-
កម្ពុជាបានអ្វីពីព្រែកជីកហ្វូណនតេជោ?

-
សូមបងប្អូនមានទំនុកចិត្តលើសមត្ថភាពគ្រូពេទ្យខ្មែររបស់យើង

-
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ដើម្បីកម្ពុជាសម្រេចបាននូវអនាគតមួយដែលគ្មានអំពើប្រល័យពូជសាសន៍

កម្ពុជាពឹងផ្អែកយ៉ាងសំខាន់ទៅលើឆន្ទៈមោះមុតរបស់ខ្លួន ក្នុងការប្រឈមជាមួយនឹងប្រវត្តិសាស្ត្ររបស់ខ្លួន ហើយប្រែក្លាយមេរៀនជាគំរូទាំងអស់នេះ ទៅជាយុទ្ធសាស្ត្រប្រកបដោយអត្ថន័យសម្រាប់អនាគតកាល។ ប្រជាពលរដ្ឋខ្មែរ និងពិភពលោកបានយល់ច្បាស់អំពីប្រវត្តិសាស្ត្រកម្ពុជា ដែលធ្លាក់ចូលទៅក្នុងរបបវាលពិឃាត ដែលក្រុមខ្មែរក្រហមបានសម្លាប់រង្គាលលើប្រជាជនកម្ពុជាស្លូតត្រង់អស់ជាង ៣លាននាក់។ វិធីសាស្ត្រប្រសើរបំផុត ដើម្បីប្រែក្លាយអតីតកាលរបស់កម្ពុជា និងកំណត់អត្តសញ្ញាណជាតិជាថ្មីម្តងទៀត នោះគឺការយកចិត្តទុកដាក់ចំពោះប្រជាជន ដែលបានរស់នៅឆ្លងកាត់អតីតកាលដ៏ខ្មៅងងឹតកន្លងមក ក៏ដូចជាអ្នករស់រានមានជីវិតពីអំពើហិង្សានាអតីតកាល ក្នុងសតវត្សរ៍ទី២០ ពោរពេញដោយការបែកបាក់សាមគ្គី និងទុក្ខសោកវេទនា។ នេះគឺជាទឡ្ហីការណ៍ បញ្ជាក់យ៉ាងច្បាស់អំពីការប្តេជ្ញារបស់កម្ពុជា ចំពោះចក្ខុវិស័យរបស់ខ្លួន ក្នុងការក្លាយជាអរិយប្រទេសសម្រាប់សតវត្សរ៍ទី២១។ ពិធីបើកសន្និសីទអំពី “អនាគតកម្ពុជា គ្មានអំពើប្រល័យពូជសាសន៍” ២០ ឧសភា ២០២៤ #ams1minute
-
ជាការរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះជាង៣លាននាក់ដែលបានស្លាប់បាត់បង់ជីវិត

-
នាឱកាស ទិវាជាតិនៃការចងចាំ ខ្ញុំសូមគោរពដល់ដួងវិញ្ញាណក្ខ័ន្ធប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម

រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ប្រជាជន និងប្រជាជាតិកម្ពុជាបានធ្លាក់ក្នុងរណ្តៅមរណៈដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្រ្ត។ ខ្ញុំក៏សូមឧទ្ទិសទិវានេះ ជូនដល់វីរៈយុទ្ធជន យុទ្ធនារីក្លាហានទាំងអស់ដែលបានពលីជីវិតក្នុងបុព្វហេតុសង្រ្គោះជាតិចេញពីវាលពិឃាតដ៏សាហាវឃោឃៅមួយនេះ។ ទោះបីជាយើងកំពុងរស់នៅយ៉ាងសុខដុមរមនាក្រោមម្លប់នៃសុខសន្តិភាពក៏ពិតមែន តែយើងមិនដែលភ្លេចនូវជនរងគ្រោះ និងសោកនាដកម្មដែលមាតុភូមិជាទីស្នេហារបស់យើងបានឆ្លងកាត់។ ការរំឭកឡើងវិញនូវប្រវត្តិសាស្រ្តជូរចត់ គឺជាការពញ្ញាក់ស្មារតីដល់យុវជនជំនាន់ក្រោយឱ្យស្វែងយល់ និងចងចាំអ្វីដែលជាស្លាកស្នាមប្រវត្តិសាស្រ្ត និងផលវិនាសនៃសង្រ្គាម ហើយខិតខំថែរក្សា និងលើកស្ទួយតម្លៃនៃសន្តិភាពដែលពួកយើងកំពុងមានសព្វថ្ងៃ។ ជាថ្មីម្តងទៀត ខ្ញុំសូមបងប្អូនទាំងអស់គ្នាចូលរួមសង្រួមកាយ វាចា ចិត្តដើម្បីគោរពវិញ្ញាណក្ខ័ន្ធជនរងគ្រោះទាំងអស់គ្នា។ ✍️ Hun Many #ams1minute
-
ខ្ញុំមិនអនុញ្ញាតឱ្យនរណាម្នាក់មកដុតផ្ទះខ្ញុំដើម្បីចម្អិនពងមាន់មួយទេ។ មិនថាអ្នកជានរណា ខ្ញុំត្រូវតែការពារជាតិរបស់ខ្ញុំ

-
នាយករដ្ឋមន្រ្តីថៃ លោក Srettha Thavisin និងប្រធានាធិបតីបារាំង លោក Emmanuel Macron គ្រោងបង្កើតគ្រុបសន្ទនាមួយ (group chat)

-
ឯកឧត្តមអគ្គរាជទូតជប៉ុន ឯកឧត្តម UENO Atsushi វាយតម្លៃខ្ពស់ចំពោះការរៀបចំបោះឆ្នោតនៅកម្ពុជាទាំងសកល និងអសកល

-
សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុងខេត្តព្រះសីហនុ កម្ពុជាមាតុភូមិខ្ញុំ

-
សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល ត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសុខសុវត្ថិភាព និងជោគជ័យជាមួយនឹងសមិទ្ធផលជាច្រើនជូនជាតិ និងប្រជាជន
