-
មានតែចំណេះវិជ្ជាទេ ដែលអាចជួយបណ្ដុះនូវផ្នត់គំនិតឲ្យរីកចម្រើន និងជួយលើកស្ទួយប្រទេសជាតិ

-
រដ្ឋមន្ត្រីការពារជាតិកម្ពុជា៖ មិនមែនកម្ពុជា ជាអ្នកបិទច្រកព្រំដែននោះទេ គឺកងទ័ពថៃជាអ្នកបិទច្រក ឬកែសម្រួលពេលវេលានៃការបិទច្រកព្រំដែនដោយឯកតោភាគី

-
របាយការណ៍នៅថ្ងៃទី២ កក្កដា

-
សម្តេចបវរធិបតី៖ “ការមូលមតិ និងឯកភាពជាតិ” គឺជាកម្លាំងដ៏រឹងមាំបំផុតរបស់កម្ពុជា

-
កម្ពុជា-ជប៉ុន ចុះហត្ថលេខាលើលិខិតប្ដូរសារ ស្តីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន

-
កត្តាដែលជះឥទ្ធិពលដល់មនុស្សមាន ៣ គឺក្នុងសាលា នៅផ្ទះ និងបរិស្ថានសង្គម

-
សម្ដេចតេជោ ប្រធានព្រឹទ្ធសភា លើកឡើង អំពីការពង្រីក ទំនាក់ទំនង រវាង កម្ពុជា-សិង្ហបុរី បន្ថែមទៀត

តាមរយៈវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិស័យ ទេសចរណ៍ ពិសេស សម្តេចចង់ឱ្យមានជើងហោះហើរ កាន់តែច្រើនបន្ថែមទៀត ពីសិង្ហបុរីមកកាន់កម្ពុជា។ សម្ដេចតេជោ បានចែករំលែកអំពីស្ថានភាពបញ្ហាព្រំដែនកម្ពុជា-ថៃ ហើយបញ្ជាក់ថា កម្ពុជាមិនចង់មាន បញ្ហា សង្គ្រាមជាមួយ ប្រទេសជិតខាងនោះទេ គឺចង់ដោះស្រាយដោយសន្តិវិធី និងឈរលើច្បាប់ អន្តរជាតិ ប៉ុន្តែប្រសិនបើនៅតែបំពាន និងឈ្លានពាន គឺ យើងត្រូវប្រើសិទ្ធិការពារ វៃបកត្រឡប់ទៅវិញ។ នាយករដ្ឋមន្ត្រី សិង្ហបុរី Lawrence Wong បានអរគុណចំពោះការពន្យល់របស់សម្ដេចតេជោ ហើយសង្ឃឹមថា ភាគីទាំងពីរ នឹង ដោះស្រាយបញ្ហាដោយសន្ដិវិធី ដោយឈរលើគោលការណ៍ច្បាប់អន្តរជាតិ។ #ams1minute
-
កម្ពុជា-សិង្ហបុរី ឯកភាពគ្នាក្នុងការបន្តពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែរឹងមាំបន្ថែមទៀតទៅលើវិស័យសំខាន់ៗ

-
សម្តេចតេជោ ប្រធានព្រឹទ្ធសភា៖ កម្ពុជាមកដល់ពេលនេះ មិនទាន់ត្រូវការភាគីទី៣ ក្នុងការចូលរួមចំណែកដោះស្រាយ បញ្ហាព្រំដែនរវាងកម្ពុជា និងថៃទេ

(ភាគីទី៣ នោះ គឺសំដៅទៅលើប្រទេសទី៣)។ អ្វីដែលកម្ពុជាត្រូវការនោះ គឺការជំរុញការដោះស្រាយតាមរយៈយន្តការសន្តិវិធី ពោល គឺតាមរយៈយន្តការ នៃច្បាប់អន្តរជាតិ ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ប៉ុន្តែទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្ត្រីជប៉ុនអាចជម្រា បទៅនាយករដ្ឋមន្ត្រីជប៉ុន ដើម្បីអាចឱ្យជប៉ុន ជំរុញភាគីថៃ ឱ្យដោះស្រាយបញ្ហាដោយសន្តិវិធី និងឈរលើយន្តការនៃច្បាប់អន្តរជាតិ។ ជំនួបសម្តែងការគួរសមរវាងសម្ដេចតេជោ ប្រធានព្រឹទ្ធសភា និងឯកឧត្តម Nagashima Akihisa ទីប្រឹក្សាពិសេស របស់នាយករដ្ឋមន្ត្រីជប៉ុន ០១ កក្កដា ២០២៥ #ams1minute
-
ឯកឧត្តមប្រធានសភា អារ៉ាប់ប៊ីសាអូឌីត Abdullah Muhammad Ibrahim Al-Sheikh បានជម្រាបជូនសម្តេចធិបតី

អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃដំណើរទស្សនកិច្ចផ្លូវការ ក្នុងគោលដៅចម្បង គឺដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។ ឯកឧត្តមប្រធានសភា បន្ថែមថា សភាអារ៉ាប់ប៊ីសាអូឌីត បានអញ្ជើញ សម្តេចប្រធានរដ្ឋសភា កម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅអារ៉ាប់ប៊ីសាអូឌីត ដែលនេះជាការអញ្ជើញជាពិសេសរបស់អារ៉ាប់ប៊ីសាអូឌីតចំពោះកម្ពុជា។ ជាការឆ្លើយតប សម្តេចធិបតីបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលអារ៉ាប់ប៊ីសាអូឌីត ដែលបានជួយគាំទ្រដល់សហគមន៍ឥស្លាមនៅកម្ពុជា ជាពិសេស ការផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរឥស្លាម ទៅសិក្សានៅអារ៉ាប់ប៊ីសាអូឌីត។ សម្តេចធិបតីបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានដាក់ចេញនូវគោលនយោបាយពង្រីកទំនាក់ទំនងជាមួយបណ្តាប្រទេសនានានៅមជ្ឈិមបូព៌ា ដែលក្នុងនោះ រួមមានទាំងប្រទេសអារ៉ាប់ប៊ីសាអូឌីត។ ក្នុងគោលដៅពង្រីកការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា បាន និងកំពុងភ្ជាប់ទំនាក់ទំនងជាមួយអារ៉ាប់ប៊ីសាអូឌីត ដើម្បីពង្រីកការតភ្ជាប់រវាងវិស័យឯកជននៃប្រទេសទាំងពីរ។ #ams1minute