-
សូមអបអរសាទរ កីឡាការនី កាំង មុយនីន ឈ្នះមេដាយមាស មួយគ្រឿង លើវិញ្ញាសា 100m Bifins ក្នុងការប្រកួត Asian fin swimming championships
នៅប្រទេសថៃ ខេត្តភូគេត នាព្រឹកនេះ នេះបើតាមប្រភពពីសហព័ន្ធខ្មែរកីឡាហែលទឹក បានឲ្យដឹងនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ សូមបន្តគាំទ្រវិស័យកីឡាជាតិយើងទាំង អស់គ្នា 🇰🇭🇰🇭🇰🇭 #ams1minute
-
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលជើងហោះហើរត្រង់យន្តហោះធុនធំប្រភេទ Boeing 777-200 មកពីអូស្ត្រាលី ជាលើកដំបូងជាមួយអ្នកដំណើរ ២០៨នាក់
ការចុះចតដោយជោគជ័យនេះបង្ហាញថាអាកាសយានដ្ឋានអន្តរជាតិសៀមរាប ពិតជាមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការធានាសន្តិសុខ និងសុវត្ថិភាពអាកាសចរណ៍ ជូនអ្នកដំណើរតាមផ្លូវអាកាស និងក្រុមហ៊ុនអាកាសចរណ៍ ប្រកបដោយផាសុខភាព ស្ថេរភាព និងចីរភាព។ ការហោះហើរត្រង់របស់យន្តហោះធុនធំនេះ ក៏ជំរុញ និងលើទឹកចិត្តដល់ការខិតខំប្រឹងប្រែងនានា ដើម្បីរៀបចំបើកជើងហោះហើរត្រង់ប្រក្រតី (Direct Scheduled Flights) ពីគ្រប់ទិសទីនៃអន្តរទ្វីបដូចជា អឺរ៉ុប មជ្ឈឹមបូព៌ា ឥណ្ឌា និងសហរដ្ឋអាមេរិកជាដើម។ #ams1minute
-
អគារក្រសួងព័ត៌មាន
📷 Neth Pheaktra #ams1minute
-
កីឡារស់ក្នុងសន្តិភាព
🏊♂️ 🥅 🎱 🏋️♂️ 🏸🏓🥋🏐🤼⛹️♂️🚵🏻♀️🏅🏟 🕊 កីឡារស់ក្នុងសន្តិភាព 🏊♂️ 🥅 🎱 🏋️♂️ 🏸🏓🥋🏐🤼⛹️♂️🚵🏻♀️🏅🏟 🕊 – YouTube 🎥 សហភាពសហព័ន្ធយុវជនកម្ពុជា – UYFC #ams1minute
-
រដ្ឋមន្រ្តីអប់រំ៖ ការគ្រប់គ្រងធនធានមនុស្ស គឺស្ថិតក្រោមសមាសភាព ចំនួន៣ គឺ៖
១. ការពង្រឹងសមត្ថភាព ការបណ្ដុះបណ្ដាលគ្រូ និងអភិវឌ្ឍសមត្ថភាពជាប្រចាំ ២. ការលើកទឹកចិត្ត ការតម្លើងប្រាក់បៀវត្ស និង ៣. ការអនុវត្តគន្លងអាជីព ដែលចែកចេញជាបីគឺ គន្លងអាជីពសម្រាប់គ្រូបង្រៀន អ្នកគ្រប់គ្រង និងអ្នកឯកទេស។ #ams1minute
-
🇰🇭 អបអរសាទរខួបលើកទី១៨ ល្ខោនស្រមោលស្បែក ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ (UNESCO) 🎉
២៥ វិច្ឆិកា ២០០៥-២៥ វិច្ឆិកា ២០២៣ #ams1minute
-
សម្តេចធិបតី ជំរុញនិងលើកទឹកចិត្តមាតាបិតា អាណាព្យាបាលសិស្ស ចូលរួមក្នុងការអប់រំ ស្របតាមពាក្យស្លោក “ភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីការអប់រំ”
#ams1minute
-
តំណាងវេទិការសេដ្ឋកិច្ចពិភពលោក (WEF)៖ “សាស្ត្រាចារ្យ Klaus Schwab ស្ថាបនិកនៃ World Economic Forum (WEF)
តែងបានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ហើយតែងបានលើកឡើងអំពីសក្តានុពលរបស់កម្ពុជានៅក្នុងកិច្ចប្រជុំជាមួយបណ្តាប្រទេសនានាលើសកលលោក”។ #ams1minute
-
តើអ្នកបានត្រៀមខ្លួនហើយឬនៅចំពោះការវិលត្រឡប់មកវិញនៃព្រះរាជពិធីបុណ្យអុំទូក ចាប់ពីថ្ងៃទី២៦-ថ្ងៃទី២៨ វិច្ឆិកា ២០២៣?
#ams1minute
-
កម្ពុជា ជាប្រទេសឈានមុខគេមួយក្នុងការប្រើប្រាស់ថាមពលស្អាតក្នុងតំបន់
រដ្ឋមន្ត្រីក្រសួងរ៉ែ៖ “ថាមពលស្អាតដែលកំពុងប្រើប្រាស់ក្នុងបណ្តាញជាតិនៅប្រទេសកម្ពុជា បានកើនដល់ជាង ៦២ភាគរយនៃបរិមាណប្រើប្រាស់សរុបប្រមាណ ២៤០០ មេហ្គាវ៉ាត់ ខណៈកម្ពុជាក៏មានផែនការនាំចេញថាមពលដែលផលិតបានទៅលក់ឱ្យប្រទេសមួយចំនួនក្នុងតំបន់”។ កម្ពុជា ត្រូវបានទទួលស្គាល់ពីការសម្រេចបានជោគជ័យដ៏ធំធេងក្នុងការផ្លាស់ប្តូរពីការពឹងផ្អែកលើថាមពលហ្វូស៊ីល ទៅជាថាមពលស្អាត។ បច្ចុប្បន្នកម្ពុជា មានសមត្ថភាពផលិតថាមពលបានប្រមាណ ៤ ០០០ មេហ្គាវ៉ាត់ ខណៈការប្រើប្រាស់ប្រចាំថ្ងៃនៅពេលនេះ មានត្រឹមតែ ២ ៤០០ មេហ្គាវ៉ាត់ ប៉ុណ្ណោះ ដូច្នេះជាឱកាសដែលកម្ពុជាត្រូវគិតគូរពីការនាំចេញថាមពលរបស់ខ្លួនទៅលក់ឱ្យប្រទេសក្នុងតំបន់នាពេលខាងមុខ។ #ams1minute