Category: ព័ត៌មានជាតិ

  • ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ

    ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ

    ផ្លូវក្រវាត់ព្រំដែន មិនមែនដោយសារតែរដ្ឋខ្វះថវិកានោះទេ តែជាការភ្ជាប់សមានចិត្តរបស់ពលរដ្ឋក្នុងការការពារដែនសីមា #ams1minute

  • ប្រជាជនជារបងការពារទឹកដីប្រកបដោយប្រសិទ្ធភាពនិងចីរភាព

    ប្រជាជនជារបងការពារទឹកដីប្រកបដោយប្រសិទ្ធភាពនិងចីរភាព
  • អបអរសាទរ ព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានចាត់ទុកជា

    អបអរសាទរ ព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានចាត់ទុកជា

    «គោលដៅវប្បធម៌ឈានមុខគេនៅអាស៊ីប្រចាំឆ្នាំ២០២៤» ដោយស្ថាប័នពានរង្វាន់ទេសចរណ៍ពិភពលោក (World Travel Award)។ នេះជា មោទនភាព និងកិត្តិយស សម្រាប់ប្រទេសកម្ពុជា ស័ក្តិសមនឹងទទួលបានក្នុងនាមជាទឹកដីអច្ឆរិយៈ ដែលមានប្រាង្គប្រាសាទដ៏ល្អវិចិត្រ និងមរតកវប្បធម៌ដ៏សម្បូរបែប។ #ams1minute

  • កម្ពុជា- ឥណ្ឌូណេស៊ី ប្ដេជ្ញាបន្តពង្រឹង

    កម្ពុជា- ឥណ្ឌូណេស៊ី ប្ដេជ្ញាបន្តពង្រឹង

    និងពង្រីកទំនាក់ទំនងឱ្យកាន់តែរឹងមាំថែមទៀតលើវិស័យសក្ដានុពលដូចជា៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារជាតិនិងសន្ដិសុខ កសិកម្ម និងទេសចរណ៍ ហើយពិចារណាលើលទ្ធភាពក្នុងការបង្កើនជើងហោះហើរត្រង់រវាងប្រទេសទាំងពីរបន្ថែមទៀត។ #ams1minute

  • ឯកឧត្តមអគ្គរដ្ឋទូតកាហ្សាក់ស្ថានថ្មីប្រចាំកម្ពុជា Kanat TUMYSH៖

    ឯកឧត្តមអគ្គរដ្ឋទូតកាហ្សាក់ស្ថានថ្មីប្រចាំកម្ពុជា Kanat TUMYSH៖

    កាហ្សាក់ស្ថានចង់ពង្រីកទំនាក់ទំនងជាមួយកម្ពុជា ដែលជាដៃគូដ៏ល្អ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទំនាក់ទំនងនយោបាយ និងវប្បធម៌ជាដើម។ ឯកឧត្តមក៏បានបង្ហាញអំពីបំណងចង់ឱ្យមានកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនផ្លូវការ និងការទូត និងគំនិតផ្តួចផ្តើមតភ្ជាប់ផ្លូវអាកាស តាមរយៈការហោះហើរត្រង់ពីកាហ្សាក់ស្ថាន មកខេត្តព្រះសីហនុ។ សម្តេចតេជោ ប្រមុខរដ្ឋស្តីទី បានបង្ហាញអំពីការបន្តគាំទ្ររបស់កម្ពុជាចំពោះកាហ្សាក់ស្ថាន នៅក្នុងវេទិកាអន្តរជាតិ នានា ហើយបានស្នើទៅកាហ្សាក់ស្ថាន ឱ្យគាំទ្របេក្ខភាពកម្ពុជា ក្លាយជាប្រទេសសង្កេតការណ៍ផ្លូវការណ៍របស់ កិច្ចសហប្រតិបត្តិការសៀងហៃ (SCO) ផងដែរ។ សម្តេចតេជោបន្តថា ការបន្តគាំទ្រគ្នាទៅវិញទៅមកនេះ មិនគួរធ្វើតែក្នុងកម្រិតប្រទេសនិងប្រទេសនោះទេ គឺគួរធ្វើក្នុងកម្រិតតំបន់និងតំបន់ផងដែរ ពោលគឺក្នុងកម្រិត អឺរ៉ាស៊ី និងអាស៊ាន។ #ams1minute

  • អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា៖

    អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា៖

    “បច្ចុប្បន្នកម្ពុជា មានតំបន់សេដ្ឋកិច្ចពិសេសដែលកំពុងដំណើរការមានចំនួន ២៦តំបន់ ដោយបានស្រូប យកគម្រោងវិនិយោគប្រមាណ ៧៧៥គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ១០ពាន់លានដុល្លារអាមេរិក និងបានផ្តល់ការងារជូនបងប្អូនកម្មករនិយោជិតប្រមាណ ១៨ម៉ឺនកន្លែង”។ #ams1minute

  • កម្ពុជា ទទួលបាន ហិរញ្ញប្បទានដែលមានទឹកប្រាក់ប្រមាណ ២លានដុល្លារអាមេរិក

    កម្ពុជា ទទួលបាន ហិរញ្ញប្បទានដែលមានទឹកប្រាក់ប្រមាណ ២លានដុល្លារអាមេរិក

    ពីមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២៤ សម្រាប់គម្រោងចំនួន៨ ដែលផ្តោតលើ៖ ១. ទេសចរណ៍ ២. សកម្មភាពមីន ៣. កសិកម្ម អភិវឌ្ឍន៍ជនបទ ៤. ការលើកកម្ពស់ការយល់ដឹងពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ៥. ការជំរុញសេដ្ឋកិច្ចក្នុងតំបន់ ៦. ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ៧. ការកសាងសមត្ថភាព ៨. ការគ្រប់គ្រងហានិភ័យទឹកជំនន់។ #ams1minute

  • ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់

    ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់

    បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលមិនទាន់បានទៅយកបណ្ណសម្គាល់អចលនវត្ថុ សូមអញ្ជើញទៅយកពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្ត។ ថ្លែងនៅក្នុងកិច្ចប្រជុំជីវភាពថ្នាក់ដឹកនាំ នាទីស្តីការក្រសួង ៥ កញ្ញា ២០២៤ 📷 MLMUPC #ams1minute

  • ការរៀបចំក្រុង និងទីប្រជុំជន

    ការរៀបចំក្រុង និងទីប្រជុំជន

    🎥 MLMUPC #ams1minute

  • សម្តេចតេជោ ស្នើឱ្យភាគីកម្ពុជានិងថៃ

    សម្តេចតេជោ ស្នើឱ្យភាគីកម្ពុជានិងថៃ

    ពិចារណាលើការចុះបញ្ជីរួមគ្នាលើបេតិកភណ្ឌមួយចំនួន ជាមួយប្រទេសមីយ៉ាន់ម៉ា និងឡាវ ដែលជាប្រទេសប្រកាន់ព្រះពុទ្ធសាសនា ដូចគ្នា ចៀសវាងការដណ្ដើមកម្មសិទ្ធិគ្នាទៅវិញទៅមក ឧទាហរណ៍ដូចជាពិធីបុណ្យសង្ក្រាន្តជាដើម។ ពាក់ព័ន្ធនឹងវិស័យទេសចរណ៍សម្ដេចតេជោ បានលើកឡើងពីគំនិតផ្ដួចផ្ដើមរបស់អតីតនាយករដ្ឋមន្ត្រីថៃ ឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត្រ លើរូបមន្ត Visa 2 + X គឺចាប់ផ្ដើមពីកម្ពុជា និងថៃ បូកនិងប្រទេសផ្សេងទៀត។ តាមរយៈរូបមន្តនេះ ការស្នើសុំ Visa តែមួយតែអាចទស្សនាប្រទេសកម្ពុជា និង/ឬប្រទេសថៃបាន។ សម្ដេច បានសម្តែងនូវក្តីសង្ឃឹមថា រដ្ឋាភិបាលនៃប្រទេសទាំងពីរ នឹងពិភាក្សាលើបញ្ហានេះគឺចាប់ផ្ដើមពីប្រទេសកម្ពុជា និងថៃ ដល់ប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ា ជាដើម។ #ams1minute