Category: ព័ត៌មានជាតិ

  • ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

    ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

    បានបន្តបើកវេទិកាដើម្បីពិគ្រោះនិងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ភូមិបាល (ថ្មី) ជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ ថ្លែងនៅនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានជម្រុញ និងលើកទឹកចិត្តសិក្ខាកាមទាំងអស់ចូលរួមពិនិត្យ និងផ្តល់យោបល់បន្ថែមលើសេចក្តីព្រាងច្បាប់ភូមិបាលជាប្រវត្តិសាស្រ្តនេះឱ្យបានផុសផុល ដើម្បីធ្វើឱ្យសេចក្តីព្រាងច្បាប់នេះកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយស្របតាមបរិបទថ្មី មានភាពជាក់ស្តែងនិយម មានសង្គតិភាពជាមួយច្បាប់ដទៃទៀត ងាយស្រួលស្វែងយល់ និងងាយអនុវត្តសម្រាប់សហសម័យកម្ពុជា។ ២៧ សីហា ២០២៤ 📷 MLMUPC #ams1minute

  • ដើម្បីជួយ និងសម្រួលដល់បងប្អូនមគ្គុទេសក៍ទេសចរណ៍ (tour guide) រដ្ឋាភិបាលសម្រេចបន្ថែមសុពលភាពអាជ្ញាប័ណ្ណទេសចរណ៍ពី ២ ទៅ ៣ ឆ្នាំ

    ដើម្បីជួយ និងសម្រួលដល់បងប្អូនមគ្គុទេសក៍ទេសចរណ៍ (tour guide) រដ្ឋាភិបាលសម្រេចបន្ថែមសុពលភាពអាជ្ញាប័ណ្ណទេសចរណ៍ពី ២ ទៅ ៣ ឆ្នាំ
  • ពួកយើងមកថ្ងៃនេះ ដើម្បីមកប្រគល់បណ្ណកម្មសិទ្ធិ ដែលជាទ្រព្យដ៏ថ្លៃថ្លាជូនបងប្អូន ដើម្បីផ្តល់នូវសុវត្ថិភាពផ្លូវច្បាប់

    ពួកយើងមកថ្ងៃនេះ ដើម្បីមកប្រគល់បណ្ណកម្មសិទ្ធិ ដែលជាទ្រព្យដ៏ថ្លៃថ្លាជូនបងប្អូន ដើម្បីផ្តល់នូវសុវត្ថិភាពផ្លូវច្បាប់

    និងសន្តិភាពផ្លូវចិត្ត ក្នុងការកាន់កាប់អចលនទ្រព្យ។ មានប្រសាសន៍នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនអតិថិជនបុរី វី អាយ ភី ខេត្តព្រះសីហនុ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះក្រុមការងារទាំងអស់ដែលបានចូលរួមដោះស្រាយបញ្ហានាពេលកន្លងមក ហើយក្រសួងក៏នៅតែបន្តជួយសម្របសម្រួលដោះស្រាយជាបន្តបន្ទាប់រហូតបញ្ចប់ការងារទាំងស្រុង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើ និងលើកទឹកចិត្ត ឱ្យបងប្អូនប្រជាពលរដ្ឋយើងសហការជាមួយអាជ្ញាធរមូលដ្ឋាន រៀបចំលក្ខន្តិក:នៃការរស់នៅ សន្តិសុខ សណ្តាប់ធ្នាប់ ការប្រមូលសំរាម ទឹក និងភ្លើង ដើម្បីប្រែក្លាយទីកន្លែងរស់នៅឱ្យទៅជាភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល។ ២៦ សីហា ២០២៤ 📷 MLMUPC #ams1minute

  • ត្រឹមរយៈពេល ១ឆ្នាំ ដើមអាណត្តិទី៧នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

    ត្រឹមរយៈពេល ១ឆ្នាំ ដើមអាណត្តិទី៧នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

    វាស់វែងដីដែលត្រូវចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធបានប្រមាណ ២លានក្បាលដី និងឈានទៅបញ្ចប់ការវាស់វែងក្បាលដីដែលនៅសេសសល់ត្រឹមដំណាច់ឆ្នាំ២០២៥។ #ams1minute

  • រយៈពេល១ឆ្នាំ ដើមអាណត្តិទី៧ ខេត្តព្រះសីហនុបានអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១

    រយៈពេល១ឆ្នាំ ដើមអាណត្តិទី៧ ខេត្តព្រះសីហនុបានអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១

    ប្រកបដោយមោទនភាព ដែលឆ្លើយតបទៅនឹងអាទិភាពគន្លឹះទាំង៥ ជាពិសេសគឺធានាថានៅទូទាំងខេត្ត ប្រជាពលរដ្ឋនឹងមានទឹក ភ្លើង និងផ្លូវប្រើប្រាស់គ្រប់គ្រាន់។ កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ២៦ សីហា ២០២៤ 📷 MLMUPC #ams1minute

  • មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន

    មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន

    មានគោលបំណងកៀរគរថវិកាបន្ថែមសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តោយព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និង អភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។ #ams1minute

  • វីរបុរសពិតរបស់កម្ពុជា

    វីរបុរសពិតរបស់កម្ពុជា
  • យន្តហោះអ៊ីស្រាអែល ១០០គ្រឿង វាយប្រហារ២៧០កន្លែង នៅលីបង់

    យន្តហោះអ៊ីស្រាអែល ១០០គ្រឿង វាយប្រហារ២៧០កន្លែង នៅលីបង់

    បរទេស៖ អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែលបាននិយាយ កាលពីថ្ងៃអាទិត្យថា យន្តហោះយោធាអ៊ីស្រាអែល ចំនួន១០០គ្រឿងទើបបានវាយប្រហារទីតាំង ជាង២៧០កន្លែង នៅភាគខាងត្បូង ប្រទេសលីបង់ សំដៅលើក្រុម Hezbollah។ អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោក Daniel Hagari បានបន្ថែមថា ខ្លួនបានបំផ្លាញគ្រាប់រ៉ុក្កែត របស់ពួក Hezbollah រាប់ពាន់ និងរារាំងការវាយប្រហារដ៏ធំមួយ របស់ក្រុមនេះ។ គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានប្រាប់គណៈរដ្ឋមន្ត្រី នាពេលថ្មីនេះថា ការវាយប្រហារប្រឆាំងនឹងក្រុម Hezbollah គឺគ្មានទីបញ្ចប់។ ក្រុម Hezbollah ដែលមានអ៊ីរ៉ង់គាំទ្រពីក្រោយ តែងតែដោះដូរការបាញ់ប្រហារឆ្លងព្រំដែន ជារៀងរាល់ថ្ងៃ ជាមួយកងកម្លាំងអ៊ីស្រាអែល ចាប់តាំងពីផ្ទុះសង្គ្រាមនៅហ្គាហ្សា រយៈពេលជាង១០ខែមកនេះ។ ពួកគេនិយាយថា ជាការគាំទ្រដល់ក្រុមហាម៉ាស់ ដែលជាសម្ព័ន្ធមិត្តប៉ាឡេស្ទីន របស់ខ្លួន។ ប៉ុន្តែការភ័យខ្លាចសង្គ្រាម ក្នុងតំបន់ កាន់តែទូលំទូលាយ បន្ទាប់ពីការវាយប្រហារ នៅចុងខែកក្កដា ស្លាប់មេដឹកនាំហាម៉ាស់ និង មេបញ្ជាការកំពូល Hezbollah ដោយគេជឿថា ជាស្នាដៃរបស់អ៊ីស្រាអែល។ ទាំងអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តបានប្តេជ្ញាសងសឹកនឹងអ៊ីស្រាអែល ចំពោះការស្លាប់បុគ្គលទាំងពីររូបនេះ៕ ប្រភពពី AFP…

  • លោកជំទាវបណ្ឌិត ជា សិរី ត្រូវបានទស្សនាវដ្តីអន្តរជាតិ Global Finance ផ្តល់​ចំណាត់ថ្នាក់ A- ជាទេសាភិបាលមួយដែលដឹកនាំធនាគារកណ្តាលមានប្រសិទ្ធភាព ប្រចាំឆ្នាំ២០២៤

    លោកជំទាវបណ្ឌិត ជា សិរី ត្រូវបានទស្សនាវដ្តីអន្តរជាតិ Global Finance ផ្តល់​ចំណាត់ថ្នាក់ A- ជាទេសាភិបាលមួយដែលដឹកនាំធនាគារកណ្តាលមានប្រសិទ្ធភាព ប្រចាំឆ្នាំ២០២៤

    ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ក្នុង​ឱ​កាស​ដែលទស្សនាវដ្តីអន្តរជាតិ Global Finance ផ្តល់ចំណាត់ថ្នាក់ A- ជាទេសាភិបាល​មួយ​ដែលដឹកនាំធនាគារកណ្តាលមានប្រសិទ្ធភាពប្រចាំឆ្នាំ២០២៤ នៅលើពិភពលោក។ នេះបើយោងតាមការផ្សាយរបស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃ២៤ ខែសីហា ឆ្នាំ២០២៤។ ចំណាត់ថ្នាក់នេះ ក៏ត្រូវបានប្រគល់ជូនឥស្សរជនល្បីៗ​ក្នុងវិស័យហិរញ្ញវត្ថុ​លើពិភព​លោក​ដូចជា លោកជំទាវ Christine Lagarde ប្រធានធនាគារកណ្តាលអឺរ៉ុប ឯកឧត្តម Jerome H. Powell ប្រធានធនាគារកណ្តាលអាមេរិក និងឯកឧត្តម Eli Remolona ទេសាភិបាលធនាគារកណ្តាលហ្វីលីពីន ជាដើម។ គួររំលេចថា ទស្សនាវដ្តី Global Finance បានដាក់ចំណាត់ថ្នាក់នេះ ដោយជ្រើសចេញ​ពីក្នុង​ចំណោមថ្នាក់ដឹកនាំធនាគារកណ្តាលប្រមាណ ១០០ ប្រទេស តាមរយៈការពិនិត្យ​លើ​ប្រសិទ្ធភាពនៃការអនុវត្តនយោបាយរូបិយវត្ថុ ក្នុងការរួមចំណែកជំរុញកំណើន​សេដ្ឋកិច្ច រក្សាស្ថិរភាពរូបិយវត្ថុ គ្រប់គ្រងអតិផរណា និងអត្រាការប្រាក់ ៕

  • នីតីវិធីចងក្រង និងកែសម្រួលកម្មវិធីសិក្សាលម្អិត សម្រាប់ការបង្រៀនប្រកបដោយប្រសិទ្ធភាព នឹងជួយឱ្យគរុនិស្សិតទទួលបាននូវសមត្ថភាពគ្រប់គ្រាន់

    នីតីវិធីចងក្រង និងកែសម្រួលកម្មវិធីសិក្សាលម្អិត សម្រាប់ការបង្រៀនប្រកបដោយប្រសិទ្ធភាព នឹងជួយឱ្យគរុនិស្សិតទទួលបាននូវសមត្ថភាពគ្រប់គ្រាន់

    ភ្នំពេញ៖ អ្នកគ្រូ ប៉ាន សុភ័ក្ក គ្រូឧទ្ទេស វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដែលទទួលបានការបណ្តុះបណ្តាលផ្នែក syllabusពីប្រទេសជប៉ុន បានថ្លែងថា គ្រូឧទ្ទេស ដែលចេះចងក្រងកម្មវិធីសិក្សាលម្អិត នឹងជួយឱ្យគាត់មានមូលដ្ឋានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្រៀន ត្រូវតាមទិសដៅរបស់វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដែលនឹងផ្ទេរចំណេះដឹងទៅកាន់គរុនិស្សិតប្រកបដោយគុណភាពហើយ គរុនិស្សិតនឹងនាំយកចំណេះដឹងទៅបង្រៀនដើម្បីចែករំលែកដល់សិស្សបន្តនៅតាមសាលារៀនប្រកបដោយគុណភាព។ ការថ្លែងលើកឡើងរបស់អ្នកគ្រូឧទ្ទេសរូបនេះ បានធ្វើឡើងក្រោយបញ្ចប់វគ្គសិក្ខាសាលា វគ្គបំប៉នគ្រូឧទ្ទេសអប់រំកាយ និងកីឡា ដែលរៀបចំដោយអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស សហការជាមួយវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ។ អ្នកគ្រូ ប៉ាន សុភ័ក្ក បានថ្លែងបញ្ជាក់ទៀតថា syllabus គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់គ្រូឧទ្ទេស ព្រោះគ្រូចាំបាច់ត្រូវតែមានមេរៀនពង្រៀងទុកសម្រាប់បង្រៀន ហើយក្នុងនោះសៀវសិក្សាគោលរបស់គ្រូតាមមុខវិជ្ជានីមួយៗដែលចងក្រងជាកម្មវិធីបង្រៀនច្បាស់លាស់ ។ ប្រសិនបើករណីគរុនិស្សិតចាប់មិនទាន់នៃការបង្រៀនរបស់គ្រូនោះ គរុនិស្សិតអាចរៀនតាមក្រោយបាន ។ លោក នីស៊ីយ៉ាម៉ា ណាអូគិ អគ្គលេខាធិការ អង្គការក្រៅរដ្ឋាភិបាលបេះដូងមាស បានគូសបញ្ជាក់ដែរថា កិច្ចសហការរួមគ្នា បង្កើតសិក្ខាសាលានេះឡើង មានគោលបំណងចម្បង គឺពង្រឹងគុណភាពគ្រូឧទ្ទេសនៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាឈានទៅការបង្រៀនមួយដែលប្រកបដោយគុណភាពឆ្លើយតបទៅនិងកម្រិតស្តង់ដារបង្រៀនថ្នាក់បរិញ្ញាបត្រ ខណៈដែលពេលខាងមុខវិទ្យាស្ថានជាតិអប់រំកាយ និងកីឡានិងប្រែក្លាយជាគ្រឹះស្ថានឧត្តមសិក្សា ។ លោក សង្ឈឹមយ៉ាងមុតមាំថា សិក្ខាសាលារយៈពេល៣ថ្ងៃដែលមានការចែករំលែក…