគាត់បោះចោលថង់ប្លាស្ទិក នៅទីប្រជុំជនទីសាធារណៈ។ដូចជាពេលខ្លះ​ពួកគាត់ផឹកឬញ៉ាំអ្វីមួយហើយគឺគាត់បោះចោលនៅកន្លែងហ្នឹងតែម្តង។ ខ្ញុំពិតជាសប្បាយចិត្តមែនទែន ដែលបានមកចូល​រួមការសំអាតបរិស្ថានថ្ងៃនេះព្រោះសំរាមអាចប៉ះពាល់ដល់សុខភាព ក្មេងៗនិងមនុស្សចាស់ដែលអាចធ្វើឱ្យយើង​ផ្តាសាយ​ឬក៏មានជំងឺគ្រុនចាញ់បង្កដោយមូសខ្លា មូសដែកគោល​ផ្សេងៗ”។ ការចោលសំរាមពាសវាលពាសកាលនៅទីសាធារណៈ ផ្ដល់​ផលប៉ះពាល់ធ្ងន់ធ្ងរ ចំពោះប្រជាពលរដ្ឋក្នុងសហគមន៍​ជា​ពិសេស ចំពោះសុខភាពសាធារណៈ។ គំនរសំរាម គឺជា​កន្លែង​បង្កកំណើតនៃពពួកសត្វល្អិត ដែលជាប្រភព​ជំងឺផ្សេងៗ និង ធ្វើឱ្យកកស្ទះប្រព័ន្ធលូបង្ហូរទឹកក្នុងទីក្រុង​ទៀតផង។ អ្នកស្រី សឿន ចារ៉ា ប្រធានប្រតិបត្តិអង្គការផ្កាយសមុទ្រ បាននិយាយថា៖ “បរិស្ថានស្អាតគឺជាសសរស្តម្ភដ៏​សំខាន់សម្រាប់ ការអភិវឌ្ឍទូទៅនៃកុមារគ្រប់រូប។ ប្រសិនបើទីកន្លែងដែលពួកគេរស់នៅ និងលេងកំសាន្ត ហ៊ុំព័ទ្ធជុំវិញដោយសំរាម នោះកុមារប្រាកដជាត្រូវ​ទទួលរងនូវបញ្ហាសុខភាព ដែលនាំឱ្យប៉ះពាល់ដល់ការ​សិក្សារបស់ពួកគេ។ វាគឺជាការទទួលខុសត្រូវរួមគ្នារបស់​យើងទាំងអស់គ្នាក្នុងការលើកស្ទួយការអនុវត្តប្រកបដោយចីរភាពទាំងនៅក្នុងសាលារៀន និងសហគមន៍គោលដៅដែល​យើងផ្តល់សេវាគាំទ្រ ដើម្បីបង្កើតសហគមន៍ស្អាតនិងរីក​ចម្រើន​សម្រាប់កុមារគ្រប់រូប”។ លោក…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចូលកាន់​តំណែងរបស់ថ្នាក់ដឹកនាំថ្មី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី

    សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចូលកាន់​តំណែងរបស់ថ្នាក់ដឹកនាំថ្មី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួម​ពិធី​ចូលកាន់តំណែង របស់ថ្នាក់ដឹកនាំថ្មីនៃសាធារណរដ្ឋឥណ្ឌូ​ណេស៊ី នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ។ ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានអ្នកនាំពាក្យនាយករដ្ឋមន្ត្រី បានឱ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី កម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួម​ពិធីចូល​កាន់តំណែង របស់ឯកឧត្តម Prabowo Subianto ជា​ប្រធានាធិបតីថ្មី និង ឯកឧត្តម Gibran Rakabuming Raka ជាអនុប្រធានាធិបតីថ្មី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី២០ ខែតុលានៅរដ្ឋធានីហ្សា​ការតា តបតាមការអញ្ជើញរបស់ ឯកឧត្តម ចូកូ វីដូដូ (Joko Widodo) ។ អញ្ជើញចូលរួមអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី​រួមមាន ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រីនិងជា​រដ្ឋមន្ត្រីការពារ ជាតិ ឯកឧត្តម សុខ ចិន្តាសោភា ឧបនា​យករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ ឯកឧត្តមបណ្ឌិត…

  • រដ្ឋមន្រ្តីសុខាភិបាល ៖ ការបរិច្ចាគឈាម គឺជាអំពើមនុស្សធម៌ ដើម្បីសង្គ្រោះជីវិតមនុស្ស

    រដ្ឋមន្រ្តីសុខាភិបាល ៖ ការបរិច្ចាគឈាម គឺជាអំពើមនុស្សធម៌ ដើម្បីសង្គ្រោះជីវិតមនុស្ស

    ភ្នំពេញ៖ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី​ក្នុងពិធីបរិច្ចាគឈាម​ដោយស្ម័គ្រចិត្ត​របស់ថ្នាក់​ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម។ ក្នុងឱកាសនេះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី មានប្រសាសន៍ថា ការបរិច្ចាគឈាម គឺជាការបង្ហាញពីទឹកចិត្តការស្រឡាញ់ ការជួយ​សង្គ្រោះអាយុជីវិតទៅកាន់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់។ អ្នកផ្តល់ឈាមទាំងអស់ គឺជាវីរៈបុរស ហើយការផ្តល់ឈាម គឺជា​ការធ្វើអំពើល្អ ផ្តល់នូវទឹកចិត្តក្តីមេត្តា ។សូមចងចាំថាការបរិច្ចាគ​ឈាមមិនប៉ះពាល់ដល់សុខភាពទេ ហើយឈាមមានប្រភពតែ​មួយគត់ គឺពីមនុស្ស មិនមានរោងចក្រណាអាចផលិតបានទេ។ឯកឧត្តមបន្តថា តាមរយៈសកម្មភាពនេះក៏បង្ហាញឱ្យ​ឃើញនូវការ​សហការគ្នា សាមគ្គីភាព ជាធ្លុងមួយរបស់មន្ត្រីសុខាភិបាល។ឯកឧត្តម​រដ្ឋមន្រ្តី ក៏បានណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និង​បុគ្គលិកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតទាំងអស់ សូមខិតខំ​ក្នុង​ការបម្រើសេវាជូនប្រជាពលរដ្ឋ ដោយស្មារតីទឹកចិត្តសណ្ដោស អាណិតស្រឡាញ់ មេត្តាករុណា និងផ្តល់ភាពកក់ក្តៅ។ មន្រ្តីសុខា​ភិបាលនៃមន្ទីរពេទ្យទាំងអស់ មានស្មារតីរួបរួមគ្នា សាមគ្គី ចេះជួយគ្នា គោរពវិន័យ និងឯកភាពផ្ទៃក្នុង ដើម្បីនាំមកនូវការ​រីកចម្រើន​ថែមទៀតនៅក្នុងអង្គភាពរបស់ខ្លួន៕ដោយ៖ ហេង សម្បត្តិ

  • ប្រធានតុលាការធម្មនុញ្ញថៃ កោតសរសើរការអភិវឌ្ឍនៅកម្ពុជា

    ប្រធានតុលាការធម្មនុញ្ញថៃ កោតសរសើរការអភិវឌ្ឍនៅកម្ពុជា

    ភ្នំពេញ៖ក្នុងជំនួបជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ​ឯកឧត្តមសាស្ត្រា​ចារ្យ​បណ្ឌិត ណាការីន ម៉េកត្រៃរ៉ាត់(Nakharin Mektrairat)ប្រធាន តុលាការធម្មនុញ្ញថៃបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការដ៏ល្អប្រសើរវាងប្រទេសទាំងពីរថៃ កម្ពុជា ព្រមទាំង បានកោតសរសើរចំពោះការអភិវឌ្ឍ និងការរីកចម្រើន​នៅ​​កម្ពុជា។ កាលពីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត ឱ្យឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ណាការីន ម៉េកត្រៃរ៉ាត់ ប្រធាន តុលាការធម្មនុញ្ញថៃ និងគណៈប្រតិភូ ចូលជួបសម្ដែង​ការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ជាមួយការ វាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ​ប្រសើរវាងប្រទេស ទាំងពីរ និងកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើន របស់កម្ពុជា ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត បានគូសបញ្ជាក់ថា ទស្សនកិច្ចរបស់ ឯកឧត្តមមានគោលដៅផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយនឹងក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា ស្វែងយល់បន្ថែមអំពីការអនុវត្តមុខងាររបស់ស្ថាប័នកំពូលមួយនេះ។  សម្ដេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជាបានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការល្អប្រសើរលើគ្រប់វិស័យរវាងកម្ពុជា និងថៃ រួមមាន​ពាណិជ្ជ​កម្ម វិនិយោគ ទេសចរណ៍ អប់រំ សន្តិសុខ និងការពារជាតិ។សម្ដេចធិបតីបានស្វាគមន៍ការបង្កើនទំនាក់ទំនងរវាងក្រុមប្រឹក្សា​ធម្មនុញ្ញ​នៃព្រះរាជាណាចក្រកម្ពុជា និងតុលាការធម្មនុញ្ញនៃ ព្រះរាជាណាចក្រថៃ ដែលនឹងរួមចំណែកពង្រឹងនិងពង្រីកចំណង មិត្តភាព…

  • ទូតគុយបាប្រចាំកម្ពុជាបញ្ជាក់ជូនសម្ដេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា​ ពីការ​ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា

    ទូតគុយបាប្រចាំកម្ពុជាបញ្ជាក់ជូនសម្ដេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា​ ពីការ​ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា

    ភ្នំពេញ៖លោកជំទាវ Milena Caridad Zaldivar Piedra ឯក​អគ្គរដ្ឋ​ទូតនៃសាធារណរដ្ឋគុយបាប្រចាំព្រះរាជាណាចក្រកម្ពុជាបានបានបញ្ជាក់ពីការប្តេជ្ញាខិតខំជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិ​ការឱ្យកាន់តែរីកចម្រើនបន្ថែមទៀតជាមួយកម្ពុជា។ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​អនុញ្ញាតឱ្យ លោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋ​ទូតនៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួប​សម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួបលោកជំទាវឯកអគ្គរដ្ឋទូតបានអបអរសាទររាជរដ្ឋាភិបាលកម្ពុជាដែលសម្រេចបាននូវសមិទ្ធផលជាច្រើន ក្រោម​ការដឹកនាំ​របស់សម្ដេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា។លោកជំទាវ​បានគូសបញ្ជាក់​អំពីទំនាក់ទំនងដ៏យូរអង្វែង និង​កិច្ចសហប្រតិបត្តិការល្អរវាងគុយបា និងកម្ពុជា  ដែលរួមមាន វិស័យអប់រំ, សុខាភិបាល, កសិកម្ម​និងកីឡា។ លោកជំទាវបាន​ប្តេជ្ញាខិតខំជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ក្នុងសវនាការដដែលសម្ដេចធិបតី បានថ្លែងអំណរគុណសាធារណ​រដ្ឋ​គុយបាដែលបានផ្ដល់នូវការគាំទ្រដល់កម្ពុជា នាពេលកន្លងមក រួមទាំង​ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា SEA Games លើកទី ៣២ និង ASEAN Para Games លើកទី ១២ ឆ្នាំ២០២៣។សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ​វាង​ប្រទេសទាំងពីរ និងបាន​គូស​បញ្ជាក់ថា ក្រសួង ស្ថាប័នរាជរដ្ឋាភិបាលកម្ពុជាត្រៀមខ្លួនធ្វើការ​ជាមួយ​លោកជំទាវឯកអគ្គរដ្ឋទូត ។ សម្ដេចធិបតីក៏បានលើកទឹកចិត្តលោកជំទាវឱ្យបន្តធ្វើការកាន់តែជិតស្និទ្ធថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបន្ត​ជំរុញ​ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលថ្មីៗបន្ថែមទៀតផងដែរ។សម្តេចធិបតីនិងលោកជំទាវឯកអគ្គរដ្ឋទូត…

  • ឯកអគ្គរដ្ឋទូតគុយបា ប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើ វិស័យអប់រំ សុខាភិបាល កសិកម្ម និងកីឡា

    ឯកអគ្គរដ្ឋទូតគុយបា ប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើ វិស័យអប់រំ សុខាភិបាល កសិកម្ម និងកីឡា
  • ទូតអូស្ត្រាលីថ្មី Derek Yip ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

    ទូតអូស្ត្រាលីថ្មី Derek Yip ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

    ឱ្យកាន់តែខ្លាំងក្លាថែមទៀត ហើយបង្ហាញការគាំទ្រកម្ពុជាដែលនឹងចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ២០២៩ ពិសេសគាំទ្រការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ និងចីរភាពរបស់កម្ពុជា។ #ams1minute

  • ប្រធានតុលាការធម្មនុញ្ញថៃ  Nakharin Mektrairat កោតសរសើរការអភិវឌ្ឍ

    ប្រធានតុលាការធម្មនុញ្ញថៃ  Nakharin Mektrairat កោតសរសើរការអភិវឌ្ឍ

    និងការរីកចម្រើននៅកម្ពុជា ហើយបញ្ជាក់ពីគោលដៅក្នុងការផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយនឹងក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។  #ams1minute

  • ក្រសួងមុខងារសាធារណៈ​ និងក្រសួងសេដ្ឋកិច្ច ជាដៃគូដែល​មិនអាចខ្វះបាន

    ក្រសួងមុខងារសាធារណៈ​ និងក្រសួងសេដ្ឋកិច្ច ជាដៃគូដែល​មិនអាចខ្វះបាន

    ភ្នំពេញ៖ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងកិច្ចប្រជុំស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ ក្រសួង ស្ថាប័ន» កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បាន​គូស​បញ្ជាក់​ថា ក្រសួងមុខងារសាធារណៈ​ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាដៃគូដែលមិនអាចខ្លះបាន ជាពិសេស លើការកែទម្រង់រដ្ឋបាល​សាធារណៈ និងការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បន្តថា ការពិភាក្សាគ្នា​នាពេលនេះ ជាកិច្ចពិភាក្សាក្នុងស្មារតីភាពជាដៃគូ ដែលមិន​អាចខ្វះបាន រវាងក្រសួងទាំងពីរ ទៅលើកិច្ចការ កែទម្រង់រដ្ឋបាលសាធារណៈ និងការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ក្នុងការបំពេញ​ឱ្យគ្នាទៅវិញ​ទៅមក។ ការកែទម្រង់ទាំងពីរនេះ​ ត្រូវដើរទន្ទឹមគ្នា ដោយមិនអាចខ្វះ​មួយណាបាននោះទេ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានបន្ថែមថា ជោគជ័យ នៃការកែ​ទម្រង់រដ្ឋបាលសាធារណៈ នឹងជួយគាំទ្រដល់ការ កែទម្រង់ហិរញ្ញ​វត្ថុសាធារណៈ សម្រាប់ការប្រើប្រាស់ធនធានសាធារណៈ ឱ្យឆ្លើយ​តបគោលនយោបាយ របស់រាជរដ្ឋាភិបាលប្រកបដោយ​ប្រសិទ្ធភាព ។ ក្នុងនាមជាសហប្រធានក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈបានបន្ថែមថា កិច្ចប្រជុំពិត​ជាទទួលបានលទ្ធផលលើសពីការគ្រោងទុក។ ក្រៅពីការបានការពង្រឹង…

  • នាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រី អំពាវនាវដល់ពលរដ្ឋ និងមន្រ្តីរាជការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារសុខ​សន្តិភាព និងអភិវឌ្ឍជាតិ

    នាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រី អំពាវនាវដល់ពលរដ្ឋ និងមន្រ្តីរាជការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារសុខ​សន្តិភាព និងអភិវឌ្ឍជាតិ

    តាកែវ៖នាយករងខុទ្ទកាល័យសម្តេចធិបតីនាយករដ្ឋមន្ត្រី​កម្ពុជាកាល​ពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ បានអំពាវនាវដល់ពលរដ្ឋ និងមន្រ្តីរាជ​ការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារសុខ​សន្តិភាព និងអភិវឌ្ឍជាតិ ។ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង មានប្រសាសន៍​ដូច្នេះ​ក្នុងឱកាសរួមជាមួយលោកជំទាវ ប៉ែន ចាន្នី និងបុត្រ ព្រមទាំង​នាយ​ទាហាន ពលទាហានបញ្ជាការដ្ឋានអង្គរក្ស និងប្រជាពលរដ្ឋ​​ចំណុះ​ជើងវត្តដង្ហែអង្គកឋិនទាន ទៅវេរប្រគេន​ព្រះ​ភិក្ខុសង្ឃដែល​គង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានបញ្ជាក់ថា រាជរដ្ឋា​ភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បាន​ខិតខំគិតគូរបន្ថែមទៀត សំដៅធ្វើយ៉ាងណា រក្សាឱ្យបាននូវ​និរន្តរភាព​យូរអង្វែង តាមរយៈការរក្សាការពារឱ្យបានដាច់ខាតនូវសុខ​សនិ្តភាព ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងពង្រឹងបន្ថែម នូវការ​អភិវឌ្ឍ​ទៅមុខឥតឈប់ឈរ ។ សូមជម្រាបថានៅឆ្នាំនេះ នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចាន្នី បានមានសទ្ធាជ្រះថ្លា ធដង្ហែ​អង្គកឋិនទាន ទៅវេរប្រគេន ព្រះភិក្ខុសង្ឃចំនួន ៨វត្ត…