-
មហាវិថីរាម 🛣🌿🇰🇭
📷 MLMUPC #ams1minute
-
រាជរដ្ឋាភិបាល ដំឡើងប្រាក់កម្រៃប្រចាំខែជូនមន្ត្រីជាប់កិច្ចសន្យាពីចំនួន ៧១០ ០០០ រៀល ទៅ ៧៧០ ០០០ រៀល ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១ មករា ២០២៤ តទៅ
#ams1minute
-
កម្មការិនីទទួលបានប្រាក់ខែ ៣៨០ដុល្លារ បូករួមទាំងការថែមម៉ោង និងអត្ថប្រយោជន៍ផ្សេងៗ
#ams1minute
-
ក្នុងចំណោមប្រទេសក្នុងអាស៊ាន កម្ពុជាទទួលបានការវិនិយោគដោយផ្ទាល់ពីបរទេស (FDI)
ក្នុងទំហំទឹកប្រាក់សរុប ៣,៦ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២២ ខណៈប្រទេសជិតខាងដូចជា មីយ៉ាន់ម៉ា ទទួលបានត្រឹម ១,២ ពាន់លានដុល្លារ និងឡាវ ទទួលបាន ៥២៨ លានដុល្លារ។ សិង្ហបុរីគឺជាប្រទេសដែលទទួលបាន FDI ច្រើនសន្ធឹកសន្ធាប់ក្នុងឆ្នាំ ២០២២ ជាមួយនឹងទំហំវិនិយោគដល់ទៅជាង ១៤១ ពាន់លានដុល្លារ។ ស្ថិតក្នុងលំដាប់ទី២ គឺឥណ្ឌូណេស៊ីដែលមានទំហំវិនិយោគជាង ២២ ពាន់លានដុល្លារ។ វៀតណាមជាប់លេខ៣ ដោយមានទំហំវិនិយោគផ្ទាល់ពីបរទេស១៧,៩ពាន់លានដុល្លារ – UNCTAD via Seasia #ams1minute
-
រ៉ៃអារ៉ែង ផ្ទះវិស្សមកាលធម្មជាតិនៅតំបន់អារ៉ែងនៃជួរភ្នំក្រវាញ
ភូមិព្រែកស្វាយ ឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង #ams1minute
-
នាយកវិទ្យាស្ថានកំពង់ចាម៖ វគ្គបណ្តុះបណ្តាលជំនាញ ជាឱកាសមាស សម្រាប់យុវជន
ភ្នំពេញ៖ លោក ហាវ ធិន នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម បានធ្វើបទសម្ភាសន៍មួយអំពី កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ដែលជ្រោមជ្រែង ដោយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្នុងគោលបំណង ជួយសម្រួល និស្សិតមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យ និងផ្តល់ជំនាញជាក់លាក់មួយ ដល់យុវជន ដើម្បីជាយាន្តចូលប្រលូកក្នុងទីផ្សារការងារ ។ លោក ហាវ ធិន បានលើកឡើងថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស ទៅដល់យុវជនជាយុទ្ធសាស្រ្តដ៏មានសក្តានុពលមួយ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញឱ្យយុវជន មានជំនាញវិជ្ជាជីវៈផ្ទាល់ខ្លួន សម្រាប់ជីវិត ក្នុងការស្វែងរកការងារសមរម្យ លើកកម្ពស់ជីវភាពគ្រួសារ និងសេដ្ឋកិច្ចប្រទេសជាតិ។ លោក ហាវ ធិន បានបន្តថា «យុវជន មានឱកាសល្អណាស់ ក្នុងការ ចាប់ យក ជំនាញ ជាក់លាក់ ដែលជាតម្រូវការទីផ្សារការងារខ្ពស់»។ ស្របទៅតាមស្ថានភាពបច្ចុប្បន្ន ក្នុងលំហរទីផ្សារ នៅកម្ពុជា មានកំណើនខ្លាំងក្លានិងប្រគួតប្រជែងគ្នា។ ក្នុងទិដ្ឋភាពនេះ លោក តម្រូវឱ្យយុវជនទាំងអស់ ត្រូវមានជំនាញមួយក្នុងជីវិត ដែលអាចជួយជ្រោមជ្រែង ជីវភាពគ្រួសារ…
-
ការព្យាករសេណារីយ៉ូ គឺជាកិច្ចការសំខាន់ក្នុងការកំណត់ទិសដៅ ផែនការសកម្មភាព និងគោលនយោបាយ
#ams1minute
-
សាររំលែកទុក្ខ និងសោកស្តាយចំពោះការបាត់បង់ជីវិតប្រជាជនជប៉ុន
ព្រមទាំងការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិជាច្រេីនរបស់ប្រជាជន និងរដ្ឋាភិបាលប្រទេសជប៉ុន ដែលបណ្តាលមកពីការរញ្ជួយដី កាលពីថ្ងៃឆ្លងឆ្នាំថ្មីកន្លងទៅ #ams1minute
-
“ការជ្រើសរើស និងការបញ្ជូនពលករទៅធ្វើការនៅបរទេសដោយខុសច្បាប់ គឺជាបទល្មើសជួញដូរមនុស្ស”
ក្រសួងការងារ៖ កម្ពុជានៅពុំទាន់មានកិច្ចព្រមព្រៀងស្តីពីការបញ្ជូនពលករ ពីកម្ពុជាទៅធ្វើការនៅប្រទេសអ៉ីស្រាអែលនោះទេ ហើយករណីមានកិច្ចព្រមព្រៀងបញ្ជូនពលករនាពេលខាងមុខ ក្រសួងនឹង ជូនដំណឹងជាសាធារណៈ។ #ams1minute
-
សម្តេចធិបតី នាយករដ្ឋមន្ត្រី នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង
ពីថ្ងៃទី១៨-១៩ មករា ២០២៤ តបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំងប្រធានាធិបតីបារាំង Emmanuel Macron។ ជំនួបទ្វេភាគីនេះ គឺជាឱកាសសម្រាប់ប្រទេសទាំងពីរ បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមក្នុងការលើកកម្ពស់ទំនាក់ទំនងជាប្រពៃណីឱ្យឈានដល់កម្រិតថ្មី ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី។ #ams1minute