Category: ព័ត៌មានជាតិ

  • សម្តេចធិបតី៖ “ពីឆ្នាំ២០១០-២០២៤ កម្ពុជាបានពង្រីកវិសាលភាព

    សម្តេចធិបតី៖ “ពីឆ្នាំ២០១០-២០២៤ កម្ពុជាបានពង្រីកវិសាលភាព

    និងធ្វើពិពិធកម្មទីផ្សារស្រូវអង្កររបស់ខ្លួន តាមរយៈការបន្តចែកចាយ និងនាំចេញទៅគោលដៅ ទីផ្សារពិភពលោកចំនួន ២១២ គោលដៅ លើបរិមាណប្រមាណជាង ៦,៦ លានតោនអង្ករ។ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តផ្តល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យ ស្រូវអង្ករ និងលើកទឹកចិត្តគ្រប់ប្រភេទ”។ ពិធីបិទវេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤ ថ្ងៃទី១០ កញ្ញា ២០២៤ #ams1minute

  • “សន្តិភាព និងស្ថិរភាពគឺជាមូលដ្ឋានសម្រាប់អ្វីៗទាំងអស់ និងគ្រប់យ៉ាង របស់អាស៊ាន”

    “សន្តិភាព និងស្ថិរភាពគឺជាមូលដ្ឋានសម្រាប់អ្វីៗទាំងអស់ និងគ្រប់យ៉ាង របស់អាស៊ាន”

    សម្តេចតេជោ៖ ការរក្សាសាមគ្គីភាពផ្ទៃក្នុងបានស្អិតល្មួត ដោយសារតែគោលការណ៍សំខាន់២ គឺការសម្រេចដោយកូសង់ស៊ីស និងការមិនជ្រៀតជ្រែកប្រទេសផងគ្នា មួយវិញទៀតប្រទេសនីមួយៗសុទ្ធតែមានសិទ្ធិស្មើៗគ្នា មិនថាតូច ឬធំ មាន ឬក្រ ហើយទាំងអស់គ្នាមានលទ្ធភាពពេញលេញក្នុងការចូលរួមក្នុងការកសាងសហគមន៍មួយ ដែលបម្រើផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក”។ សុន្ទរកថាពិសេស ក្រោមប្រធានបទ៖ “មាគ៌ាឆ្ពោះទៅកាន់សន្តិសហវិជ្ជមាន និងវិបុលភាពក្នុងអាស៊ាន” ក្នុងវេទិកាចំណេះដឹងពិភពលោក លើកទី២៥ នៅសាធារណរដ្ឋកូរ៉េ ថ្ងៃទី ១០ កញ្ញា ២០២៤។ #ams1minute

  • តំណាងគណៈប្រតិភូធុរកិច្ចអាមេរិក លោក Patrick Murphy៖

    តំណាងគណៈប្រតិភូធុរកិច្ចអាមេរិក លោក Patrick Murphy៖

    “ដំណើរបេសកកម្មនៅកម្ពុជានាពេលនេះ មានគោលបំណងស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា ដើម្បីនាំចេញផលិតផលកសិកម្ម ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដូចជា អង្ករ ស្វាយចន្ទី ម្រេច ស្វាយក្រៀម និងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ”។ #ams1minute

  • ក្រុមហ៊ុន Heineken ប្ដេជ្ញាចិត្តបន្តការវិនិយោគនៅកម្ពុជា

    ក្រុមហ៊ុន Heineken ប្ដេជ្ញាចិត្តបន្តការវិនិយោគនៅកម្ពុជា

    ដោយអនុវត្តតាមលិខិតបទដ្ឋានគតិយុត្តិជាធរមាន ចូលរួមការពារអ្នកប្រើប្រាស់ និងរួមចំណែកលើកកម្ពស់ការទទួលខុសត្រូវក្នុងសង្គម រួមទាំងកិច្ចការពារបរិស្ថាន។ សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះទំនុកចិត្ត និងការជឿជាក់របស់ក្រុមហ៊ុនក្នុងការវិនិយោគនៅកម្ពុជា ដែលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក្នុងរយៈពេល៣ទសវត្សរ៍ មកនេះ ហើយបានគូសរំលេចអំពីការបន្តយកចិត្តទុកដាក់ និងកិច្ចខំខិតប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការធានានូវបរិយាកាសវិនិយោគល្អប្រសើរប្រកបដោយភាពទាក់ទាញ ដើម្បីធានាការប្រកួតប្រជែងដោយស្មើភាពគ្នា ជំរុញភាពជោគជ័យរបស់វិនិយោគិនដែលមានស្រាប់ និងទាក់ទាញវិនិយោគិនថ្មីបន្ថែមទៀត។ #ams1minute

  • ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

    ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

    បាននិងកំពុងកំណត់មុខគ្រឿងបង្គុំសំណង់ដែលបាននិងកំពុងប្រើប្រាស់ជាប្រចាំនៅកម្ពុជា រួមមាន៖ ឫស្សី ស្មាច់ អាកាស្យាជាដើម។សិក្ខាសាលាស្តីពីគោលនយោបាយជាតិស្តីពីឫស្សី មានគោលបំណងសំដៅលើកកម្ពស់ និងតាក់តែងគោលនយោបាយឱ្យបានជាក់លាក់ក្នុងការកំណត់យកឫស្សីជាគ្រឿងបង្គុំសំណង់ដ៏មានសារៈសំខាន់មួយ។ ក្រៅពីនេះទៀត ក្រសួងបានកំណត់គ្រឿងបង្គុំសំណង់ដទៃទៀតដូចជាដីឥដ្ឋ ថ្ម ស៊ីម៉ងត៍ ស្មាច់ គ្រួសក្រហម ផ្កាលម្អជាដើម ដើម្បីលើកកម្ពស់និងរក្សាឧត្ដមប្រយោជន៏របស់កម្ពុជាយូរអង្វែងដែលរបស់ទាំងអស់នេះគឺប្រើប្រាស់ដើម្បីបម្រើឱ្យវិស័យសំណង់។ ១០ កញ្ញា ២០២៤ 📷 MLMUPC #ams1minute

  • អនុស្សារណៈរវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

    អនុស្សារណៈរវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

    និងបណ្តាសាកលវិទ្យាល័យ ព្រមទាំងបណ្តាញផ្សព្វផ្សាយព័ត៌មាន គឺជាការប្រមូលផ្តុំនូវបញ្ញាវ័ន្ត ដើម្បីកសាងធនធានមនុស្ស ពង្រឹងស្ថាប័នទាំងក្រសួងនិងដៃគូ និងការលើកទឹកចិត្តមនុស្សឱ្យមានការចូលរួម។ នេះជាការឆ្លើយតបយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលកំណត់ធនធានមនុស្សជាកត្តាស្នូល រួមទាំងឆ្លើយតបទៅនឹងគោលនយោបាយកំណែទម្រង់សាធារណៈដែលដឹកនាំដោយក្រសួងមុខងារសាធារណៈ។ ពិធីអនុស្សារណៈយោគយល់គ្នារវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈស្ថាបត្យករកម្ពុជា ជាមួយបណ្តាសាកលវិទ្យាល័យ និងអង្គភាពសារព័ត៌មាន នៅព្រឹកថ្ងៃទី ១០ កញ្ញា ២០២៤។ 📷 MLMUPC #ams1minute

  • វិធានការទប់ស្កាត់ការបង្កអសន្តិសុខ នៅថ្ងៃទី១៨ ខែសីហា គឺជាកិច្ចការពារសិទ្ធិជូនពលរដ្ឋ

    វិធានការទប់ស្កាត់ការបង្កអសន្តិសុខ នៅថ្ងៃទី១៨ ខែសីហា គឺជាកិច្ចការពារសិទ្ធិជូនពលរដ្ឋ
  • កម្ពុជាស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូធុរកិច្ចអាមេរិក

    កម្ពុជាស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូធុរកិច្ចអាមេរិក

    ដែលបានដឹកនាំក្រុមការងារមកទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកអាជីវកម្ម ជាមួយភាគីពាក់ព័ន្ធ ពិសេសក្នុងគោលបំណងទិញអង្ករ និងផលិតផលម្ហូបអាហារពីកម្ពុជា សម្រាប់ផ្គត់ផ្គង់ទីផ្សារអាមេរិក និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចអាមេរិក នៅវិមានសន្តិភាព ១០ កញ្ញា ២០២៤ #ams1minute

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត

    ក្នុងពិធីជប់លៀងថ្នាក់ខ្ពស់ ដែលរៀបចំដោយវេទិកាចំណេះដឹងពិភពលោក (WKF) ដោយមានការចូលរួមពីមជ្ឈដ្ឋានរដ្ឋាភិបាល អ្នកនយោបាយ អ្នកសិក្សាអប់រំ សាជីវកម្ម និងវិស័យផ្សេងៗ ជុំវិញពិភពលោក ក្នុងគោលបំណងចែករំលែកចំណេះដឹង ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពសកលប្រកបដោយតុល្យភាព។ ទីក្រុងអ៉ីនឆន់ សាធារណរដ្ឋកូរ៉េ ថ្ងៃទី ៩ កញ្ញា ២០២៤ #ams1minute

  • កម្ពុជា-ហ្វីលីពីន ប្តេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការកងទ័ព

    កម្ពុជា-ហ្វីលីពីន ប្តេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការកងទ័ព

    ដោយផ្តោតជាសំខាន់លើការបណ្ដុះបណ្ដាល ការពង្រឹងសមត្ថភាព ការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា និងលំហាត់រួមគ្នា ហើយបានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការគម្រាមកំហែងមិនប្រពៃណីរវាងប្រទេសទាំងពីរ។ #ams1minute