Category: ព័ត៌មានជាតិ

  • ក្នុងការដោះស្រាយបញ្ហាព្រំដែន រាជរដ្ឋាភិបាលកម្ពុជា ចង់ដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី

    ក្នុងការដោះស្រាយបញ្ហាព្រំដែន រាជរដ្ឋាភិបាលកម្ពុជា ចង់ដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី

    ផ្អែកលើមូលដ្ឋានច្បាប់ បច្ចេកទេស រួមទាំងយន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ចំពោះចំណុចដែលទាល់ច្រក។ សម្ដេចបវរធិបតី អំពាវនាវដល់សាធារណជនទាំងអស់ រក្សាភាពស្ងៀមស្ងាត់ និងមានជំនឿជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារបូរណភាពទឹកដី ហើយត្រូវជៀសវាងសកម្មភាពជ្រុលនិយម និងពង្រីកជម្លោះទៅតំបន់ផ្សេងទៀត ឬការឈានទៅដល់ការរើសអើងជាតិសាសន៍។ #ams1minute

  • “កម្ពុជា-អូទ្រីស ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម”

    “កម្ពុជា-អូទ្រីស ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម”

    រដ្ឋលេខាធិការក្រសួងសហព័ន្ធសម្រាប់អឺរ៉ុប និងកិច្ចការអន្តរជាតិ អូទ្រីស Sepp Schellhorn បានគូសបញ្ជាក់ពីការបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបោសសម្អាតមីន និងបណ្ដុះបណ្ដាលធនធានមនុស្ស ហើយបានបង្ហាញនូវការស្វាគមន៍ចំពោះអ្នកការទូតវ័យក្មេងកម្ពុជាមកសិក្សាជំនាញការទូតនៅបណ្ឌិត្យសភាការទូតទីក្រុងវីយែន។ ឯកឧត្តមក៏បានស្នើកម្ពុជា គាំទ្របេក្ខភាពរបស់អូទ្រីសជាសមាជិកមិនអចិន្ត្រៃយ៍ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អណត្តិ២០២៧-២០២៨។ ទីក្រុងនីស ប្រទេសបារាំង | ៩ មិថុនា ២០២៥ #ams1minute

  • “កម្ពុជា-តាជីគីស្ថាន ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី”

    “កម្ពុជា-តាជីគីស្ថាន ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី”

    ប្រធានាធិបតីសាធារណរដ្ឋតាជីគីស្ថាន Emomali Rahmon បានលើកឡើងអំពីសក្តានុពលរបស់តាជីគីស្ថាន ដែលមានឧត្តមភាពខាងវិស័យថាមពល។ ឯកឧត្តមបានបង្ហាញជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ទំនាក់ទំនងទ្វេភាគីតាជីគីស្ថាន-កម្ពុជានឹងកាន់តែត្រូវបានពូនជ្រុំបន្ថែមទៀត។ សម្តេចធិបតី និងឯកឧត្តមប្រធានាធិបតី ក៏បានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដូចជា៖ ថាមពលស្អាត កសិកម្ម និង អប់រំ និងបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ទៅវិញ ទៅមក នាពេលវេលាសមស្របខាងមុខ។ ទីក្រុងនីស ប្រទេសបារាំង | ៩ មិថុនា ២០២៥ #ams1minute

  • “សហភាពអឺរ៉ុបបង្ហាញចំណាប់អារម្មណ៍ខ្លាំងក្នុងការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ បន្ថែមទៀតជាមួយកម្ពុជា”

    “សហភាពអឺរ៉ុបបង្ហាញចំណាប់អារម្មណ៍ខ្លាំងក្នុងការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ បន្ថែមទៀតជាមួយកម្ពុជា”

    ប្រធានក្រុមប្រឹក្សាអឺរ៉ុប António Costa បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាលើការងារកសាងក្របខ័ណ្ឌគតិយុត្ត ជាពិសេស ការជំរុញការអនុម័តច្បាប់ស្តីពីជលផលនាពេលថ្មីៗនេះ។ ជាការឆ្លើយតប សម្តេចធិបតីសង្ឃឹមយ៉ាងមុតមាំថា សហភាពអឺរ៉ុបនឹងនៅតែបន្តធ្វើជាដៃគូល្អជាមួយកម្ពុជា សម្រាប់អនាគតកាល។ ចំពោះការដោះស្រាយបញ្ហាប្រឈមក្នុងវិស័យជលផល កម្ពុជាបានដាក់ចេញនូវវិធានការជាក់ស្តែងជាច្រើន រួមមាន ការជំរុញការអនុម័តច្បាប់ស្ដីពីជលផល។ ក្រៅពីវិស័យជលផល កម្ពុជាបានប្តេជ្ញាចិត្តខ្ពស់ សំដៅជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន ៧០% នៅឆ្នាំ២០៣០ និងសម្រេចបាននូវអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ កម្ពុជានៅតែរក្សាជំហរប្រកាន់ខ្ជាប់នូវសេរីភាវូបនីយកម្ម និងពហុភាគីនិយម ហើយការប្រើប្រាស់កម្លាំងយោធាមិនមែនជាអាទិភាពក្នុងនយោបាយរបស់កម្ពុជានោះទេ។ ទីក្រុងនីស ប្រទេសបារាំង | ៩ មិថុនា ២០២៥ #ams1minute

  • សម្តេច ធិបតី នាយករដ្ឋមន្ត្រី៖” បន្ថែមលើប្រកាសរបស់ក្រសួងការពារជាតិ ខ្ញុំសូមបញ្ជាក់សារជាថ្មីថា

    សម្តេច ធិបតី នាយករដ្ឋមន្ត្រី៖” បន្ថែមលើប្រកាសរបស់ក្រសួងការពារជាតិ ខ្ញុំសូមបញ្ជាក់សារជាថ្មីថា

    រាជរដ្ឋាភិបាលបន្តរក្សាជំហរសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា-ថៃ ឈរលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ (ជាពិសេស MOU ឆ្នាំ ២០០០) និងច្បាប់អន្តរជាតិ (រួមទាំងយន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងករណីចាំបាច់ ដូចជាករណីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី)។ ខ្ញុំ ក៏សូមអំពាវនាវឱ្យបណ្តាសារព័ត៌មាន និងប្រជាពលរដ្ឋរបស់យើងសូមរក្សាភាពស្ងៀមស្ងាត់ និងជឿទុកចិត្តលើរាជរដ្ឋាភិបាល និងកងទ័ពកម្ពុជា ពិសេស សូមជៀសវាងការបង្កើត ឬចែករំលែកព័ត៌មានមិនច្បាស់លាស់ណាមួយ ដែលនាំឱ្យមានការយល់ច្រឡំ និងនាំឱ្យបំប៉ោងសភាពការណ៍លើសពីការពិត”។ #ams1minute

  • ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ កម្ពុជាប្រកាន់យកអភិក្រម៣ ដូចខាងក្រោម៖

    ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ កម្ពុជាប្រកាន់យកអភិក្រម៣ ដូចខាងក្រោម៖

    ទី១៖ យន្តការទ្វេភាគី ដោយ​ប្រើប្រាស់​យន្តការ​បច្ចេកទេស​តាមរយៈ​គណៈកម្មការ​ព្រំដែនទាំងពីរ ផ្អែក​លើលិខិត​បទដ្ឋាន​គតិយុត្ត និង​ផែនទី​ដែលបាន​ឯកភាពគ្នា ដូចមាន​ចែងក្នុង កិច្ចព្រមព្រៀង (MOU) ឆ្នាំ២០០០ ដោយ​ឯកភាពគ្នា​ប្រើប្រាស់​ផែនទី១/២០០ ០០០ និងសន្ធិសញ្ញា​បារាំង-សៀ​ម​ឆ្នាំ១៩០៤-១៩០៧ ទី២៖ យន្តការ​ច្បាប់​អន្តរជាតិ ដែល​ត្រូវ​ការចូលរួម​ពី​ភាគីទី៣ ឬ​យន្តការ​តុលាការ​យុត្តិធម៌អន្តរជាតិ (ICJ) ទី៣៖ ​យន្តការ​យោធា៖ ប្រសិន​បើ​មាន​ការឈ្លានពាន កម្ពុជា​នឹង​ប្រើប្រាស់​កម្លាំង​ប្រដាប់​អាវុធ​ដើម្បី​ការពារ​បូរណភាព​ទឹកដី។ #ams1minute

  • ការវិវត្តថ្មីៗនៃស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃ៖

    ការវិវត្តថ្មីៗនៃស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃ៖

    ១. ពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាឡើយ ២. រាល់ការរៀបចំកម្លាំងរបស់កងទ័ពកម្ពុជា ស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា និងក្នុងគោលដៅត្រៀមខ្លួនការពារបូរណភាពទឹកដីតែប៉ុណ្ណោះ ៣. កងទ័ពកម្ពុជាគាំទ្រដល់ការខិតខំស្វែងរកដំណោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ៤. កងទ័ពកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការចូលរួមគាំទ្រ ដល់យន្តការចរចាព្រំដែនជាមួយប្រទេសថៃ ពិសេសគណៈកម្មការព្រំដែនចម្រុះ(JBC) ដើម្បីបន្តកិច្ចការវាស់វែងខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាង ប្រទេសទាំងពីរដែលនៅសេសសល់ ក្រៅពីចំណុចដែលកម្ពុជានឹងដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ✍🏼 ក្រសួងការពារជាតិ #ams1minute

  • ការវិនិយោគនៅខេត្តភាគឦសាន នឹងជំរុញកំណើនសេដ្ឋកិច្ច និងភាពរីកចម្រើននៅក្នុងខេត្ត

    ការវិនិយោគនៅខេត្តភាគឦសាន នឹងជំរុញកំណើនសេដ្ឋកិច្ច និងភាពរីកចម្រើននៅក្នុងខេត្ត
  • រដ្ឋមន្ត្រីក្រសួងការពារជាតិ៖ កងទ័ពយើងទាំងពីរ កម្ពុជា-ថៃ បានឯកភាពគ្នាក្នុងការ​សម្រួលកម្លាំងទ័ពចេញពីតំបន់ដែលអាចនឹងប៉ះគ្នា

    រដ្ឋមន្ត្រីក្រសួងការពារជាតិ៖ កងទ័ពយើងទាំងពីរ កម្ពុជា-ថៃ បានឯកភាពគ្នាក្នុងការ​សម្រួលកម្លាំងទ័ពចេញពីតំបន់ដែលអាចនឹងប៉ះគ្នា

    ដើម្បីបន្ថយភាពតានតឹង ការប្រឈមមុខគ្នា និងសម្រួលឱ្យមានស្ថិរភាពឡើងវិញនៅតាមបន្ទាត់ព្រំដែន។ កងទ័ពកម្ពុជា ការពារបូរណភាពទឹកដីតែប៉ុណ្ណោះ កម្ពុជាមិនមានមហិច្ឆតាឈ្លានពានប្រទេសណាមួយនោះឡើយ។ ៨ មិថុនា ២០២៥ #ams1minute

  • សម្ដេចតេជោ ហ៊ុន សែន៖ “មិនមែនដកកងទ័ពចេញពីដីខ្លួនឯងទេ តែជាការកែសម្រួលកម្លាំងក្នុងទឹកដីរបស់ខ្លួន

    សម្ដេចតេជោ ហ៊ុន សែន៖ “មិនមែនដកកងទ័ពចេញពីដីខ្លួនឯងទេ តែជាការកែសម្រួលកម្លាំងក្នុងទឹកដីរបស់ខ្លួន

    ការកែសម្រួលប្រៀបដូចជានៅលើគ្រែដេកពីមុនដេកក្បាលទៅជើងតែពេលនេះដេកក្បាលទៅកើតវិញ។ ដីយើងនៅតែដីយើងដដែល។ រឿងប្តឹងទៅតុលាការអន្តរជាតិ (ICJ) មិនប្រែប្រួលទេ”។ ៨ មិថុនា ២០២៥ #ams1minute