-
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនៅអាណត្តិទី៧ នេះ គឺមិនយកពន្ធលើផលចំណេញចំនួន ៦ មុខក្នុងវិស័យអចលនទ្រព្យ
ដីដែលមិនបានប្រើប្រាស់ ហើយមានទំហំចាប់ពី ៥ ហិកតាចុះក្រោម នឹងមិនមានជាប់ការបង់ពន្ធនោះទេ។ #ams1minute
-
សម្ដេចធិបតី៖ ចំណុចថ្មីនៃយុទ្ធសាស្ត្របញ្ចកោណ បន្តពីយុទ្ធសាស្ត្រចតុកោណរបស់ រាជរដ្ឋាភិបាល
គឺការជំរុញប្រព័ន្ធឌីជីថល ដើម្បីជំរុញការប្រើប្រាស់ កាត់បន្ថយការចំណាយ សម្រួលពេលវេលា និងមានតម្លាភាព។ #ams1minute
-
ផ្លូវជាតិលេខ ៥ នឹងជំរុញវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជាឱ្យកាន់តែខ្លាំងហើយផ្តល់នូវអត្ថប្រយោជន៍យ៉ាងធំធេង
ដូចជា ការបង្កើនការនាំចេញ-នាំចូល និងជាផ្លូវមួយប្រកបដោយសក្តានុពលខ្ពស់សម្រាប់បម្រើវិស័យសេដ្ឋកិច្ចកម្ពុជា ពិសេសអាចកាត់បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍បានយ៉ាងច្រើន។ លើសពីនេះ ប្រជាពលរដ្ឋតាមដងផ្លូវមួយនេះនឹងមានជីវភាពកាន់តែល្អប្រសើរតាមរយៈកំណើននៃការអភិវឌ្ឍ វិនិយោគ និងទេសចរណ៍។ 📷 កម្ពុជាមាតុភូមិខ្ញុំ – គឹម បញ្ញារ័តន៍ #ams1minute
-
មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ណែនាំដល់គ្រឹះស្ថានសិក្សាឯកជន ចូលរួមជំរុញប្រសិទ្ធិភាពនៃយុទ្ធសាស្ត្របញ្ចកោណ
ភ្នំពេញ៖ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា គ្រឹះស្ថានអប់រំឯកជននៅតែរួមចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស នៅកម្ពុជា ។ ក្នុងន័យនេះ លោកជំទាវបានជំរុញដល់គ្រឹះស្ថានអប់រំឯកជន ចូលរួមជំរុញប្រសិទ្ធិភាពនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលចាត់ទុកការអភិវឌ្ឍមូលធនមនុស្ស ជាអាទិភាពចម្បង ។ លោកជំទាវ បានមានប្រសាសន៍បែបនេះ អំឡុងពិធីចែកវិញ្ញាបនបត្រ បណ្ណសរសើរ អាហារូបករណ៍ដ ល់សិស្សានុសិស្ស នៃសាលាអន្តរជាតិអាស៊ាន និងសាលារៀនខេមវីសឌឹម សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោកជំទាវ គឹម សេដ្ឋានី បានថ្លែងនូវការកោតសរសើរដល់សាលាអន្តរជាតិអាស៊ាន ដែលត្រូវបានចាត់ទុកជាទីកន្លែងផ្តល់ការសិក្សា ប្រកបដោយគុណភាព ឧត្តមភាព និងគុណធម៌ ទើបសម្រេចបានជោគជ័យជាបន្តបន្ទាប់ រហូតមកដល់ពេលនេះ ។ លោកជំទាវបញ្ជាក់ថា ដើម្បីសម្រួចអាទិភាពកំណែទម្រង់វិស័យអប់រំ សម្ដេចធិបតី បានកំណត់អាទិភាពស្នូល ៤ចំណុច រួមមាន ការពង្រឹងអភិបាលកិច្ចសាលារៀន, កម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌…
-
សម្តេចធិបតី៖ ទម្លាប់ស្រាវជ្រាវ គឺជាអ្វីដែលយើងចង់បានជានរន្តរភាពពីសិស្សនិស្សិត
#ams1minute
-
ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងកម្មវិធី “វេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩”
១៣ វិច្ឆិកា ២០២៣ #ams1minute
-
ព្រះរាជពិធីពន្លត់ភ្លើងជ័យនៃទិវាបុណ្យឯករាជ្យជាតិ នាថ្ងៃទី១១ វិច្ឆិកា ២០២៣
🎥 កម្ពុជាមាតុភូមិខ្ញុំ #ams1minute
-
សម្តេចធិបតី និងប្រតិភូរាជរដ្ឋាភិបាល សូមគោរពថ្វាយព្រះរាជដំណើរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា
ស្តេចយាងទៅបំពេញព្រះរាជទស្សនកិច្ចផ្លូវការ ដើម្បីចូលរួមសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គរ ដែលនឹងរៀបចំឡើងក្នុងឱកាសសម័យប្រជុំលើកទី៤២ នៃសន្និសីទអង្គការយូណេស្កូនៅសាធារណរដ្ឋបារាំង។ #ams1minute
-
សម្តេចធិបតីអមព្រះរាជដំណើរព្រះមហាក្សត្រកម្ពុជា ស្តេចយាងពន្លត់ភ្លើងជ័យនៅវិមានឯករាជ្យ
ក្នុងឱកាសខួបលើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ #ams1minute
-
ព្រះមហាក្សត្រកម្ពុជាយាងចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញព្រះរាជទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង រយៈពេល ១ សប្តាហ៍
ចាប់ថ្ងៃទី១២-១៨ វិច្ឆិកា តបតាមការសូមយាងរបស់លោក Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង 📷 FN #ams1minute