Category: ព័ត៌មានជាតិ

  • ប្រទេសដែលមានប្រជាជនអាយុប្រជាជនជាមធ្យមទាបបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍គឺទីម័រខាងកើត ដែលមានត្រឹម ២០,៩ឆ្នាំ

    ប្រទេសដែលមានប្រជាជនអាយុប្រជាជនជាមធ្យមទាបបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍គឺទីម័រខាងកើត ដែលមានត្រឹម ២០,៩ឆ្នាំ

    កម្ពុជាស្ថិតក្នុងលំដាប់ទី ៤ ដោយមានអាយុជាមធ្យម ២៧,១ឆ្នាំ។ មីយ៉ាន់ម៉ា មានអាយុជាមធ្យម ២៩,៦ឆ្នាំ។ វៀតណាម មានប្រជាជនអាយុជាមធ្យម ៣២,៨ឆ្នាំ។ ព្រុយណេមានប្រជាជនអាយុជាមធ្យម៣៣,២ឆ្នាំ។ ថៃ មានប្រជាជនអាយុជាមធ្យម៤០,២ឆ្នាំ។ ចុងក្រោយសិង្ហបុរីមានប្រជាជនចំណាស់ជាងគេដែលមានអាយុជាមធ្យម ៤៨,២ឆ្នាំ – Seasia #ams1minute

  • សាលាផ្តល់ជំនាញបច្ចេកទេសវិជ្ជាជីវៈ ដល់យុវជនគ្រួសារ ក្រីក្រ កំពុងបើកចំហ

    សាលាផ្តល់ជំនាញបច្ចេកទេសវិជ្ជាជីវៈ ដល់យុវជនគ្រួសារ ក្រីក្រ កំពុងបើកចំហ

    បាត់ដំបង៖ ឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋា ភិបាលទទួលបន្ទុកអគ្គនាយក អប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រុមគ្រួសារ អាណាព្យាបាល និងគ្រប់ ភាគី ពាក់ព័ន្ធទាំងអស់ឱ្យជួយ ផ្សព្វផ្សាយលើកទឹកចិត្តឱ្យយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ បានមកចុះឈ្មោះ ចូល រៀន ជំនាញបច្ចេកទេសវិជ្ជាជីវៈជំហានទី២ និងវគ្គបន្តបន្ទាប់។ការអំពាវនាវនេះខណៈសិស្សជំហានទី១បានប្រឡងធ្វើ តេស្ត និង ដើម្បីវាយតម្លៃអំពីសមត្ថភាពរបស់សិស្សបិទបញ្ចប់ វគ្គជា បន្តបន្ទាប់រួចមក។ ឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត បន្ថែមថា ការជំរុញឱ្យក្រុម គោលដៅ១.៥លាននាក់ចូលរៀនជំនាញ គឺជាការផលិតនូវ ធនធានមនុស្សសម្រាប់ទាក់ទាញអ្នក វិនិយោគទាំងក្នុងស្រុក និងក្រៅស្រុក។ ស្ថិតក្នុងកម្មវិធីការងារចាំបាច់ចំពោះមុខ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវ ការបណ្តុះ បណ្តាល ជំនាញវិជ្ជាជីវៈ បច្ចេកទេស ដល់យុវជន មកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យគោលដៅចំនួន១.៥ លាននាក់។ សិស្សដែលបានចុះឈ្មោះចូលរៀន ទទួល បាននូវការសិក្សា,ការស្នាក់នៅដោយមិនបង់ថ្លៃ,ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែក្នុងអំលុងពេលសិក្សា ,ការប្រឹក្សាយោបល់ពី ការជ្រើសរើសជំនាញនិងទទួលបាននូវព័ត៌មានទីផ្សារការងារ,ការចុះធ្វើកម្មសិក្សានៅតាមបណ្តាសហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន…

  • សេចក្តីជូនដំណឹង៖ បន្ទាប់ពីមានការសម្របសម្រួលពី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

    សេចក្តីជូនដំណឹង៖ បន្ទាប់ពីមានការសម្របសម្រួលពី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

    សូមអតិថិជនរបស់ បុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ ៦A ដែលបានបង់ប្រាក់ថ្លៃលក់ទិញដីឡូត៍និង/ឬផ្ទះគ្រប់ចំនួន (១០០%) មកដាក់ពាក្យស្នើសុំចុះបញ្ជីផ្ទេរកម្មសិទ្ធិ ដោយភ្ជាប់ឯកសារដូចខាងក្រោម៖ ១- កិច្ចសន្យាលក់ទិញដីឡូត៍និង/ឬផ្ទះ (ច្បាប់ដើម)។ ២- វិក្កយបត្របង់ប្រាក់ឬឯកសារបញ្ជាក់ពីការបង់ប្រាក់ (ច្បាប់ដើម) ។ ៣-ឯកសារពាក់ព័ន្ធនឹងការស្នើសុំចុះបញ្ជីអំពីការផ្ទេរកម្មសិទ្ធិ ដូចមានភ្ជាប់ជូនក្នុងឯកសារឧបសម្ព័ន្ធមួយ។ 📍ទីតាំង៖ បន្ទប់លេខ១១៧ ជាន់ទី១ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ 📆 កាលបរិច្ឆេទ ៖ ចាប់ពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ២:០០នាទីរសៀល នៅរៀងរាល់ម៉ោងធ្វើការ #ams1minute

  • “ជំហរកម្ពុជាចំពោះបញ្ហាតៃវ៉ាន់ គឺមានសង្គតិភាព”

    “ជំហរកម្ពុជាចំពោះបញ្ហាតៃវ៉ាន់ គឺមានសង្គតិភាព”

    កម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវ គោលនយោបាយចិនមួយ ហើយប្រឆាំងរាល់ការប៉ុនប៉ងប្រើប្រាស់បញ្ហាតៃវ៉ាន់ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ប្រឆាំងគ្រប់ទម្រង់នៃឯករាជ្យភាពរបស់តៃវ៉ាន់ គាំទ្រយ៉ាងមុតមាំ រាល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិ និងមិនបង្កើតទំនាក់ទំនងផ្លូវការណាមួយជាមួយតៃវ៉ាន់នោះទេ។ #ams1minute

  • អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ លោកស្រី Alice Wairimu Nderitu

    អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ លោកស្រី Alice Wairimu Nderitu

    វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយជោគជ័យរវាងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) និងអង្គការសហប្រជាជាតិ និងការបញ្ជ្រាបការយល់ដឹង ការអប់រំអំពីអំពើប្រល័យពូជសាសន៍ ដល់យុវជន សិស្ស និងនិស្សិត តាមរយៈការបណ្ដុះបណ្ដាលតាមសាលារៀន ទាំងសាលារដ្ឋ និងឯកជន ចាប់ពីកម្រិតចំណេះទូទៅ ដល់កម្រិតសាកលវិទ្យាល័យ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ លោកស្រីអគ្គលេខាធិការ ក៏បានវាយតម្លៃខ្ពស់ចំពោះជោគជ័យដ៏ត្រចះត្រចង់របស់កម្ពុជា ក្នុងការរៀបចំដំណើរការនៃ អ.វ.ត.ក. ហើយមេរៀន និងបទពិសោធន៍របស់កម្ពុជា គួរតែត្រូវបានចែករំលែកជាមួយបណ្ដាប្រទេសជុំវិញពិភពលោក និងកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជាលើការអនុវត្តគម្រោងស្វ័យអភិវឌ្ឍនានា (Home Grown Project) នៅតែបន្ដ។ #ams1minute

  • ការជឿទុកចិត្តលើគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តបម្រើ និងកសាងសមិទ្ធផលជូនជាតិមាតុភូមិ និងប្រជាជន

    ការជឿទុកចិត្តលើគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តបម្រើ និងកសាងសមិទ្ធផលជូនជាតិមាតុភូមិ និងប្រជាជន
  • អបអរសាទរ កីឡាករកាយវប្បកម្មកម្ពុជា ស្រុិន រាជ្យ ដែលបានឈ្នះមេដាយប្រាក់ ១ គ្រឿង

    អបអរសាទរ កីឡាករកាយវប្បកម្មកម្ពុជា ស្រុិន រាជ្យ ដែលបានឈ្នះមេដាយប្រាក់ ១ គ្រឿង

    ក្នុងព្រឹត្តិការណ៍ប្រកួតកាយវប្បកម្ម ជើងឯកអាស៊ីអាគ្នេយ៍ លើវិញ្ញាសា Men’s Sports Physique កម្ពស់ចាប់ពី ១.៧៥ ម៉ែត្រឡើង នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ថ្ងៃទី១៦ ~ ២០ ខែឧសភា ឆ្នាំ២០២៤ #ams1minute

  • អបអរសាទរ កីឡាករកាយវប្បកម្មកម្ពុជា ឆឹង ណូរ៉ា ដែលបានឈ្នះមេដាយប្រាក់ ១ គ្រឿង

    អបអរសាទរ កីឡាករកាយវប្បកម្មកម្ពុជា ឆឹង ណូរ៉ា ដែលបានឈ្នះមេដាយប្រាក់ ១ គ្រឿង

    ក្នុងព្រឹត្តិការណ៍ប្រកួតកាយវប្បកម្ម ជើងឯកអាស៊ីអាគ្នេយ៍ លើវិញ្ញាសា Men’s Athletic Physique កម្ពស់ក្រោម ១.៦០ ម៉ែត្រ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ថ្ងៃទី១៦ ~ ២០ ខែឧសភា ឆ្នាំ២០២៤ #ams1minute

  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា

    និងជានាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាប្រធានដឹកនាំ “មហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី” (12 ICAPP GA) អាណត្តិឆ្នាំ២០២៤-២០២៥) ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ កិច្ចប្រជុំនេះនឹងមានការចូលរួមពីគណបក្សនយោបាយនៅអាស៊ី និងតំណាងក្រុមគណបក្សនយោបាយជាដៃគូមកពីតំបន់អឺរ៉ុប អាហ្វ្រិក និងអាមេរិកឡាទីន។ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សទីមួយនៅក្នុងគ្រួសារ ICAPP ដែលនឹងទទួលធ្វើជាម្ចាស់ផ្ទះមហាសន្និបាត ICAPP ចំនួន២លើក ក្នុងនោះមានមហាសន្និបាត ICAPP លើកទី៦ កាលពីឆ្នាំ២០១០ ក្រោមប្រធានបទ “ស្វែងរកអនាគត កាន់តែប្រសើរសម្រាប់អាស៊ី (Asia’s Quest for a Better Tomorrow)” និងមហាសន្និបាត ICAPP លើកទី១២ នាឆ្នាំ២០២៤ នេះ ក្រោមប្រធានបទ “ការស្វែងរកសន្តិភាព និងការផ្សះផ្សារ (A Quest for Peace and Reconciliation)”៕ #ams1minute

  • ការអប់រំក្នុងវិស័យពុទ្ធសាសនាបានចូលរួមអភិវឌ្ឍន៍ធនមនុស្ស និងក្រមសីលធម៌

    ការអប់រំក្នុងវិស័យពុទ្ធសាសនាបានចូលរួមអភិវឌ្ឍន៍ធនមនុស្ស និងក្រមសីលធម៌

    បន្ទាយមានជ័យ៖ វិស័យពុទ្ធសាសនាបានចូលរួមយ៉ាងសកម្ម ក្នុង ការអភិវឌ្ឍធនមនុស្ស និងក្រមសីលធម៌ដល់ប្រជា ពលរដ្ឋ ខ្មែរ។ នេះជាបញ្ជាក់របស់ឯកឧត្តម ហ៊ឹម វិបុលឫទ្ធិ៍ រដ្ឋលេខា ធិការក្រសួងធម្មការនិងសាសនា ក្នុងឱកាស ជួបសំណេះ សំណាល និងពិនិត្យ ការសិក្សារបស់ព្រះសង្ឃនៅពុទ្ធិកសិក្សា ក្នុងខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២៤ ។ ឯកឧត្តម ហ៊ឹម វិបុលឫទ្ធិ៍ បានទូលប្រគេនព្រះសង្ឃថា ការសិក្សា របស់សមណសិស្សនៅសាលាពុទ្ធិក ដែលមាននៅ តាម វត្តក្នុង នាពេលនេះ គឺជាការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុក វិស័យ អប់រំក្នុង ពុទ្ធសាសនាជាវិស័យមួយដ៏សំខាន់ ឆ្ពោះទៅ អភិវឌ្ឍ មូលធនមនុស្ស ឱ្យមានចំណេះដឹង និងសមត្ថភាពខ្ពស់ នវានុវត្តន៍ និង ក្រម សីលធម៌ ខ្ពស់ រួមចំណែកដល់សង្គម និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។ ឯកឧត្តមរដ្ឋលេធិការ បានបញ្ជាក់ទៀតថា សម្ដេចធិបតី…