-
ប្រធានសភាអារ៉ាប់ប៊ីសាអូឌីត Abdullah Muhammad Ibrahim Al-Sheikh បញ្ជាក់ពីគោលបំណងក្នុងការជំរុញទំនាក់ទំនង កម្ពុជា និងអារ៉ាប់ប៊ីសាអូឌីត

តាមរយៈការផ្សាភ្ជាប់កិច្ចសហប្រតិបត្តិការ ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ កសិកម្ម និងទេសចរណ៍។ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានឯកភាពចំពោះការលើកឡើងរបស់ឯកឧត្តមប្រធានសភា ហើយសម្ដេចបានលើកឡើងថាវិស័យកសិកម្មនៅកម្ពុជាគឺមានសក្តានុពលច្រើនដែលត្រូវការវិនិយោគពីក្រៅប្រទេស ហើយប្រសិនបើអារ៉ាប់ប៊ីសាអូឌីតចាប់អារម្មណ៍គួរតែពិនិត្យទៅលើការវិនិយោគលើវិស័យកសិកម្ម កសិឧស្សាហកម្ម ពិសេសកាកែច្នៃផលិតផលកសិកម្មដើម្បីធ្វើការនាំចេញ។ កម្ពុជាសព្វថ្ងៃមានសមត្ថភាពផលិត ដែលជាវត្ថុធាតុដើម ប៉ុន្តែយើងនៅមានកង្វះខាតក្នុងការកែច្នៃដើម្បីនាំចេញ។ ទាក់ទងទៅនឹងទេសចរណ៍ សម្ដេចតេជោចង់ឃើញអារ៉ាប់ប៊ីសាអូឌីតមានការហោះហើរត្រង់មកកាន់ប្រទេសកម្ពុជា ដែលមិនត្រឹមតែប្រជាជនរ៉ាប៊ីសាវ៉ាឌីតមកកាន់កម្ពុជាប៉ុណ្ណោះនោះទេ តែប្រជាជននៅតំបន់មជ្ឈឹមបូព៌ានិងអាចធ្វើដំណើរមកកាន់កម្ពុជាបានផងដែរ។ #ams1minute
-
ក្រុមប្រឹក្សាធម្មនុញ្ញ យល់ថា ចំពោះសេចក្តីស្នើសុំធ្វើវិសោធនកម្មមាត្រា ៣៣ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា “អាចធ្វើទៅបាន”។

-
ស.ស.យ.ក កំពុងចូលរួមថែរក្សាមរតកដូនតាជំនាន់មុន ដោយឈរលើមាគ៌ាដ៏ត្រឹមត្រូវក្នុងការកសាងជាតិមាតុភូមិ

-
សូមបងប្អូនអ្នកលក់ដូរកុំឆ្លៀតឱកាសដំឡើងថ្លៃ ក្នុងពេលប្រទេសជាតិមានបញ្ហា

-
សម្តេចធិបតី៖ កម្ពុជានឹងរងចាំមើល ថាតើអ្នកណាចង់ដោះស្រាយបញ្ហាព្រំដែនពិតប្រាកដ ដោយចាប់ផ្តើមពីអ្នកមានអំណាចពិតប្រាកដរបស់ភាគីថៃ

-
“នៅពេលដែលយើងនិយាយអំពីអធិបតេយ្យភាព និងផលប្រយោជន៍ជាតិ យើងជាជនជាតិខ្មែរត្រូវតែរួបរួមគ្នា”

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា៖ នៅថ្ងៃនេះ ខ្ញុំសូមនាំមកជូនអ្នកនូវសំឡេង និងការគាំទ្រពីប្រជាពលរដ្ឋរបស់យើងជាង ១៥ ម៉ឺននាក់ ដែលបានចេញមកក្នុងអំឡុងពេលយុទ្ធនាការ “Solidarity March”។ សំឡេងគាំទ្ររបស់យើងគឺសបញ្ជាក់យ៉ាងច្បាស់ថា យើងគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាល និងកងទ័ពរបស់យើង ដើម្បីដោះស្រាយភាពតានតឹងដោយសន្តិវិធីតាមគ្រប់យន្តការទាំងអស់ ហើយប្រសិនបើអធិបតេយ្យភាព បូរណភាពទឹកដី ផលប្រយោជន៍ជាតិ និងរបៀបរស់នៅរបស់យើងត្រូវបានគំរាមកំហែង នោះ យើងនឹងមិននៅស្ងៀមទេ យើងនឹងក្រោកឈរឡើង និងរួបរួមគ្នាជាមួយរាជរដ្ឋាភិបាល និងកងទ័ពរបស់យើង ដើម្បីការពារជាតិរបស់យើង ទោះក្នុងតម្លៃណាក៏ដោយ។ #ams1minute
-
គ្មានអ្នកណាការពារទឹកដីកម្ពុជា ជាងកងទ័ពរបស់កម្ពុជានោះទេ

-
“កម្ពុជានៅបន្តមិនរាថយ ចំពោះការនាំយករឿងក្តីពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ”

សម្តេចធិបតី៖ ខ្ញុំទើបបានជួបជាមួយលោកសាស្ត្រាចារ្យ Jean-Marc Sorel គឺជាសមាជិកដ៏សំខាន់មួយរូបក្នុងក្រុមទីប្រឹក្សាច្បាប់និងមេធាវី ដែលបានជួយឱ្យកម្ពុជាទទួលជោគជ័យ ក្នុងរឿងក្តីនៃនៃការបកស្រាយសាលក្រមប្រាសាទព្រះវិហារ (១៩៦២) នៅឆ្នាំ ២០១១-២០១៣ នៅតុលាការយុត្តិធម៌អន្តរជាតិ ICJ។ ថ្ងៃនេះលោកសាស្ត្រាចារ្យ Jean-Marc Sorel បានជួបពិភាក្សាលើការបន្តនីតិវិធីរបស់កម្ពុជាក្នុងការប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ #ams1minute
-
សម្តេចធិបតី៖ “កុំឃើញកម្ពុជានៅស្ងៀម ថាកម្ពុជាខ្លាចឱ្យសោះ!

-
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ “ខ្ញុំបានប្រាប់ទៅរដ្ឋមន្រ្ដីក្រសួងការពារជាតិ និងមេបញ្ជាការកងទ័ពកម្ពុជាច្បាស់ៗថានឹងគ្មានកិច្ចប្រជុំ JBC
