-
ឱកាសការងារចំនួន ៤៧ ៧២៦កន្លែង សម្រាប់សាធារណជន យុវជន និងសិស្ស-និស្សិត

-
សម្តេចធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥” ដែលមានកម្មវិធីអាទិភាពចំនួន ២ គឺ៖

ទី១. ការពង្រីកការគ្របដណ្តប់នូវកម្មវិធីមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ មានចំនួនជាង ៤៥ម៉ឺនគ្រួសារ ស្មើនឹងសមាជិកសរុបជាង ១,៥លាននាក់ ដែលបានប្រកាសដាក់ឱ្យអនុវត្តកាលពីខែតុលា ឆ្នាំ២០២៣ និងទី២. ការពង្រីករបបថែទាំសុខភាពនៃបេឡាសន្តិសុខសង្គម (ប.ស.ស) ដល់សមាជិកគ្រួសារនិងអ្នកនៅក្នុងបន្ទុក ប្រមាណជាង ៣លាននាក់។ មូលធនមនុស្ស មានសុខភាពល្អ និងគុណភាពខ្ពស់ គឺជាទ្រព្យសកម្មជាតិដ៏មានតម្លៃ និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ។ រាជធានីភ្នំពេញ ថ្ងៃទី២៣ ឧសភា ២០២៤ #ams1minute
-
ប្រមុខការទូតកម្ពុជានឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅចិន និងតួកគី ព្រមទាំងចូលរួមកិច្ចប្រជុំសហគ្រិនហ្រ្វង់កូហ្វូន នៅប្រទេសម៉ារ៉ុក

-
ទំនាក់ទំនងរវាងអង្គនីតិប្រតិបត្តិ និង នីតិប្បញ្ញត្តិ នឹងចូលរួមពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ឱ្យបានកាន់តែរីកចម្រើនបន្ថែមទៀត

អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន Shohrat Zakir៖ “កម្ពុជា ពិសេស រាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស និងមានភាពស្រស់ស្អាត”។ សម្តេចធិបតី និងឯកឧត្តម Shohrat Zakir ក៏បានពិភាក្សា និងឯកភាពគ្នាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមាន៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គម វប្បធម៌ ទេសចរណ៍ អប់រំ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ការធ្វើទំនើបកម្មវិស័យឧស្សាហកម្មនិងបច្ចេកវិទ្យា ការពង្រីកការនាំចេញផលិតផលកសិកម្ម ការពង្រឹងកិច្ចសហប្រតិបត្តិការលើច្រករបៀងមច្ឆានិងអង្ករ និងច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ផងដែរ។ #ams1minute
-
ផ្លូវ៤១ ជាព្រះរាជតម្រិះរបស់ព្រះបាទអង្គឌួង ដើម្បីភ្ជាប់ទៅសមុទ្រ

-
ទោះខ្ញុំមិនមែនជានាយករដ្ឋមន្រ្តី ខ្ញុំមានសិទ្ធិបញ្ចេញមតិការពារផលប្រយោជន៍ជាតិរបស់ខ្ញុំ

-
អាកាសយានអន្តរជាតិតេជោ ជានិមិត្តរូបនៃការរីកចម្រើនរបស់កម្ពុជា

-
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុតមួយ

ដែលត្រូវបានពុទ្ធសាសនិកទូទាំងពិភពលោកប្រារព្ធធ្វើចំថ្ងៃ១៥កើត ខែពិសាខ រៀងរាល់ឆ្នាំ ដើម្បីរំឭកដល់ព្រះសម្មាសម្ពុទ្ធ ដែលព្រះអង្គទ្រង់បានប្រសូត ត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វាន។ ពុទ្ធសាសនិក ត្រូវប្រឹងប្រែងរៀនពុទ្ធសាសនាឱ្យយល់ច្បាស់ ហើយយកពុទ្ធធម៌មកអនុវត្តឱ្យបានជាប់ជាប្រចាំថ្ងៃ ដើម្បីថែរក្សាពុទ្ធសាសនាឱ្យបានគង់វង្ស សមជាសាសនារបស់រដ្ឋ និងផ្សព្វផ្សាយពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធអង្គអំពីសន្តិភាព បញ្ញា និងមេត្តាករុណា ដល់កុលបុត្រខ្មែរ និងមនុស្សជាតិជំនាន់ក្រោយ ឱ្យបានទូលំទូលាយតរៀងទៅ។ ពិធីបុណ្យវិសាខបូជា នៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ(ឧដុង្គ) ខេត្តកណ្ដាល, ថ្ងៃទី២២ ឧសភា ២០២៤ #ams1minute
-
សម្តេចតេជោ អំពាវនាវឱ្យសន្និសីទលើកទី១ ស្តីពី “អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍”

-
សម្ដេចតេជោ ហ៊ុន សែន៖ សាលាក្តីខ្មែរក្រហម និងការជំនុំជម្រះមេដឹកនាំខ្មែរក្រហម គឺជាការផ្តល់យុត្តិធម៌មួយជូនពលរដ្ឋកម្ពុជា ដែលបានរង់ចាំរហូតដល់ទៅ៤៣ឆ្នាំ
