-
ខេត្តពោធិ៍សាត់ បិទបញ្ចប់មហោស្រពសិល្បៈចម្លាក់ព្រះពុទ្ធបដិមាខ្មែរក្នុងឥរិយាបថសមាធិ

ពោធិ៍សាត់៖ បន្ទាប់ពីដំណើររយៈពេលពីរថ្ងៃមហោស្រពសិល្បៈចម្លាក់ក្រោមប្រធានបទ”ព្រះពុទ្ធបដិមាខ្មែរក្នុងឥរិយាបថសមាធិ”បានប្រារព្ធពិធីបិទកាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកស្រី ប៉ុក ណាឌី អភិបាលរងខេត្តតំណាងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។ ក្នុងពិធីដែលបានរៀបចំឡើងនៅសារៈមន្ទីរខេត្ត ក៏បានប្រគល់បណ្ណសរសើរ និងរកឃើញបេក្ខជនជាងចម្លាក់ជាប់ចំណាត់ថ្នាក់បីរូបផងដែរ។បេក្ខជនចូលរួមប្រកួតប្រជែងមានចំនួន២០នាក់មកពីក្រុងពោធិ៍សាត់ ស្រុកកណ្ដៀង និងស្រុកភ្នំក្រវាញ និងគណៈមេប្រយោគពោរពេញដោយចំណេះជំនាញចំនួនប្រាំរូប។ ការប្រឡងផ្អែកលើមូលដ្ឋានលក្ខណៈបច្ចេកទេស ក្បួន ខ្នាត និងលក្ខណៈសិល្បៈ។ ក្រោយពីបានពិនិត្យយ៉ាងយកចិត្តទុកដាក់ផ្ចិតផ្ចង់ វាស់វែង ចាក់ខ្នាត សម្រង់ទឹកដៃ សោភណភាព ការច្នៃប្រឌិត និងការបញ្ចូលព្រលឹងនៃរូបចម្លាក់ព្រះពុទ្ធបដិមារបស់បេក្ខជនទាំង២០នាក់រួចមក គណៈមេប្រយោគសម្រេចជ្រើសរើសបានរូបព្រះពុទ្ធបដិមាដែលបានពិន្ទុខ្ពស់បំផុតចំនួនបីរូប គឺបេក្ខជនឈ្មោះ ម៉ក់ ជាង ទទួលបានចំណាត់ថ្នាក់លេខ១, បេក្ខជនឈ្មោះ ចាន់ វ៉ូលីម ចំណាត់ថ្នាក់លេខ២ និងបេក្ខជនឈ្មោះ ម៉ក់ ចៀន ចំណាត់ថ្នាក់លេខ៣។ សូមជម្រាបគោលបំណងនៃការរៀបចំមហោស្រពសិល្បៈចម្លាក់ខេត្តពោធិ៍សាត់ឆ្នាំ២០២៤នេះ គឺដើម្បីផ្ដល់ឱកាសសិក្សាលើផ្នែកធនធានមនុស្ស បច្ចេកទេសនៃការបង្ហាញស្នាដៃចម្លាក់និងទេពកោសល្យសិល្បៈសំដៅពង្រឹងសមត្ថភាព និងលើកកម្ពស់សិល្បៈស្នាដៃចម្លាក់ខ្មែរ ដើម្បីបន្តការពារ ថែរក្សា និងលើកស្ទួយមរតកវប្បធម៌អរូបីមួយនេះឱ្យគង់វង្ស។ ក្នុងឱកាសអញ្ជើញចូលរួមលោកស្រី ប៉ុក ណាឌី បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់…
-
ការពង្រឹងធនធានមនុស្ស គឺជាការពង្រឹងធនធាន ដើម្បីបង្កើតធនធានបន្ថែម

-
ក្រសួងដែនដី និងរដ្ឋបាលខេត្តស្វាយរៀងបើកកិច្ចប្រជុំពិនិត្យ និងឆ្លងសេចក្ដីព្រាងផែនការរៀបចំដែនដីខេត្តស្វាយរៀង

ស្វាយរៀង៖ឯកឧត្តមប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោក បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយក អគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្មនៃក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន( គ.ដ.ន.ជ)កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងឆ្លងសេចក្ដីព្រាងផែនការរៀបចំដែនដីខេត្តស្វាយរៀង។ កិច្ចប្រជុំនេះមានការចូលរួមពីលោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង និងលោក Richard Mabbitt ប្រធានក្រុមទីប្រឹក្សាបច្ចេកទេសនៃធនាគារអភិវឌ្ឍន៍អាស៊ី និងលោក លោកស្រី តាមបណ្ដាមន្ទីរនានាជុំវិញខេត្ត និងលោក លោកស្រី អភិបាល អភិបាលរង ស្រុក ក្រុង និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ ឯកឧត្តមអភិបាលខេត្តស្វាយរៀងបានបញ្ជាក់ថាផែនការរៀបចំដែនដី គឺជាឯកសារយុទ្ធសាស្ត្រគោលនយោបាយសំខាន់មួយ ដែលផ្តល់នូវចក្ខុវិស័យ និងគោលដៅអភិវឌ្ឍរយៈពេលវែងសម្រាប់រយៈពេល២០ឆ្នាំខាងមុខ ក៏ដូចជាផ្តល់ទិសដៅជាក់លាក់សម្រាប់ការអភិវឌ្ឍដែនដីខេត្ត ដើម្បីធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព ។ឯកឧត្តមបន្តថា ដើមឡើយខេត្តស្វាយរៀងជាខេត្តដែលផ្ដោតជាសំខាន់លើការងារកសិកម្មជាធំ ប៉ុន្តែចាប់ពីឆ្នាំ២០០៥ ពេលដែលរាជរដ្ឋាភិបាលរៀបចំបង្កើតឱ្យមានតំបន់សេដ្ឋកិច្ចពិសេសរចនាសម្ព័ន្ធនេះបានផ្លាស់ប្ដូរ និងមានការប្រែប្រួលជាគំហុក។ ផ្ទៃដីបង្កបង្កើនផលមួយចំនួនបានផ្លាស់ប្ដូរមុខងារពីដីធ្វើការងារដាំដុះ ទៅជាសំណង់ និងបម្រើឱ្យវិស័យឧស្សាហកម្ម។ ឯកឧត្តមបានបន្តថា បច្ចុប្បន្នខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការចំនួន ៩កន្លែង និងកំពុងរៀបចំ ៣កន្លែងថែមទៀត ។មានរោងចក្រ សហគ្រាសទាំងក្នុង និងក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន…
-
មន្ទីរពេទ្យបង្អែកខេត្តព្រះវិហារទទួលបានឈាម ៥៣សាក់ ពីអ្នកចូលរួមបរិច្ចាគនៅស្រុករវៀង

ព្រះវិហារ៖ មន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ នៅតែត្រូវការឈាមជាបន្តបន្ទាប់ សម្រាប់យកមកជួយសង្គ្រោះអាយុជីវិតមនុស្សដែលជាជនរងគ្រោះពីឧបទ្ទវហេតុផ្សេងៗ ។រួមចំណែកលើការងារមនុស្សធម៌នេះកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រះវិហារបានរៀបចំពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តនៅស្រុករវៀង ដោយមានការចូលរួមពីលោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ ថ្នាក់ដឹកនាំមន្ទីរ មន្រ្តីនៃអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន កងកម្លាំងទាំងបី សហភាពសហព័ន្ធយុវជនកម្ពុជា និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានប្រមាណ ១០២នាក់។ ក្នុងចំណោមអ្នកចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ទាំង ១០២នាក់ ក្នុងនេះអ្នកមិនមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការបរិច្ចាគឈាម ៤៩នាក់ ។ដោយឡែកអ្នកបរិច្ចាគឈាមដែលអាចទទួលបានចំនួន ៥៣នាក់ស្មើនឹង៥៣សាក់។ ក្នុងឱកាសនេះអភិបាលរងខេត្តព្រះវិហារ លោក គឹម ចាន់បញ្ញា បានអរគុណចំពោះវត្តមាននៃអ្នកចូលរួមបរិច្ចាគដោយស្ម័គ្រចិត្ត។ លោកបញ្ជាក់ថា ក្នុងការបរិច្ចាគឈាមនាពេលនេះ ដែលជាផ្នែកមួយ នៃការលើកកម្ពស់វិស័យមនុស្សធម៌ ក្រោមពាក្យស្លោក “ផ្តល់ឈាម គឺផ្តល់ក្តីស្រលាញ់ “។ មន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ មានតម្រូវការឈាម គិតជាមធ្យមមួយថ្ងៃប្រមាណ៣ប្លោក ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺឱ្យរួចផុតពីស្ថានភាពធ្ងន់ធ្ងរនៃជំងឺផ្សេងៗ៕ ដោយ៖ឡុង សំបូរ
-
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនីស្តចិន ចូលជួបសម្ដែងការគួរសម

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ឈី ឈឹងសាន សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនីស្តចិន និងជាប្រធានវិទ្យាស្ថានប្រវត្តិសាស្ត្រ និងអក្សរសាស្ត្របក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនជួបសម្តែងការគួរសម នៅវិមាន ៧មករា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ។ សម្ដេចតេជោ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូន ឯកឧត្តម ឈី ឈឹងសាន (QU Qingshan) ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ ។ សម្តេច ក៏បានអរគុណដែល ឯកឧត្តមនឹងធ្វើបទបង្ហាញស្តីពី «ប្រវត្តិ ១០០ឆ្នាំរបស់គណបក្សកុម្មុយនីស្តចិននិងបទពិសោធន៍សំខាន់ៗរបស់ខ្លួន» ដើម្បីចែករំលែកដល់មន្ត្រីនៃគណបក្សប្រជាជនកម្ពុជា ។ ក្នុងឱកាសបំពេញទស្សនកិច្ចលើកទី១នៅកម្ពុជា ឯកឧត្តម ឈី ឈឹងសាន បានពាំនាំជូន សម្តេចតេជោ នូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ស៊ី ជីនពីង អគ្គលេខាធិការគណបក្សកុម្មុយនីស្តចិន និងបញ្ជាក់ថា សម្តេចតេជោ គឺជាអ្នកនយោបាយមួយរូបដែលទទួលបានការគោរពជាខ្លាំងនៅក្នុងប្រទេសចិន។ ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសប់របស់សម្តេច កម្ពុជាអាចសម្រេចបាននូវការរីកចម្រើនសង្គម-សេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ។ ឯកឧត្តមបានលើកឡើងថា ទំនាក់ទំនងកម្ពុជា-ចិនគឺជាមិត្តភាពដែកថែប…
-
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូត និងជាប្រេសិតពិសេសបារាំង ទទួលបន្ទុកប្រទេសមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Christian Lechervy (គ្រីស្សង់ ឡឺសែវី ) ឯកអគ្គរដ្ឋទូត និងជាប្រេសិតពិសេសបារាំង ទទួលបន្ទុកប្រទេសមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ។ សម្ដេចតេជោ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូនដល់ឯកឧត្តមអគ្គរដ្ឋទូត ដែលបានមកកម្ពុជា នៅពេលនេះ និងបានស្នើឯកឧត្តមអគ្គរដ្ឋទូតពាំនាំនូវសេចក្តីថ្លែងអំណរគុណជូនទៅ ឯកឧត្តមប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង សម្រាប់ការទទួលបដិសណ្ឋារកិច្ចដ៏ល្អប្រសើរថ្វាយ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ក្នុងឱកាសទ្រង់យាងចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីនៅសាធារណរដ្ឋបារាំងកន្លងទៅថ្មីៗនេះ។ សម្តេចតេជោ បានបន្តទៀតថា ប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីនៅឆ្នាំ២០២៦ ដែលនេះជាដំណើរដ៏ល្អមួយ ដែលផ្ទេរពីបារាំងនៅទ្វីបអឺរ៉ុប មកកម្ពុជានៅទ្វីបអាស៊ី។ ឯកឧត្តមអគ្គរដ្ឋទូត បានមានប្រសាសន៍ថា ការរៀបចំឱ្យមានប្រេសិតពិសេសរបស់ប្រទេសបារាំង ទទួលបន្ទុកប្រទេសមីយ៉ាន់ម៉ា គឺជាការបង្ហាញពីកិច្ចប្រឹងប្រែងរបស់អន្តរជាតិ ជាពិសេសអឺរ៉ុប ក្នុងការជួយស្វែងរកដំណោះស្រាយមួយដ៏ល្អ ដើម្បីសន្តិភាពក្នុងប្រទេសមីយ៉ាន់ម៉ាផង។ ដើម្បីសម្រេចគោលបំណងនេះ ឯកឧត្តមប្រធានាធិបតី ម៉ាក្រុង បានឱ្យឯកឧត្តមទាក់ទងជាមួយបណ្តាប្រទេសជាមិត្ត និងជាដៃគូរបស់បារាំង ក៏ដូចជាភាគីនានា…
-
បញ្ចប់កំណែកិច្ចការបេក្ខជនប្រឡបាក់ឌុបទាំងស្រុង

(ភ្នំពេញ)៖ ក្រសួងអប់រំយុវជន និងកីឡាបានឱ្យដឹងថា៖សម្រាប់ដំណើរការកំណែមុខវិជ្ជាទាំង ១០ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុប សម័យប្រឡង៖ ០៨ តុលា ២០២៤ ត្រូវបានបញ្ចប់ទាំងស្រុងហើយនាពេលនេះ ។ បើតាមក្រសួងអប់រំបានឱ្យដឹងនាល្ងាចថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៤នេះថា ក្នុងកំណែកសំណេររបស់បេក្ខជនប្រឡងបាក់ឌុបកន្លងមកគឺប្រព្រឹត្តិទៅយ៉ាងប្រុងប្រយ័ត្ន និងតឹងរឹងក្រោមការបំពេញភារកិច្ចយ៉ាងសកម្ម និងទំនួលខុសត្រូវខ្ពស់ពីប្រធាន អនុប្រធានមណ្ឌលកំណែ គណៈកម្មការទាំងអស់ ព្រមទាំងការចូលរួមសង្កេតការណ៍ជាប្រចាំពីមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ។ ប្រភពខាងលើដដែលនេះបានបញ្ជាក់ថាក្រោយពីបញ្ចប់ដំណើរការកំណែ ប្រធាន អនុប្រធានមណ្ឌលទាំងអស់ បានដឹកសន្លឹក MCS និងឯកសារផ្សេងៗមករក្សាទុកនៅអគាររដ្ឋបាលចៅពញាហុករបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីចាប់ផ្ដើមរៀបចំដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ ដោយឡែកសន្លឹកកិច្ចការរបស់បេក្ខជន ត្រូវបានដឹកមករក្សាទុកនៅសាលាបឋមសិក្សាចៅពញាហុក។ គួរបញ្ជាក់ថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម័យ ប្រឡងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី០៨ និង០៩ ខែតុលា ឆ្នាំ២០២៤។ដោយឡែកចំពោះដំណើរការកំណែប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។សម្រាប់ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។ បើតាមក្រសួងអប់រំបានឱ្យដឹងថា…
-
អភិបាលខេត្តកំពត ណែនាំបន្ថែមត្រូវបង្ការទប់ស្កាត់ បង្ក្រាបរាល់បទល្មើសនៅមូលដ្ឋាន

កំពត៖ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពតនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានបង្ហាញនូវការកត់សម្គាល់ថា ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ នៅខេត្តកំពតមានភាពល្អប្រសើរ ភ្ញៀវទេសចរមកកម្សាន្តកក់ក្តៅក្នុងចិត្ត ដោយសារមន្ត្រីរាជការជំនាញ អាជ្ញាធរ កម្លាំងសមត្ថកិច្ចសហការគ្នាបានយ៉ាងល្អ។ប៉ុន្តែយ៉ាងណាក៏ដោយ ខេត្តកំពតក៏នៅការងារខ្វះចន្លោះមួយចំនួន ដែលទាមទារឱ្យមានការចូលរួមសហការគ្នា ធ្វើឱ្យកាន់តែល្អប្រសើរថែមទៀត ។ អ្វីដែលជាការត្រូវជំរុញបន្ថែមនោះ ឯកឧត្តម ម៉ៅ ធនិន បញ្ជាក់ថា មានការងារការពារធនធានធម្មជាតិ ,ការងារបង្ក្រាបបទល្មើសផ្សេងៗ (ពិសេសគ្រឿងញៀន និងល្បែងស៊ីសង) ,ការងារការពារបូរណភាពទឹកដីទាំងព្រំដែនទឹក និងគោក ,ការងារការពារវប្បធម៌ និងសម្បត្តិបេតិកភណ្ឌជាតិនៅតំបន់ភ្នំបូកគោ និងការងារតបណ្តាញទឹកភ្លើងជូនប្រជាពលរដ្ឋជាដើម ។ ឯកឧត្តមបានបញ្ជាក់ថា បទល្មើសកើតឡើងនៅកន្លែងណា អាជ្ញាធរកន្លែងនោះ ត្រូវរាយការណ៍ និងមានចំណាត់ការ ដោះស្រាយទៅតាមនីតិវិធីច្បាប់ដែលបានកំណត់ ។ឯកឧត្តម ក៏បានជំរុញលើកទឹកចិត្តដល់ អាជ្ញាធរស្រុកជាប់ព្រំដែនប្រទេសជិតខាង ត្រូវមានស្មារតីប្រុងប្រយ័ត្ននិងឆន្ទៈខ្ពស់គិតគូរអំពីផលប្រយោជន៍ជាតិនិងប្រជាជនជាធំ ។ពិសេសអាជ្ញាធរត្រូវណែនាំប្រជាពលរដ្ឋរស់នៅតាមខ្សែបន្ទាត់ព្រំដែនឱ្យយល់ដឹងច្បាស់អំពីការងារព្រំដែន ហើយរួមគ្នាការពារឱ្យបានល្អ ៕ដោយ៖ សិលា សារិន
-
ខេត្តកែបប្រារព្ធទិវាស្បៀងអាហារពិភពលោកឆ្នាំ២០២៤ ជាមួយការបង្ហាញសមិទ្ធផលថ្មី

កែប៖ទិវាស្បៀងអាហារពិភពលោកឆ្នាំ២០២៤ នេះបានប្រារព្ធនៅខេត្តកែប ក្រោមប្រធានបទ “សិទ្ធទទួលបានអាហារ ដើម្បីជីវិត និងអនាគតកាន់តែប្រសើរ”កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ,លោក ហួរ មិថុនា អភិបាលរងខេត្តកែប ,តំណាងកម្មវិធីស្បៀងអាហារពិភពលោក តំណាងអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិប្រចាំកម្ពុជា ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។ លោក ហ៊ួរ មិថុនា អភិបាលរងខេត្តកែបបានលើកឡើងថា ជាកិត្តិយសរបស់ខេត្តកែប ដែលត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្ដល់កិត្តិយសរើសយកខេត្តកែបប្រារព្ធនូវ ទិវាស្បៀងអាហារពិភពលោកឆ្នាំ២០២៤ នាពេលនេះ។ ផ្អែកតាមស្ថានភាពភូមិសាស្ត្រ ធម្មជាតិ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល,ការខិតខំប្រឹងប្រែងរបស់រដ្ឋបាលមូលដ្ឋាន អង្គភាពជំនាញពាក់ព័ន្ធក្នុងខេត្តកែបបានធ្វើឱ្យខេត្តមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ។ខេត្តកែបមានផលិតផលកសិកម្ម សម្គាល់ភូមិសាស្ត្រល្បីល្បាញមួយចំនួនដែលទទួលស្គាល់ទូទាំងប្រទេស និងអន្តរជាតិ ដូចជា ម្រេច ផ្កាអំបិល ក្ដាមសេះ ដូងក្រអូប ជាដើម។ ឯកឧត្តម តូច ប៊ុនហួរ ដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និនេសាទបានលើកឡើងថា ទិវាស្បៀងអាហារពិភពលោក បានផ្តួចផ្តើមឡើងជាលើកដំបូង នៅឆ្នាំ១៩៨១ ហើយការប្រារព្ធទិវានេះ…
-
កម្ពុជា ស្ថិតនៅក្នុងដំណាក់កាលប្រើអេអាយ(AI)ដំបូង ដែលមិនទាន់អាចវាយតម្លៃពីបញ្ហាប្រឈមនៅឡើយ

(ភ្នំពេញ)៖ នៅក្នុងប្រទេសកម្ពុជាប្រព័ន្ធអេអាយ គឺស្ថិតនៅក្នុងដំណាក់កាលដំបូងនៅឡើយ ហើយបើនិយាយពីបញ្ហាប្រឈមវិញនៅកម្ពុជាក៏មិនអាចទាន់និយាយបានឡើយហើយពេលនេះក្រសួងប្រៃសណីយ៍ក៏បានធ្វើការជាមួយនឹងអង្គការយូនីស្កូដើម្បីសិក្សាអំពីថាតើបច្ចុប្បន្ននេះកម្ពុជាស្ថិតនៅទីណាក្នុងការប្រើប្រាស់ប្រព័ន្ធអេអាយ ។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ឯកឧត្តមបណ្ឌិត សំសិទ្ធ សេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃក្រសួងប្រៃសណីយ និង ទូរគមនាគមន៍ ។ គួរបញ្ជាក់ថាបញ្ញាសិប្បនិម្មិត -Artificial Intelligence អេអាយ(AI)គឺសំដៅលើជ្រុងមួយនៃវិទ្យាសាស្រ្តកុំព្យូទ័រដោយផ្តោតទៅលើការបង្កើតសុសវែរ កម្មវិធី ឬឧបករណ៍ឬធ្វើការជំនួសមនុស្សបាន ។ ថ្លែងប្រាប់បណ្តាញសារព័ត៌មានមុនពេលបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង”មគ្គុទេសក៍បន្ថែមរបស់អាស៊ានស្តីពីអភិបាលកិច្ច និងសីលធម៌បញ្ញាសិប្បនិម្មិតសម្រាប់បញ្ញាសិប្បនិម្មិតបង្កើតមាតិកា” នារសៀលថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២៤នេះ ឯកឧត្តមបណ្ឌិត សំសិទ្ធ សេរី បានឱ្យដឹងថា៖មូលហេតុដែលក្រសួងបានគិតគូពីប្រព័ន្ធអេអាយនោះព្រោះថាអេអាយ គឺជាប្រព័ន្ធបច្ចេកវិទ្យាមួយដែលបានជួយសម្រួលការងារមនុស្សបានច្រើន។វាមានផលប្រយោជន៍ធំធេងដូចជាកាត់បន្ថយតម្លៃកាត់បន្ថយការប្រើពេលវេលា ដូចជាយើងធ្វើការរហូត ១០ម៉ោងតែអេអាយធ្វើការតែ ១០នាទីប៉ុណ្ណោះ ។ ឯកឧត្តមមានប្រសាសន៍ថា“វាអាចជំនួយផ្នែកបច្ចេកទេដោយផ្តល់ផលប្រយោជន៍ច្រើនដល់យើង និងវា ក៏មានហានិភ័យផងដែរ ។ សម្រាប់ក្របខណ្ឌនៅក្នុងប្រទេសកម្ពុជា អេអាយបានទទួលផលប្រយោជន៍ច្រើនគឺនៅពេលដែលយើងអាចចេះប្រើប្រាស់វា ប៉ុន្តែនៅពេលដែលយើងមិនអាចប្រើប្រាស់វាបានច្រើននោះទេវានឹងជះផលអាក្រក់មកយើងវិញ។ បើតាម ឯកឧត្តមអគ្គនាយក បានលើកឡើងថា៖វិធានពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិតនេះក្រសួងប្រៃសណីយ៍ នឹងដាក់ចេញនៅក្នុងរយៈពេលនៅពាក់កណ្ដាលឆ្នាំ ២០២៥ខាងមុខ។ ឯកឧត្តមបញ្ជាក់បន្ថែមថា”យើងកំពុងតែធ្វើការសិក្សាអំពីស្ថានភាពបច្ចុប្បន្នរបស់អេអាយនៅក្នុងប្រទេសទាំងអស់នៅក្នុងសកលលោក ដែលបានប្រើប្រាស់នៅក្នុងក្របខណ្ឌឬវិធាននេះដូចៗគ្នាឬស្តង់ដាតែម្តង។អញ្ចឹងនៅពេលដែលយើងធ្វើការសិក្សាអំពីស្ថានភាពបច្ចុប្បន្នហើយ យើងនឹងដឹងថានៅទីណា ពេលនោះយើងនឹងត្រូវធ្វើបែបម៉េចទៀតដើម្បីធ្វើការអភិវឌ្ឍន៍ អេអាយ ថែមទៀត”។…