-
រាជរដ្ឋាភិបាលពង្រឹងការផ្តល់សេវាសុខាភិបាល តាមរយៈការអនុវត្តអភិក្រមចំនួន២ គឺ៖

អភិក្រមទី១៖ ការធ្វើទំនើបកម្ម និងពិពិធកម្ម សេវាសុខាភិបាលនៅថ្នាក់ជាតិឱ្យកាន់តែទំនើប ហើយឈានរហូតដល់តាមបណ្តាខេត្ត ដើម្បីអាចធ្វើវិមជ្ឈការនូវសមត្ថភាពព្យាបាលជំងឺសំខាន់មួយចំនួន ដូចជាវះកាត់បេះដូង វះកាត់ខួរក្បាល ដែលអាចធ្វើបាននៅត្រឹមថ្នាក់តំបន់ និងបណ្តាខេត្តនាពេលអនាគត។ អភិក្រមទី២៖ គឺការអនុវត្តពីក្រោមឡើងលើ ដែលជាការពង្រឹងសេវាសុខាភិបាលនៅមូលដ្ឋានចាប់ផ្តើមពីការពង្រឹងមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក។វិធានការគន្លឹះ១ បានដាក់ចេញក្នុងចំណោមវិធានគន្លឹះ៥ គឺការពង្រឹងមណ្ឌលសុខភាព ដែលអាចផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ២៤ម៉ោងលើ២៤ម៉ោង និង ៧ ថ្ងៃក្នុងមួយសប្តាហ៍។ #ams1minute
-
ការពង្រីកសមត្ថភាពកំពង់ផែ តភ្ជាប់ជាមួយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន

-
ចំណតផែកុងតឺន័រ ប្រវែង ២៥៣ម៉ែត្របន្ថែមថ្មីនេះ

បាននិងកំពុងជួយបំពេញបន្ថែមនូវមុខងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលធ្វើឱ្យនាវាកុងតឺន័រមានជម្រៅទឹក ១០,៤ម៉ែត្រ អាចចូលចតបាន ដែលតាមការព្យាករណ៍ គឺកើនឡើងពី ១៨% ទៅប្រមាណ ៣៨% នៃនាវាដែលធ្វើនាវាចរក្នុងពិភពលោក ដោយឡែក សម្រាប់នាវាដែលមានផ្លូវរត់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានកើនឡើងរហូតដល់ ៤៩,២៥%។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ តាមរយៈផលចំណូលអាជីវកម្មដែលទទួលបានពីកំណើនបរិមាណទំនិញ និងកុងតឺន័រឆ្លងកាត់ជារៀងរាល់ថ្ងៃ។ ខេត្តព្រះសីហនុ ថ្ងៃទី១២ កញ្ញា ២០២៤ #ams1minute
-
អនុប្រធានធនាគារអភិវឌ្ឍអាស៊ី Fitima Yasmin ជឿជាក់ថា

-
អ្នកឧកញ៉ា គួច ម៉េងលី ដាស់តឿនមហាជន ខិតខំពង្រឹងសន្តិភាពផ្លូវចិត្ត តាមជំនឿសាសនា និងលើកទស្សនៈវិជ្ជាមួយថា អ្វីដែលមើលមិនឃើញ ពុំគួរជឿជាក់ឡើយ

ភ្នំពេញ៖ ក្នុងឱកាសសម្ពោធការបោះពុម្ពសៀវភៅថ្មី ដែលមានចំណងជើងថា «ធម្មជាតិក្នុងចិត្ត» និពន្ធដោយអ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅបណ្ណាគារ អន្តរជាតិ សាខាទួលគោក ក្នុងមូលដ្ឋានសង្លាត់បឹងកក់ទី២ ខណ្ឌទួលគោក អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនម៉េងលីជេ អេឌ្យូខេសិន បានថ្លែងដាស់តឿនមហាជន ខិតខំពង្រឹងសន្តិភាពផ្លូវចិត្ត តាមជំនឿសាសនា ដែលខ្លួនបដិបត្តិ និងបានលើកទស្សនៈវិជ្ជាមួយថា អ្វីដែលមើលមើលឃើញ ពុំគួរជឿជាក់ឡើយ ។ អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានមានប្រសាសន៍ថា វណ្ណកម្មថ្មី សៀវភៅទី១២ «ធម្មជាតិក្នុងចិត្ត» ជាការបណ្តុះផ្នត់គំនិតឱ្យស្រឡាញ់សន្តិភាព ធម្មជាតិ និងបរិស្ថាន និងឆ្លុះបញ្ចាំងពីដំណើរអញ្ជើញរបស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និងតំណាងពុទ្ធសាសនិកកម្ពុជា នៅឯវិមានវ៉ាទីកង់ ក្នុងរាជធានីវ៉ាទីកង់ ប្រទេសម៉ូណាកូ កាលពីដើមឆ្នាំ២០២៣ កន្លងទៅ និងទៅប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុប ដែលមានសារសំខាន់ៗ ហើយត្រូវបានលើកយកមកពិភាក្សាទាក់ទងនឹងសន្តិភាពដែលគួរបណ្តុះពីក្នុងចិត្ត, ការចូលរួមស្រឡាញ់ និងថែរក្សាធម្មជាតិ, ការផ្សះផ្សារបួសក្នុងធម្មជាតិ, សេរីភាពក្នុងការគោរព…
-
“ការកសាងហេដ្ឋារចនាសម្ព័ន្ធរឹងមាំផ្នែកឡូជីស្ទីក ជួយឱ្យកម្ពុជាមានលំនឹង និងមានសក្តានុពលកាន់តែខ្លាំង នាពេលអនាគត”

សម្តេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជាមានមហិច្ឆតាក្នុងការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី២ និង ទី៣ បន្ថែមទៀត ដើម្បីប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកន្លែងផ្ទេរផ្ទុកទំនិញ និងជាកំពង់ផែទឹកជ្រៅស្នូលនៅក្នុងតំបន់ ដែលនឹងអនុញ្ញាតឱ្យមានការដឹកជញ្ជូនទំនិញចេញ-ចូល ដោយផ្ទាល់ពីកម្ពុជាទៅកាន់បណ្តាកំពង់ផែនៅក្នុងពិភពលោក ដោយពុំមានឧបសគ្គជម្រៅទឹក ដែលនេះធ្វើឱ្យថ្លៃដឹកជញ្ជូនតាមសមុទ្រនៅកម្ពុជាមានភាពប្រកួតប្រជែងជាមួយបណ្ដាប្រទេសផ្សេងៗក្នុងតំបន់។ #ams1minute
-
នាំគ្នាទៅវិនិយោគនៅខេត្តភាគឦសាន និងទៅលេងនៅទីនោះឱ្យបានច្រើន

-
ផ្តើមចេញពីពិព័រណ៍នាថ្ងៃនេះ យើងរួមគ្នាកសាងនូវឧស្សាហកម្មអចលនទ្រព្យ

ឧស្សាហកម្មគ្រឿងបង្គុំសំណង់ ឧស្សាហកម្មគ្រឿងតុបតែង និងឧស្សាហកម្មធនាគារ ដើម្បីឧត្តមប្រយោជន៍ប្រជាជន និងប្រទេសជាតិយើង។ ពិព័រណ៍នេះពិតជាបានផ្តល់នូវជម្រើសជូនទៅដល់ប្រជាជនកម្ពុជា ទាំងតម្លៃ និងទាំងភាពសម្បូរបែប ទាក់ទិនទៅនឹងវិស័យសំណង់ជារួម។ថ្លែងនៅក្នុងពិធីបើកសម្ពោធការតាំងពិព័រណ៍វិស័យ សំណង់ អគារ វិស្វកម្ម និងឧស្សាហកម្មទឹកខ្នាតអន្តរជាតិធំជាងគេលំដាប់លេខ ១ នៅកម្ពុជា។ ១១ កញ្ញា ២០២៤ 📷 MLMUPC #ams1minute
-
សូមថ្លែងអំណរព្រះគុណព្រះមហាក្សត្រ ព្រះមហាក្សត្រី ព្រះសង្ឃ និងអរគុណប្រជាពលរដ្ឋគ្រប់ទិសទី

-
គោលនយោបាយដីធ្លីពិសេសព្រួញ ១ បាញ់បានសត្វ ២
