-
បារាំង-កម្ពុជា ស្វាគមន៍ចំពោះសន្ទុះថ្មីក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ តាមរយៈ

ដំណើរទស្សនកិច្ចរបស់ សម្តេចតេជោអតីតនាយករដ្ឋមន្ត្រី និង ព្រះរាជទស្សនកិច្ចរបស់ ព្រះករុណា ព្រះបាទ នរោត្តម សីហមុនី។ ឥស្សរជនទាំងពីរបានអំពាវនាវ ឱ្យពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងបារាំង-កម្ពុជា លើវិស័យនៃកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រ ជាច្រើន និងខំស្វែងរកធ្វើពិពិធកម្មវិស័យក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី ពង្រឹងការវិនិយោគ និងពាណិជ្ជកម្ម ក៏ដូចជាប្ដេជ្ញាបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដងដើម្បីជំរុញការវិនិយោគ ពង្រីកទំនាក់ទំនងសេដ្ឋកិច្ច ទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ។ #ams1minute
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអគ្គនាយកក្រុមហ៊ុន PL Vista ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

-
មហាវិថីជំទាវម៉ៅ 🛣️🌿🇰🇭

-
កម្មការិនីមានផ្ទៃពោះ ចេញមុនម៉ោង ៣០នាទី រៀងរាល់ថ្ងៃ ជាមួយប្រាក់ខែសរុបជាង ៣០០ដុល្លារ គិតទាំងប្រាក់ថែមម៉ោង

-
ដំណើរការចុះបញ្ជីដីរដ្ឋ

-
ប្រជាជនដែលប្រើប្រាស់ទោចក្រយានយន្ដនៅកម្ពុជា មានប្រមាណ ៣០% នៃចំនួនប្រជាជនសរុបក្នុងប្រទេស ដែលប្រហាក់ប្រហែលនឹងថៃ

-
ប្រធានព្រឹទ្ធសភាបារាំង Gérard Larcher បានសម្តែងនូវបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១

ក្នុងនាមជានាយករដ្ឋមន្ត្រី របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងប្រទេសបារាំង និងបានរំឭកផងដែរ អំពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។ សម្តេចធិបតី បានសម្តែងនូវក្តីរីករាយចំពោះជំនួបពិភាក្សាការងារនាឱកាសនេះ និងបានអញ្ជើញ លោកប្រធានព្រឹទ្ធសភាបារាំង មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ជាពិសេស នៅក្រោយការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នាខែកុម្ភៈ ២០២៤ ឆាប់ៗខាងមុខនេះ។ #ams1minute
-
យុវជនរាប់រយនាក់បន្តចុះឈ្មោះចូលរៀនជំនាញ ក្រោយប្រកាសបើក បវេសនកាលវគ្គទី១

ភ្នំពេញ៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១៩ មករា ឆ្នាំ២០២៣ ថា យុវជនរាប់រយនាក់ នៅតែបន្តមកចុះឈ្មោះ ចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជាបន្តបន្ទាប់ ក្រោយប្រកាសបើកបវេសនកាលវគ្គទី១ ប្រព្រឹត្តទៅ យ៉ាងរលូននៅទូទាំងប្រទេស ។ បើតាមឯកឧត្តម ក្រសួងការងារ បានបើកបវេសនកាល នៃការបណ្តុះបណ្តាល ជំនាញ វិជ្ជាជីវៈ និងបច្ចេកទេសវគ្គដំបូងកាលពីថ្ងៃទី១៥ មករា ឆ្នាំ២០២៤ថ្មីៗកន្លង ទៅ ដែលក្នុងនោះមានសិស្សចំនួន ១៥០០០នាក់ ត្រូវបានបែងចែកជា ៥០០ថ្នាក់ បច្ចេកទេសនៅទូទាំងប្រទេស។ ឯកឧត្តមបន្តថា៖«បន្ទាប់ពីបើកវគ្គនៃការបណ្តុះបណ្តាលដំបូងនេះរួច នៅតាមវិទ្យា ស្ថាន បណ្តុះបណ្តាល បច្ចេកទេសនៅទូទាំងប្រទេស នៅតែទទួលបានយុវជនបាន មកចុះឈ្មោះចូលរៀនជំនាញជាបន្តបន្ទាប់នៅទូទាំងប្រទេសដដែល ខណៈគិត ត្រឹមថ្ងៃទី១៨ មករានេះក្រសួងការងារទទួលបានយុវជនចុះឈ្មោះចូលរៀនចំនួន ២៥៣២៧នាក់ហើយ»។ ឯកឧត្តមគូសបញ្ជាក់ថា បើទោះបីជាក្រសួងការងារបានបើកបវេសនកាលវគ្គទី១ ជាផ្លូវការរួចហើយយ៉ាងណាក្តី ក៏ប៉ុន្តែនៅតាមបណ្តាវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេក ទេសនៅទូទាំងប្រទេសនៅតែបន្តទទួលយុវជនចុះឈ្មោះចូលរៀនជំនាញរបស់រាជរដ្ឋាភិបាលនេះ ពោលគឺយុវជនដែលមិនទាន់បានចុះឈ្មោះវគ្គទី១នៅតែ អាចមកចុះឈ្មោះចូលរៀនជំនាញនេះបានជារៀងរាល់ថ្ងៃ។ ឯកឧត្តមបានអំពាវនាវឱ្យអាណាព្យាបាល…
-
កិច្ចប្រជុំជាមួយអគ្គនាយកដ្ឋានពន្ធដារ ដើម្បីសម្របសម្រួលការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលទទួលបានការលើកលែងពន្ធប្រថាប់ត្រា ស្របតាមបទប្បញ្ញតិស្តីពីពន្ធដារ និងការបញ្ជូនសំណុំឯកសារដើម្បីចុះបញ្ជី និងកត់ត្រាទិន្នន័យក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យអចលនទ្រព្យរបស់អគ្គនាយកដ្ឋានពន្ធដារ ឱ្យកាន់តែមានប្រសិទ្ធភាព។ ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជំរុញឱ្យពន្លឿនការងារចុះបញ្ជីដីធ្លី បន្តផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាជនឱ្យបានលឿន សំដៅធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី និងកាត់បន្ថយវិវាទដីធ្លីនៅទូទាំងប្រទេស។ មកទល់ពេលនេះ ក្រសួងបានប្រគល់បណ្ណកម្មសិទ្ធិដីធ្លីប្រមាណជាង ៥លានបណ្ណជូនប្រជាពលរដ្ឋរួចហើយ ហើយនៅមានប្រមាណ ២លានបណ្ណដែលកំពុងតែចែកជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ។ នៅទូទាំងប្រទេស នៅសល់ប្រមាណជា ៥លានក្បាលដីទៀតដែលត្រូវវាស់វែង និងចុះបញ្ជីឱ្យបានចប់សព្វគ្រប់។ ១៨ មករា ២០២៤ #ams1minute
-
តំបន់អារ៉ែង ឧទ្យានជាតិជួរភ្នំក្រវ៉ាញភូមិព្រែកស្វាយ ឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង
