-
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ គោលការណ៍គ្រឹះនៃលទ្ធិប្រជាធិបតេយ្យ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល
ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញនូវចំណុចអាទិភាពចំនួន ៦ ក្នុងនោះមានការធ្វើកំណែទម្រង់មុខងារសាធារណៈដែលផ្ដោតសំខាន់លើការពង្រឹងគុណភាពមនុស្ស គុណភាពស្ថាប័ន និងការបន្តបណ្ដុះបណ្ដាល។ ដូច្នេះ ការរៀបចំវគ្គបណ្ដុះបណ្ដាលនាពេលនេះគឺសមស្របតាមពេលវេលា និងឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ នេះ។ ១១ វិច្ឆិកា ២០២៣ #ams1minute
-
សម្តេចធិបតី៖ ថ្ងៃទី១០ វិច្ឆិកា ខ្ញុំមានឱកាសប្រើប្រាស់ឯកសណ្ឋានយោធា ដើម្បីចូលរួមប្រារព្ធខួបទី២៨ ឆ្នាំនៃបញ្ជាការដ្ឋានទ័ពពិសេសកងទ័ពជើងគោក
Samdech Thipadei: On 10 November, I had an opportunity to put on my military uniform to attend the 28th Anniversary of Special Forces Command. #ams1minute
-
ព្រះករុណា ព្រះមហាក្សត្រ ព្រះអង្គបានសព្វព្រះរាជហឫទ័យស្ដេចនឹងយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង
តបតាមសេចក្ដីអញ្ជើញសូមយាងរបស់ប្រធានាធិបតីបារាំង Emmanuel MACRON ចាប់ពីថ្ងៃទី១២-១៨ វិច្ឆិកា ២០២៣ #ams1minute
-
សម្តេចធិបតីផ្តល់នូវអនុសាសន៍ ៥ ចំណុចជូនកងយោធពលខេមរភូមិន្ទ៖
១. កងទ័ពត្រូវតែមានវិជ្ជាជីវៈខ្ពស់ ដែលស្មោះត្រង់ដាច់ខាតចំពោះជាតិ មាតុភូមិ និងប្រជាជន ២.ត្រូវយកចិត្តទុកដាក់បំផុត ទៅលើការប្រើប្រាស់កងកម្លាំង ធនធាន និងទ្រព្យសម្បត្តិរដ្ឋ ដែលបានប្រគល់ជូន ឱ្យបានស្ថិតស្ថេរ និងមានប្រសិទ្ធភាព ៣. ពង្រឹងការងារហ្វឹកហ្វឺនរៀនសូត្រ និងការកសាងប្រភពធនធានមនុស្ស ទាំងបរិមាណ និងគុណភាព ៤. យកចិត្តទុកដាក់ត្រៀមកម្លាំង មធ្យោបាយ និងសម្ភារ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ នៅពេលមានគ្រោះភ័យជាយថាហេតុណាមួយ ៥. ជំរុញការកសាងសេដ្ឋកិច្ចនៅនឹងកន្លែង ដូចជា ការបង្កបង្កើនផល និងការចិញ្ចឹមសត្វជាដើម ដើម្បីកែប្រែជីវភាពរស់នៅរបស់កងទ័ព និងក្រុមគ្រួសារ #ams1minute
-
អបអរសាទរខួបលើកទី៧០ នៃទិវាឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ
📷 កម្ពុជាមាតុភូមិខ្ញុំ – គឹម បញ្ញារ័តន៍ #ams1minute
-
ឯករាជ្យ សន្តិភាព សុទ្ធសឹងតែកើតចេញពីការខិតខំប្រឹងប្រែងដោយខ្មែរខ្លួនឯង
#ams1minute
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការប្រយុទ្ធគ្នាដោយទ្រង់ទ្រាយធំនៅកម្ពុជា នឹងមិនអាចមានបន្តទៀតនោះឡើយ
ប៉ុន្តែក៏ត្រូវមានការប្រុងប្រយ័ត្នផងដែរ ចំពោះការគំរាមកំហែង ចំពោះសន្តិសុខជាតិ ដោយមិនអាចធ្វេសប្រហែស បាននោះឡើយ។ ១០ វិច្ឆិកា ២០២៣ #ams1minute
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការធ្វើទំនើបកម្មកងទ័ពត្រូវផ្ដោតលើការងារសំខាន់ ៣
១. ទំនើបកម្មរចនាសម្ព័ន្ធ២. ទំនើបកម្មហ្វឹកហ្វឺន៣. ទំនើបកម្មគ្រឿងបំពាក់ #ams1minute
-
ការឈឺចាប់ដែលមិនអាចបំភ្លេចបាន កាលពី ៤៧ឆ្នាំមុន (១០ វិច្ឆិកា ១៩៧៦)
#ams1minute
-
ទិសដៅអាទិភាពគោលនយោបាយ ១៥ ចំណុច របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឆ្នាំ២០២៣-២០២៨
#ams1minute