-
ល្បែងគំរាមដែលនាំដល់ការខាតបង់ខ្លួនឯង!

សម្តេចតេជោ៖ “ក្នុងនាមជាប្រធានគណបក្ស ខ្ញុំសូមផ្តល់យោបល់ជូនរាជរដ្ឋាភិបាលពិចារណា និងម្ចាស់ការជាមុន ដោយបង្វែរការទិញទំនិញពីប្រទេសថៃ ដើម្បីកុំឱ្យគេមានហេតុផលគំរាមយើងតទៅទៀត និងចំពោះមុខប្រសិនច្រកទ្វារព្រំដែនមិនទាន់កែសម្រួលឱ្យដូចដើមវិញ កម្ពុជាគួរផ្អាកការនាំចូលគ្រឿងកំប៉ុងគ្រប់ប្រភេទ តាំងពីគ្រឿងស្រវឹង ភេសជៈប៉ូវកម្លាំងគ្រប់ប្រភេទរហូតដល់ត្រីខកំប៉ុង ឬសាច់កំប៉ុងគ្រប់ប្រភេទ ជំនួសដោយប្រើផលិតផលក្នុងស្រុក ឬផលិតផលនាំចូលពីប្រទេសផ្សេងៗក្រៅពីប្រទេសថៃ។ ប្រជាជនកម្ពុជាយើងគួរសម្លឹងមើលឱ្យឆ្ងាយ លើសពីព្រំដែនកម្ពុជា និងលើសពីឆ្នាំ២០៣០” ២០ មិថុនា ២០២៥ #ams1minute
-
សម្តេចធិបតី៖ “ចោទកម្ពុជាអាក្រក់បែបនេះ បែបនោះ ប៉ុន្តែប្រទេសខ្លួនមិនល្អឥតខ្ចោះទេ ហើយខំបិទបាំងខ្លួន មកចោទដាក់គេ”

-
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៖ ខ្ញុំសូមផ្តល់យោបល់ថា រដ្ឋាភិបាលថៃគួរព្យាយាមដោះស្រាយបញ្ហាផ្ទៃក្នុង

របស់ខ្លួនដែលកំពុងបែកបាក់យ៉ាងខ្លាំង ប្រសើរជាជាងមកខំនិយាយបង្ខូចឈ្មោះកម្ពុជា។ មន្ត្រីថៃ កំពុងព្យាយាមបិទបាំងភាពអាម៉ាស់របស់ខ្លួនដែលបំពានមកលើកម្ពុជា ដោយបានបាញ់សម្លាប់កងទ័ពខ្មែរក្នុងទឹកដីរបស់ខ្មែរ បានគំរាមកំហែងបង្កសង្គ្រាម ការបិទព្រំដែនជាឯកតោភាគី និងការគំរាមផ្តាច់ភ្លើង ផ្តាច់អ៉ីនធើណិត។ ជាពិសេសថៃបានបដិសេធមិនព្រមទៅដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិជាមួយកម្ពុជា។ ទាំងនេះបានធ្វើឱ្យពិភពលោកមើលឃើញថា កម្ពុជាគឺជាកូនល្អរបស់ពិភពលោកពីព្រោះកម្ពុជាជ្រើសរើសយកសន្តិភាព និងគោរពច្បាប់អន្តរជាតិ។ #ams1minute
-
ដើម្បីជំរុញកំណើនភ្ញៀវទេសចរ គឺត្រូវផ្ដើមពីការគិតចំពោះប្រជាពលរដ្ឋនៅមូលដ្ឋាន

-
“ការទាក់ទាញវិនិយោគមកកាន់ប្រទេសកម្ពុជា មិនមែនជាកាតព្វកិច្ច ឬសិទ្ធិផ្តាច់មុខរបស់រាជរដ្ឋាភិបាលនោះទេ ប៉ុន្តែជាកាតព្វកិច្ចរួមទាំងអស់គ្នា”

-
នៅថ្ងៃទី១៨ មិថុនានេះ គណបក្ស Bhumjaithai ប្រកាសដើរចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្ស Pheu Thai

-
សម្តេចតេជោ៖ ជាទម្លាប់ដើម្បីកិច្ចការទាំងឡាយមិនអាចគេបំភាន់ ឬបន្លំ ចាំបាច់ត្រូវការថតសម្លេង

និងដើម្បីតម្លាភាពជាមួយផ្ទៃក្នុងរបស់កម្ពុជាផងដែរ។ សំឡេងសន្ទនារវាងខ្ញុំ និងនាយករដ្ឋមន្រ្តីថៃ ខ្ញុំបានផ្ញើទៅគណៈអចិន្រ្តៃយ៍គណបក្ស ក្រុមការងារព្រឹទ្ធសភា ក្រុមការងាររដ្ឋសភា ក្រុមការងារទទួលបន្ទុកកិច្ចការបរទេស ក្រុមការងារឃោសនាអប់រំ ក្រុមការងារព្រំដែន និងកងកម្លាំងប្រដាប់អាវុធ ប្រហាក់ប្រហែលសរុប៨០នាក់។ នៅក្នុងនោះប្រហែលអាចមាននរណាម្នាក់ មិនពេញចិត្តនឹងនាយករដ្ឋមន្រ្តីថៃ ព្រោះក្រោយនិយាយគ្នាជាមួយខ្ញុំប៉ុន្មានម៉ោង បែរជាមេដឹកនាំថៃចេញមកចោទមេដឹកនាំកម្ពុជាថា ធ្វើនយោបាយអត់វិជ្ជាជីវៈ (Unprofessional) ធ្វើនយោបាយតាម Facebook ដែលនេះបង្ហាញពីទង្វើ និយាយផ្សេង ធ្វើផ្សឹង។ ១៨ មិថុនា ២០២៥ #ams1minute
-
ជំហានគីង្គក់តែទៅមុខ កុំឲ្យតែថយក្រោយ

-
សម្ដេចធិបតី៖ មហាកម្លាំងសាមគ្គីនៃប្រជាជាតិខ្មែរមកពីគ្រប់មជ្ឈដ្ឋាន

គ្រប់និន្នាការនយោបាយ និងសាសនា បានមកជួបជុំគ្នាក្រោមស្មារតីខ្មែរតែមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា ក្នុងជំហរដោះស្រាយបញ្ហាជម្លោះព្រំដែនដោយសន្តិវិធី ការពារភាពត្រឹមត្រូវ និងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈកាធ្វើដំណើរថ្មើរជើង “ព្យុហយាត្រាសាមគ្គីភាព (Solidarity March)” ពីមុខសាលមហោស្រពកោះពេជ្រ ឆ្ពោះទៅកាន់វិមានឯករាជ្យ។ ១៨ មិថុនា ២០២៥ #ams1minute
-
សម្ដេចតេជោ៖ ជំហររបស់យើង គឺមិនចង់បានដីរបស់អ្នកណាម្នាក់សូម្បីមួយមីលីម៉ែត្រ ប៉ុន្តែយើងការពារដាច់ខាតមិនឱ្យអ្នកណាឈ្លានពានទឹកដីកម្ពុជា

មួយមីលីម៉ែត្រដូចគ្នា។ យុវជនកម្ពុជារួបរួមសាមគ្គី និងប្តេជ្ញាចិត្តជាដាច់ខាត ចូលរួមធ្វើជាខឿនការពារជាតិ ប្រជាជននៅគ្រប់កាលៈទេសៈ។ ការចូលរួមរបស់ប្រជាពលរដ្ឋខ្មែរ ធ្វើដំណើរថ្មើរជើង Solidarity March គាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែន និងផ្តល់ជាកម្លាំងចិត្តដល់បងៗវីរៈយុទ្ធជនដែលឈរជើងនៅតាមបន្ទាត់ព្រំដែនដើម្បីការពារបូរណភាពទឹកដី។ #ams1minute