-
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា៖ “យើងមានគុណតម្លៃផ្ទាល់របស់យើង ហើយយើងក៏មានបន្ទាត់ក្រហម ដែលមិនត្រូវបំពានជាដាច់ខាត

យើងមិនអាចនៅស្ងៀមចំពោះការប្រមាថដែលមិនសមរម្យមកលើជាតិសាសន៍យើង ក្នុងនាមជាអារ្យប្រទេសមួយដ៏ចំណាស់ក្នុងពិភពលោកបានឡើយ។ កម្ពុជាមិនមែនជាប្រទេស ដែលធ្លាប់សុំការសណ្តោសប្រោសប្រណីពីប្រទេសណាមួយឡើយ។ កូនខ្មែរគ្រប់រូបជាផ្នែកនៃខឿនការពារជាតិ យើងត្រូវរួមការពារ បូរណភាពទឹកដី ការពារផលប្រយោជន៍ជាតិ និងការពារកិត្តិយស និងភាពថ្លៃថ្នូររបស់ខ្មែរយើង។ ស្មារតីយើង សកម្មភាព កាយវិការ និងសំលេងនៃការគាំទ្ររបស់យើងម្នាក់ៗ គឺជាកម្លាំងចិត្ត និងថាមពលសម្រាប់រាជរដ្ឋាភិបាល និងកម្លាំងរបស់យើងនាពេលនេះ។ #ams1minute
-
សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា៖ “ក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី កម្ពុជាត្រូវធ្វើ៖

១. ប្រកាសបិទឈប់ទិញទំនិញថៃមកប្រើប្រាស់ក្នុងទីផ្សារកម្ពុជា។ ២. ត្រៀមទិញ និងប្រើប្រាស់ទំនិញដែលជាកសិផលរបស់ប្រជាជនដែលធ្លាប់លក់ឱ្យថៃ ដោយខិតខំរកទីផ្សាជូនទាំងក្នុងស្រុក និងក្រៅស្រុក។ ៣. បង្វែរអ្នកជម្ងឺដែលធ្លាប់ទៅព្យាបាលក្នុងប្រទេសថៃ មករកមន្ទីរពេទ្យក្នុងស្រុក ឬទៅប្រទេសផ្សេងវិញ។ ៤. ត្រៀមទទួលយក និងដោះស្រាយការងារជូនពលករដែល និងវិលត្រឡប់ពីប្រទេសថៃ។ ៥. កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវត្រៀម២៤ម៉ោងលើ២៤ម៉ោង ដើម្បីវាយបកការពារខ្លួនក្នុងករណីមានការឈ្លានពាន។ ៦. បណ្តាខេត្តនៅជិតព្រំដែនត្រូវត្រៀមជម្លៀសប្រជាជនចេញមកកាន់តំបន់មានសុវត្តិភាព និងដោះស្រាយស្បៀងអាហារថ្នាំពេទ្យ និងសំភារៈចាំបាច់ផ្សេងទៀត។ បើថៃមិនធ្វើការដោះស្រាយច្រកព្រំដែនឱ្យវិលមករកភាពប្រក្រតីវិញ យើងគ្មានជម្រើសក្រៅពីធ្វើការទាំងអស់នេះទេ”។ ១៣ មិថុនា ២០២៥ #ams1minute
-
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអប់រំ បន្តលើកកម្ពស់សមត្ថភាពផ្នែកបច្ចេកវិទ្យា-ឌីជីថល ដល់គ្រូបង្រៀន និងនាយកសាលាគ្រប់កម្រិត

-
សម្តេចតេជោ៖ ខ្ញុំសូមជូនយោបល់ទៅរាជរដ្ឋាភិបាលថា ក្រៅពីបញ្ហាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)

កម្ពុជាគួរពិចារណាបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជាទាំងអស់ និងអាចឈានទៅបញ្ឈប់ការនាំទំនិញថៃមកប្រើក្នុងកម្ពុជាផងដែរ។ កម្ពុជាមិនគួរខ្លាចថៃបណ្តេញពលករខ្មែរត្រឡប់មកប្រទេសវិញនោះទេ ព្រោះរឿងនេះយើងក៏លំបាក ថៃខ្លួនឯងក៏លំបាក ដោយសារក្រុមហ៊ុនថៃ ខ្វះកម្លាំងពលកម្មដែលធ្វើឱ្យសេដ្ឋកិច្ចថៃរងផលប៉ះពាល់មួយផ្នែកផងដែរ។ ១២ មិថុនា ២០២៥ #ams1minute
-
សម្តេចធិបតី៖ ចាប់ពីម៉ោង ១២យប់នេះតទៅ ក្រុមហ៊ុនបណ្ដាញខ្សែកាបអុបទិក

-
កម្ពុជាស្វាគមន៍ទាំងអស់ ដោយមិនប្រកាន់ថាមកពីប្រទេសណានោះទេ

-
ដើម្បីការពារទឹកដី ត្រូវជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពរស់នៅរបស់ពលរដ្ឋនៅតាមព្រំដែន

-
កម្ពុជាប្រាថ្នាកសាងទំនាក់ទំនងល្អជាមួយគ្រប់ប្រទេសលើពិភពលោក ដោយមិនរើសអើង និងមិនចង់បង្កើតសត្រូវជាមួយប្រទេសណាឡើយ

-
កម្ពុជា-បារាំង កំពុងរៀបចំផែនទីបង្ហាញផ្លូវ ដើម្បីឈានដល់ការលើកកម្រិតនៃទំនាក់ទំនងប្រទេសទាំងពីរ ជា “ដៃគូយុទ្ធសាស្ត្រ”

ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង Emmanuel Macron គូសបញ្ជាក់ថា ឯកឧត្តមនឹងអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា នាឆ្នាំ២០២៦ ខាងមុខនេះ ហើយបន្តថា រាជរដ្ឋាភិបាលបារាំងនឹងផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្នុងឆ្នាំ២០២៦ ឱ្យបានជោគជ័យ។ សម្តេចធិបតី និងឯកឧត្តមប្រធានាធិបតីបានពិភាក្សាអំពីការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលរួមមាន៖ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ការពារជាតិ និងសន្តិសុខ ថាមពល និងវប្បធម៌។ #ams1minute
-
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បែលហ្ស៊ិក Annelies Verlinden ពេញចិត្តចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគីបែលហ្ស៊ិក-កម្ពុជា

សម្តេចធិបតីបានសង្កត់ធ្ងន់ចំពោះសារៈសំខាន់នៃយន្តការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗទៀត ហើយលើកទឹកចិត្តក្រសួងយុត្តិធម៌កម្ពុជា-បែលហ្ស៊ិក ឱ្យជំរុញការបញ្ចប់នីតិវិធីផ្ទៃក្នុង ដើម្បីឈានទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងវិស័យយុត្តិធម៌ដែលបានបញ្ចប់កិច្ចពិភាក្សារួចរាល់។ #ams1minute