-
ព្រឹកនេះ ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី នឹងស្តេចយាងពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេ នឹងស្តេចយាងពិនិត្យព្រះរាជសុខភាព នៅសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៤នេះ ។ ក្នុងព្រះរាជសារ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានមានព្រះរាជបន្ទូលថា ព្រះអង្គ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអនុញ្ញាត និងអនុញ្ញាតពីសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ អវត្តមានពីមាតុប្រទេស ចាប់ពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤តទៅ ធ្វើដំណើរទៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជា មានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព ។ នៅក្នុងឱកាសអវត្តមានរបស់ព្រះអង្គ…
-
រដ្ឋ និងឯកជន បង្កើតសន្និសីទនៃការបង្រៀនថ្នាក់ជាតិលើកដំបូង ដើម្បីផ្តល់ប្រយោជន៍ដល់អ្នកអប់រំនៅកម្ពុជា

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយវិស័យឯកជន បង្កើតសន្និសីទនៃការបង្រៀនថ្នាក់ជាតិលើកដំបូង ដើម្បីផ្តល់ប្រយោជន៍ដល់អ្នកអប់រំនៅកម្ពុជា ក្នុងគោលដៅអភិវឌ្ឍន៍វិជ្ជាជីវៈបង្រៀន ជូនដល់លោកគ្រូ-អ្នកគ្រូ ទាំងគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ប្រមាណជាង ១៥០០នាក់ ខណៈសន្និសីទនេះក៏ផ្តល់នូវវេទិកាជូនអ្នកអប់រំ សម្រាប់ភាពច្នៃប្រឌិត កិច្ចសហការ និងការផ្លាស់ប្តូរការអនុវត្តដែលល្អបំផុត ។ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា កម្មវត្ថុនៅក្នុងវិស័យអប់រំដែលរាជរដ្ឋាភិបាល រួមជាមួយវិស័យឯកជន កំពុងខិតខំ គឺដើម្បីគុណភាពសម្រាប់សិស្ស-និស្សិត ក្នុងនោះសិស្ស-និស្សិត ដែលមានគុណភាព កម្ពុជា ត្រូវតែមានធនធានមនុស្សខ្លាំង ជាពិសេស លោកគ្រូអ្នកគ្រូ, ទោះបីពួកគាត់មានចំណេះដឹងរួចហើយ ប៉ុន្តែត្រូវតែបំពេញបន្ថែម ដើម្បីផ្ទេរចំណេះដឹងទៅដល់សិស្ស-និស្សិត ព្រោះនៅក្នុងសត្សវត្សទី ២១ នេះ បានកំពុងចូលមកជំនួសនូវភារកិច្ច និងការងារជាច្រើន។ ឯកឧត្តមបណ្ឌិត បានបន្តថា បញ្ហានេះ ការដាក់បញ្ចូលឌីជីថល និងបច្ចេកវិទ្យាក្នុងកម្មវិធីសិក្សា គឺជាសក្តានុពលដ៏មានសារៈសំខាន់ ដែលក្រសួងអប់រំ បានដាក់ចូលទៅក្នុងកម្មវិធីសិក្សារួចហើយ ដើម្បីប្រែក្លាយការសិក្សាពីថ្នាក់រៀន សម្រាប់អនុវត្តន៍នៃការដោះស្រាយបញ្ហារវាងគ្រូបង្រៀន និងសិស្ស ឱ្យកាន់តែមានប្រសិទ្ធភាព…
-
កម្ពុជារក្សាបានលំនឹងថ្លៃផលិតផលកសិកម្មសំខាន់ៗ ដែលរួមមានស្រូវ សាច់ជ្រូក និងគ្រាប់ស្វាយចន្ទី

-
ការប្រកួតក្បាច់គុនបុរាណខ្មែរ នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៤

-
អបអរសាទរ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដែលបានទទួលចំណាត់ថ្នាក់ខ្ពស់ (A-) ក្នុងចំណោមប្រធានធនាគារកណ្តាលនៅទូទាំងពិភពលោក

-
ការពង្រឹងសេវាសុខាភិបាលនិងអប់រំ នៅកម្រិតមូលដ្ឋាន គឺជាអាទិភាពសំខាន់នៃរាជរដ្ឋាភិបាល អាណត្តិទី៧

-
យុទ្ធសាស្រ្តផ្ការីកក្នុងវិស័យអប់រំ

-
ចុងសប្តាហ៍ សម្តេចធិបតីចុះពិនិត្យវឌ្ឍនភាពនៃការជំរុញការអនុវត្តវិធានការគន្លឹះវិស័យអប់រំ

-
ក្នុងរយៈពេល ១២ខែនេះ រាជរដ្ឋាភិបាល បានវាស់វែង

-
អាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ លើវិស័យដីធ្លី
