-
បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានទទួល រថយន្តមួយគ្រឿងពីអភិបាលខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹង ត្រែង បានផ្តល់រថយន្តមួយគ្រឿងជូនដល់បញ្ជា ការដ្ឋានកងរាជ អាវុធហត្ថខេត្ត សម្រាប់ប្រើប្រាស់ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុង មូលដ្ឋាន ។ ក្នុងពិធីប្រគល់នៅចុងសប្ដាហ៍នេះ នាបរិវេណសាលា ខេត្តឯកឧត្តមអភិបាលខេត្តស្ទឹងត្រែង មានប្រសាសន៍ ថារថយន្តនេះនឹងជូន សម្រាប់ប្រើប្រាស់ក្នុងល្បាតរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេស ដើម្បីរួម ចំណែកក្នុងការពង្រឹង លើការអនុវត្តគោល នយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ប្រកបដោយប្រសិទ្ធភាព។ លោកឧត្តមសេនីយ៍ត្រី សេង សុភាព បានថ្លែងអំណរ គុណចំពោះឯកឧត្តមអភិបាលខេត្តដែលបានផ្តល់មធ្យោយបាយ ដ៏មានតម្លៃសម្រាប់ការអនុវត្តគោលនយោ បាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព។ ជាការកត់សម្គាល់កន្លងមកអាវុធហត្ថខេត្តបានចូលរួមយ៉ាងសកម្មក្នុងបង្ក្រាបក្រុមក្មេងទំនើង ពិសេសបង្ក្រាប ក្រុមរក្សាទុក ប្រើប្រាស់និងជួយដូរគ្រឿងញៀនខុស ច្បាប់បានជាច្រើនករណីដោយបានចាប់ខ្លួនជនល្មើសបញ្ជូនទៅតុលាការខេត្តជាបន្តបន្ទាប់៕ដោយ៖ឡុង សំបូរ
-
និស្សិតជ័យលាភី នៃសកលវិទ្យាល័យ អង្គខេមរាខេត្តកំពតចំនួន២៥០នាក់ទទួលបាន សញ្ញាបត្រ

កំពត៖ និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង សាកលវិទ្យាល័យអង្គរខេមរា ខេត្តកំពតចំនួន២៥០នាក់ (ស្រី១៧៩នាក់) កាលពីថ្ងៃទី១៩ ខែតុលា បានទទួលសញ្ញាបត្រដែលចែកជូនពីឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉នអ្នកតំណាង រាស្ត្រមណ្ឌលកំពត សមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃរដ្ឋសភាជាតិ ព្រះរាជាណាចក្រកម្ពជា ដោយមានការចូលរួមពី ឯក ឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ផង។ សូមជម្រាបដែរថា ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានផ្តល់អាហារូបករណ៍ដល់សិស្ស-និស្សិតចូលមកសិក្សានៅសាកលវិទ្យាល័យអង្គរខេមរា ខេត្តកំពតចំនួន៦៨៥នាក់ (ស្រី៤៩៧នាក់) គិតត្រឹមជំនាន់ទី១៦ ក្នុងឆ្នាំសិក្សា២០២៣-២០២៤ កន្លងទៅ។ ក្នុងនោះនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣នាក់ និងថ្នាក់បរិញ្ញាបត្រចំនួន៦៨២នាក់ (ស្រី៤៩៧នាក់)។ បច្ចុប្បន្ន សាកលវិទ្យាល័យអង្គរខេមរា ខេត្តកំពត មាននិស្សិតកំពុងសិក្សាចំនួន១ ០២៨នាក់ (ស្រី៦៨៩នាក់)។ក្នុងនោះ និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៩នាក់, បរិញ្ញាបត្រចំនួន៩៨០នាក់ (ស្រី៦៦៧នាក់) និងបរិញ្ញាបត្ររងចំនួន៣៩នាក់ (ស្រី២២នាក់)។ មានសាស្ត្រាចារ្យចំនួន៨៩នាក់( ស្រី៩នាក់) និងបុគ្គលិកចំនួន២៤នាក់ (ស្រី១៣នាក់)៕ដោយ៖សិលាសារិន
-
តំណាងរាស្រ្តមណ្ឌកំពត៖ បញ្ញវន្តត្រូវយកចំណេះដឹងទៅប្រើប្រាស់ប្រកបដោយប្រយោជន៍ដល់ប្រជាជន

កំពត៖ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង សាកលវិទ្យាល័យអង្គរខេមរា ខេត្តកំពតនាសាលប្រជុំសាលាខេត្តកំពតកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីមនតំណាង រាស្ត្រមណ្ឌលកំពត សមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃរដ្ឋសភាបានរំលឹកដល់និស្សិតជ័យលាភីទាំងអស់ សូមយកចំណេះដឹងទាំងនេះទៅប្រើប្រាស់ដើម្បីបម្រើប្រយោជន៍ខ្លួន ប្រជាពលរដ្ឋ និងសង្គមជាតិ ។ពិសេសត្រូវធ្វើខ្លួនជាធនធានជាតិ មានមនសិការខ្ពស់ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេស។ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីមនក៏បានរំលឹកពីអតីតកាលរបស់កម្ពុជាក្រោយប្រទេសត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍នៅថ្ងៃទី៧មករា ឆ្នាំ១៩៧៩ដើម្បីធ្វើការឆ្លុះបញ្ចាំងសមិទ្ធផលដែលកម្ពុជាទទួលបាននាពេលនេះ។ បន្ថែមលើអ្វីដែលឯកឧត្តម ប៉ែន ស៊ីម៉ន បានលើកឡើង ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានបញ្ជាក់ថា ក្មួយជាបញ្ញវន្តដែលបានបញ្ចប់ការសិក្សាថ្នាក់ឧត្តមទាំងអស់ សូមចូលលរួមចំណែកអភិវឌ្ឍន៍ប្រទេស និងថែរក្សាការពារសុខ សន្តិភាពឱ្យបានគង់វង្ស៕ ដោយ៖ សិលា សារិន
-
ក្រសួងមុខងារសាធារណៈកំពុងគិតគូរលើផែនការប្រឡងប្រជែងជ្រើសរើសមន្រ្តីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ

ភ្នំពេញ៖ ស្របពេលដែលឯកសារបទដ្ឋានគតិយុត្តសំខាន់ៗជាច្រើនពាក់ព័ន្ធជាមួយការជ្រើសរើសមន្រ្តីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារខិតជិតដល់ការសម្រេចជាស្ថាពរ ក្រសួងមុខងារសាធារណៈ ក៏បានគិតគូរស្របពេលជាមួយគ្នាលើការងារនេះ ជាពិសេសការកំណត់វិធីសាស្ត្រ និងនីតិវិធីមួយចំនួនសំដៅដល់ការអនុវត្តការជ្រើសរើសមន្ត្រី ស្របតាមអភិក្រម «រើសឱ្យចំ បំពេញឱ្យត្រូវ ថែរក្សាឱ្យនៅ» ហើយឆ្លើយតបជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ជាពិសេសការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី។ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ. កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី ផែនការជ្រើសរើសមន្រ្តីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ និងការងារផ្សេងៗទៀតដែលពាក់ព័ន្ធ។ ជាស្មារតី អង្គប្រជុំបានពិភាក្សាលើការកំណត់នីតិវិធីមួយចំនួន ជាពិសេសការពិនិត្យបន្ថែមលើ យន្តការការងារ និងការបន្ស៊ីទិន្នន័យនៃតម្រូវការមន្ត្រី ស្របតាមតម្រូវការ និងបរិបទចំពោះមុខ ក៏ដូចជាគោលដៅរយៈពេលមធ្យម និងវែង។ គួររម្លឹកថា ការជ្រើសរើស និងគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ជាសកម្មភាពការងារមួយនៃការអនុវត្តវិធានការគន្លឹះទី១ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ នោះគឺ ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីរាជការ៕ដោយ ង៉ាន់ ទិត្យ
-
“យុវជនត្រូវមានផ្នត់គំនិតវិជ្ជមាន ហើយជៀសអំពីគំនិតទាំងឡាយណាដែលមានលក្ខណៈជ្រុលនិយម ដែលបង្កឱ្យបែកបាក់សាមគ្គីឯកភាពជាតិ”

សម្តេចធិបតី៖ ដោយសារសង្គ្រាមផ្ទៃក្នុងកម្ពុជា អាសនៈរបស់កាកបាទក្រហមកម្ពុជានៅសហព័ន្ធអន្តរជាតិ ត្រូវបានព្យួរទុកពីឆ្នាំ១៩៧៥-១៩៩៤។ ហើយដោយសារនយោបាយឈ្នះ-ឈ្នះ ឆ្នាំ១៩៩៨ ក៏បានផ្តល់ដល់កាកបាទក្រហមកម្ពុជានូវបរិយាកាសដ៏ល្អប្រសើរក្នុងការអភិវឌ្ឍស្ថាប័នចាកចេញពីការពឹងផ្អែកលើជំនួយពីអន្តរជាតិ មកជាសមាគមជាតិមួយ ដែលមានភាពចាស់ទុំ និងម្ចាស់ការបានស្ទើរតែទាំងស្រុង។ នេះជាសក្ខីកម្មថា សន្តិភាព ជាកត្តាគន្លឹះនៃការអភិវឌ្ឍ និងជាសេចក្តីសុខរបស់មនុស្សជាតិ ហើយយុវជនជំនាន់ក្រោយ ត្រូវយល់ដឹងឱ្យច្បាស់ពីតម្លៃពិតនៃសន្តិភាព ស្គាល់ពីគ្រោះថ្នាក់នៃសង្គ្រាម និងបណ្តុះឆន្ទៈចូលរួមចំណែកនៅក្នុងការការពារសន្តិភាពដែលមានស្រាប់ឱ្យបានឋិតថេរ គង់វង្សយូរអង្វែង។ #ams1minute
-
សម្តេចប្រធានរដ្ឋសភាកម្ពុជា ជួបសវនាការជាមួយប្រធាន រដ្ឋសភា ឡាវដែលជាម្ចាស់ផ្ទះអាយប៉ាលើកទី៤៥

ភ្នំពេញ៖ក្នុងឱកាសស្នាក់នៅទីក្រុងវៀងចន្ទន៍ ប្រទេស ឡាវ មុនពិធីបើកមហាសន្និបាតអាយប៉ា(AIPA)លើកទី៤៥ ជាផ្លូវការ នៅព្រឹកថ្ងៃទី១៩ ខែតុលាឆ្នាំ២០២៤ សម្តេចមហា រដ្ឋសភាធិការធិបតី ឃួន សុដារីប្រធានរដ្ឋសភានៃព្រះ រាជាណាចក្រកម្ពុជា រួមជាមួយថ្នាក់ដឹកនាំគណៈ ប្រតិភូសភា សមាជិកអាយប៉ា គណៈប្រតិភូសភាសង្កេតការណ៍ ដៃគូរបស់អាយប៉ា បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម សាយសំផន ភុមវិហាន ប្រធានរដ្ឋសភានៃ សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវនិងជា ប្រធាន អាយប៉ាលើកទី៤៥។ សេចក្តីរាយការណ៍ពីទីក្រុងវៀងចន្ទន៍បានឱ្យដឹងថាក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់ឡាវជាម្ចាស់ផ្ទះនេះ ឯកឧត្តមប្រធានរដ្ឋសភាឡាវបានស្វាគមន៍យ៉ាងកក់ក្តៅនិងអរគុណយ៉ាងជ្រាលជ្រៅដល់គណៈប្រតិភូចូលរួមទាំងអស់ ដែលបានអញ្ជើញចូលរួម ។នេះឆ្លុះបញ្ចាំងពីសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំនៃគ្រួសារអាយប៉ា និងអាស៊ានក្នុងការចូលរួមចំណែក កសាងសុខសន្តិភាព ស្ថិរភាព និងវិបុលភាពជូនប្រជាពលរដ្ឋ។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបញ្ជាក់នូវការ អបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះទទួលបដិសណ្ឋារ កិច្ចនិងការរៀបចំ មហាសន្និបាតអាយប៉ាលើកទី៤៥ ប្រកបដោយអត្ថន័យ និងបានជូនពរដល់រដ្ឋសភាឡាវ ជាម្ចាស់ផ្ទះទទួលបានជោគជ័យ និងសម្រេចបានលទ្ធផល ជាផ្លែផ្កា តាមការរំពឹងទុក៕ដោយ៖ ហេង សម្បត្តិ+ថេត វិចិត្រ
-
សម្តេចប្រធានរដ្ឋសភាកម្ពុជាអញ្ជើញចូលរួមពិធីបើកមហាសន្និបាតអាយប៉ាលើកទី៤៥ នៅប្រទេសឡាវ

ភ្នំពេញ៖មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ ដែល រដ្ឋសភាប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ បានប្រារព្ធពិធីបើកជា ផ្លូវការ កាលពីព្រឹកថ្ងៃទី១៩ ខែតុលាឆ្នាំ២០២៤ នៅសាល សន្និសីទជាតិ នារដ្ឋធានីវៀងចន្ទន៍ ក្រោមអធិបតីភាព ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានាធិបតីនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ និងឯកឧត្តម សាយសំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវនិងជាប្រធានអាយប៉ាលើក ទី៤៥។ អញ្ជើញចូលរួមក្នុមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ គណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ដឹក នាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន រដ្ឋសភា និងគណៈប្រតិភូសភាសមាជិកអន្តរសភាអាស៊ាន សភាសង្កេតការណ៍ និងដៃគូរបស់អាយប៉ា ព្រមទំាងភ្ញៀវ កិត្តិយសម្ចាស់ផ្ទះ ។ មហាសន្និបាតអាយប៉ាលើកទី៤៥ នៅពេលនេះក្រោម មូលបទ “តួនាទីរបស់សភាក្នុងការពង្រឹងការតភ្ជាប់ និងកំណើនប្រកប ដោយបរិយាបន្នរបស់អាស៊ាន” ។ ក្នុងពិធីបើក ថ្នាក់ដឹកនាំប្រទេសឡាវ បានថ្លែងអំណរ គុណដល់សមាជិកអាយប៉ា សភាសង្កេតការណ៍ និងដៃគូរបស់អាយប៉ាទំាងអស់ ដែលបានមកជុំគ្នា នៅក្នុងទីក្រុងវៀងចន្ទន៍ ដោយបង្ហាញពីសាមគ្គីភាព ការរួមសហការគ្នា នៅក្នុងការលើកម្ពស់យន្តការសភា ,លើកកម្ពស់កិច្ចសហប្រតិបត្តិការ ភ្ជាប់ទំនាក់ទំនង…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ យុវជនត្រូវមានគំនិតវិជ្ជមាន

ភ្នំពេញ៖ក្នុងឱកាសអញ្ជើញបំពាក់កន្សែងយុវជនកាកបាទ ក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សាជិត៥ពាន់នាក់ កាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានថ្លែងទៅកាន់យុវជន យុវនារីទាំងនោះថា យុវជនត្រូវមានគំនិតវិជ្ជមាន ។ប្រសិនបើយើងចង់ប្រកួតប្រជែងជា មួយគេ កុំទៅរិះរកវិធីវាយប្រហារគេ ឬរកចំណុចខ្សោយគេ ប៉ុន្តែត្រូវពង្រឹងសមត្ថភាពខ្លួនឯង និងពង្រឹងសាមគ្គីភាព ។ ពីលើវេទិកាដោយមានវត្តមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមផងនោះសម្ដេចធិបតី នាយករដ្ឋមន្រ្តីកម្ពុជាបានជំរុញ និងលើកទឹកចិត្តដល់យុវជនកម្ពុជា ត្រូវតែប្រកាន់ភ្ជាប់នូវផ្នត់គំនិតវិជ្ជមាននោះទើបជាតិ យើងទទួលបានជោគជ័យ ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកជាសំណួរថា ហេតុអីបានជាយើងត្រូវមានគំនិតវិជ្ជមាន? បន្តមកសម្ដេចបានបកស្រាយប្រាប់ទៅអ្នកចូលរួមថា “ផ្នត់គំនិត គឺជាកត្តាកំណត់ពីសកម្មភាព”។ ការគិត ឬការឆ្លើយតបបែបវិជ្ជមាន និងអវិជ្ជមាន គឺខុសគ្នា និងទទួលបានផលខុសគ្នា ។ សម្តេចធិបតីបានលើកឧទាហរណ៍ពាក់ព័ន្ធនឹងរឿងវប្បធម៌ ។សម្ដេចថា ប្រសិនបើអ្នកមានផ្នត់គំនិតអវិជ្ជមាននឹងមិនធ្វើអ្វីនោះ ទេ ហើយចាំតែស្រែកយំ និងបន្ទោសគេថាចង់បានតែរបស់យើង ក៏ដូចជាបន្ទោសជាតិសាសន៍ខ្លួនឯង ថាមិនចេះថែរក្សា។ដោយឡែកអ្នកដែលមានផ្នត់គំនិតបែបវិជ្ជមាន គេនឹងមិនយំស្រែក តែគេធ្វើសកម្មភាពផ្សេងៗរួមគ្នាលើកតម្កើងវប្បធម៌ ធ្វើឱ្យរឹងមាំ…
-
សម្ដេចធិបតី ៖ យុវជនកាកបាទក្រហមត្រូវបន្តការ យកចិត្ត ទុកដាក់សិក្សាមុខជំនាញ និងចូលរួមលើក កម្ពស់វប្បធម៌ អរិយធម៌ ប្រពៃណីជាតិ

ភ្នំពេញ៖យុវជនកាកបាទក្រហម ត្រូវបន្តការយកចិត្តទុកដាក់ សិក្សាមុខជំនាញ ឱ្យបានច្បាស់លាស់និងចូលរួមលើកកម្ពស់ វប្បធម៌ អរិយធម៌ ប្រពៃណីជាតិ ។នេះជាការអំពាវនាវរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជាក្នុងឱកាសដែលសម្តេចធិបតីអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន៤,៧៤២នាក់ កាលព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សូមបន្តការ យកចិត្តទុកដាក់ ក្នុងការសិក្សារៀនសូត្រមុខជំនាញឱ្យ បានច្បាស់ លាស់ ចូលរួមលើកកម្ពស់វប្បធម៌ អរិយធម៌ ប្រពៃណីជាតិ ពង្រីកចំណេះដឹងដោយសិក្សាបន្ថែមនូវ បច្ចេកវិទ្យា ព័ត៌មានឌីជីថល និងភាសាបរទេស ឱ្យស្រប តាមតម្រូវការងារទីផ្សារក្នុងប្រទេស និងសកលលោក ។ ដោយសំដៅទៅពាក្យស្លោក” វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន” សម្តេចធិបតីនាយករដ្ឋ មន្រ្តីកម្ពុជា ក៏បានអំពាវនាវយុវជនកាកបាទក្រហម ត្រូវបន្ត រួមគ្នាក្នុងការបណ្តុះឧត្តមគតិ និងស្មារតីឯកភាពជាតិ ស្រឡាញ់វប្បធម៌សន្តិភាព មានមនសិកា និងឆន្ទៈ ក្នុងការ ការពារបុព្វហេតុដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលស្របច្បាប់។…
-
គណៈប្រតិភូគណបក្សកុម្មុយនីស្តចិន ធ្វើបទឧទ្ទេសនាម ស្តីពី “លទ្ធផលសន្និបាតគណៈកម្មាធិការមជ្ឈិមលើកទី៣ អាណត្តិទី២០ របស់បក្សកុម្មុយនីស្តចិន“

ភ្នំពេញ ៖គណៈប្រតិភូគណបក្សកុម្មុយនីស្តចិន ដឹកនាំដោយឯកឧត្តមឈី ឈីងសាន (Qi Qingshan)សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានវិទ្យាស្ថានប្រវត្តិសាស្ត្រនិងអក្សរសាស្រ្តនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានធ្វើ បទឧទ្ទេសនាម ស្តីពី “លទ្ធផលសន្និបាតគណៈកម្មាធិការមជ្ឈិមលើកទី៣អាណត្តិទី២០របស់បក្សកុម្មុយនីស្ត ចិន“ដល់មន្រ្តី គណបក្សប្រជាជនកម្ពុជាកាលពីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅវិមាន៧មករា ។ ឯកឧត្តម សួស យ៉ារ៉ា អនុប្រធានទី១នៃគណៈទាក់ទងការបរទេសគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា វត្តមាន គណៈប្រតិភូមកធ្វើបទឧទ្ទេសនាមដល់មន្រ្តីនៃរបស់គណបក្សប្រជាជនកម្ពុជានាពេលនេះគឺបានបញ្ជាក់ពីការទុកចិត្តខ្ពស់ពីថ្នាក់ ដឹកនាំគណបក្សកុម្មុយនីសចិន ក្នុងការចំណែករំលែកព័ត៌មាន ទស្សនៈ និងបទពិសោធន៍ល្អៗស្របពេលដែលប្រទេសទាំង២ កំពុងប្រារព្ធឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនឆ្នាំ២០២៤ ពិសេសកម្ពុជា-ចិន ក៏ដូចជាចិន និងអាស៊ានផងដែរ ។ ក្នុងឱកាសនោះ ឯកឧត្តម ឈី ឈីងសាន (Qi Qingshan) មានប្រសាសន៍ថាលទ្ធផលសំខាន់ៗនិងការប្រជុំពេញអង្គបានឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលមានឯកឧត្តមស៊ី ជីនភីង( Xi Jinping) ជាអ្នកដឹកនាំស្នូលបានប្រកាន់ខ្ជាប់នូវកំណែទម្រង់ និងបើកចំហរ ដែលមានសារៈសំខាន់ធំចម្បងក្នុងការបន្តជំរុញកំណែទម្រង់ស៊ីជម្រៅគ្រប់ជ្រុងជ្រោយដើម្បីកសាងអនាគត យ៉ាងទូលំទូលាយ សម្រាប់ការធ្វើទំនើបកម្មតាមបែបចិន សម្រេចបាននូវគោលដៅសតវត្សរ៍ទីពីរនិងសម្រេចបាននូវ សុបិនចិននៃ ការស្តារឡើងវិញដ៏អស្ចារ្យនៃប្រជាជាតិចិន ៕ដោយ៖ គ្រី សម្បត្តិ