-
សម្ដេចតេជោ៖ កម្ពុជា មិនមែនជាចេកដែលងាយស្រួលទទួលទាននោះទេ។ អ្នកឯងមើលកម្ពុជាខុសហើយ កុំភាន់ច្រឡំឡើយ

-
សម្ដេចតេជោ៖ កម្ពុជា បានដឹងច្បាស់ថា តំបន់ទាំងបួនរួមមាន ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី

នឹងមិនអាចដោះស្រាយតាមរយៈការចរចារជាមួយភាគីថៃបានទេ ទើបកម្ពុជាបញ្ជូនករណីវិវាទព្រំដែនកម្ពុជា-ថៃនេះ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ កម្ពុជា នឹងគោរពសាលដីកាតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលនេះជាការដោះស្រាយបញ្ហាដោយវិធីសន្តិភាព ព្រោះបើប្រយុទ្ធគ្នាដណ្ដើមយកទឹកដី តើនឹងបូជាសាច់ឈាមអាយុជីវិតអស់ប៉ុន្មាន?។ ក៏សូមអំពាវនាវដល់បណ្ដាប្រទេសដែលមិនចង់ឱ្យមានសង្គ្រាម ស្រឡាញ់សន្ដិភាព សូមគាំទ្រដល់កម្ពុជា ចំពោះការប្ដឹងវិវាទព្រំដែនកម្ពុជា-ថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ។ ១៦ មិថុនា ២០២៥ #ams1minute
-
យើងត្រូវរួមគ្នាដើម្បីការពារសុខសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ

-
រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់យកនូវគោលនយោបាយសន្តិភាពនិយម

និងចង់បានព្រំដែនមួយប្រកបដោយសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយភាគីថៃ ដោយផ្អែកលើមូលដ្ឋានលិខិតបទដ្ឋានគតិយុត្ត និងផែនទីដែលបានឯកភាពគ្នា ដូចមានចែងក្នុងអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ ២០០០ ដែលភាគីទាំងពីរបានឯកភាពគ្នាប្រើប្រាស់ផែនទីមាត្រដ្ឋាន១/២០០.០០០ ស្របតាមស្មារតីនៃអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ ដើម្បីអនុវត្តការងារខណ្ឌសីមានិងបោះបង្គោលព្រំដែន។ ១៥ មិថុនា ២០២៥ #ams1minute
-
រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា៖ ភាគីកម្ពុជា បានបដិសេធយ៉ាងដាច់ខាតមិនទទួលស្គាល់ផែនទីដែលភាគីថៃបានគូស

-
កម្ពុជា-ថៃ ឯកភាពគ្នាគ្រោងជួបប្រជុំគ្នាសាជាថ្មី នៅខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ។

-
សម្តេចធិបតី៖ កម្ពុជាត្រូវការតែយុត្តិធម៌ ភាពត្រឹមត្រូវ និងច្បាស់លាស់មួយ ក្នុងការកំណត់ខ្សែរព្រំដែនជាមួយប្រទេសជិតខាង

ដើម្បីកុំឱ្យកូនចៅជំនាន់ក្រោយនៅបន្តមានបញ្ហាមិនចេះចប់ជាមួយគ្នា ⚖️🇰🇭🇹🇭 ថ្ងៃនេះទី ១៥ មិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ កម្ពុជាជ្រើសរើសយកការដោះស្រាយ ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ តាមរយៈយន្តការតុលាការយុត្តិធម៌អន្តរជាតិ ICJ សម្រាប់ការដោះស្រាយបញ្ហាព្រំដែននៅតំបន់ដែលមានលក្ខណៈស្មុគស្មាញខ្លាំង និងមានហារនិភ័យខ្ពស់នៃជម្លោះប្រដាប់អាវុធ ហើយដែលយន្តការទ្វេភាគីមិនអាចដោះស្រាយចប់ ដូចជានៅតំបន់ប្រាសាទព្រះវិហារកាលពីជាង៦០ឆ្នាំមុន និងតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី នាពេលបច្ចុប្បន្ន។ សូមបងប្អូនជនរួមជាតិទាំងអស់ ផ្ដល់ការទុកចិត្តមកលើរាជរដ្ឋាភិបាល ក្នុងការខិតខំប្រឹងប្រែងធ្វើកិច្ចការងារនេះប្រកបដោយឆន្ទៈនិងការទទួលខុសត្រូវខ្ពស់ ដើម្បីការពារបូរណភាពទឹកដី និងឧត្តមប្រយោជន៍របស់ជាតិនិងប្រជាជនកម្ពុជា។ ១៥ មិថុនា ២០២៥ #ams1minute
-
កិច្ចប្រជុំកិច្ចប្រជុំគណៈកម្មការចម្រុះបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ (JBC)

នឹងមិនបានលទ្ធផលអ្វីជាដុំកំភួនឡើយ ព្រោះសិទ្ធិអំណាចនិងភារកិច្ចរបស់ JBC ពុំអាចជួយរកដំណោះស្រាយលើភាពតានតឹងរវាងកម្ពុជា-ថៃ លើបញ្ហាប្រាសាទទាំងបី និងតំបន់មុំ៣នាពេលបច្ចុប្បន្ននេះបានឡើយ។ ម្យ៉ាងទៀត រាជរដ្ឋាភិបាលថៃដឹកនាំដោយកូនស្រីលោក ថាក់ស៊ីន ដូចជារបូតអំណាចលើការដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាបាត់ទៅហើយចាប់តាំងពីថ្ងៃទី៦ មិថុនា ២០២៥ នៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិថៃ ដែលអំណាចត្រូវបានធ្លាក់ទៅលើទាហាន ជាពិសេសមេទ័ពជើងគោក។ ✍️ ពុយ គា #ams1minute
-
ជាទម្លាប់ រាល់កិច្ចប្រជុំដែលមានប្រធានបទក្តៅៗ គេមិនអាចយកវេទិកាទូលាយ ឬពេញអង្គមកជជែកភ្លាមទេ

-
នៅពីក្រៅឆាកនៃកិច្ចប្រជុំព្រំដែនកម្ពុជា-ថៃ

មហាជនទូទៅទាំងកម្ពុជានិងថៃហាក់ដូចជាទន្ទឹងរង់ចាំមើលលទ្ធផលកិច្ចប្រជុំ JBC នៅពេលដែលគណៈកម្មការខ្លួនឯងប្រហែលជាលួចសើចចង់ប្រាប់ថាកិច្ចប្រជុំថ្ងៃនេះនិងបន្តទៅថ្ងៃស្អែកទៀត នឹងមិនមានអំណាចដោះស្រាយ ឬជួយបន្ថយភាពតានតឹងនៃជម្លោះព្រំដែននាពេលនេះទេ។ JBC ត្រូវបានបង្កើតឡើងដើម្បីធ្វើការរួមគ្នាលើកិច្ចការបោះបង្គោលព្រំដែនជាង៨០០គីឡូម៉ែត្ររវាងកម្ពុជា-ថៃ ដែលបានអូសបន្លាយពេលយូរណាស់ទៅហើយ។ រឿងខ័ណ្ឌសីមាជារឿងស្មុគស្មាញ ព្រោះការអះអាងលើបន្ទាត់ព្រំដែនខុសគ្នារវាងប្រទេសទាំងពីរ ដោយកម្ពុជាធ្លាប់អះអាងច្រើនលើកច្រើនសារថា ថៃបានយកផែនទីគូសដោយឯកតោភាគីមកជជែកពិភាក្សា នៅពេលដែលកម្ពុជាសំអាងលើសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤-១៩០៧។ ✍️ ពុយ គា #ams1minute