-
កម្ពុជា-ហូឡង់ ស្វែងរកវិធីក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី
និងពហុភាគីលើវិស័យនានាដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ ក្នុងគោលដៅជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគី ធានាបាននូវការ អភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងទំនាក់ទំនងប្រជាជននិងប្រជាជន #ams1minute
-
ថ្ងៃស្អែក ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក 🙏💐🎆
📷 កឹម សុវណ្ណា #ams1minute
-
ជំនួបពិភាក្សាគ្នានាពេលនេះមានសារៈសំខាន់ ដើម្បីបានដឹងពីតម្រូវការរវាងគ្នាទៅវិញទៅមក
និងសម្របសម្រួលដើម្បីរៀបចំតំបន់សំរាប់ការអភិវឌ្ឍក្នុងវិស័យឧស្សាហកម្មប្រកបដោយចីរភាព និងនិរន្តរភាព សំដៅរួមគ្នាជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានលើកឡើងថា ក្នុងការរៀបចំតំបន់សំរាប់ការអភិវឌ្ឍក្នុងវិស័យឧស្សាហកម្មឱ្យបានត្រឹមត្រូវនោះ គឺយើងត្រូវសម្លឹងមើលលើទីតាំងភូមិសាស្រ្តអំណោយផល និងមិនបង្កឱ្យមានបញ្ហាវិវាទ ជាពិសេសត្រូវរៀបចំដែនដីយ៉ាងណាកុំឱ្យប៉ះពាល់ដល់តំបន់អភិរក្ស តំបន់កសិកម្ម និងតំបន់លំនៅឋានជាដើម។ កិច្ចប្រជុំពិភាក្សាជាមួយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើការរៀបចំតំបន់សំរាប់ការអភិវឌ្ឍក្នុងវិស័យឧស្សាហកម្មប្រកបដោយចីរភាព និងនិរន្តរភាព។ ២៤ វិច្ឆិកា ២០២៣ #ams1minute
-
អបអរសាទរ កីឡាករកាយវប្បកម្មកម្ពុជា វីរះ នីរ៉ាយុទ្ធ ដែលបានឈ្នះ មេដាយមាស ២ គ្រឿង
ក្នុងកម្មវិធី IFBB Mr Olympia amateur Japan (មេដាយមាសទី១ លើវិញ្ញាសា Men physique novice និងមេដាយមាសទី២ លើវិញ្ញាសា Men physique open class A) ប្រទេសជប៉ុន ថ្ងៃទី២៤ វិច្ឆិកា ២០២៣ #ams1minute
-
រដ្ឋបាលខណ្ឌជ្រោយចង្វារបានរៀបចំទង់ជាតិ សាសនា ព្រះមហាក្សត្រ ដើម្បីតុបតែងលំអសោភ័ណភាពនៅតាមបណ្តោយសួនច្បារ មាត់ទន្លេសាប
ត្រៀមស្វាគមន៍ព្រឹត្តការណ៍ដ៏ធំប្រចាំឆ្នាំ “បុណ្យអុំទូក” ២៦ ~ ២៧ ~ ២៨ វិច្ឆិកា ២០២៣។ 📷 រដ្ឋបាលខណ្ឌជ្រោយចង្វារ #ams1minute
-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចុះហត្ថលេខាជាមួយសមាគមសភាពាណិជ្ជកម្មអានហ៊ួយនិងសាកលវិទ្យាល័យ
អានហ៊ួយលើកិច្ចសហប្រតិបត្តិការការបណ្តុះបណ្តាលធនធានមនុស្ស សូមបញ្ជាក់ថាគិតចាប់តាំងពីឆ្នាំ ២០១១ សមាគម អ.ម.ត បានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាក្នុងក្របខណ្ឌក្រៅប្រទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាធារណរដ្ឋប្រជាមានិតចិនមានចំនួន១៨៦នាក់។ #ams1minute
-
អបអរសាទរកម្ពុជា ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា នៅឆ្នាំ២០២៤
#ams1minute
-
អបអរសាទរ ប្រាសាទអង្គរវត្ត ដែលជាបេះដូងនៃប្រទេសកម្ពុជាបានក្លាយជាទីអច្ឆរិយ:ទី៨ របស់ពិភពលោក
២៤ វិច្ឆិកា ២០២៣ #ams1minute
-
អបអរសាទរខួប១៨ឆ្នាំ នៃការដាក់បញ្ចូលល្ខោនស្រមោលស្បែកធំ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ (២៥ វិច្ឆិកា ២០០៥-២៥ វិច្ឆិកា ២០២៣)
កិច្ចការពារបេតិកភណ្ឌវប្បធម៌ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប #ams1minute
-
អបអរសាទរ ខួបទី១៨ឆ្នាំ ល្ខោនស្រមោលស្បែកធំ ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ
២៥ វិច្ឆិកា ២០០៥ – ២៥ វិច្ឆិកា ២០២៣ #ams1minute