-
ខេត្តសៀមរាប នឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្រោមកិច្ចដឹកនាំរបស់ ឯកឧត្តម ប្រាក់ សោភ័ណ គណៈអភិបាលខេត្ត ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ពិធីបុណ្យអុំទូក នៅខេត្តសៀមរាប ឆ្នាំ២០២៣នេះ មានទូកដាក់ពាក្យចូលរួមប្រកួតចំនួន ៣២ទូក មានទូកនារី ០៣ទូក ដែលមានចំណុះ ២២នាក់ ហើយមានកីឡាករ កីឡាការី សរុប ៨២១នាក់ នារី ៨៩នាក់ តាមប្រភេទទូកខ្នាតអន្តរជាតិ ដែលបានកំណត់ដោយគណៈកម្មាធិការជាតិកីឡាអូឡាំពិច ។ ក្នុងពិធីនេះ ក៏មានការប្រកួតប្រណាំង ក្រឡោ ដែលមានក្រុមកីឡាករ ជាកុមារា កុមារី ចូលរួមផងដែរ ។ ឯកឧត្តមអភិបាលខេត្ត ប្រាក់ សោភ័ណ បានឲ្យដឹងថា ក្នុងរយៈពេល ៤ថ្ងៃនៃព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនេះ រដ្ឋបាលខេត្តសៀមរាប មានរៀបចំការប្រគុំដន្ត្រី ល្បែងរបាំប្រពៃណី និង…
-
ក្រសួងអប់រំបង្ហាញលទ្ធផលបេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ៖ជាប់ ៩៨ ៤៦០ នាក់ ,និទ្ទេស A ចំនួន ១ ៦៧៣ នាក់, និទ្ទេស B ចំនួន ៦ ៩៦៤
ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡាបានប្រកាសឱ្យ ដឹងថាបេក្ខជន ប្រឡង សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុបសម័យ ប្រឡង៖ ០៦ វិច្ឆិកា ២០២៣លទ្ធផលបេក្ខជនប្រឡងជាប់សរុប ចំនួន៩៨ ៤៦០ នាក់ឬស្មើប្រមាណ៧២,៨៩ ភាគរយនៃចំនួន បេក្ខជនមកប្រឡង។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំយុវជននិងកីឡានៅព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះបានឱ្យដឹងថាក្នុងការប្រកាស លទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ នឹងប្រព្រឹត្តទៅនៅរសៀលម៉ោង៣ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣ សម្រាប់ រាជធានីភ្នំពេញ និង ខេត្តកណ្តាល និងព្រឹក ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២៣ សម្រាប់ខេត្តដទៃទៀត ។ ចំពោះលទ្ធផល បេក្ខជនប្រឡងជាប់សរុប ៩៨ ៤៦០ នាក់ ត្រូវជា ៧២៨៩ ភាគរយនៃចំនួន…
-
អបអរសាទរ ទិវាអនាម័យបរិស្ថានជាតិក្រោមប្រធានបទ “ភូមិឋានស្អាត បរិស្ថានស្អាត សង្គមសន្តិភាព សេដ្ឋកិច្ចរីកចម្រើន”
#ams1minute
-
រដ្ឋមន្រ្តីក្រសួងអប់រំ ចុះពិនិត្យការបោះពុម្ពលទ្ធផលប្រឡង សញ្ញាបត្របាក់ឌុប
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងមន្រ្តីថ្នាក់ដឹកនាំក្រសួងអប់រំ បានចុះពិនិត្យមើលដំណើរការ នៃការបោះពុម្ពលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុប សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣។ ក្រសួងអប់រំបានឱ្យដឹងនៅព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ ថា៖ក្រៅពីមន្រ្តីជាន់ខ្ពស់ក្រសួងអប់រំចុះពិនិត្យដំណើរការនៃការ បោះ ពុម្ព លទ្ធផលប្រឡងសញ្ញាបត្របាក់ឌុបនេះហើយ ក៏នៅមាន មន្រ្តី អង្គភាពប្រឆាំងអំពើពុករលួយចូលរួមផងដែរ ដើម្បីធានាបានថា គ្រប់ដំណាក់កាលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ ក្រសួងអប់រំបានបញ្ជាក់ថា “គ្រប់គណៈកម្មការនៃការប្រឡង សញ្ញា បត្រ មធ្យមសិក្សាទុតិយភូមិ បានបំពេញភារកិច្ចរបស់ខ្លួន យ៉ាងយក ចិត្តទុកដាក់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់”។ គួរបញ្ជាក់ថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់មណ្ឌលរាជធានីភ្នំពេញ និងខេត្តកណ្ដាល នឹងត្រូវប្រកាស នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ។ ដោយឡែកសម្រាប់ មណ្ឌល តាមបណ្ដាខេត្ត នឹងត្រូវប្រកាសនៅថ្ងៃទី២៤…
-
ក្រសួងការងារ ផ្សព្វផ្សាយកម្មវិធីថែទាំសុខភាព តាមរបប ភាគទាន ដោយស្ម័គ្រចិត្ត និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន ក្រុមគោលដៅមកពីគ្រួសារក្រីក្រ
ភ្នំពេញ៖ ក្រសួងការងារ បានធ្វើការផ្សព្វផ្សាយកម្មវិធីថែទាំ សុខ ភាព តាម របបភាគទានដោយស្ម័គ្រចិត្ត និងការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈដល់យុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ ។ ការផ្សព្វផ្សាយនេះដែរធ្វើឡើងមួយសប្តាហ៍ បន្ទាប់ពីការ ប្រកាស ដាក់ឱ្យ អនុវត្តលើគម្រោងទាំងពីរនេះ ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជាកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ ។ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា ជីវៈ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចូលរួមបើកកម្មវិធីផ្សព្វ ផ្សាយ ស្តីពី «របបសន្តិសុខសង្គម ផ្នែក ថែទាំសុខភាព តាមរបប ភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នក ក្នុងបន្ទុកសមាជិក ប.ស.ស.» និង«កម្មវិធីបណ្តុះបណ្តាល ជំនាញ វិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារ ងាយរងហានិភ័យ» ដែលធ្វើឡើងនៅសណ្ឋាគារភ្នំពេញ ។…
-
ដើម្បីវិស័យអប់រំ យុវជន និងកីឡា កាន់តែមានភាពល្អប្រសើរ សម្ដេចធិបតីបានកំណត់អាទិភាពស្នូល ៤ ចំណុច
ក្នុងនោះអាទិភាពស្នូលទី៣ គឺការលើកកម្ពស់សុខភាពសិក្សា ដោយយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា។ #ams1minute
-
ធនាគារពិភពលោក ផ្ដល់ថវិកា ១៦៣លាន ដុល្លារអាមេរិក
សម្រាប់ជួយប្រទេសកម្ពុជា នៅក្នុងកិច្ចប្រឹងប្រែងពង្រឹងសេវាផ្គត់ផ្គង់ទឹកស្អាត និង អនាម័យ ជាប្រយោជន៍ដល់ប្រជាជនជាង ១៧៥ ០០០នាក់ នៅក្នុងខេត្តចំនួនបួនគឺ បាត់ដំបង ពោធិ៍សាត់ មណ្ឌលគិរី និងកណ្តាល។ #ams1minute
-
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ “មានផ្លូវ មានក្តីសង្ឃឹម”
អត្ថប្រយោជន៍មហាសាលពីផ្លូវ គឺមានដូចជា ការសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ ហើយថែមទាំងនឹងដើរតួជាកាតាលីករជំរុញសកម្មភាពសង្គម-សេដ្ឋកិច្ច ទាំងនៅតាមតំបន់ជុំវិញ និងនៅទូទាំងប្រទេស។ ផ្លូវជាតិលេខ៥ នេះ ជាខ្សែផ្លូវជាតិដែលវែងជាងគេ ហើយជាផ្លូវយុទ្ធសាស្ត្រដ៏សំខាន់ សម្រាប់ការតភ្ជាប់សេដ្ឋកិច្ចនៅតាមតំបន់ជុំវិញ ក៏ដូចជាការតភ្ជាប់រចនាសម្ព័ន្ធដឹកជញ្ជូននៅទូទាំងប្រទេស។ ផ្លូវនេះ ក៏តភ្ជាប់យ៉ាងប្រទាក់ក្រឡាជាមួយបណ្ដាញខ្សែផ្លូវសំខាន់ៗជាច្រើន ពិសេសទៅកាន់ច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នៅក្នុងក្របខណ្ឌតំបន់ ផ្លូវជាតិលេខ ៥ ជាផ្នែកដ៏សំខាន់មួយនៃការតភ្ជាប់ពីប្រទេសចិន ឆ្លងកាត់មីយ៉ាន់ម៉ា ថៃ មកដល់កម្ពុជា និងបន្តទៅវៀតណាម ដែលផ្លូវនេះត្រូវបានគេហៅថា ផ្លូវអាស៊ានហាយវេ លេខ១ (AH1) ។ #ams1minute
-
សូមអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ចូលរួមថែរក្សាផ្លូវនៅកម្ពុជា ដែលជាសម្បត្តិរួម ដើម្បីពលរដ្ឋប្រើប្រាស់បានច្រើនឆ្នាំទៅមុខ
#ams1minute
-
សូមអបអរសាទរដល់ បេឡាជាតិសន្តិសុខសង្គមកម្ពុជា
ដែលទទួលបានពានរង្វាន់អង្គភាពឆ្នើមផ្នែកគ្របដណ្តប់ការធានារ៉ាប់រង (ប.ស.ស.) នៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី២១ វិច្ឆិកា ២០២៣ #ams1minute