-
សម្តេចតេជោ៖ “ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះដែលស្រុះស្រួលគ្នារវាងមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃ

-
យោធាកម្ពុជា-ថៃ បានសម្រេចធ្វើការកែសម្រួលកម្លាំងទាហានទាំងសងខាងឱ្យត្រឡប់ចូលតំបន់ដែលសមស្រប ដើម្បីកាត់បន្ថយភាពតានតឹង និងប្រឈមមុខគ្នានៅតាមព្រំដែន

-
អ្នកនាំពាក្យក្រសួងការបរទេស៖ ប្រមុខការទូតកម្ពុជា ផ្ញើលិខិតជូនសមភាគីថៃដើម្បីជំរុញរាជរដ្ឋាភិបាលថៃ

ពិចារណាចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការនាំយកវិវាទព្រំដែននេះទៅតុលាការអន្តរជាតិ ICJ។ សេចក្តីសម្រេចដែលចេញដោយតុលាការអន្តរជាតិ ICJ ផ្អែកលើច្បាប់អន្តរជាតិ នឹងផ្តល់ដំណោះស្រាយមួយដែលយុត្តិធម៌ មិនលំអៀង និងយូរអង្វែង។ សេចក្ដីសម្រេចនេះនឹងផ្ដល់ភាពច្បាស់លាស់ដែលត្រូវការចាំបាច់សម្រាប់ព្រំដែនគោករៀងខ្លួនៗរបស់យើង ហើយសំខាន់បំផុតនោះគឺ នឹងជួយជំរុញឱ្យមានបរិយាកាសប្រកបដោយសន្តិភាពយូរអង្វែង ស្ថិរភាព និងកិច្ចសហប្រតិបត្តិការវាងប្រទេសយើងទាំងពីរ។ #ams1minute
-
សម្តេចតេជោ៖ សូមកុំពង្រីកទំនាស់ឱ្យរីករាលដាលដល់វិស័យផ្សេងរហូតដល់ការស្អប់ខ្ពើមជាតិសាសន៍

ថ្ងៃនេះកងទ័ពថៃបានបិទច្រកប៉ោយប៉ែតជាឯកតោភាគីមុនម៉ោងកំណត់ គឺទុកឱ្យភាគីថៃទទួលខុសត្រូវ។ សម្រាប់ជនរួមជាតិកម្ពុជាត្រូវមានភាពចាស់ទុំថ្លៃថ្នូរ និងសូមកុំបង្កហេតុ។ ប្រសិនបើគ្មានទំនិញថៃលើទីផ្សារកម្ពុជាមិនមែនមកពីកម្ពុជាពហិការ មិនប្រើទំនិញថៃនោះទេ តែជាលទ្ធផលនៃការបិទច្រកព្រំដែន ព្រោះបើបិទមនុស្សច្បាស់ជាបិទទាំងទំនិញ។ ៧ មិថុនា ២០២៥ #ams1minute
-
ប្រទេសមួយអាចបិទព្រំដែនជាមួយប្រទេសជិតខាងរបស់ខ្លួនជាឯកតោភាគីបាន ប៉ុន្តែបើចង់បើកឡើងវិញ ត្រូវការចរចាជាផ្លូវការរវាងប្រទេសទាំងពីរ

-
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជូននាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar អំពីគោជំហររបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធព្រំដែនកម្ពុជា-ថៃ៖

១. កម្ពុជាប្រកាន់ខ្ជាប់នូវគោលជំហរក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយថៃ ២. ការសម្រេចចិត្តរបស់កម្ពុជាដើម្បីយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែននៅតំបន់ទាំងនោះដោយសន្តិវិធីឱ្យបានឆាប់ចប់ជាស្ថាពរ។ ៣. បន្តសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ (ក្រៅពីតំបន់ទាំង៤ខាងលើ) ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា-ថៃ។ ៤. បន្តរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈគ្រប់យន្តការដែលមានស្រាប់ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជា-ថៃ។ ពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥ ៦ មិថុនា ២០២៥ #ams1minute
-
“កម្ពុជា-ថៃ ឯកភាពគ្នាប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាព តាមបណ្តោយព្រំដែន ជាពិសេសតំបន់ដែលកំពុងមានភាពតានតឹង”

កម្ពុជា បដិសេធមិនទទួលការស្នើសុំរបស់ភាគីថៃក្នុងការដកកងទ័ពចេញ ពីទីតាំងឈរជើងនៅតំបន់មុំបី ព្រោះទីតាំងខាងលើជាទីតាំងស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលបានឈរជើងជាអចិន្ត្រៃយ៍ តាំងពីដើមរៀងមក។ កម្ពុជា ក៏បានបញ្ជាក់ផងដែរថា ដរាបណាភាគីថៃនៅតែប្រើប្រាស់ផែនទីខុសគ្នា និងមាត្រដ្ឋានខុសគ្នានោះ យើងនឹងមិនអាចស្វែងរកចំនុចរួម ក្នុងការថែរក្សាស្ថិរភាពព្រំដែនបានឡើយ។ ខណៈ ភាគីថៃ បានបញ្ជាក់ និងច្រានចោលរាល់ព័ត៌មានអុចអាល និងរុញច្រានស្ថានការណ៍ ដែលបានធ្វើឱ្យប៉ះពាល់សតិអារម្មណ៍កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងបញ្ឆេះកំហឹងជាតិសាសន៍។ #ams1minute
-
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ៖ ក្រុមបាតុករដែលហៅខ្លួនឯងថា “បណ្តាញនិស្សិត និងប្រជាជន ដើម្បីកែទម្រង់ប្រទេសថៃ”

ធ្វើបាតុកម្មនៅម្ខាងផ្លូវ មុខស្ថានទូតកម្ពុជា បានរំសាយទៅវិញហើយ នៅវេលាម៉ោង ១១:១៥ នាទីព្រឹក ថ្ងៃទី៦ មិថុនា ២០២៥។ សមត្ថកិច្ចនគរបាលថៃបានដាក់កម្លាំងការពារសុវត្ថិភាពជូនស្ថានទូត និងមន្ត្រីបុគ្គលិករបស់ស្ថានទូតយ៉ាងហ្មត់ចត់ល្អប្រសើរ។ មន្ត្រីបុគ្គលិកនៃស្ថានទូតទាំងអស់ មានសុវត្ថិភាព និងបាននិងកំពុងបន្តបំពេញការងាររបស់ខ្លួនជាប្រក្រតី។ ស្ថានទូត កំពុងបើកដំណើរការផ្តល់សេវានានាជូនបងប្អូនប្រជាពលរដ្ឋខ្មែរ និងបរទេស ជាធម្មតា។ #ams1minute
-
មិនថាបងប្អូននៅទីណា រាជរដ្ឋាភិបាលនឹងមិនទុកប្រជាពលរដ្ឋណាម្នាក់ចោលនោះទេ

-
រដ្ឋាភិបាលតែងគិតគូរស្វែងរកការងារ បង្កើតរោងចក្រ សហគ្រាសនៅកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពប្រជាជន
