-
តំណាងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) Joo-Ok Lee បានជម្រាបជូន
សម្តេចធិបតី អំពីកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ ដែលនឹងគ្រោងរៀបចំនៅទីក្រុង Davos ប្រទេសស្វីស ក្រោមប្រធានបទ “ការកសាងទំនុកចិត្តទ្បើងវិញ” ដោយបែងចែងជា ៤ សសរស្តម្ភ រួមមាន៖ ១. ការរក្សាសនិ្តសុខ និងកិច្ចសហប្រតិបត្តិការនៅក្នុងពិភពលោកដែលបាក់បែក ២. ការអភិវឌ្ឍរីកចម្រើន និងការបង្កើតការងារសម្រាប់យុគសម័យថ្មី ៣. ការប្រើប្រាស់បញ្ញាសិប្បនិមិត្ត ជាកម្លាំងជំរុញសេដ្ឋកិច្ច និងសង្គម ៤. ការដាក់ចេញនូវយុទ្ធសាស្រ្តរយៈពេលវែងសម្រាប់អាកាសធាតុ ធម្មជាតិ និងថាមពល។ #ams1minute
-
ការផ្សព្វផ្សាយផលិតផលខ្មែរទៅកាន់ពិភពលោក 🇰🇭🇰🇭🇰🇭
#ams1minute
-
វាក្យសព្ទសំខាន់ៗដែលប្រើក្នុងអនុក្រឹត្យស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការចុះបញ្ជីដីរដ្ឋ
#ams1minute
-
សម្តេចអធិបតី អបអរសាទរប្អូនៗ និងក្មួយៗ ទាំងអស់ដែលទទួលបានលទ្ធផលល្អក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុយិភូមិ ឆ្នាំ២០២៣
សម្រាប់ប្អូនៗ ក្មួយៗ ដែលទទួលបានលទ្ធផលមិនល្អ សូមកុំបាក់ទឹកចិត្ត ហើយត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្ថែមដើម្បីអាចទទួលបានលទ្ធផលល្អក្នុងការប្រឡងនាឆ្នាំក្រោយ ឬអាចនឹងចាប់យកឱកាសក្នុងការសិក្សាជំនាញវិជ្ជាជីវៈ ឬកម្រិតនៃការសិក្សាបន្ទាប់ ដើម្បីនឹងបន្តអភិវឌ្ឍសិក្សាជំនាញអាជីពសម្រាប់អនាគតដ៏ភ្លឺស្វាងនៅពេលខាងមុខ។ #ams1minute
-
រាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដោយឈរលើបេសកកម្មជា ប្រវត្តិសាស្ត្រចម្បងពីរ៖
១. ថែរក្សា និងថែបំប៉នសុខសន្តិភាព ដែលសម្រេចបានមកដោយលំបាក ២. កសាង និងពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់ជំរុញសន្ទុះនៃការអភិវឌ្ឍប្រទេសជាតិ ប្រែក្លាយខ្លួនជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាមានចំណូលខ្ពស់ឆ្នាំ ២០៥០។ #ams1minute
-
រយៈពេល ៣ខែ កន្លងទៅនេះ រាជរដ្ឋាភិបាលបានដាក់ចេញឱ្យអនុវត្តរួចហើយនូវកម្មវិធីចំនួន ៥ រួមមាន៖
១. យុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ ២០២៣-២០២៨ ២. ការពង្រឹងវិសាលភាពមូលនិធិសមធម៌សុខាភិបាលដល់គ្រួសារងាយរងហានិភ័យ ៣. ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យនៅទូទាំងប្រទេសជាមួយនឹងការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពដល់បុគ្គលស្វ័យនិយោជ និងអ្នកក្នុងបន្ទប់របស់សមាជិក ប.ស.ស ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត ៤. កម្មវិធីហិរញ្ញប្បទានសំដៅលើកស្ទួយផលិតផលកសិកម្មរកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់សំខាន់ក្នុងកម្រិតសមរម្យ ៥. ការដាក់ពង្រាយមន្រ្តីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស និងការរៀបចំឱ្យមានសហគមន៍កសិកម្មបែបថ្មី។ #ams1minute
-
សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
អញ្ជើញគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកា យិប ថាំកេសន ត្រូវជាម្តាយក្មេកសម្តេចពិជ័យសេនា ទៀ បាញ់ នៅគេហដ្ឋានតម្កល់សព ស្ថិតនៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ២៣ វិច្ឆិកា ២០២៣ #ams1minute
-
ពិធីបើកសន្និសីទ “ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត៖ ការកំណត់មាគ៌ាសម្រាប់វិបុលភាពប្រកបដោយភាពធន់ និរន្តរភាព និងបរិយាប័ន្ន”
រាជធានីភ្នំពេញ ២៣ វិច្ឆិកា ២០២៣ #ams1minute
-
លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣
#ams1minute
-
លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣
#am1minute