-
ខេត្តកំពង់ធំនឹងក្លាយជាខេត្តដែលទាក់ទាញទាំងការវិនិយោគ និងទេសចរណ៍

-
“ថៃលើកដុំថ្មទម្លាក់លើជើងខ្លួនឯង”

សម្តេច តេជោ៖ សូមចូលរួមអបអរសាទរចំពោះអាជ្ញាធរ និងប៉ូលីសថៃ ដែលបានបើកប្រតិបត្តិជួយកំទេចបទល្មើសអនឡាញ នៅលើទឹកដីខ្លួន ដែលជាការចូលរួមចំណែកដើម្បីកាត់បន្ថយបទល្មើសអនឡាញហូរចូលទឹកដីកម្ពុជា។ ការបំផ្លាញសំបុកបទល្មើសអនឡាញនេះ គួរណាស់ធ្វើយូរហើយមិនមែនទុករហូតដល់ពេលនេះទើបធ្វើនោះទេ កន្លងមកវាបានបង្កជាបញ្ហាយ៉ាងច្រើនដល់កម្ពុជា។ មានមតិលើកឡើងថា ការស៊ើបអង្កេតលើលោក កុក អាន គឺដោយសារជាមនុស្ស ជិតសិទ្ធជាមួយ ហ៊ុន សែន ដូច្នេះតុលាការគួរបើកការស៊ើបអង្កេតលើលោក ថាក់ ស៊ីន ដែរព្រោះអ្នកណាៗក៏ដឹងដែរថា ថាក់ ស៊ីន គឺជាមនុស្សសិទ្ធបំផុតជាមួយខ្ញុំ ជិតសិទ្ធរហូតមានបន្ទប់ដេកនៅផ្ទះរបស់ខ្ញុំទៀតផង។ ចាំមើលតើតុលាការថៃ ហ៊ានបើកការស៊ើបអង្កេតលើ ថាក់ ស៊ីន ឬទេ? #ams1minute
-
យើងមិនត្រូវពឹងដង្ហើមគេដកទេ គឺត្រូវរកវិធីដកដង្ហើមឱ្យបានច្រើនដោយខ្លួនឯង

-
ប្រធានាធិបតីអាមេរិក Donald Trump ចុះហត្ថលេខា សម្រេចយកពន្ធគយបដិការលើទំនិញកម្ពុជា ៣៦ភាគរយ ដោយអនុវត្តចាប់ពីថ្ងៃទី១ សីហា ២០២៥ តទៅ

លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិក៖ “កម្ពុជាមានការកាត់បន្ថយអត្រាពន្ធច្រើន ជាងគេ ក្នុងចំណោមប្រទេសទាំង ១៤។ ភាពប្រសើរឡើងរបស់កម្ពុជាគឺដោយសារការចូលរួមយ៉ាងសកម្មជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក។ បច្ចុប្បន្ន កម្ពុជា ខិតជិតដៃគូប្រកួតប្រជែងសំខាន់របស់ខ្លួនគឺ បង់ក្លាដែស និង ឥណ្ឌូនេស៊ី”។ #ams1minute
-
ខេត្តកំពង់ធំនឹងក្លាយជា សួនឧស្សាហកម្មស្វាយចន្ទី ដោយរាជរដ្ឋាភិបាលនាពេលខាងមុខ

-
កម្ពុជា សូមអំពាវនាវឱ្យប្រទេសថៃគោរពដោយសុទ្ធចិត្តចំពោះកាតព្វកិច្ចរបស់ខ្លួនតាមសន្ធិសញ្ញា រួមទាំងក្នុង MoU 2000

ដោយបញ្ឈប់រាល់សកម្មភាពឯកតោភាគីនិងចូលរួម ក្នុងការដោះស្រាយវិវាទតាមសន្តិវិធី រួមទាំងតាមរយៈតុលាការយុត្តិធម៌អន្តរជាតិដែលមាន ការទទួលស្គាល់ថាជាយន្តការច្បាប់អន្តរជាតិ។ ជាការចាំបាច់ដែលត្រូវគូសបញ្ជាក់ថា ប្រទេសថៃបានខកខានម្តងហើយម្តងទៀតក្នុងការបំពេញកាតព្វកិច្ច ស្នូលរបស់ខ្លួនក្រោម MoU 2000 ជាពិសេសលើមាត្រា១ ដែលបញ្ជាក់យ៉ាងច្បាស់ថា ផែនទីផលិតដោយ គណៈកម្មការបារាំង-សៀមសម្រាប់ខណ្ឌសីមាព្រំដែនរវាងឥណ្ឌូចិន និងសៀម គឺជាមូលដ្ឋានសម្រាប់ការ កំណត់ព្រំដែននៃប្រទេសកម្ពុជា និងថៃ។ តែផ្ទុយពីការប្តេជ្ញាចិត្តចំពោះចំណងកាតព្វកិច្ចនេះ ថៃបានបន្តទទូចប្រើប្រាស់ និងបានប្រើប្រាស់ផែនទីគូសដោយឯកតោភាគី ដើម្បីទាមទារទឹកដី និងទន្ទ្រានចូលទឹកដីកម្ពុជា។ ទង្វើទាំងនេះ គឺជាការបំពានលើច្បាប់អន្តរជាតិ និង MoU 2000 ដែលនៅតែជាចំណង កាតព្វកិច្ចតាមច្បាប់របស់រដ្ឋទាំងពីរ។ #ams1minute
-
“ខ្យល់មកបក់ពីណាក៏ដោយ យើងមិនត្រូវដើរចេញពីផ្លូវដែលយើងដើរនោះទេ”

-
ការកសាងប្រទេស ចាំបាច់ត្រូវជំរុញលើគ្រប់វិស័យ ប៉ុន្តែកត្តាអាទិភាពចម្បង គឺមានការចូលរួមពីប្រជាពលរដ្ឋមានជាអាទិ៍៖

-
“កម្ពុជាជំរុញឱ្យព្រះរាជាណាចក្រថៃ បង្ហាញសេចក្តីស្មោះត្រង់ ដោយទទួលយកយុត្តាធិការរបស់ ICJ”

សំណើរបស់កម្ពុជាទៅកាន់ ICJ មិនគួរត្រូវបានយល់ខុសថាជាអំពើអរិភាព ឬការបង្កហេតុនោះទេ។ ផ្ទុយទៅវិញ វាគឺជាវិធានការតាមសន្តិវិធី ប្រកបដោយការទទួលខុសត្រូវ និងស្របច្បាប់ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដោយ ឥតងាករេរបស់កម្ពុជាចំពោះច្បាប់អន្តរជាតិ និងសណ្តាប់ធ្នាប់អន្តរជាតិ។ ដោយមើលឃើញពីភាពធ្ងន់ធ្ងរនៃស្ថានការណ៍ និងដោយមានការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់យើងក្នុងការទប់ស្កាត់ការរីករាលដាលទៅជាជម្លោះពេញទំហឹង ដែលនឹងបង្កគ្រោះថ្នាក់ដល់អាយុ ជីវិតប្រជាពលរដ្ឋ កម្ពុជាបានសម្រេចចិត្តបញ្ជូនបញ្ហាទាក់ទងនឹងតំបន់ចំនួនបួនដែលមានជម្លោះរ៉ាំរៃ និងមិនទាន់បានដោះស្រាយទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ការសម្រេចចិត្តរបស់កម្ពុជាក្នុងការបញ្ជូនវិវាទទៅតុលាការ ICJ គឺស្របទាំងស្រុងជាមួយ នឹងធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ ការសម្រេចចិត្តនេះគឺផ្អែកលើមូលដ្ឋានច្បាប់ដ៏ រឹងមាំ ដោយសារតំបន់វិវាទទាំងនេះស្ថិតនៅលើទឹកដីកម្ពុជាទាំងស្រុង តាមការកំណត់ដោយអនុសញ្ញា ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ រវាងបារាំង និងសៀម ហើយដូចដែលបានឆ្លុះបញ្ចាំងនៅលើ ផែនទីផលិតដោយគណៈកម្មការចម្រុះបារាំង-សៀម។ ផែនទីទាំងនេះត្រូវបានទទួលស្គាល់ និងអនុម័ត រួមគ្នាដោយប្រទេសទាំងពីរ ហើយត្រូវបានបញ្ជាក់ជាថ្មីនៅក្នុង MOU-2000 សម្រាប់ជាមូលដ្ឋានអនុវត្ត ការងារខណ្ឌសីមាព្រំដែន។ #ams1minute
-
តុលាការមាននីតិវិធីរបស់តុលាការ ដែលយើងមិនអាចយកពាក្យបណ្ដឹងណាមួយទៅបង្ហាញមុនពេលកាត់ក្ដីទេ មិនថាតុលាការជាតិ ឬអន្តរជាតឡើយ
