-
ប្រមុខការទូតកម្ពុជា-ឥណ្ឌូនេស៊ី វាយតម្លៃខ្ពស់

និងឯកភាពបន្តធ្វើការប្រាស្រ័យទាក់ទងប្រកបដោយផ្លែផ្កា រួមមានកិច្ចពិភាក្សារវាងកងទ័ពជើងគោក អាហារូបករណ៍ និងការបណ្តុះបណ្តាល និងសកម្មភាពការផ្លាស់ប្តូរផ្សេងទៀត ហើយប្តេជ្ញាចិត្ត ដើម្បីធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ ក្នុងការប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការជួញដូរមនុស្ស។ រដ្ឋមន្ត្រីទាំងពីរក៏បានសម្តែងការពេញចិត្តចំពោះការបន្តកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគីដែលបានកើនឡើងដល់លើស ១ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ និងបានឯកភាពពន្លឿនការពិភាក្សាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីពាណិជ្ជកម្មអង្ករ ក៏ដូចជាឯកភាពជំរុញឱ្យមានជើងហោះហើរត្រង់បន្ថែមទៀតរវាងទីក្រុងទេសចរណ៍នៃប្រទេសទាំងពីរ។ #ams1minute
-
សម្តេចតេជោ៖ ជំនាន់ថ្មីបានដឹកនាំដោយស្វាហាប់ និងការទទួលខុសត្រូវដែលខ្ញុំសូមលើកតែចំណុចគន្លឹះមកកត់សំគាល់

១. រក្សាបានសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់សង្គម។ ២. រក្សាបានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់បានអតិផរណារក្សាបានកម្លាំងទិញនៃប្រាក់រៀល។ ៣. រក្សាបាននូវកំណើនសេដ្ឋកិច្ច ទោះបីសេដ្ឋកិច្ចតំបន់ និងសកលលោកជួបការលំបាកក៏ដោយ។ ៤. ប្រាក់ចំណូលជាតិរក្សាបានល្អ ពិសេសសាច់ប្រាក់នៅរតនាគារជាតិ សម្រាប់ចំណាយចរន្តមិនមានការថយចុះទេ បើទោះជាការចំណាយកើនឡើង ដោយការដំឡើងបៀវត្សរ៍ ចំណាយលើការជួយប្រជាជនក៏ដោយ។ #ams1minute
-
ខ្មែរឆ្អែតឆ្អន់ហើយជាមួយនឹងសង្គ្រាម និងការបែកបាក់ជាតិ

-
គ្មានវិនាទីណាមួយដែលកូនខ្មែរអាចភ្លេចនូវព្រលឹងដូនតា និងអត្តសញ្ញាណជាតិខ្លួនឯងបានឡើយ

-
ចំណុចពិសេសរបស់កិច្ចការរៀបចំដែនដី និងនគរូបនីយកម្មនៅខេត្តបាត់ដំបង

គឺភាពប្រសព្វរវាងស្ថាបត្យកម្មខ្មែរសម័យបារាំង និងស្ថាបត្យកម្មខ្មែរនាសហសម័យ។ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីធ្លី ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង លោក សាយ សំអាល់ បានជំរុញឱ្យមានការយកចិត្តទុកដាក់ក្នុងការរៀបចំក្រុងឱ្យកាន់តែស្រស់បំព្រង និងរៀបចំទីប្រជុំជនឱ្យមានទឹកស្អាត ផ្លូវ ភ្លើង ឱ្យបានដល់គ្រប់ភូមិ និងគិតគូរលើការរៀបចំភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គលជូនប្រជាពលរដ្ឋ។ ២២ សីហា ២០២៤ 📷 MLMUPC #ams1minute
-
អត្ថន័យដ៏សំខាន់ ២ នៃការវិលត្រឡប់នៃដួងព្រលឹងខ្មែរមកមាតុភូមិកំណើត

ទី១៖ សន្តិភាព។ សន្តិភាពមានសារៈសំខាន់បំផុត មិនត្រឹមតែសម្រាប់មនុស្សធម្មតានោះឡើយ សូម្បីតែគ្រួសារអាទិទេព ក៏ត្រូវការ សន្តិភាពសម្រាប់ការជួបជុំគ្នាឡើងវិញ។ ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាបានក្លាយជាទីដ៏កក់ក្តៅប្រកបដោយសុវត្ថិភាពសម្រាប់ការវិលត្រឡប់នៃអាទិទេព ដែលជានិមិត្តរូបនៃការបង្រួបបង្រួមដួងព្រលឹងខ្មែរ។ គ្មានសន្តិភាព គឺគ្មានឱកាសបានគិតគូរប្រមូលផ្ដុំធនធាន ដើម្បីប្រយុទ្ធ ទាមទារបេតិកភណ្ឌទាំងនេះត្រឡប់មកវិញឡើយ។ មិត្តបរទេសមិនអាចបញ្ចូនបេតិកភណ្ឌដែលមានតម្លៃមហាសាលទៅកាន់ប្រទេសដែលកំពុងមានសង្គ្រាម អសន្តិសុខ និងចលាចលនោះទេ ។ ទី២៖ ទំនុកចិត្ត និងការទទួលស្គាល់សមត្ថភាពស្ថាប័នរបស់កម្ពុជា។ មិត្តបរទេស ក៏ដូចជាសហគមន៍អន្តរជាតិ ខិតខំសហការ បំផុលចលនាការពារបេតិកភណ្ឌជាមួយកម្ពុជា ព្រោះគេទុកចិត្តថាកម្ពុជាមានសមត្ថភាពគ្រប់គ្រងថែរក្សា និងមានឆន្ទៈខ្ពស់បំផុតក្នុងការផ្សព្វផ្សាយ និងលើកស្ទួយគុណតម្លៃនៃបេតិកភណ្ឌទាំងនោះទៅកាន់សហគមន៍អន្តរជាតិក្នុងនាមជាប្រជាជាតិម្ចាស់ដើម។ #ams1minute

“សូមស្វាគមន៍ព្រលឹងដូនតាវិលត្រឡប់មកកាន់មាតុភូមិវិញ”

ការយាងត្រឡប់មកវិញនៃព្រលឹងដូនតាខ្មែរនាពេលនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងជាប់មិនដាច់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ និងជាមួយប្រទេសនានា។ ក្នុងចំណោមវត្ថុបុរាណខ្មែរចំនួន ៧០ ដែលបានបាត់បង់អស់រយៈពេលរាប់សិបឆ្នាំដោយសារសង្រ្គាម មានរូបបដិមាសំខាន់ៗមួយចំនួនផ្នែកព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាពិសេស បដិមាថ្មធំៗដ៏ប្រណិតដូចជា បដិមាទេពនៃទេវកថាមហាភារតៈ បដិមាព្រះឥសូរ នាងឧមា និងបដិមាព្រះអឌ្ឍនារីស្វរៈ មកពីអតីតរាជធានីកោះកេរ ព្រមទាំងព្រះសិរនៃព្រះលោកេសូរ ដែលត្រូវបានផ្គុំភ្ជាប់ឡើងវិញជាមួយនឹងដងខ្លួនរបស់ព្រះអង្គដែលស្ថិតនៅសារមន្ទីរជាតិភ្នំពេញ។ #ams1minute
-
សមិទ្ធផលថ្ងៃនេះសបញ្ជាក់ពីការប្ដេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា

-
ការរៀបចំក្រុង 🇰🇭