-
ការពារសន្តិភាព ទោះក្នុងកាលៈទេសៈណាក៏ដោយ

-
ធនធានមនុស្សរឹងមាំ គឺជាមូលដ្ឋានគ្រឹះនៃការកសាងប្រទេសជាតិ និងឯករាជ្យភាពជាតិឱ្យរឹងមាំ

-
សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ “ចាប់ពីម៉ោង ១២យប់នេះទៅ ការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ ត្រូវផ្អាកទាំងស្រុង

-
សម្តេចធិបតី៖ ការបើកច្រកព្រំដែនរវាងកម្ពុជា-ថៃ ភាគីកម្ពុជាមិនមានការចាំបាច់ក្នុងការចរចារទ្វេភាគីរឿងបើកច្រកព្រំដែនរវាងប្រទេសទាំងពីរនោះទេ 🇰🇭🇹🇭

-
សម្តេចធិបតី៖ ជារឿងចម្លែកមួយដែរ ដែលថ្នាក់ដឹកនាំនយោបាយថៃ រួមទាំងនាយករដ្ឋមន្ត្រីថៃ

តែងតែស្នើសុំឱ្យមានការចរចាបើកច្រកព្រំដែនឱ្យមានភាពប្រក្រតីភាពឡើងវិញ។ ប៉ុន្តែពេលជាមួយគ្នា កងទ័ពរបស់ថៃនៅតែបន្តធ្វើការបិទបើកច្រក ឬកែសម្រួលម៉ោងបិទបើកច្រកតាមចិត្តនឹកឃើញជាឯកតោភាគីទៅវិញ។ ការធ្វើការងាររវាងរាជរដ្ឋាភិបាលថៃ និងកងទ័ពថៃ ហាក់ដូចជាគ្មានការឯកភាពផ្ទៃក្នុង និងគោលការណ៍ណាមួយច្បាស់លាស់សោះ ព្រោះម្នាក់សុំចរចារទ្វេភាគីដើម្បីបើកច្រកឱ្យប្រក្រតីឡើងវិញ រីឯម្នាក់ទៀតបន្តបិទបើកជាឯកតោភាគី។ ចំពោះកម្ពុជា គឺយើងមានការឯកភាពពីថ្នាក់ដឹកនាំប្រទេសរហូតដល់កងទ័ពជួរមុខ។ បើនាយករដ្ឋមន្ត្រីចេញបញ្ជាអ្វីមួយ គ្រប់ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ រួមទាំងកងទ័ព គឺអនុវត្តបទបញ្ជានោះដោយម៉ឺងម៉ាត់។ ២២ មិថុនា ២០២៥ #ams1minute
-
សម្តេចធិបតី៖ កម្ពុជា មិនដែលមានបំណងចង់បង្កការលំបាកដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរដែលរស់នៅ

ឬធ្វើដំណើរឆ្លងកាត់ច្រកព្រំដែននោះទេ ប៉ុន្តែបើកងទ័ពថៃនៅបន្តប្រើវិធីបែបនេះដើម្បីដាក់គំនាបមកលើកម្ពុជានោះ គឺកម្ពុជាកំដរបានគ្រប់ពេលវេលា។ ចាប់ពីថ្ងៃទី៧ មិថុនា ២០២៥ កងទ័ពថៃបានប្រើប្រាស់វិធានការបិទច្រកព្រំដែន និងកែប្រែពេលវេលានៃការបិទ-បើកច្រកព្រំដែនរវាងប្រទេសទាំងពីរជាឯកតោភាគី ដោយមិនបានគិតអំពីផលប៉ះពាល់ដល់ការធ្វើដំណើរឆ្លងកាត់របស់ប្រជាជននៃប្រទេសទាំងពីរឡើយ។ ២២ មិថុនា ២០២៥ #ams1minute
-
សម្តេចធិបតី៖ កាលពីយប់ថ្ងៃទី២១ មិថុនា យោធភូមិភាគ២ នៃកងទ័ពថៃទើបបានចេញលិខិតជូនដំណឹងថាភាគីថៃនឹងបិទច្រកសាយតាគូ-ជប់គគីរ

ស្ថិតនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃនេះតទៅ។ ខ្ញុំបានឯកភាពឱ្យរដ្ឋបាលខេត្តឧត្តរមានជ័យ សម្រេចបិទច្រកនេះខាងកម្ពុជាជាអចិន្ត្រៃយ៍វិញដែរគឺ ច្រកជប់គគីរ និងបិទច្រកមួយបន្ថែមទៀតតែម្ដង គឺច្រកទ្វារព្រំដែនជាំ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃនេះតទៅ ហើយឱ្យជូនដំណឹងទៅភាគីថៃវិញផងដែរ។ ២២ មិថុនា ២០២៥ #am1minute
-
សម្តេចធិបតី៖ ជំហរឥតរារថយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការនាំយកបញ្ហាព្រំដែនកម្ពុជា-ថៃ

-
រដ្ឋមន្ត្រី ក្រសួងវប្បធម៌កម្ពុជា ភឿង សកុណា៖ “ការកសាងប្រាសាទ Siha Nakhon នៅក្នុងវត្ត Phu Man Fah

-
ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ត្រូវបានក្រសួងការបរទេសថៃ កោះហៅត្រឡប់ទៅប្រទេសថៃវិញ
