-
សម្តេចធិបតី នាយករដ្ឋមន្ត្រី អំពាវនាវឲ្យប្រជាពលរដ្ឋខ្មែររក្សានូវសីលធម៌ សេចក្តីថ្លៃថ្នូរ ជៀសវាងពីការរើសអើង

ឬធ្វើសកម្មភាពណាមួយដែលប៉ះពាល់ដល់ស្ថានទូតថៃនៅកម្ពុជា ក្រុមហ៊ុនថៃ និងប្រជាពលរដ្ឋថៃដែលកំពុងរស់នៅក្នុងកម្ពុជា។ ចំពោះប្រជាពលរដ្ឋខ្មែរដែលនៅ ប្រទេសថៃ ដែលអាចរងសម្ពាធពីការរើសអើង ហើយត្រូវការត្រឡប់មកកម្ពុជាវិញ សូមត្រឡប់មកប្រទេសយើងវិញ។ ក្នុងករណីបងប្អូនត្រូវការជំនួយ សូមទាក់ទងទៅស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងបាងកក ឬស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវនៅប្រទេសថៃ។ #ams1minute
-
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៖ មកទល់នឹងពេលនេះ កងទ័ពកម្ពុជាកាន់កាប់ប្រាសាទតាក្របី

-
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៖ នៅថ្ងៃនេះ ការបើកការវាយប្រហារមានចំនួន ៨ទីតាំង៖

-
ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ អំពាវនាវឱ្យបងប្អូនពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅប្រទេសថៃ ចៀសវាងការធ្វើដំណើរដែលមិនចាំបាច់

-
សម្តេចតេជោ៖ “ការចុះផ្សាយដែលចរិតកុហកនៃអ្នកនយោបាយថៃនិង សារព័ត៌មានថៃ បានក្លាយទៅជាវប្បធម៌ធម្មតារបស់ពួកគេទៅហើយ

ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ ដើម្បីវាយចោរថៃឈ្លានពាន។ ខ្ញុំអង្គុយនៅទីនេះ ចាប់តាំងពីពេលដែលមេបញ្ជាការភូមិភាគទី២របស់ថៃ ថានឹងបិទច្រកចូលប្រាសាទតាមាន់ធំ។ មេបញ្ជាការយោធភូមិភាគ២របស់ថៃនេះហើយជាអ្នកបង្កសង្រ្គាមនេះឡើង។ លោកម្នាក់នេះហើយដែលធ្លាប់បានព្រមានថានឹងវាយកម្ពុជាដោយប្រើពេលត្រឹម៣ថ្ងៃ។ ខ្ញុំក៏ចង់ស្គាល់យុទ្ធសាស្ត្រត្រឹម ៣ថ្ងៃរបស់គាត់ដែរ”។ Don’t Thai to me! #ams1minute
-
សម្ដេចតេជោ៖ ខ្ញុំមិនរត់ទៅណាទេ សូមបងប្អូនជនរួមជាតិ កុំព្រួយបារម្ភ! 🇰🇭

-
សម្ដេចបវរធិបតី៖ ដើម្បីពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទ

-
សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើលិខិតជូនប្រធានប្តូរវេនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

-
ក្រសួងការបរទេសកម្ពុជា៖ “ទង្វើរបស់ភាគីថៃ ចាប់តាំងពីព្រឹកថ្ងៃទី២៤ កក្កដា ដោយប្រើប្រាស់កងកម្លាំងប្រដាប់អាវុធថៃ

បើកការវាយប្រហារដោយគ្មានមូលហេតុ គិតទុកជាមុន និងដោយចេតនា មកលើទីតាំងឈរជើងរបស់កម្ពុជានៅតាមតំបន់ព្រំដែន រួមទាំង ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងមុំបី ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ គឺជាការរំលោភបំពានយ៉ាងគឃ្លីន និង ធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ រួមទាំងគោលការណ៍ជាមូលដ្ឋានដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។ រាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះទង្វើគ្មានការគិតគូរ និងអរិភាពនេះ របស់ប្រទេសថៃ។ កម្ពុជាអំពាវនាវឲ្យថៃបញ្ឈប់ រាល់អរិភាពជាបន្ទាន់ ដកកម្លាំងទៅខាងព្រំដែនរបស់ខ្លួន និងចៀសវាងសកម្មភាពញុះញង់ដែលអាចធ្វើ ឲ្យស្ថានការណ៍កាន់តែតានតឹង”។ #ams1minute
-
គិតត្រឹមម៉ោង ១២៖៣០ នាទីថ្ងៃត្រង់នេះ កងទ័ពកម្ពុជា បានប្រយុទ្ធវាយបកបណ្តេញកងទ័ពឈ្លានពានថៃចេញពីប្រាសាទតាក្របីហើយ
